Grand News Asia Close

សមាសភាពក្រុមការងារតាមវិស័យទាំង ៨ និងសមាសភាព ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង-ស្រុក ទាំង ១៣ ក្នុងខេត្តកណ្តាល ត្រូវបានប្រកាសជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្ដាល

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1006
សមាសភាពក្រុមការងារតាមវិស័យទាំង ៨ និងសមាសភាព ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង-ស្រុក ទាំង ១៣ ក្នុងខេត្តកណ្តាល ត្រូវបានប្រកាសជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្ដាល សមាសភាពក្រុមការងារតាមវិស័យទាំង ៨ និងសមាសភាព ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង-ស្រុក ទាំង ១៣ ក្នុងខេត្តកណ្តាល ត្រូវបានប្រកាសជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្ដាល

សមាសភាពក្រុមការងារតាមវិស័យ ទាំង ៨ និងសមាសភាពក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុង-ស្រុក ទាំង ១៣ ក្នុងខេត្តកណ្តាល ត្រូវប្រកាសជាផ្លូវការ នៅសាលាខេត្តកណ្ដាល នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្ដាល។

នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល​ដ្ឋា​នខេត្តកណ្ដាលមានប្រសាសន៍ថាក្រុមការងារតាមវិស័យ ចំនួន ៨ ចំណុះក្រុមការងាររាជរដ្ឋាភិ-បាល ចុះមូលដ្ឋានខេត្តកណ្តាល ត្រូវបានបង្កើតឡើង ដើម្បីសហការ និង ជួយសម្រប-សម្រួលការងារ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង-ស្រុក ក៏ដូចជាអាជ្ញាធរ និង កងកម្លាំងមានសមត្ថកិច្ចនៅមូលដ្ឋាន ក្នុងការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និង សេវារដ្ឋបាលនានា ក៏ដូចជាការឆ្លើយតបទៅនឹងសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ ដែលចេះតែកើនឡើងជាលំដាប់ ពីមួយថ្ងៃទៅមួយថ្ងៃ, នេះម្យ៉ាង; ម្យ៉ាងទៀត, ក្នុងគោល-បំណង ដើម្បីផ្តល់លទ្ធភាពជូនឯកឧត្តម, លោកជំទាវ, លោក, លោកស្រី ក្នុងការប្រើ-ប្រាស់ជំនាញ, ចំណេះដឹង និង បទពិសោធដ៏សម្បូរបែបរបស់ខ្លួន បានចំទិសដៅ និង កាន់តែទូលំទូលាយ សំដៅចូលរួមសហការដោះស្រាយកង្វល់ និង បញ្ហាប្រឈមនៅមូលដ្ឋាន ឱ្យបានកាន់តែរហ័ស និង ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យប្រធានក្រុមការងាររាជរដ្ឋាភិបាលបានក្រើនរំលឹក ក៏ដូចជាស្នើសុំ ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, ជាអនុប្រធាន, សមាជិក, សមាជិកានៃក្រុម-ការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្ត និង ក្រុង-ស្រុក, ក្រុមការងារតាមវិស័យ, រដ្ឋបាល ខេត្ត, ក្រុង-ស្រុក, អាជ្ញាធរ និង កងកម្លាំងមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ផ្តោតការយក-ចិត្តទុកដាក់ លើការងារសំខាន់ជាអាទិភាពមួយចំនួន ដូចខាងក្រោម ៖
ក. អំពីការអនុវត្តតួនាទី, ភារកិច្ច និង របៀបរបបការងារ
១- រាជរដ្ឋាភិបាល បានចេញសេចក្តីណែនាំលេខ ០៤ សណន ចុះថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ស្តីពីតួនាទី, ភារកិច្ច និង របៀបរបបការងារ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន, ដែលចែងលម្អិត អំពីតួនាទី, ភារកិច្ច និង របៀបរបបការងារ នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត, ក្រុង-ស្រុក និង ឃុំ-សង្កាត់ ។ ដូច្នេះ, ដើម្បីចំណេញពេល, ខ្ញុំសូមមិនគូសបញ្ជាក់ចំណុចទាំងអស់នោះ ឡើងវិញទេ, ដោយគ្រាន់តែស្នើសុំ ឯកឧត្តម, លោកជំទាវ, លោក, លោកស្រីទាំងអស់, គោរព និង អនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមខ្លឹមសារ នៃសេចក្តីណែនាំខាងលើ ដើម្បីធានាប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាពការងារ ។ ជារួម, ផ្អែកលើសេចក្តីណែនាំខាងលើនេះ, តួនាទីចម្បងរបស់យើង គឺជួយតម្រង់ទិស, គាំទ្រ និង ពង្រឹងសមត្ថភាពរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយ, យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១, គោលនយោបាយ និង កម្មវិធីកែទម្រង់នានារបស់រាជរដ្ឋាភិបាល សំដៅជំរុញការអភិវឌ្ឍមូលដ្ឋាន, ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និង ការដោះស្រាយបញ្ហាប្រឈម និង សំណូមពរនានា ដើម្បីឆ្លើយតបទៅនឹងសេចក្តី-ត្រូវការ និង ការប្រាថ្នាចង់បាន របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព, តម្លាភាព, គណនេយ្យភាព និង ការទទួលខុសត្រូវខ្ពស់ ។ ទោះជាយ៉ាងនេះក្តី, សេចក្តី-ណែនាំនេះ ក៏បានបញ្ជាក់ផងដែរថា ក្រុមការងាររាជដ្ឋាភិបាលចុះមូលដ្ឋាន គ្រប់កម្រិត ពុំមានតួនាទី ឬ សិទ្ធិសម្រេចកិច្ចការ ជំនួសក្រសួង-ស្ថាប័ន, រដ្ឋបាលថ្នាក់ក្រោមជាតិ, មន្ទីរ និង អង្គភាពជំនាញនានា ឡើយ ។
២- ចំពោះក្រុមការងារតាមវិស័យ ទាំង ៨, ខ្ញុំស្នើសុំ ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, ជាប្រធាន, អនុប្រធាន, សមាជិក, សមាជិការនៃក្រុមការងារនីមួយៗ យកចិត្តទុក- ដាក់ អនុវត្តតួនាទី និង ភារកិច្ចរបស់ខ្លួន ដូចមានចែងនៅក្នុងសេចក្តីសម្រេចនៃការបង្កើត ក្រុមការងារនីមួយៗ ។ ដូចខ្ញុំបានគូសបញ្ជាក់ខាងលើ ថា, ជារួម, តួនាទី និង ភារកិច្ចចម្បង របស់ក្រុមការងារទាំងអស់ គឺការផ្តល់កិច្ចសហការ, ការគាំទ្រ និង ការសម្របសម្រួល ដល់ការបំពេញភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ, អាជ្ញាធរ និង កងកម្លាំងមានសមត្ថ- កិច្ច សំដៅបម្រើប្រជាពលរដ្ឋឱ្យបានល្អ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

Join Telegram
ខ. អំពីទិសដៅការងារទៅមុខ
១- ផ្អែកតាមសេចក្តីណែនាំលេខ ០៤ សណន ចុះថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ស្តីពីតួនាទី, ភារកិច្ច និង របៀបរបបការងារ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន,ក្រុមការងារចុះមូលដ្ឋានក្រុង-ស្រុក ត្រូវបន្តរៀបចំក្រុមការងារចុះមូលដ្ឋានឃុំ-សង្កាត់ ឱ្យបានឆាប់ ដោយត្រូវបញ្ចប់កិច្ចការនេះ នៅមុនថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤ ពោលគឺ នៅសល់ពេលប្រមាណ ២ សប្តាហ៍ទៀត ។

២- ក្រុមការងារចុះមូលដ្ឋានក្រុង-ស្រុក និង ក្រុមការងារតាមវិស័យ ទាំង ៨ ត្រូវសហការជិតស្និទ្ធ និង ជួយគាំទ្រគ្នាទៅវិញទៅមក ដោយមានការចូលរួមផងដែរ ពីរដ្ឋបាលខេត្ត, ក្រុង-ស្រុក,អាជ្ញាធរ និង កងម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឱ្យការអនុវត្តតួនាទី និង ភារកិច្ចរបស់ខ្លួន ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

៣- ក្រុមការងាររាជរដ្ឋាភិបាល គ្រប់លំដាប់ថ្នាក់ ត្រូវបន្តសហការជាមួយរដ្ឋបាលខេត្ត, ក្រុង-ស្រុក និង អាជ្ញាធរពាក់ព័ន្ធ, បន្តចុះមូលដ្ឋាន និង បន្តរៀបចំវេទិកាសាធារណៈ ឱ្យបានទៀងទាត់ ព្រមទាំងត្រូវបន្តរួមគ្នា ខិតខំដោះស្រាយសំណូមពរ និង បញ្ហាប្រឈមនានា នៅមូលដ្ឋាន ប្រកបដោយតម្លាភាព, គណនេយ្យភាព និង យុត្តិធម៌ ។ ចំពោះសំណូមពរ និង បញ្ហាប្រឈមទាំងឡាយណា ដែលហួសពីសមត្ថកិច្ចដោះស្រាយរបស់ខ្លួន ត្រូវបូក-សរុប និង រាយការណ៍ ជូនរដ្ឋបាលខេត្ត ដើម្បីបូកសរុប ឬ ចាត់វិធានការបន្ត ឱ្យបានឆាប់ ។

៤- រដ្ឋបាលខេត្ត, ក្រុង-ស្រុក, ឃុំ-សង្កាត់ និង កងកម្លាំងមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដើម្បីលើកកម្ពស់ការចូលរួមបង្ការ, ទប់ស្កាត់ និង បង្ក្រាបបទល្មើសនានា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត, ជាពិសេស សកម្មភាពលួច, ឆក់, ប្លន់, ការប្រើប្រាស់ និង ការជួញដូរគ្រឿងញៀនខុសច្បាប់, ល្បែងស៊ីសងខុសច្បាប់, ការជួញដូរមនុស្ស, ការ- ជម្រិតទារប្រាក់, បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និង សកម្មភាពក្មេងទំនើង ។ល។

៥- រដ្ឋបាលខេត្ត, ក្រុង-ស្រុក និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្ត-ទុកដាក់ខ្ពស់ ក្នុងការរក្សាសុខសន្តិភាព, ស្ថិរភាពនយោបាយ, សន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម, ជាពិសេស នៅក្នុងដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី ៥ និង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត និង ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី ៤ នាពេលខាងមុខ ឱ្យប្រព្រឹត្តទៅដោយរលូន ។

៦- រដ្ឋបាលខេត្ត, ក្រុង-ស្រុក ត្រូវបន្តជំរុញ និង លើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព, តម្លាភាព និង គណនេយ្យភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើង ក្នុងពេលដែលប្រទេស- ជាតិយើង កំពុងមានការរីកចម្រើនយ៉ាងរហ័ស ដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូប ទទួលបានសេវារដ្ឋបាលគ្រប់ប្រភេទ កាន់តែងាយស្រួល និង កាន់តែឆាប់ ។ និង

៧- រដ្ឋបាលខេត្ត, ក្រុង-ស្រុក, និង ឃុំ-សង្កាត់, ដោយមានកិច្ចសហការជាមួយក្រុម ការងារហេដ្ឋារចនាសម្ព័ន្ធ ដែលទើបត្រូវបានបង្កើតឡើង, ត្រូវបន្តជំរុញការអភិវឌ្ឍហេដ្ឋា-រចនាសម្ព័ន្ធរូបវន្តចាំបាច់នានា សម្រាប់បម្រើដល់សកម្មភាពសេដ្ឋកិច្ច, ការវិនិយោគ, ការធ្វើពាណិជ្ជកម្ម, ទេសចរណ៍ និង ការប្រកបមុខរបរខ្នាតតូច របស់ប្រជាពលរដ្ឋ, ពិសេស ត្រូវគិតគូ និង លើកទឹកចិត្ត ដល់សហគ្រាសធុនមីក្រូ, តូច និង មធ្យម ក៏ដូចជា វិស័យ កសិកម្ម និង កសិ-ឧស្សាហកម្ម ដែលជាវិស័យចម្បងរបស់ខេត្ត, សំដៅបង្កើនការងារ និង ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ, កាត់បន្ថយភាពក្រីក្រ, ជំរុញកំណើនសេដ្ឋកិច្ច និង រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និង បរិយាបន្ន, នេះម៉្យាង; ម៉្យាងទៀត, ត្រូវខិតខំទាក់ទាញការវិនិយោគ និង ការបណ្តាក់ទុន ប្រកបអាជីវកម្មនានា ពីគ្រប់ប្រភពស្របច្បាប់ទាំងឡាយ ព្រមទាំងខិតខំកៀរគរថវិកា និង ជំនួយបច្ចេកទេស ពីក្រសួង-ស្ថាប័នពាក់ព័ន្ធ, ដៃគូអភិវឌ្ឍន៍, អង្គការក្រៅរាជរដ្ឋាភិបាល, សង្គមស៊ីវិល និង សប្បុរសជននានា, ដើម្បីចូលរួមជំរុញការអភិវឌ្ឍខេត្ត ឱ្យកាន់តែមានសន្ទុះខ្លាំងក្លាបន្ថែមទៀត។

   

អត្ថបទទាក់ទង