Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វេទិការវាងរាជរដ្ឋាភិបាល-ផ្នែកឯកជន ត្រូវមានភាពស៊ីចង្វាក់គ្នា និងភាពសុខដុម ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 165
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វេទិការវាងរាជរដ្ឋាភិបាល-ផ្នែកឯកជន ត្រូវមានភាពស៊ីចង្វាក់គ្នា និងភាពសុខដុម ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វេទិការវាងរាជរដ្ឋាភិបាល-ផ្នែកឯកជន ត្រូវមានភាពស៊ីចង្វាក់គ្នា និងភាពសុខដុម ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០

ក្នុងកម្មវិធី «វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩» នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នេះ គឺជាការសន្យាដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំពេញអង្គលើកដំបូងនៃគណៈរដ្ឋមន្រ្តី នីតិកាលទី៧ នៃរដ្ឋសភាកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ថ្ងៃនេះ គឺជាថ្ងៃប្រវត្តិសាស្រ្តសម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ ក៏ដូចជាសម្រាប់រូបសម្តេចផ្ទាល់ក្នុងការដឹកនាំវេទិកាជាលើកទី១ ហើយក៏ជាលើកទី១សម្រាប់កម្ពុជាទាំងមូល ក្នុងរយៈពេល៤ឆ្នាំ ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩។

ទន្ទឹមនឹងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា វេទិកានេះ ក៏បង្ហាញពីភាពបន្ទាន់និងចាំបាច់ នៅក្នុងរបៀបវារៈសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល នៅក្នុងអាណត្តិថ្មីនេះដែលយើងមានបំណងរៀបចំការធ្វើដំណើររួមគ្នា រវាងរាជរដ្ឋាភិបាល-ផ្នែកឯកជនតាំងពីដើមអាណត្តិ ឱ្យមានភាពស៊ីចង្វាក់គ្នា និងភាពសុខដុម ដែលនឹងអាចសម្រេចបាននូវមហិច្ឆិតារួមរបស់កម្ពុជា គឺចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕

អត្ថបទទាក់ទង