Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលបន្តគាំទ្រផែនការយុទ្ធសាស្រ្តនារីរតនៈ ដំណាក់កាលទី ៦ (២០២៤ – ២០២៨)

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 730
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលបន្តគាំទ្រផែនការយុទ្ធសាស្រ្តនារីរតនៈ ដំណាក់កាលទី ៦ (២០២៤ – ២០២៨) សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលបន្តគាំទ្រផែនការយុទ្ធសាស្រ្តនារីរតនៈ ដំណាក់កាលទី ៦ (២០២៤ – ២០២៨)

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា មានសមិទ្ធផលជាច្រើនដែលក្រសួងកិច្ចការនារីសម្រេចបាន ជាពិសេសគឺផែនការយុទ្ធសាស្ត្រនារីរតនៈដំណាក់កាលទី១ រហូតដល់ដំណាក់កាលទី៥ ដែលមានការជំរុញការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យសាធារណៈនិងវិស័យឯកជន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាស អញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត របស់ក្រសួងកិច្ចការនារី នៅសណ្ឋាគាសុខាភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ក្រសួងកិច្ចនារីបាននិងកំពុងរៀបចំផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ ឆ្នាំ២០២៤-ឆ្នាំ២០២៨ ដើម្បីឱ្យឆ្លើយតបទៅនឹងរបៀបវារៈ និងកម្មវិធីនយោបាយថ្មីៗ របស់រាជរដ្ឋាភិបាល ព្រមទាំងគោលការណ៍គន្លឹះនៃអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងស្ត្រី៕

 

អត្ថបទទាក់ទង