Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ផ្លូវថ្នល់ប្រៀបបាននឹងសរសៃឈាម ផ្លូវទៅដល់ទីណាអាចចិញ្ចឹមសិរីរាង្គនៅទីនោះបាន

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានជាតិ 271
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ផ្លូវថ្នល់ប្រៀបបាននឹងសរសៃឈាម ផ្លូវទៅដល់ទីណាអាចចិញ្ចឹមសិរីរាង្គនៅទីនោះបាន សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ផ្លូវថ្នល់ប្រៀបបាននឹងសរសៃឈាម ផ្លូវទៅដល់ទីណាអាចចិញ្ចឹមសិរីរាង្គនៅទីនោះបាន

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្លូវកំណត់ក្ដីសង្ឃឹម មានផ្លូវរឹងមាំ មានសង្ឃឹមកាន់តែរឹងមាំវែងឆ្ងាយ មានផ្លូវច្រើនខ្សែមានន័យថា ជម្រើសនៃក្តីសង្ឃឹមក៏កាន់តែមានច្រើន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថ្លែងថា ការដាក់ទិសដៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺមិនរាថយនោះទេ។ រាជរដ្ឋាភិបាលនៅតែបន្តខិតខំប្រឹងប្រែងធ្វើការងារនេះ ព្រោះផ្លូវបានជួយសម្រួលចរាចរណ៍ កាត់បន្ថយការចំណាយ និងបើកឱកាសអោយប្រជាពលរដ្ឋអាចប្រកបរបរបាន ពោលគឺផ្លូវប្រៀបដូចសរសៃឈាម ផ្លូវទៅដល់ណា អាចចចិញ្ចឹមសិរីរាង្គនៅទីនោះបាន។

នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «បើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ប្រវែង ៨៤៥,៧០ ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែងសរុប ៨០៤,៣០ ម៉ែត្រ» នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកសាងផ្លូវហេដ្ឋារចនាសម្ព័ន្ធគឺជួយបានច្រើនណាស់ រួមទាំងជួយបង្កើនជីវភាពរស់នៅរបស់ពលរដ្ឋទៀតផង។ ផ្លូវមិនមែនរុញសម្រាប់តែប្រជាជនចំណាកស្រុកនោះទេ ប៉ុន្តែផ្លូវអាចជួយរុញរោងចក្រសហគ្រាស និងការងារទៅដល់មូលដ្ឋាន៕

អត្ថបទទាក់ទង