Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តាំផ្ញើទៅដល់កម្មករទាំងអស់ថា នៅពេលការសាងសង់ព្រលានយន្តហោះចប់ ជីវិតសេដ្ឋកិច្ចនឹងចាប់ផ្តើមនៅពេលនោះ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 233
សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តាំផ្ញើទៅដល់កម្មករទាំងអស់ថា នៅពេលការសាងសង់ព្រលានយន្តហោះចប់ ជីវិតសេដ្ឋកិច្ចនឹងចាប់ផ្តើមនៅពេលនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តាំផ្ញើទៅដល់កម្មករទាំងអស់ថា នៅពេលការសាងសង់ព្រលានយន្តហោះចប់ ជីវិតសេដ្ឋកិច្ចនឹងចាប់ផ្តើមនៅពេលនោះ

 

ក្នុងឱកាសអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងត្រូវមានក្តីសង្ឃឹមចំពោះអ្វីដែលយើងកំពុងតែធ្វើនៅពេលនេះ ដោយអ្វីដែលយើងបានធ្វើមិនមែនបញ្ចប់នៅពេលដែលបើកសម្ពោធនៅឆមាសទី១ឆ្នាំ២០២៥នោះទេ គឺមានន័យថា នៅពេលការសាងសង់ព្រលានយន្តហោះចប់ ជីវិតសេដ្ឋកិច្ចនឹងចាប់ផ្តើមនៅពេលនោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា យើងចាប់ផ្តើមកសាងព្រលានយន្តហោះនេះ ចាប់តាំងពីដីដែលនៅទទេ ដីមានមីន បង្កើតបានជារូបភាពរស់រវើកតាមរយៈការធ្វើការរបស់កម្មកររាប់ម៉ឺននាក់នៅទីនេះ ដោយប្រែក្លាយដីទទេ ទៅជាសំណង់ប្រវត្តិសាស្រ្តមួយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា សំណង់ប្រវត្តិសាស្រ្តមួយនេះ គឺជាសំណង់ដែលផ្តល់នូវជីវិត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់សិបជំនាន់តទៅមុខទៀត៕

អត្ថបទទាក់ទង