Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រយៈពេល ១១ខែ នៃឆ្នាំ២០២៣ នេះ ទំហំពាណិជ្ជកម្មអន្តរជាតិចំនួនជិត ៤៤ ពាន់លានដុល្លារអាមេរិក

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានជាតិ 247
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រយៈពេល ១១ខែ នៃឆ្នាំ២០២៣ នេះ ទំហំពាណិជ្ជកម្មអន្តរជាតិចំនួនជិត ៤៤ ពាន់លានដុល្លារអាមេរិក សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រយៈពេល ១១ខែ នៃឆ្នាំ២០២៣ នេះ ទំហំពាណិជ្ជកម្មអន្តរជាតិចំនួនជិត ៤៤ ពាន់លានដុល្លារអាមេរិក

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេល ១១ខែ នៃឆ្នាំ២០២៣ នេះ ទំហំពាណិជ្ជកម្មអន្តរជាតិ សម្រេចជិត ៤៤ ពាន់លានដុល្លារអាមេរិក ជាពិសេសកំណើននៃការនាំចេញមានខ្ពស់ជាងនាំចូល ពោលគឺតុល្យភាពពាណិជ្ជកម្មមានវិជ្ជមាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្មបានចូលរួមចំណែកយ៉ាងសកម្មប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ចំពោះការសម្រេចបាននូវសមិទ្ធផលការងារចម្បងៗដូចជាការចរចាបើកច្រក ទីផ្សារពាណិជ្ជកម្ម ការពង្រឹងសមត្ថភាពផលិតសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកនិងនាំចេញ ការកសាងធនធានមនុស្ស ការកែលម្អការផ្តល់សេវាសាធារណៈ ការពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម ការកសាងលិខិតបទដ្ឋានច្បាប់ពាណិជ្ជកម្ម កិច្ចការពារអ្នកប្រើប្រាស់ ការចូលរួមអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល និងការលើកកម្ពស់សុខុមាលភាពជូនប្រជាជន តាមរយៈការរក្សាបាននូវស្ថិរភាព និងសន្តិសុខស្បៀង ដែលសមិទ្ធិផលទាំងនេះបានរួមចំណែកយ៉ាងធំធេងដល់ការជំរុញកំណើនសេដ្ឋកិច្ច និងអភិបាលកិច្ចល្អ និងការអនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃនីតិកាលទី៦ និងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីក្នុងពិធី «បិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ ២០២៣ និងទិសដៅពាណិជ្ជកម្មឆ្នាំ ២០២៤ » នៅទីស្តីការក្រសួងពាណិជ្ជកម្មរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣៕

អត្ថបទទាក់ទង