Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កត្តាសុខសន្តិភាព និងវិបុលភាពក្នុងសង្គមជាតិ បានធ្វើឱ្យវិស័យធនាគារនៅកម្ពុជា មានការរីកចម្រើន

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានជាតិ 196
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កត្តាសុខសន្តិភាព និងវិបុលភាពក្នុងសង្គមជាតិ បានធ្វើឱ្យវិស័យធនាគារនៅកម្ពុជា មានការរីកចម្រើន សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កត្តាសុខសន្តិភាព និងវិបុលភាពក្នុងសង្គមជាតិ បានធ្វើឱ្យវិស័យធនាគារនៅកម្ពុជា មានការរីកចម្រើន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា នៅក្នុងការសម្រេចវិនិយោគ និងសាងសង់អាគារខ្ពស់ទំនើប និងទាន់សម័យរបស់ធនាគារវីង បានឆ្លុះបញ្ជាំងពីសារៈសំខាន់នៃកត្តាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងនាំនូវវិបុលភាពសម្រាប់សង្គមជាតិកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២០  ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធជាផ្លូវការ “អគារស្នាក់ការកណ្តាល វីងថៅវ័រ (Wing Tower)” រាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការវិនិយោគនេះ បានបង្ហាញពីទំនុកចិត្ត និងភាពជឿជាក់របស់វិនិយោគិនឯកជន និងក្រុមប្រឹក្សាភិបាលធនាគារមកលើបរិយាកាសធុរៈកិច្ចរបស់កម្ពុជា និយាយជារួមគឺភាពមាំធននៅក្នុងវិស័យធនាគារ និងនិយាយដោយឡែកគឺភាពនឹងនរផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា៕

អត្ថបទទាក់ទង