Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មានអគារសិក្សាល្អហើយ ចាំបាច់ត្រូវតែមាននាយកសាលាប្រកបដោយវិជ្ជាជីវៈ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ 184
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មានអគារសិក្សាល្អហើយ ចាំបាច់ត្រូវតែមាននាយកសាលាប្រកបដោយវិជ្ជាជីវៈ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មានអគារសិក្សាល្អហើយ ចាំបាច់ត្រូវតែមាននាយកសាលាប្រកបដោយវិជ្ជាជីវៈ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ទន្ទឹមនឹងមានការអគារសិក្សាល្អហើយ ចាំបាច់ក៏ត្រូវតែមាននាយកសាលាប្រកបដោយចំណេះដឹងមានវិជ្ជាជីវៈ ដើម្បីធ្វើឲ្យវិស័យអប់រំនៅកម្ពុជាកាន់តែមានភាពល្អប្រសើរឡើងថែមទៀត។ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នាព្រឹក០៥ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាគ្រូបង្រៀនលើកទី២៦ ក្រោមប្រធានបទ “គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀន ឆ្ពោះទៅរកឧត្តមភាព” នៅរាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា បច្ចុប្បន្នសិក្សានុសិស្សមានភាពងាយស្រួលក្នុងការសិក្សា ដោយសារសាលារៀនមាននៅក្នុងភូមិ-ឃុំជិតផ្ទះ មិនលំបាកវេចបង្វិចដើររកសាលារដ្ឋដូចពីមុនឡើយ។ សម្តេចថា បើគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេសច្រើនអាណត្តិតទៅមុខទៀត នឹងមានគោលនយោបាយបង្កើតសាលារៀនរដ្ឋឲ្យមានគ្រប់ភូមិ ឃុំ ស្រុក សង្កាត់ ខណ្ឌទាំងអស់ ស្ថិតនៅជិតផ្ទះរបស់ប្រជាពលរដ្ឋតែម្តង។

ទន្ទឹមគ្នានេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ថ្លែងជំរុញដល់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ត្រូវពិនិត្យឲ្យបានម៉ត់ចត់ក្នុងការជ្រើសរើសនាយកសាលាតាមបណ្តាគ្រប់សាលារៀនទូទាំងប្រទេស ពីព្រោះនាយកសាលា គឺមានសារៈសំខាន់ក្នុងការគ្រប់គ្រង បណ្ដុះបណ្ដាលធនធានមនុស្ស រាប់ចាប់តាំងពីសិស្សថ្នាក់មត្តេយ្យ រហូតដល់សិស្សមធ្យមសិក្សា។ ដូចនេះ ក្រសួងអប់រំត្រូវរៀបចំគោលការណ៍ជ្រើសរើសនាយកសាលាទាំងអស់ត្រូវធ្វើការពិនិត្យ និងសម្រេច មុននឹងតែងតាំងនាយកសាលនោះ៕

អត្ថបទទាក់ទង