Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានជាតិ 424
សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យ

ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។

ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឆ្លៀតអបអរសាទរចំពោះសមិទ្ធផលយ៉ាងច្រើនដែលក្រសួងបរិស្ថាន មន្រ្តីរាជការគ្រប់ជាន់ថ្នាក់របស់ក្រសួង ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ បានចូលរួមនៅក្នុងការពង្រឹងនិងថែរក្សាបរិស្ថានរបស់យើង ដោយបានដាក់ចេញនូវក្របខណ្ឌគោល នយោបាយដើម្បីធានាដល់ការអភិវឌ្ឍប្រកបដោយចីរភាព។

បន្ថែមពីលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន ឱ្យបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីអភិវឌ្ឍប្រទេសរបស់យើងនៅពេលបច្ចុប្បន្ន ព្រមទាំងថែរក្សាគុណតម្លៃនៃបរិស្ថានសម្រាប់កូនចៅយើងរាប់រយឆ្នាំទៅមុខទៀត៕

អត្ថបទទាក់ទង