Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រឈមនឹងវិបត្តិកូវីដ-១៩ ក្រុមគ្រូពេទ្យយើង បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 288
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រឈមនឹងវិបត្តិកូវីដ-១៩ ក្រុមគ្រូពេទ្យយើង បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រឈមនឹងវិបត្តិកូវីដ-១៩ ក្រុមគ្រូពេទ្យយើង បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋ

 

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធមន្ទីរពេទ្យតេជោសែនកោះធំ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងដំណាក់កាលដែលប្រទេសយើងប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ ក្រុមគ្រូពេទ្យយើង បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋរហូតត្រូវបានគេដាក់ឈ្មោះថា ជាកងទ័ពអាវស។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវ កុំឱ្យធ្វើការវាយតម្លៃខុសណាមួយទៅលើគុណភាពរបស់គ្រូពេទ្យកម្ពុជាដែលធ្វើឱ្យបាត់បង់ផលប្រយោជន៍ ពីព្រោះថា ពេទ្យរបស់យើងទូទាំងប្រទេស បាននិងកំពុងព្យាបាលប្រជាពលរដ្ឋរាប់សិបលាននាក់រាប់ឆ្នាំមកនេះឱ្យបានជាសះស្បើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំលឹកផងដែរថា ក្នុងពេលមានវិបត្តិកូវីដ-១៩ ប្រជាពលរដ្ឋដែលបានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩ ក៏ត្រូវបានគ្រូពេទ្យយើងខិតខំព្យាបាលនិងជួយសង្រ្គោះអាយុជីវិត ទោះបីជាមិនបាន១០០%ក៏ដោយ។

ទន្ទឹមនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមជឿទុកចិត្តលើសមត្ថភាពគ្រូពេទ្យរបស់យើង ហើយពេទ្យរបស់យើងទាំងអស់ដែលជាសេនាទេវតានោះ ត្រូវបន្តខិតខំយកចិត្តទុកដាក់ទៅលើការពង្រឹងក្រមសីលធម៌ ពង្រឹងអាជីព ជំនាញ និងការទទួលខុសត្រូវរបស់ខ្លួនក្នុងការចូលរួមព្យាបាលប្រជាពលរដ្ឋរបស់យើង៕

អត្ថបទទាក់ទង