Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍ និងអភិរក្ស ត្រូវដើរទន្ទឹមគ្នា

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានជាតិ 126
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍ និងអភិរក្ស ត្រូវដើរទន្ទឹមគ្នា សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍ និងអភិរក្ស ត្រូវដើរទន្ទឹមគ្នា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការអភិវឌ្ឍគឺជារឿងចាំបាច់ដែលយើងត្រូវធ្វើដើម្បីដោះស្រាយបញ្ហាបច្ចុប្បន្ននិងទៅអនាគត ប៉ុន្តែយើងក៏ត្រូវតែគិតគូរអំពីការថែរក្សានូវតម្លៃ និងផលប៉ះពាល់លើបរិស្ថានផងដែររ ព្រោះបើមិនដូច្នេះទេយើងនឹងសប្បាយតែក្នុងពេលបច្ចុប្បន្ន ឯកូនចៅជំនាន់ក្រោយរបស់យើងនឹងជួបការលំបាក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការដាក់ចេញនូវគោលនយោបាយសំខាន់នៅពេលនេះ គឺជាការបង្ការនូវឱកាសដែលកូនចៅ ចៅទួតរបស់យើង ត្រូវលំបាកវេទនាដោយសារបញ្ហាបរិស្ថានដែលយើងបានបង្កើតឡើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «បិទសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤» នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣៕

អត្ថបទទាក់ទង