Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ មានអាទិភាពសំខាន់ៗចំនួន៥ ដើម្បីអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែរឹងមាំ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 408
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ មានអាទិភាពសំខាន់ៗចំនួន៥ ដើម្បីអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែរឹងមាំ សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ មានអាទិភាពសំខាន់ៗចំនួន៥ ដើម្បីអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែរឹងមាំ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី ៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបញ្ចកោណយុទ្ធសាស្ត្រទី១ ផ្តោតជាចម្បងទៅលើការអភិវឌ្ឍធនធានមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម កំណើនសេដ្ឋកិច្ច និងការវិវត្តនៃសង្គមសេដ្ឋកិច្ចជាតិប្រកបដោយបរិយាបន្ន និងភាពធន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ សរុប ១,៦៩១នាក់ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ (OCIC)។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាលផ្តោតលើអាទិភាពសំខាន់ៗចំនួន ៥ ដើម្បីកសាងធនធានមនុស្សឱ្យបានកាន់តែរឹងមាំ ដែលរួមមាន៖
ទី១ ការពង្រឹងគុណភាពវិស័យអប់រំ កីឡា និងវិទ្យាសាស្ត្រ
ទី២ បណ្តុះបណ្តាលជំនាញបច្ចេកទេស និងការលើកកម្ពស់សុខភាព សុខុមាលភាពប្រជាជន
ទី៣ ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន
ទី៤ ពង្រឹងការគាំពារសង្គម និងប្រព័ន្ធស្បៀងអាហារ
ទី៥ ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអរិយធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន៕

អត្ថបទទាក់ទង