Grand News Asia Close

ជំទាវបណ្ឌិត ពេជ ចន្ទមុនី ថ្លែងថា ចលនាកាយឫទ្ធិនារី ផ្ដល់ភាពសប្បាយរីករាយ សម្រាប់កុមារី និងយុវតី កសាងទំនុកចិត្ត​ក្នុ​ង​កា​រអភិវឌ្ឍប្រទេសជាតិ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 378
ជំទាវបណ្ឌិត ពេជ ចន្ទមុនី ថ្លែងថា ចលនាកាយឫទ្ធិនារី ផ្ដល់ភាពសប្បាយរីករាយ សម្រាប់កុមារី និងយុវតី កសាងទំនុកចិត្ត​ក្នុ​ង​កា​រអភិវឌ្ឍប្រទេសជាតិ ជំទាវបណ្ឌិត ពេជ ចន្ទមុនី ថ្លែងថា ចលនាកាយឫទ្ធិនារី ផ្ដល់ភាពសប្បាយរីករាយ សម្រាប់កុមារី និងយុវតី កសាងទំនុកចិត្ត​ក្នុ​ង​កា​រអភិវឌ្ឍប្រទេសជាតិ
 
ជំទាវបណ្ឌិត ពេជ ចន្ទមុនី ស្ត្រីទី១នៃព្រះរាជាណា​ច​ក្រកម្ពុជា បានថ្លែងថា ចលនាកាយឫទ្ធិនារី មិនត្រឹមតែមានគោលដៅ​ផ្ដ​ល់​ភា​ព​ស​ប្បា​យ​រីក​រា​យ​​សម្រាប់កុមារី និងយុវតីប៉ុណ្ណោះទេ ថែមទាំងជាសកម្មភាពអប់រំក្រៅប្រព័​ន្ធមួយដែល​ផ្ត​ល់​ឱ​កា​​សឱ្យកុមារី និងយុវតីសាកល្បងចូលរួមសកម្មភាពសង្គមផ្សេងៗ ដើម្បីកសាងទំនុកចិត្ត និង​កា​រចាប់អារម្មណ៍របស់ពួកគេលើបញ្ហាសង្គម និងការអភិវឌ្ឍប្រទេសជាតិ។
 
ក្នុងកម្មវិធីបើកមហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក នៅខេ​ត្តសៀ​មរា​ប នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ លោកជំទាវបណ្ឌិត បានថ្លែងបញ្ជាក់ថា ចល​នា​កា​យ​ឫទ្ធិនារី គឺជាសកម្មភាពក្រៅរដ្ឋាភិបាល ដែលមិនប្រកាន់បក្ខពួក វណ្ណៈ ពូជសាសន៍ ពណ៌​ស​ម្បុរ និងជាចលនាកើតឡើងដោយការស្ម័គ្រចិត្តផ្ទាល់ខ្លួនរបស់សមាជិកាម្នាក់ៗ ដោ​យមិ​នមា​ន​កា​របង្ខិតបង្ខំក្នុងរូបភាពណាមួយឡើយ និងមិនមានប៉ះពាល់ដល់ការសិក្សា ឬបំពេញ​ការ​ងារ​រ​ប​​ស់​សមាជិកម្នាក់ៗនោះទេ។
 
ដោយទទួលបានប្រកាសនីយបត្រ និងផ្លាកសញ្ញា FAPWពីលោកស្រីបណ្ឌិត Juseon Byun ដែ​លជាស្ថាបនិក FAPW និងលោកស្រី Ching Ching Wee-Ong ប្រធានមិត្តកាយឫទ្ធិ​នា​រី​ប្រ​ចាំ​​តំបន់អាស៊ីប៉ាស៊ីហ្វិកសមាគមកាយឫទ្ធិនារីកម្ពុជា បានខិតខំបំពេញកាតព្វ​កិច្ចរ​បស់ខ្លួ​នយ៉ា​ង​ខ្ជាប់ខ្ជួន ព្រមទាំងសម្រេចបានសមិទ្ធផលជាច្រើន ដោយប្រកាន់ខ្ជាប់នូវបេសកកម្មរបស់ស​មា​គម ស្របតាមគោលបំណងរបស់សមាគមកាយឫទ្ធិនារីពិភពលោក (WAGGGS) គឺការ​ជួយ​អភិវឌ្ឍថាមពល កុមារី យុវតី ដើម្បីក្លាយទៅជាពលរដ្ឋល្អ ដែលមាន​ការទទួលខុសត្រូ​វ​ចំ​ពោះ​ខ្លួនឯង គ្រួសារ សហគមន៍ និងប្រទេសជាតិ និងស្របតាមចក្ខុវិស័យជាក់លាក់មួយ​គឺ​កា​រ​ច​ង់ឃើញកុមារី និងយុវតីកម្ពុជារស់នៅក្នុងសីលធម៌ សេរីភាព សមភាព សេចក្តីថ្លៃថ្នូរ និ​ងមា​ន​មោ​ទនភាពចំពោះវប្បធម៌ និងអត្តសញ្ញាណរបស់ខ្លួន។
សមាគមកាយឫទ្ធិនារីកម្ពុជាមានក្តីសោមនស្សរីករាយ ដែលបានទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ មហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រោមប្រធានបទ ស្រមៃ មើ លឱកាស “ផ្តល់អំណាចដល់កុមារី និងយុវតី” (Imagine Possibilities)នៅលើទឹកដីអង្គរខេត្ត សៀមរាប ដែលដឹកនាំដោយលោកជំទាវបណ្ឌិតពេជ ចន្ទមុនី ស្ត្រីទី១នៃព្រះរាជា ណាចក្រក ម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ សម្តេចមហាបវរធិ បតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
 
ការជ្រើសរើសកម្ពុជាឱ្យធ្វើជាម្ចាស់ផ្ទះមហាសន្និបាតលើកទី៧របស់មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាការសម្រេចប្រកបដោយសុភវិនិច្ឆ័យរបស់លោកស្រីបណ្ឌិត Juseon Byun ដែលជាស្ថាបនិក FAPW និងលោកស្រី Chempaka Emalin_Pahamin ប្រធានកាយឫទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក លោកស្រី Ching Ching Wee-Ong ប្រធានមិត្តកាយឫទ្ធិនារី ប្រចាំតំ បន់អាស៊ីប៉ាស៊ីហ្វិក ដោយសង្កេតឃើញពីការរីកចម្រើននិងការកើនឡើងសមាជិក FAPW នៅកម្ពុជាផ្ទាល់។ ការទទួលធ្វើជាម្ចាស់ផ្ទះនេះជាបទពិសោធន៍ដ៏មានសារៈ សំខាន់សម្រាប់ប្រ ទេសកម្ពុជា ក្នុងការត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ សម្រាប់ធ្វើជាម្ចាស់ផ្ទះរៀបចំ សន្និបាតពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ របស់សមាគមកាយឫទ្ធិនារីពិភពលោក (39th WAGGGS World Conference) ផងដែរ ។
 
មហាសន្និបាតមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី៧ គឺជាព្រឹត្តិ ការណ៍​មួយ​ដ៏​មា​ន​សា​រៈសំខាន់សម្រាប់ សមាគមកាយឫទ្ធិនារីពិភពលោក (WAGGGS) និង​ជាពិសេ​សស​ម្រាប់​តំ​ប​ន់អាស៊ីប៉ាស៊ីហ្វិកផ្ទាល់ដែលមានលក្ខណៈជាការជួបប្រជុំថ្នាក់តំបន់មួយដ៏ធំ ដោយមានកា​រ​ចូ​លរួមពីគ្រប់ភាគីពាក់ព័ន្ធដើម្បីរួមគ្នាពិនិត្យវឌ្ឍនភាពនិងទទួលដឹងលឺពីសមិទ្ធផលដែលស​​មា​គ​មមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិកសម្រេចបានកន្លងមក លើកិច្ចការងារជួយ កុមារី យុវ​តី ស្រ្តីវ័យក្មេង នៅទូទាំងពិភពលោកឱ្យទទួលបានចំណេះដឹងបទពិសោធន៍ និងលទ្ធភាព​សម​រ​ម្យអាចកសាងអនាគតរបស់ពួកគេទៅថ្ងៃខាងមុខបានកាន់តែប្រសើរឡើង។
 
មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក (Friends of Asia Pacific WAGGGS) ហៅកាត់ថា “F​A​P​W“ គឺជា​ក្រុមអ្នកគាំទ្រដ៏ខ្ពង់ខ្ពស់សម្រាប់​លើកកម្ពស់ចលនាកាយឫទ្ធិនា​រីក្នុ​ងតំ​បន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដោយលោកស្រីបណ្ឌិត Juseon Byun និងមាន​ម្ចា​ស់​ក្សត្រី Azizah_of Pahang ជាព្រះប្រធានកិត្តិយស។ គិតត្រឹមឆ្នាំ២០២៣ នេះ សម្រាប់​ប្រ​ទេ​​សកម្ពុជា មានសមាជិក FAPW សរុបចំនួន២៣៩រូប ដោយមានសម្តេចព្រះមហាក្សត្រី នរោ​ត្ត​ម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាសមាជិ​កគាំទ្រថ្នាក់មាស (Gold Support​e​r) រប​ស់មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយតែងតែបាន​លះបង់ព្រះរាជទ្រព្យផ្ទាល់​ព្រះ​កា​​យទ្រង់ ចូលរួមក្នុងចលនានេះជារៀងរហូតមក ក្នុងព្រះរាជបំណងរួបរួមគ្នាជួយ សហគមន៍ សង្គមជាតិ និងពិភពលោក ជាពិសេសស្ត្រីវ័យក្មេង កុមារី យុវតី ឱ្យទទួលបានចំណេះដឹង បទ​ពិ​សោធន៍ និងលទ្ធភាពមួយសមរម្យអាចកសាងអនាគ​តរបស់ពួកគេទៅថ្ងៃ​ខាងមុខ​បាន​កា​ន់​តែ​ប្រសើរឡើង។លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នីបានចូលជាសមាជិក FAPWថ្នាក់Gold Aw​a​rd កាលពីខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងបាងកក និងប៉ាតាយ៉ា ក្នុងកិច្ចប្រជុំ មិត្តកា​យ​ឫ​ទ្ធិ​តំប​ន់​អា​ស៊ីប៉ាស៊ីហ្វិក លើកទី៨។
 
ដោយមានការគាំទ្រជាបន្តបន្ទាប់ពីសមាគមកាយឫទ្ធិនារីពិភពលោក (WAGGGS) សមាគ​ម​កា​យឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក និង មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក (FAPW ) ទន្ទឹម​នឹ​​ងការប្រោសព្រះរាជទានទំនុកបម្រុងគាំទ្រ ចង្អុលបង្ហាញបំភ្លឺផ្លូវដ៏ឧត្តុង្គឧត្តមបំផុតរបស់ ស​ម្តេ​ច​ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសសមាគមកាយឫទ្ធិនារីកម្ពុជា និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់សមាគមកាយឫទ្ធិនារីកម្ពុជា៕ ដោយ៖ គង់ សិរីរ័ត្ន

អត្ថបទទាក់ទង