Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ភាពតានតឹងក្នុងភូមិសាស្ត្រនយោបាយអាចបង្កផលប៉ះពាល់ខ្លាំងទៅលើកុមារ និងស្ត្រី

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 433
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ភាពតានតឹងក្នុងភូមិសាស្ត្រនយោបាយអាចបង្កផលប៉ះពាល់ខ្លាំងទៅលើកុមារ និងស្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ភាពតានតឹងក្នុងភូមិសាស្ត្រនយោបាយអាចបង្កផលប៉ះពាល់ខ្លាំងទៅលើកុមារ និងស្ត្រី

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពិភពលោកនាពេលបច្ចុប្បន្ន មានភាពប្រែប្រួលស្មុគស្មាញមិនប្រាកដប្រជា និងមានហានិភ័យខ្ពស់ ការងើបឡើងវិញសេដ្ឋកិច្ចសាកលក្រោយវិបត្តិកូវីដ១៩ នៅតែមានកំណើនយឺតនៅឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៤ នៅក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការ ងារបន្តរបស់ក្រសួងកិច្ចការនារី នៅសណ្ឋាគាសុខាភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខណៈពេលដែលមានភាពតានតឹងខ្លាំងខាងភូមិសាស្ត្រនយោបាយ វាអាចបង្កឱ្យមានជម្លោះប្រដាប់អាវុធ និងសង្គ្រាមកើនឡើងនៅប្រទេសអ៊ុយក្រែន និងនៅមជ្ឈឹមបូព៌ា ដែលនឹងបង្កវិនាសកម្ម និងផលប៉ះពាល់ជាខ្លាំងបន្ថែមទៀតដល់ជីវភាពប្រជាជន សង្គម សេដ្ឋកិច្ច ជាពិសេសស្ត្រី និងកុមារ៕

អត្ថបទទាក់ទង