Grand News Asia Close

សម្តេចតេជោ ហ៊ុន សែន ប្រដៅក្រុមអ្នកប្រឆាំងក្រៅប្រទេស ដែលរិះគន់រដ្ឋាភិបាលរឿងបោះក្រដាសប្រាក់ថ្មី និងព្រមានទម្លាយសារសំឡេង ដែលពួកគេប្រមូលលុយជួយជនភៀសសឹក ទុកចិញ្ចឹមបក្សនយោបាយក្នុងស្រុកមួយ

ដោយ៖ Morm Sokun ​​ | 14 ម៉ោងមុន ព័ត៌មានជាតិ 1043
សម្តេចតេជោ ហ៊ុន សែន ប្រដៅក្រុមអ្នកប្រឆាំងក្រៅប្រទេស ដែលរិះគន់រដ្ឋាភិបាលរឿងបោះក្រដាសប្រាក់ថ្មី និងព្រមានទម្លាយសារសំឡេង ដែលពួកគេប្រមូលលុយជួយជនភៀសសឹក ទុកចិញ្ចឹមបក្សនយោបាយក្នុងស្រុកមួយ Senate President Hun Sen posts this photo on his official Facebook page on Wednesday, accompanying his statement on the government’s financial position. Senate

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ បានចេញមកប្រដៅដល់ក្រុមប្រឆាំងក្រៅស្រុក ដែលរិះគន់រដ្ឋាភិបាលថាជិតដួលរលំ ដោយគ្រាន់តែបោះក្រដាសប្រាក់ ១០ម៉ឺនរៀល និង៥ម៉ឺនរៀលថ្មី។

សម្តេចបញ្ជាក់ថា រដ្ឋាភិបាលមានប្រាក់ចំណូលគ្រប់គ្រាន់ ដោយគ្រាន់តែសាច់ប្រាក់រក្សាទុកសាច់ប្រាក់ក្នុងរតនាគារ មិនឲ្យទាបជាង ២៥០០លានដុល្លារនោះឡើយ។

ជាមួយគ្នានេះសម្តេចក៏ព្រមានបង្ហោះសារសំឡេងមួយដែលក្រុមប្រឆាំងទាំងនោះ បានប្រមូលលុយថាជួយជនភៀសសឹក តែបែរជាទុកសម្រាប់ចិញ្ចឹមបក្សនយោបាយក្នុងស្រុកមួយទៅវិញ។

សម្តេចបានបង្ហោះសារមានខ្លឹមសារដូច្នេះថា៖ «តាមពិតខ្ញុំមិនគួរតមាត់ជាមួយពួកបំផ្លាញជាតិប៉ុន្មានក្បាលនៅក្រៅប្រទេសនោះទេ ដូចម្តាយខ្ញុំប្រាប់ថា (បើឆ្កែខាំជើងយើងនោះ យើងកុំខាំជើងឆ្កែវិញ) តែបើមិនបកស្រាយទេប្រជាជន និងអាចភ័ន្តច្រឡំ។ តាំងពីជំនាន់ខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីរហូតពេលនេះ ឲ្យតែរាជរដ្ឋាភិបាលដាក់ឲ្យចរាចរក្រដាសប្រាក់ថ្មីពួកឆ្កែ ក្រៅរបងផ្ទះប៉ុន្មានក្បាលតែងតែនិយាយថា រាជរដ្ឋាភិបាលអស់លុយទើបបោះក្រដាសប្រាក់ថ្មី។

ខ្ញុំគ្រាន់តែប្រាប់ថា សាច់ប្រាក់ក្នុងរតនាគារមានមិនក្រោម ២៥០០លានដុល្លារទេ (ពីរពាន់ប្រាំរយលានដុល្លារ) ឯបៀវត្ស១ខែចាយត្រឹម២៣០លានដុល្លារក្នុង១ខែទេ។
ចំណូល៩ខែជាង៥ពាន់លានដុល្លារដែលជាមធ្យម៥០០ ទៅ៦០០លានដុល្លារ/ខែ ល្មមគ្រប់គ្រាន់ចំណាយ និងរក្សាទុកសាច់ប្រាក់ក្នុងរតនាគារ មិនឲ្យទាបជាង ២៥០០លានដុល្លារ។

សូមពួកនៅក្រៅស្រុកប្រញ៉ាប់យកលុយ ដែលប្រមូលបាននៅវត្តភ្នំសេរីមកជូនជនភៀសសឹក ដែលពេលនេះកំពុងរក្សាទុក ដើម្បីចិញ្ចឹមបក្សនយោបាយមួយនៅក្នុងស្រុក។ខ្ញុំនឹងបង្ហោះសារសម្លេងនៃការប្រជុំមួយ ដែលនិយាយដល់ការយកលុយ ដែលរៃអង្គាស់បានសម្រាប់ជនភៀសសឹក សម្រាប់ជួយគណបក្សនៅពេលក្រោយ។

ឱពួកបោកប្រាស់ក្រៅស្រុកអឺយ បើចេះត្រូវចេះឲ្យគេកោត តែបើឆោតគឺ ត្រូវឆោតឲ្យគេអាណិត។ បើគង់តែរាជរដ្ឋាភិបាលអស់លុយដែរ គួរតែអបអរសាទរ ព្រោះរាជរដ្ឋាភិបាល
នឹងឆាប់រលំឯពួកអស់លោកនឹងបានមកកាន់អំណាចដូចដែលអស់លោកដេកចង់រាល់ថ្ងៃ»៕

អត្ថបទទាក់ទង