Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ នឹងជំរុញកំណើនសេដ្ឋកិច្ចនៅនឹងកន្លែង

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 181
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ នឹងជំរុញកំណើនសេដ្ឋកិច្ចនៅនឹងកន្លែង សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ នឹងជំរុញកំណើនសេដ្ឋកិច្ចនៅនឹងកន្លែង

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អាកាសយន្តដ្ឋានថ្មីនេះ បាននិងកំពុងទទួលបានផលផ្លែពីការអភិវឌ្ឍនៅនឹងកន្លែងតែម្ដង ដោយទទួលបានទាំងកាងារធ្វើ និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។

សម្ដេចធិបតីបានបន្តថា ការរុញព្រលានយន្តហោះមកទីតាំងថ្មីនេះ ក៏នឹងជំរុញកំណើនសេដ្ឋកិច្ចនឹងកន្លែងផងដែរ ដោយបច្ចុប្បន្ន បន្ថែមពីលើផ្ទៃដី ៧០០ ហិកតាសម្រាប់សាងសង់ព្រលានយន្តហោះ រាជរដ្ឋាភិបាលក៏បានបម្រុងដីទុក ១០០០ ហិកតាផ្សេងទៀត ដើម្បីបម្រើជាតំបន់អភិវឌ្ឍន៍ពហុបំណង ដែលនឹងធ្វើឱ្យតំបន់នេះក្លាយជាចំណុចកណ្ដាលនៃខេត្តសៀមរាប។

សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក៏មិនភ្លេចរំលឹកទេថា តំបន់ជីក្រែង និងសូត្រនិគមនេះ ធ្លាប់ជាសមរភូមិប្រយុទ្ធ ហើយតាមផ្លូវមកកាន់ទីតាំងព្រលានយន្តហោះថ្មីនេះ ពោរពេញទៅដោយគ្រាប់មីន។ ប៉ុន្តែបន្ទាប់ពីការអនុវត្តដោយជោគជ័យ នយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ សន្តិភាពក៏ត្រូវបានស្ដារឡើងវិញនៅក្នុងតំបន់នេះ និយាយដោយឡែក និងនៅទូទាំងប្រទេស និយាយជារួម។

សម្ដេចធិបតី ក៏បានសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋដែលបានផ្ទេរមិនរស់នៅតំបន់រុនតាឯក ក៏នឹងទទួលបានផលយ៉ាងច្រើនពីការអភិវឌ្ឍនេះផងដែរ៕

 

អត្ថបទទាក់ទង