សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ហេដ្ឋរចនាសម្ព័ន្ធឌីជីថលរីកចម្រើន នោះប្រទេសជាតិ ក៏កាន់តែជឿនលឿន
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងប្រៃសណីយ៍ និងទូគមនាគមន៍ និងក្រសួង ស្ថាប័ន បានជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល មានថ្នាលឌីជីថលគន្លឹះ និងឌីជីថលសម្រាប់គាំទ្របរិវត្តកម្មឌីជីថលនៅគ្រប់ក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញបើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ ដែលពិធីនេះបានរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា នៅក្នុងនោះមានថ្នាលផ្ទៀងផ្ទាត់ឯកសារផ្លូវការរបស់រាជរដ្ឋាភិបាល Verify.com.kh បានទទួលពាន់រង្វាន់ស្នាដៃមាសកាលពេលថ្មីៗនេះ និងដើរតួនាទីគន្លឹះក្នុងការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា៕