Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រជាជនខ្មែរមិនតិចទេ ដែលបានស្លាប់ដោយសារការទម្លាក់គ្រាប់បែក B-52

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 194
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រជាជនខ្មែរមិនតិចទេ ដែលបានស្លាប់ដោយសារការទម្លាក់គ្រាប់បែក B-52 សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រជាជនខ្មែរមិនតិចទេ ដែលបានស្លាប់ដោយសារការទម្លាក់គ្រាប់បែក B-52

 

ក្នុងឱកាសអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងពេលដែលកម្ពុជានៅមានសង្រ្គាម មានប្រជាជនខ្មែរមិនតិចនោះទេ ដែលបានស្លាប់ដោយសារការទម្លាក់គ្រាប់បែក B-52 ហើយក៏មានការបំផ្លិចបំផ្លាញផ្ទះសម្បែងជាច្រើនផងដែរដោយសារការទម្លាក់គ្រាប់បែកប្រភេទនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការលើកយកគ្រាប់បែក B-52 មកនិយាយជារឿងងាយស្រួលមែន ប៉ុន្តែឥទ្ធិពលនៃការទម្លាក់គ្រាប់បែក B-52 មិនមែនជារឿងសាមញ្ញពេកនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមទាញយកផលលាភនៃសន្តិភាព ហើយយកកត្តាសន្តិភាពនេះធ្វើជាឱកាសដើម្បីជំរុញការអភិវឌ្ឍ ធ្វើឱ្យសម្បូរសប្បាយសម្រាប់កូនចៅយើងជំនាន់ក្រោយតទៅទៀត៕

អត្ថបទទាក់ទង