Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តំបន់រុនតាឯក នឹងលេចចេញជារូបរាងថ្មីស្រឡាង គឺទីក្រុងរុនតាឯក

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃសុក្រ ទី៨ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានជាតិ 386
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តំបន់រុនតាឯក នឹងលេចចេញជារូបរាងថ្មីស្រឡាង គឺទីក្រុងរុនតាឯក សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តំបន់រុនតាឯក នឹងលេចចេញជារូបរាងថ្មីស្រឡាង គឺទីក្រុងរុនតាឯក

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងថា រាជរដ្ឋាភិបាល នឹងបន្តខិតខំប្រឹងប្រែង អភិវឌ្ឍន៍តំបន់រុនតាឯក ឱ្យក្លាយទៅជាកន្លែងរស់នៅមួយដ៏ល្អប្រសើរ និងកាន់តែរីកចម្រើនបន្ថែមទៀត។

សម្តេចធិបតី  ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាស អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរដែលបានស្ម័គ្រចិត្តមករស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ទីក្រុងរុនតាឯក ក្នុងទឹកដីខេត្តសៀមរាបនឹង លេចរូបរាងថ្មី នាពេលឆាប់ៗខាងមុខនេះ ហើយតំបន់រុនតាឯក ក៏នឹងក្លាយទៅជាក្រុងសំខាន់មួយ ក្នុងខេត្តសៀមរាបផងដែរ៕

 

អត្ថបទទាក់ទង