Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងអាណត្តិបន្តបន្ទាប់ គឺការពង្រឹងមូលដ្ឋានសម្រាប់ការអភិវឌ្ឍ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានជាតិ 222
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងអាណត្តិបន្តបន្ទាប់ គឺការពង្រឹងមូលដ្ឋានសម្រាប់ការអភិវឌ្ឍ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងអាណត្តិបន្តបន្ទាប់ គឺការពង្រឹងមូលដ្ឋានសម្រាប់ការអភិវឌ្ឍ

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារតេជោសែន» និង «បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍» នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាល នៅអាណត្តិទី៧ ក៏ដូចជាអាណត្តិបន្តបន្ទាប់ គឺការពង្រឹងមូលដ្ឋានសម្រាប់ការអភិវឌ្ឍ ពីព្រោះជាចំណុចសំខាន់ដែលអាចធានាដល់ការអភិវឌ្ឍប្រកបដោយចីរភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការពង្រឹងមូលដ្ឋានគ្រឹះសេដ្ឋកិច្ច គឺជារឿងចាំបាច់ដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ ដែលមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចកម្ពុជា គឺពឹងផ្អែកទៅលើវិស័យឯកជន និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា យើងត្រូវខិតខំទាញសហគ្រាសធុនមីក្រូ តូច និងមធ្យម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យបានចូលក្នុងប្រព័ន្ធ ដើម្បីងាយស្រួលប្រទាក់ក្រឡាគ្នា ពោលគឺយើងត្រូវរួមគ្នាធ្វើការងារដើម្បីបង្កើតកម្លាំងសេដ្ឋកិច្ចសម្រាប់ជាតិរបស់យើង៕

អត្ថបទទាក់ទង