Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញនិងលើកទឹកឲ្យក្រសួងស្ថាប័នពាក់ព័ន្ធរួមគ្នាធានាចីរភាព និងនិរន្តរភាពនៃការអភិវឌ្ឍវិស័យកសិកម្ម

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 208
សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញនិងលើកទឹកឲ្យក្រសួងស្ថាប័នពាក់ព័ន្ធរួមគ្នាធានាចីរភាព និងនិរន្តរភាពនៃការអភិវឌ្ឍវិស័យកសិកម្ម សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញនិងលើកទឹកឲ្យក្រសួងស្ថាប័នពាក់ព័ន្ធរួមគ្នាធានាចីរភាព និងនិរន្តរភាពនៃការអភិវឌ្ឍវិស័យកសិកម្ម

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញនិងលើកទឹកឲ្យក្រសួងស្ថាប័នពាក់ព័ន្ធរួមគ្នាធានាចីរភាព និងនិរន្តរភាពនៃការអភិវឌ្ឍវិស័យកសិកម្ម

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជំរុញលើកទឺកចិត្តដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងបរិស្ថាន ក្នុងការកាត់បន្ថយ ផលប៉ះពាល់ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ដើម្បីធានាចីរភាព និងនិរន្តរភាព នៃការអភិវឌ្ឍវិស័យកសិកម្ម។ ការជំរុញនេះ បានធ្វើឡើងក្នុងឱកាស សម្តេចធិបតី បានអញ្ជើញបិទសន្និបាតបូកសរុបការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញឲ្យក្រសួងធនធានទឹក និងឧតុនិយម ត្រូវសហការផ្តល់ព័ត៌មានអំពីការព្យាករណ៍អាកាសធាតុ ជាពិសេសទឹកជំនន់ និងគ្រោះរាំងស្ងួតឲ្យបានទៀងទាត់ និងទាន់ពេលវេលា ព្រមទាំងជួយសិក្សា និងការកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីគ្រប់គ្រងទឹកជំនន់រដូវវស្សា និងរក្សាទឹកទុកសម្រាប់ប្រព័ន្ធស្រោចស្រព និងការប្រើប្រាស់នៅរដូវប្រាំង។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តផ្តល់កិច្ចសហការល្អជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការចុះបញ្ចីដីរដ្ឋ ដូចជា ដីសម្បទានសេដ្ឋកិច្ច ដីព្រៃសហគមន៍ ចំការឈើដាំ សហគមន៍នេសាទ និងកន្លែងអភិរក្សជលផលឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីទប់ស្កាត់ការទន្ទ្រានកាន់កាប់ និងគ្រប់គ្រងប្រើប្រាស់ជាប្រយោជន៍ដល់ការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព។ 

ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តជំរុញការកែទម្រង់ស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីបង្កើនល្បឿនក្នុងការអភិវឌ្ឍវិស័យកសិកម្មឲ្យកាន់តែរីកចម្រើនថែមទៀត ជាពិសេសត្រូវជំរុញការបង្កើនសមត្ថភាពវិទ្យាស្ថាន និងមន្ទីរពិសោធន៍កសិកម្ម ដើម្បីគាំទ្រការងារស្រាវជ្រាវកសិកម្ម និងលើកកម្ពស់ការចិញ្ចឹមសត្វ៕

អត្ថបទទាក់ទង