Grand News Asia Close

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យសិក្សាពីការធ្វើទំនើបកម្មផ្លូវដែក ដែលអាចឱ្យការដឹកជញ្ជូនតាមផ្លូវដែក កើនពីល្បឿន ៥០គ.ម/ម៉ ដល់ ៨០គ.ម/ម៉

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 178
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យសិក្សាពីការធ្វើទំនើបកម្មផ្លូវដែក ដែលអាចឱ្យការដឹកជញ្ជូនតាមផ្លូវដែក កើនពីល្បឿន ៥០គ.ម/ម៉ ដល់ ៨០គ.ម/ម៉ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យសិក្សាពីការធ្វើទំនើបកម្មផ្លូវដែក ដែលអាចឱ្យការដឹកជញ្ជូនតាមផ្លូវដែក កើនពីល្បឿន ៥០គ.ម/ម៉ ដល់ ៨០គ.ម/ម៉

ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតចំនួន ១៥,១៩៤នាក់ នៅខេត្តព្រះសីហនុ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា ឥឡូវយើងកុំទាន់និយាយរឿងរថភ្លើងល្បឿនលឿន យើងនិយាយត្រឹមផ្លូវដែកដឹកទំនិញ ដែលបច្ចុប្បន្ននេះអាចដឹកបានតែក្នុងល្បឿន ៥០ គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ។ ដំណាក់កាលនេះ យើងត្រូវធ្វើយ៉ាងណា ពង្រីកលទ្ធភាពក្នុងដំណាក់កាលដំបូងឱ្យអាចដឹកបានដល់ ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។

សម្ដេចធិបតីបានបន្តថា សម្ដេចនឹងប្រាប់ឯកឧត្តម ស៊ុន ចាន់ថុល និងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យរួមគ្នាសិក្សាពីលទ្ធភាពក្នុងការទម្លាក់ថ្លៃដឹកជញ្ជូនបន្ថែមទៀត ដើម្បីបង្កលទ្ធភាពឱ្យមានការដឹកជញ្ជូនតាមផ្លូវដែកឱ្យកាន់តែច្រើន។

សម្ដេចធិបតីបានគូសបញ្ជាក់ថា រដ្ឋាភិបាលបាននិងកំពុងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនពីកើតមកលិច និងពីជើងមកលិច ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងដែលរួមមានទាំងផ្លូវដែក ផ្លូវហាយវេ និងព្រែកជីកតេជោ-ហ៊្វូណន ពោលគឺនឹងភ្ជាប់មកខេត្តព្រះសីហនុទាំងអស់។ ហើយការអភិវឌ្ឍហេដ្ឋារចនាសម្ពន័្ធនេះ នឹងជួយកាត់បន្ថយថ្លៃដឹកជញ្ជូន និងជួយឱ្យជីវភាពប្រជាពលរដ្ឋនៅតាមដងផ្លូវ មានការរីកចម្រើន៕

 

អត្ថបទទាក់ទង