Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការផ្តល់បណ្ណក្រីក្រត្រូវបានអនុវត្តដោយតម្លាភាព មិនមែនផ្តល់ឱ្យតែបក្ខពួកដូចការមួលបង្កាច់របស់អ្នកនយោបាយប្រឆាំងនោះទេ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ 227
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការផ្តល់បណ្ណក្រីក្រត្រូវបានអនុវត្តដោយតម្លាភាព មិនមែនផ្តល់ឱ្យតែបក្ខពួកដូចការមួលបង្កាច់របស់អ្នកនយោបាយប្រឆាំងនោះទេ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការផ្តល់បណ្ណក្រីក្រត្រូវបានអនុវត្តដោយតម្លាភាព មិនមែនផ្តល់ឱ្យតែបក្ខពួកដូចការមួលបង្កាច់របស់អ្នកនយោបាយប្រឆាំងនោះទេ

ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាព ជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥» នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការផ្តល់បណ្ណក្រីក្រ ត្រូវបានអនុវត្តប្រកបដោយតម្លាភាពនិងបរិយាបន្ន មិនមែនផ្តល់ឱ្យតែបក្ខពួកដូចការមួលបង្កាច់របស់អ្នកនយោបាយប្រឆាំងនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មានអ្នកនយោបាយប្រឆាំងមួយចំនួន បានផ្សព្វផ្សាយវាយប្រហារមកលើគោលនយោបាយរបស់រាជរដ្ឋាភិបាលទៅលើកិច្ចគាំពារសង្គម ដោយបានចោទប្រកាន់ថា បានផ្តល់បណ្ណសមធម៌ឱ្យតែបក្ខពួករបស់ខ្លួន។ ប្រការនេះត្រូវបានសម្តេចធិបតី គូសបញ្ជាក់ថា គោលនយោបាយនេះ បានគ្របដណ្តប់ទៅលើប្រជាពលរដ្ឋគោលដៅទូទាំងប្រទេសប្រមាណ ៤,៧លាននាក់ ដោយបានអនុវត្តទៅលើកម្មវិធីជំនួយសង្គមនិងរបបសន្តិសុខសង្គមនានា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ក្រោយមកក៏មានអ្នកនយោបាយប្រឆាំងបានលើក យកបញ្ហានេះទៅផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋចូលរួមជាមួយខ្លួនដើម្បីទទួលបានបណ្ណក្រីក្រទៅវិញ ក្នុងគោលបំណងកេងចំណេញនយោបាយ។ សម្តេចធិបតី បានបញ្ជាក់បន្ថែមថា គោលនយោបាយរបស់រាជរដ្ឋាភិបាល ត្រូវបានដាក់ចេញសម្រាប់ប្រជាពលរដ្ឋទូទៅដោយមិនប្រកាន់និន្នាការនយោបាយនោះឡើយ៕

អត្ថបទទាក់ទង