Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឱកាសការងារមានច្រើន តែសិទ្ធិបំពេញការងារធ្វើគឺជាការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 226
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឱកាសការងារមានច្រើន តែសិទ្ធិបំពេញការងារធ្វើគឺជាការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឱកាសការងារមានច្រើន តែសិទ្ធិបំពេញការងារធ្វើគឺជាការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ

សម្តេចធិបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា តើប្រទេសណាដែលមិនមានប្រជាពលរដ្ឋធ្វើចំណាកស្រុក? ការចរចារពាណិជ្ចកម្មសេរី គឺដើម្បីចល័តមនុស្ស ជាការប៉ះប៉ូវគ្នាទៅវិញទៅមក ចំណែកនៅក្នុងប្រទេសយើងវិញ ក៏ត្រូវការបង្កើតការងារឱ្យបានច្រើន ប៉ុន្តែក៏មិនមែនបំបិទសិទ្ធិប្រជាពលរដ្ឋមិនឱ្យទៅធ្វើការនៅក្រៅប្រទេសនោះដែរ។

សម្តេចធិបតីបានថ្លែងដូចនេះ នៅក្នុងឱកាសដែលសម្ដេចអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា ប្រមាណ ២៥០០នាក់ នៅទ្វីបអឺរ៉ុប ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។

សម្តេចធិបតី បានថ្លែងបន្តថា ផលប្រយោជន៍ដែលកើតឡើងដោយការខិតខំរបស់រាជរដ្ឋាភិបាល នឹងបែងចែកស្មើៗគ្នាទៅដល់ប្រជាពលរដ្ឋ មិនមែនមនុស្សមួយក្រុមដូចការចោទប្រកាន់នោះទេ ហើយក្នុងពេលបច្ចុប្បន្ន មានប្រជាពលរដ្ឋជាច្រើនមានលទ្ធភាពទិញរថយន្ត និងទិញផ្ទះប្រើប្រាស់។ ដូចនេះរាជរដ្ឋាភិបាល មិនមែនច្របាច់កប្រជាពលរដ្ឋនោះទេ ខណៈដែលកន្លងទៅ មានការវាយប្រហារថា «រាជរដ្ឋាភិបាលបន្ថែមពន្ធថ្មី»។

សម្តេចធិបតីបានថ្លែងបញ្ជាក់ថា កន្លងទៅរាជរដ្ឋាភិបាល បានរក្សាលំនឹងតម្លៃអគ្គិសនី ដោយសុខចិត្តបង់ខាត មិនបានដំឡើងថ្លៃដូចប្រទេសដទៃនោះទេ។ ហើយគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺបានចំណាយថវិកាជាតិ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រមាណចំនួន ១,៥លាននាក់ តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

 

អត្ថបទទាក់ទង