Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការជាតិជំរុញការអភិវឌ្ឍវិធានគន្លឹះក្នុងកំណែទម្រង់វិស័យអប់រំ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 191
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការជាតិជំរុញការអភិវឌ្ឍវិធានគន្លឹះក្នុងកំណែទម្រង់វិស័យអប់រំ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការជាតិជំរុញការអភិវឌ្ឍវិធានគន្លឹះក្នុងកំណែទម្រង់វិស័យអប់រំ

 

ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ដែលប្រារព្ធនៅវិមានសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅក្នុងវិធានគន្លឹះទី២ គឺកំណែទម្រង់វិស័យអប់រំ រាជរដ្ឋាភិបាល ក៏កំពុងធ្វើកិច្ចការជាច្រើនផងដែរសម្រាប់ជំរុញកំណែទម្រង់វិស័យអប់រំ។

កិច្ចការទាំងនោះរួមមាន៖

ទី១- បានបង្កើតគណៈកម្មាធិការជាតិជំរុញការអភិវឌ្ឍវិធានគន្លឹះក្នុងកំណែទម្រង់វិស័យអប់រំ និងលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់វិស័យអប់រំ។

ទី២- បានរៀបចំក្រុមការងារ និងកំពុងអនុវត្តនីតិវិធីជ្រើសរើសសាលារៀនគោលដៅចំនួន៥០ កម្រិតបឋមសិក្សានៅតាមបណ្តារាជធានី ខេត្តចំនួន៩ សម្រាប់អនុវត្តជំហ៊ានដំបូងដោយផ្តោតលើកម្មវិធីក្រៅម៉ោងសិក្សាចំនួន២ម៉ោង បន្ថែមរួមមាន៖ វិន័យ សីលធម៌ ចរិយាធម៌ ការងារស្ម័គ្រចិត្ត សហគមន៍ ការចូលរួមពីសហគមន៍ និងវត្តអារាម។

ទី៣- បាននិងកំពុងត្រៀមរៀបចំប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅពេលឆាប់ៗខាងមុខនេះ ដើម្បីចាប់ផ្តើមអនុវត្តគម្រោងខាងលើនេះ៕

អត្ថបទទាក់ទង