Grand News Asia Close

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បានគិតគូរជានិច្ចក្នុងការកាត់បន្ថយចំណាយកម្មករ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ 198
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បានគិតគូរជានិច្ចក្នុងការកាត់បន្ថយចំណាយកម្មករ សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បានគិតគូរជានិច្ចក្នុងការកាត់បន្ថយចំណាយកម្មករ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល បានគិតគូរជានិច្ចក្នុងការកាត់បន្ថយចំណាយការចំណាយផ្សេងៗរបស់កម្មករនិយោជិត ជាក់ស្តែង គឺការបង្កើតបេឡាសន្តិសុខសង្គមដល់កម្មករ និយោជិត ដើម្បីកាត់បន្ថយការចំណាយរបស់ពួកគេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួនជិត២ម៉ឺននាក់មកពីរោងចក្រ សហគ្រាស ចំនួន២២ ស្ថិតក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ។

ទន្ទឹមនោះដើម្បីជាប្រយោជន៍ដល់កម្មករនិយោជិត សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ម្ចាស់ផ្ទះជួល សូមជួយរក្សាតម្លៃផ្ទះជួលនៅតម្លៃដដែល កុំដំឡើងថ្លៃចំពោះបងប្អូនកម្មករនិយោជិត ចំណែកអគ្គិសនីកម្ពុជា បន្តគិតគូរលើការបញ្ចុះតម្លៃភ្លើងដល់បងប្អូនកម្មករនិយោជិតដដែល៕

អត្ថបទទាក់ទង