Grand News Asia Close

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ៖ គិតគូពីជីវភាព និងសុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពដ៍ចម្បងបំផុត របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត !

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣ ទំព័រវីដេអូ បទយកការណ៍ ព័ត៌មានជាតិ 472
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ៖ គិតគូពីជីវភាព និងសុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពដ៍ចម្បងបំផុត របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ! អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ៖ គិតគូពីជីវភាព និងសុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពដ៍ចម្បងបំផុត របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត !

នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទិស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយវីដេអូផ្លូវការមួយមានរយៈពេលប្រមាណ១៨នាទី ក្រោមចំណងជើងថា គិតគូពីជីវភាព និងសុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពដ៍ចម្បងបំផុត របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ។

វីដេអូនេះ បានរំលេចនូវការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានគិតគូជាពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាប្រចាំ និងដោយចាត់ទុកជាភារកិច្ចចម្បង និងអាទិភាពខ្ពស់បំផុត។

ការដឹងច្បាស់នូវបញ្ហាប្រឈម និងការដាក់ចេញវិធានការដោះស្រាយបញ្ហាបន្ទាន់ៗ ឆ្លើយតបនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ គឺបានបង្ហាញឱ្យឃើញនូវស្មារតីទទួលខុសត្រូវខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាអាណត្តិទី៧នេះ ក៏ដូចជាការបញ្ចៀសបាននូវការបកស្រាយបំភ័ន្តពីក្រុមអ្នករិះគន់ វាយប្រហារក្នុងចេតនាអាក្រក់ណាមួយដែលនាំឱ្យសង្គមជាតិច្របូកច្របល់ ក្នុងនោះ សូម្បីតែបញ្ហាពន្ធដារជាដើម។ល។

នៅលើវិស័យពន្ធដារ រាជរដ្ឋាភិបាល បានគិតគូយ៉ាងខ្លាំង ដោយធ្វើយ៉ាងណាចៀសវាង មិនឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលទាប និងប្រជាពលរដ្ឋដែលប្រកប របរតូចតាច ដូចមានចែងក្នុងច្បាប់ស្តីពីសារពើពន្ធ និងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកកម្ពុជា ហើយសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឱ្យដឹងផងដែរថា នឹងធ្វើវេទិកា រាជរដ្ឋាភិបាល ជាមួយវិស័យឯកជននៅខែវិច្ឆិកា ខាងមុខនេះ ដែលនឹងត្រូវពិនិត្យ ទៅលើកញ្ចប់វិធានការមួយចំនួនដើម្បីជួយទៅដល់វិស័យឯកជន ដែលជាចលករមួយសំខាន់សម្រាប់សេដ្ឋកិច្ចរបស់យើង។

រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ចេញ យុទ្ធសាស្ត្របញ្ចកោណដែលជាគោលនយោបាយអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយទស្សនៈវិស័យវែងឆ្ងាយ និងប្រាកដនិយមដោយផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើជីវភាពប្រជាពលរដ្ឋ។ ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាកើកាលទី១ ហើយដែលត្រូវបានប្រកាសឲ្យអនុវត្តជាបន្ទាន់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ចេញនូវកម្មវិធីគោលនយោបាយ អាទិភាព៦យ៉ាង ដែលសុទ្ធសឹងជាគោលនយោបាយយុទ្ធសាស្ត្រដើម្បីគាំពារជីវភាពប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រ និងងាយរងហានិភ័យដែលទទួលបានផលប្រយោជន៍មុនគេ។

វីដេអូនេះ នឹងបង្ហាញនូវការចាត់វិធានការបន្ទាន់ៗ និងចាំបាច់ជាច្រើនរបស់សម្តេចធិបតី ក្នុងការបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ដែលគេពិតជាអាចនិយាយ បានថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺជារាជរដ្ឋាភិបាលដែលគិតគូពីជីវភាពនិងសុខទុក្ខប្រជាពលរដ្ឋជាអាទិភាពចម្បងបំផុត។

សូមទស្សនាវីដេអូ៖

 

អត្ថបទទាក់ទង