Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យគ្រប់មន្ត្រីនិងអាជ្ញាធរមូលដ្ឋានពង្រឹងសមត្ថភាព និងតួនាទីរបស់ខ្លួន

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 173
សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យគ្រប់មន្ត្រីនិងអាជ្ញាធរមូលដ្ឋានពង្រឹងសមត្ថភាព និងតួនាទីរបស់ខ្លួន សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យគ្រប់មន្ត្រីនិងអាជ្ញាធរមូលដ្ឋានពង្រឹងសមត្ថភាព និងតួនាទីរបស់ខ្លួន

នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ អគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃចន្ទទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើដល់គ្រប់មន្ត្រី និងអាជ្ញាធរមូលដ្ឋាន ត្រូវពង្រឹងសមត្ថភាព និងតួនាទីរបស់ខ្លួន កែសម្រួលនីតិវិធីផ្ដល់សេវាកាន់តែប្រសើរជូនពលរដ្ឋ ពង្រឹងត្រួតពិនិត្យតាមដានលើការអនុវត្តគម្រោងសេវាសង្គម និងគម្រោងអភិវឌ្ឍន៍នានា។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការពង្រឹងមន្រ្តី និងសមត្ថភាពដល់ថ្នាក់ក្រោមជាតិ គឺជាកត្តាចាំបាច់បំផុត ខណៈរដ្ឋបាលថ្នាក់ក្រោមជាតិនេះហើយដែលជាអ្នកបម្រើសេវាសាធារណៈដល់ពលរដ្ឋជាប្រចាំ។

ទន្ទឹមនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យស្ថាប័នទាំងអស់ ប្រើប្រាស់ថវិការដ្ឋឱ្យចំគោលដៅ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងបម្រើសេវាប្រចាំថ្ងៃជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។ សម្ដេចបានណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត កុំយកថវិកាទៅអភិវឌ្ឍសួនច្បារឱ្យធំជាងគេ ខណៈពេលដែលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅមូលដ្ឋាននៅមិនទាន់បានកសាងនៅឡើយ៕

អត្ថបទទាក់ទង