(វីដេអូ) សម្រង់ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសជួបសំណេះសំណាលជាមួយ «បងបង្អូនសហគមន៍ខ្មែរ» នៅអាមេរិក និងកាណាដា នាទីក្រុងញូវយ៉ក
សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ
សូមគោរពឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូន សមាគមខ្មែររបស់យើងដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដាទាំងអស់!
(១) ការជួបជុំអ៊ំពូមីងបងប្អូនពីសហរដ្ឋអាមេរិកនិងកាណាដាបង្ហាញស្មារតីសាមគ្គីមហាគ្រួសារខ្មែរ
ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមនស្សរីករាយដែលបានជួបលោកអ៊ំ ពូមីង បងប្អូន ទាំងអស់នៅទីនេះ។ តាមពិតគ្រាន់តែឃើញមេក្រូចង់ភ័យទៅហើយ។ រាល់ដង (ពេល)រៀបចំកម្មវិធី(ដូចនេះ) ខ្ញុំនៅតែក្រោយទេ ព្រោះរៀបចំកម្មវិធីសម្រាប់ពុក សម្ដេចតេជោ។ ថ្ងៃនេះឡើងមកខ្លួនឯង ហើយទល់មុខជាង ២ ពាន់នាក់ … សូមអរគុណទី ១ ដល់ក្រុមការងាររៀបចំ គឺអង្គការចាត់តាំងយុវជននៅក្រៅប្រទេស នៅអាមេរិក នៅកាណាដា ឯកឧត្តម ឯកអគ្គរាជទូត ក៏ដូចជាថ្នាក់ដឹកនាំអង្គការចាត់តាំងនៅតាមបណ្ដាតំបន់ រដ្ឋនៅកាណាដា ក៏ដូចជាអាមេរិក … អរគុណលោកអ៊ំ ពូមីង បងប្អូន ដែលឆ្លៀតឱកាសធ្វើដំណើរពីឆ្ងាយមក។ អម្បាញ់មិញលឺថាមកតាំងពី អាឡាស្កា តាំងពីអីៗ មិនមែនដូចយើងពីរតនៈគិរី-ភ្នំពេញតែ ៧ ម៉ោង ទេ គឺឆ្ងាយណាស់។ (អ៊ំពូមីងបងប្អូន)ខំធ្វើដំណើររាប់ពាន់គីឡូមកជួបជុំគ្នានៅទីនេះ បង្ហាញពីស្មារតីសាមគ្គីជាតិខ្មែរតែមួយ មហាសាមគ្គីគ្រួសារខ្មែរ ដែលខ្ញុំអរគុណណាស់(ចំពោះ)ការលើកទឹកចិត្តនេះ។
(២) សំដែងសាមគ្គីភាពជាតិខ្មែរ និងរាយការណ៍ពីការវិវត្តន៍ប្រែប្រួលក្នុងប្រទេស
សម្ដេចតេជោ លោកក៏ផ្ដាំផ្ញើសួរសុខទុក្ខជូនលោកអ៊ំ ពូមីង បងប្អូន ប្រជាពលរដ្ឋនៅកាណាដា និងអាមេរិក។ លោកប្រហែលជាកំពុងតែតាមមើល តាម live ហើយ ព្រោះអម្បាញ់មិញឃើញមានបង្ហោះនៅក្នុងផេករបស់គាត់ … ទោះបីគាត់មិនបានមកចូលរួមនៅដល់ទីនេះ តាមរយៈខ្ញុំ ជានិច្ចជាកាល លោកតែងតែគិតដល់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែងទាំងអស់ … ការចូលរួមដល់ច្រើនកុះករនេះ គឺបញ្ជាក់នូវស្មារតីសាមគ្គីខ្មែរយើង នៅគ្រប់កន្លែង។ ដែលយើងរួមគ្នានៅទីនេះ គឺដើម្បីទី១ សំដែងការអបអរសាទរក្នុងស្មារតីនៃសាមគ្គីជាតិខ្មែរ។ ទី២ ចង់ដឹងពីស្ថានភាពវិវឌ្ឍប្រែប្រួលក្នុងប្រទេសរបស់យើង។ ក្នុងឱកាសនេះ ខ្ញុំមិនមានអីក្រៅពីធ្វើការថ្លែងអំណរគុណ និងដូចសម្ដេចតេជោ(ធ្លាប់បានធ្វើ)ដែរ គឺរាយការណ៍ជូនបងប្អូនប្រជាពលរដ្ឋពីអ្វីដែលជាការវិវឌ្ឍនៃប្រទេសជាតិ ព្រោះនេះជាសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរនៅគ្រប់កន្លែង ដែលត្រូវទទួលបាននូវព័ត៌មានថាតើរាជរដ្ឋាភិបាលធ្វើអីខ្លះជូនប្រជាជននិងប្រទេសជាតិរបស់យើង។ វាក៏ជាកាតព្វកិច្ចរបស់ខ្ញុំជាប្រមុខរដ្ឋរាជរដ្ឋាភិបាល(ដើម្បីនឹងធ្វើសេចក្តីរាយការណ៍ តែ)បើនិយាយគ្រប់ប្រធានបទ ប្រហែលជាមិនចប់ទេ (រហូត)៣ ថ្ងៃឯនោះ។
(៣) រាជរដ្ឋាភិបាលថ្មីធ្វើការងារ ទាំងក្នុងនិងក្រៅប្រទេស តាំងពីថ្ងៃដំបូង
(យ៉ាងណាក្តី ខ្ញុំ)អាចរាយការណ៍ជម្រាបជូនពូ មីង អ៊ំ បងប្អូន អំពីសកម្មភាពនៅក្នុង ៣០ថ្ងៃ(កន្លងទៅ)។ ឥឡូវ (មកដល់)ថ្ងៃនេះ (មានរយៈពេល) ៣១ ថ្ងៃហើយ។ អ្នកខ្លះគេថាចាំ(ដល់) ១០០ ថ្ងៃ(ដើម្បីចេញសាច់ការ តែ)រដ្ឋាភិបាលថ្មីមិនចាំ(ដល់) ១០០ ថ្ងៃទេ។ ចេញពីថ្ងៃទី១ គឺដាក់ចេញនូវគោលនយោបាយ ធ្វើការទាំងក្នុង និងក្រៅប្រទេសដើម្បីផលប្រយោជន៍ជាតិ។ ម្សិលមិញនេះ ខ្ញុំជានាយករដ្ឋមន្ដ្រីថ្មី ក៏បានឡើងថ្លែងសុន្ទរកថានៅអង្គការសហប្រជាជាតិដើម្បីបង្ហាញគោលនយោបាយរបស់កម្ពុជា ក្នុង(នាម)ជាសមាជិកមួយរបស់អង្គការសហប្រជាជាតិ (ថាតើយើងមានជំហរ)ចូលរួមយ៉ាងម៉េចក្នុងស្ថិរភាព សន្ដិភាព និងការអភិវឌ្ឍពិភពលោក។
(៤) ក្នុងរយៈពេលមួយខែ សុន្ទរកថា២ ផ្សេងគ្នា អានកន្លែងផ្សេងគ្នា តែទិសដៅតែមួយ
ជាចៃដន្យមួយដែល(ក្នុងរយៈពេល)មួយគត់ គឺកាលពីសភាអនុម័ត(បង្កើតរាជរដ្ឋាភិបាល)ថ្ងៃទី ២២ សីហា និងដល់ពេល(ថ្លែងការណ៍នៅ)អង្គការសហប្រជាជាតិក៏បានថ្ងៃ២២ កញ្ញា ដែលក្នុងពេលមួយខែគត់ (ខ្ញុំត្រូវ)ថ្លែងសុន្ទរកថាពីរផ្សេងគ្នា។ ម្សិលមិញ ខ្ញុំ(បាន)ប្រកាស(ថា ជាការថ្លែងពី)មួយចំហៀងផែនដីម្នាក់ ប៉ុន្ដែទិសដៅតែមួយ។ កាលពីថ្ងៃទី២២ សីហា នៅរាជធានីភ្នំពេញ នៅសភាជាតិ ខ្ញុំថ្លែងបង្ហាញគោលនយោបាយឲ្យរដ្ឋសភាជាតិនិងប្រជាពលរដ្ឋនៅក្នុងប្រទេស បានដឹងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលថ្មីក្នុងការបម្រើប្រជាជន។ ម្សិលមិញ (ជាការថ្លែង)បង្ហាញពីគោលនយោបាយនិងសកម្មភាពក្នុងប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការចូលរួមចំណែកនៅក្នុងផែនការមេរបស់អង្គការសហប្រជាជាតិ ផែនការអភិវឌ្ឍន៍ដោយចីរភាព និងនិរន្ដរភាពនិងការងារទាក់ទងនឹងសន្ដិសុខផ្សេងៗ។
លោកអ៊ំ ពូ មីង បងប្អូន ប្រហែលជាចង់ដឹងថា ដែលឃើញចេញទៅក្រៅប្រទេសរហូតហ្នឹងចេញទៅធ្វើអី? ចំពេលដែលរាជរដ្ឋាភិបាលបង្កើត យើងបានវិលកង់ទាំងក្នុងប្រទេសនិងក្រៅប្រទេស។ វិលកង់មកអាមេរិកនេះយូរជាងគេ។ ខានជិះយន្ដហោះ ២០ ម៉ោងជាង។ កាលខ្ញុំនៅរៀនធ្លាប់តែគេងភ្ញាក់ ៣ ដង នៅមិនទាន់ដល់។ លើកនេះ យើងនៅ Newark ហើយក៏មក។ អម្បាញ់មិញ ការមករាងយឺតបន្ដិច ដោយសារនៅតាមផ្លូវមានគ្រោះថ្នាក់មួយ (ធ្វើអោយ)ស្ទះចរាចរណ៍ សូម្បីឡានសារ៉ែនក៏បើកមិនទៅមុខដែរ។ ទោះជាយ៉ាងណាក៏ដោយ ថ្ងៃនេះ ខ្ញុំចង់ជម្រាបជូនអ៊ំ ពូ មីង បងប្អូន ក្រៅពីការថ្លែងអំណរគុណ ចំពោះការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ការជឿទុកចិត្តទៅលើសម្ដេចតេជោ ហើយក៏ដូចជាការគាំទ្រនៅក្នុងស្មារតីជាប្រជាពលរដ្ឋខ្មែរយើងនៅក្រៅប្រទេសចំពោះជាតិរបស់យើង ខ្ញុំមិនមានអីក្រៅពីការថ្លែងអំណរគុណក៏ដូចជាការរាយការណ៍ជូនពីសមិទ្ធផលដែលយើងបានធ្វើ ក៏ដូចជាគោលនយោបាយដែលនឹងបន្តធ្វើសម្រាប់ប្រទេសជាតិទៀតក្នុងអាណត្ដិថ្មី។
(៥) កិច្ចការ ៣ ដែលរាជរដ្ឋាភិបាលធ្វើក្នុងពេលតែមួយ ការទូត នយោបាយ និងសេដ្ឋកិច្ច
មុននឹងចាប់ផ្ដើមនេះ ខ្ញុំសូមជម្រាបជូនលោកអ៊ំ ពូ មីង បងប្អូ ថា … យើងបានចេញទៅប្រជុំកំពូលអាស៊ាន និងប្រជុំអាស៊ី-បូព៌ា។ ចប់ពីនោះ ខ្ញុំក៏ចេញទៅទស្សនកិច្ចនៅចិន ហើយក៏ចូលពិព័រណ៍អាស៊ាន-ចិននៅណាននីង។ ចប់បានប៉ុន្មានថ្ងៃ ក៏ចេញមកប្រជុំនៅអង្គការសហប្រជាជាតិ។ អញ្ចឹងចេញទៅធ្វើអី? ចេញទៅដើម្បីពាក់អាវធំ ដើម្បីបង្ហាញមុខថតរូបឬ? (មាន)ការងារ ៣ ដែលខ្ញុំធ្លាប់បានបញ្ជាក់ជូនប្រជាពលរដ្ឋនៅក្នុងប្រទេសហើយ។ ការងារ ៣ ដែលប្រមុខរាជរដ្ឋាភិបាល មិនថាជា សម្ដេចតេជោ មិនថាជាខ្ញុំ ឬប្រមុខរាជរដ្ឋភិបាលណាទេ ធ្វើក្នុងពេលតែមួយ គឺការងារការទូត នយោបាយ និងសេដ្ឋកិច្ច។
(៥.១.) ការងារការទូត៖ កម្ពុជាជារដ្ឋអធិបតេយ្យ មានសិទ្ធសើ្មមុខស្មើមាត់ជាមួយបណ្ដាប្រទេសនានា
ការងារការទូត គឺយើងទៅភ្ជាប់ទំនាក់ទំនង បង្ហាញថាកម្ពុជាជាប្រទេសអធិបតេយ្យភាពមួយ។ ទោះបីជាមានការផ្លាស់ប្ដូររាជរដ្ឋាភិបាលក៏ដោយ នៅតែជារដ្ឋអធិបតេយ្យមួយដែលមានសិទ្ធិស្មើមុខ ស្មើមាត់ជាមួយប្រទេសនានា រួមទាំងប្រទេសមហាអំណាចទាំងអស់ … ខ្ញុំទៅប្រជុំនៅឥណ្ឌូនេស៊ី នៅចិន និងប្រជុំព្រឹកមិញជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ ចូលថ្លែងសុន្ទរកថាក្នុងនាមជាប្រមុខរដ្ឋ គឺមិនត្រូវបានគេចាត់ទុកថា ជារដ្ឋាភិបាលខុសច្បាប់ដូចអ្នកខ្លះថាទេ។ ជាប្រមុខរដ្ឋាភិបាលនៃប្រទេសតូច … ប៉ុន្ដែជាការទូត កម្ពុជាស្មើមុខស្មើមាត់ ជារដ្ឋអធិបតេយ្យមួយនៅក្នុងសមាជិកអង្គការសហប្រជាជាតិ … យើងទៅប្រជុំជាមួយប្រទេសណាក៏ទៅអង្គុយស្មើគ្នាទល់មុខគ្នា …។
(៥.២.) ការងារនយោបាយ៖ បញ្ជាក់ជំហរអធិតេយ្យ គិតផលប្រយោជន៍ជាតិ ការព្រួយបារម្ភលើបញ្ហាមួយចំនួន
ទី២ ការងារនយោបាយ, យើងបានបញ្ចេញ/បញ្ជាក់ជំហរចំពោះបណ្ដាប្រទេសទាំងអស់ថា ទោះបីជាយើងជាប្រទេសមួយនៅអាស៊ី ប្រទេសមិនធំទេ ប៉ុន្ដែយើងក៏ជាសមាជិកមួយពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ យើងក៏មានជំហរនយោបាយពាក់ព័ន្ធនឹងអធិតេយ្យភាពរបស់កម្ពុជា ផលប្រយោជន៍ជាតិ ជាពិសេសបញ្ជាក់អំពីការព្រួយបារម្ភរបស់យើងទៅលើបញ្ហាមួយចំនួន ពាក់ព័ន្ធនឹងជាមួយសុវត្ថិភាពពិភពលោក បញ្ហាផ្លាស់ប្ដូរអាកាសធាតុ បញ្ហាសង្គ្រាម បញ្ហាដែលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក បញ្ហានៅភូមា អ៊ុយក្រែន ដែលប៉ះពាល់យើង។
លោកអ៊ំ ពូ មីង ដឹងហើយ គេវាយគ្នានៅអ៊ុយក្រែនទេ ប៉ុន្ដែប្រេងឡើងថ្លៃ(ធ្វើឱ្យ)វេទនាទាំងអស់គ្នា។ សូម្បីនៅអាមេរិកនឹងមួយ gallon ប៉ុន្មានដុល្លារ? វាពាក់ព័ន្ធទាំងអស់។ អញ្ចឹងបានជាយើងចង់ឲ្យដោះស្រាយ(ទំនាស់)ដោយសន្ដិវិធី។ យើងចង់ឲ្យបញ្ចប់ស្ថានភាព(អមិត្ត)នៅតំបន់សមុទ្រចិន(ខាងត្បូង ព្រោះ)វាទាក់ទងទៅនឹងប្រទេសយើងផ្ទាល់តែម្ដង។ យើងមិនចង់ឲ្យវាក្លាយទៅជាសង្គ្រាមដែលធ្វើប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាទេ។ វាពាក់ព័ន្ធនឹងពាណិជ្ជកម្ម។ តែពាណិជ្ជកម្មមានការពាក់ព័ន្ធហើយ សេដ្ឋកិច្ចដែលវាពឹងផ្អែក(គ្នា)ក៏ប៉ះពាល់ ហើយប៉ះពាល់សេដ្ឋកិច្ច ហើយតើវាប៉ះពាល់អ្នកណា? គឺប៉ះពាល់ប្រជាពលរដ្ឋយើង។ នេះជាជំហរនយោបាយដែលយើងជារដ្ឋអធិបតេយ្យមួយត្រូវបញ្ចេញ …។
(៥.៣.) ការងារសេដ្ឋកិច្ច៖ ស្វែងរកទីផ្សារលក់កសិផល និងរកការវិនិយោគក្នុងស្រុកបន្ថែម
ទី៣ កិច្ចការងារសេដ្ឋកិច្ចគឺយើងដើរទាក់ម៉ូយ។ (យើង)ទៅគ្រប់កន្លែងដើម្បីទាក់ម៉ូយ។ ទៅប្រជុំជាមួយនាយករដ្ឋមន្ដ្រីចិន នាយករដ្ឋមន្រ្តីជប៉ុន ប្រធានាធិបតីកូរ៉េ ប្រជុំជាមួយមេដឹកនាំបណ្តាប្រទេសក្នុងអាស៊ាន បង្កើនទំនាក់ទំនងពាណិជ្ជកម្ម ហើយជាពិសេសនាំចេញកសិផលយើង។ ទៅឥណ្ឌូនេស៊ីថ្ងៃមុន (យើងមានទីផ្សារនាំចេញ)បាន ២៥ ម៉ឺនតោនអង្ករ។ នៅប្រទេសមួយចំនួនបានរាប់សែនតោនបន្ថែមទៀត។ ទៅចិនថ្ងៃមុនក៏នាំផលិតផល(ទៅជាមួយ)។ និយាយរួម ស្វែងរកការបើកទីផ្សារ។ មិនមែនខ្ញុំអ្នកផលិតអង្ករទេ កសិករយើងនៅក្នុងស្រុកជាអ្នកធ្វើស្រូវ។ រកទីផ្សារឲ្យគាត់។ យើងហៅគេទៅវិនិយោគបន្ថែម។ យើងប្រាប់គេថា រដ្ឋាភិបាលចេញគោលនយោបាយដើម្បីជួយសម្រួលការវិនិយោគ។ ទៅធ្វើអី? ទៅដាក់ទុន បង្កើតការងារឲ្យប្រជាពលរដ្ឋ ជាជាងយកលុយគេទៅប្រទេសណាផ្សេង (សូម)យកមកដាក់នៅកម្ពុជា បង្កើនជំនាញឲ្យប្រជាជន បង្កើតការងារ បង្កើននូវសេដ្ឋកិច្ចឲ្យយើងរីកចម្រើន។
(៦) ធ្វើអោយសេដ្ឋកិច្ចដើរ ដើម្បីបានផលប្រយោជន៍ទៅជាតិនិងប្រជាជន
យើងបានចរចាជាមួយប្រទេសជិតខាងសុំឲ្យបើកផ្លូវហោះហើរបន្ថែម (ដូចជា)ជាមួយហ្វីលីពីន … ព្រឹកមិញ ជួបជាមួយរដ្ឋមន្ដ្រីការបរទេសឥណ្ឌា សុំឲ្យបើកការហោះត្រង់ដែរ។ ឥណ្ឌាក៏ប្រជាជនច្រើនដែរ។ ធ្វើយ៉ាងម៉េចឲ្យទំនាក់ទំនងសេដ្ឋកិច្ចដើរ។ ប្រសិនបើទេសចរទៅច្រើន តើអ្នកណាបានផល? ប្រជាពលរដ្ឋរបស់យើងនៅក្នុងវិស័យទេសចរណ៍ ទាំងមគ្គុទេសក៍ ម្ចាស់ហាង ម្ចាស់សណ្ឋាគារតូចធំ សុទ្ធតែបានការងារពីហ្នឹង។ ការដើរទាក់ម៉ូយនេះ មិនមែនទាក់ម៉ូយសម្រាប់ខ្ញុំទេ គឺសម្រាប់ប្រជាពលរដ្ឋ។ នេះជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលដែលសម្ដេចតេជោក៏បានធ្វើដូចគ្នាដែរ។ យើងក៏ដូចគ្នា។ ដើរមែន ចំណាយពេលវេលាជិះយន្ដហោះ ២០ ម៉ោង មែន ប៉ុន្ដែមិនឲ្យខាតគឺដើម្បីផលប្រយោជន៍ជាតិនិងប្រជាជន។
(៧) ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និងវិស័យឯកជន ជាគន្លឹះបង្កើនទំនាក់ទំនងការទូត
ម្សិលមិញ (ខ្ញុំបាន)ចូលរួមក្នុងកម្មវិធីវេទិការវាងវិស័យឯកជនអាមេរិកនិងកម្ពុជា ដើម្បីភ្ជាប់ចងសម្ព័ន្ធមេត្រីភាព ៦០-៧០ ក្រុមហ៊ុនអាមេរិក។ ប្រទេសទាំងអស់(សុទ្ធតែបាន)មកប្រជុំនេះ។ មេដឹកនាំប្រទេសមួយៗ សុទ្ធតែ មកដើរទាក់ម៉ូយដូចគ្នា។ កម្ពុជាត្រូវតែដើរទាក់ម៉ូយដើម្បីទាក់ទាញវិនិយោគបន្ថែមទៅ។ បានជួបជាមួយក្រុមហ៊ុនមួយចំនួនរបស់អាមេរិក ដើម្បីគាត់ចូលទៅ(វិនិយោគ)។ ការបង្កើនទំនាក់ទំនងការទូត នយោបាយ (ចំណុច)សំខាន់មួយគឺភ្ជាប់(ទំនាក់ទំនងរវាង)ប្រជាជននិងប្រជាជន … (ដែលរួម)មានគ្រប់វិស័យគឺទាំងខាងវប្បធម៌ អប់រំ … ហើយមួយទៀតគឺវិស័យឯកជននេះឯង។ យើងបានទាញវិនិយោគពីអាមេរិកទៅច្រើន។ កន្លងទៅ មានក្រុមហ៊ុន Coca Cola, Tiffany & Co. ក្រុមហ៊ុន Ford ដែលទើបនឹងបើក និងក្រុមហ៊ុនប៉ុន្មានទៀត។ ឥឡូវយើងកំពុងទាក់ទាញក្រុមហ៊ុនបន្ថែមទៀត(អោយ)ទៅ។
(៨) រាជរដ្ឋាភិបាលនឹងជួយអោយធុរៈកិច្ចមានទំនាក់ទំនងគ្នារលូន
ការទូតដើរអាស្រ័យគ្រប់វិស័យដើរ។ អញ្ចឹងវិស័យឯកជននេះក៏ដើរដែរ។ ខ្ញុំសូមអរគុណសភាពាណិជ្ជកម្មកម្ពុជាដែលបានខិតខំ។ គ្រប់វេទិកាទាំងអស់ ខ្ញុំទៅណាគាត់ទៅរៀបចំដើម្បីភ្ជាប់ទំនាក់ទំនង។ រដ្ឋាភិបាលអត់ដើរតួររឿង business ទេ ហើយរដ្ឋាភិបាលក៏អត់ចេះធ្វើ business ដែរ។ អ្នក business បានចេះ។ រាជរដ្ឋាភិបាលបានត្រឹមធ្វើវេទិកាផ្ដល់ការគាំទ្រនិងធ្វើយ៉ាងណាឱ្យអ្នក business ចាប់ដៃគ្នា … បើ business ដើរ ប្រជាពលរដ្ឋយើងដើរ ព្រោះ business នីមួយៗ ត្រូវការបុគ្គលិក។ រដ្ឋាភិបាលមានលទ្ធភាពត្រឹមជួយធ្វើយ៉ាងណាឲ្យទំនាក់ទំនងទាំងនោះបានរលូន។ យើងសង្ឃឹមថា តាមការជួបម្សិលមិញនេះ នឹងអាចមានឱកាសដើម្បីភ្ជាប់ទំនាក់ទំនងបន្ថែមរវាង business កម្ពុជានិងអាមេរិក ឲ្យបានច្រើនបន្ថែមទៀត។
(៩) រដ្ឋាភិបាលអាណត្ដិថ្មីត្រូវការលទ្ធផលជាក់ស្តែងឱ្យបានលឿន ឆ្លើយតបការទន្ទឹងរង់ចាំរបស់ប្រជាជន
(ដោយបានអនុវត្ត)កិច្ចការនេះ ដូចនិយាយអញ្ចឹង (រាជរដ្ឋាភិបាលថ្មី)មិនចាំ(ដល់) ១០០ ថ្ងៃទេ។ គេថា តាមធម្មតារដ្ឋាភិបាលថ្មីមួយមាន honeymoon period បីខែ … សំរាក ៣ ខែ ព្រោះហត់នឿយពេលធ្វើការឃោសនា។ តែ(យើង)អត់(ចាំបាច់សំរាក)ទេ។ គ្រាន់តែសភាអនុម័តកាលពីថ្ងៃ២២ សីហា ខ្ញុំត្រូវថ្លែងគោលនយោបាយ(នៃរាជរដ្ឋាភិបាលថ្មី)ភ្លាម។ ពីរថ្ងៃក្រោយ ខ្ញុំត្រូវដាក់ចេញនូវគោលនយោបាយជាវិធាន ៦ចំណុច ដែល យើងត្រូវអនុវត្តក្នុងឆ្នាំ២០២៣។ បន្ដិចទៀតនេះខ្ញុំនឹងបញ្ជាក់តើវិធាន ៦ចំណុចហ្នឹងមានអ្វីខ្លះ? ធ្វើដើម្បីអ្នកណា? មុននឹងខ្ញុំចេញមក(សហប្រជាជាតិ/សហរដ្ឋអាមេរិក)នេះ (ខ្ញុំបានដឹកនាំការ)ប្រជុំគណៈរដ្ឋមន្ដ្រី ធ្វើយ៉ាងម៉េចឲ្យ(ចាត់)វិធានការណ៍(និង)ចេញជាយន្ដការដើម្បីអនុវត្ដ។ យើងមិនធ្វើអោយល្អត្រឹមតែលើក្រដាសទេ។ យើងត្រូវចេញលទ្ធផល(ជាក់ស្តែង)ឲ្យប្រជាពលរដ្ឋ។ នេះជាកាតព្វកិច្ច។ ចេញឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។ ប្រជាពលរដ្ឋកំពុងទន្ទឹងរង់ចាំ។ គាត់ត្រូវការយើងយកចិត្តទុកដាក់ជាប្រចាំដល់ជីវភាពរស់នៅរបស់គាត់។ មិនអាចថា ខ្ញុំទើបនឹងជាប់(ឆ្នោត សូម)ទុកពេលឲ្យខ្ញុំបីខែ(សិន និង/ឬអោយគាត់)ដោះខ្លួនឯងបានទេ។ យើងត្រូវយកចិត្តទុកដាក់គ្រប់វិស័យ ពិសេសរឿងសេដ្ឋកិច្ច/ជីវភាពរស់នៅរបស់ប្រជាជន …។
(១០) រាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ និងអន្តរជាតិទទួលស្គាល់
ខ្ញុំសូមបើករង្វង់ក្រចកបន្ដិច … លោកអ៊ំ ពូ មីង បងប្អូន ប្រហែលជាបានស្ដាប់លឺ ហើយប្រហែលជាអាចមានចម្ងល់។ វាជាសិទ្ធិសេរីភាពនៃការផ្សព្វផ្សាយបញ្ចេញមតិ។ កន្លងទៅ ក៏មានព័ត៌មានខ្លះដែលចោទ/សួរផ្សេងៗ ថារដ្ឋាភិបាលនេះខុសច្បាប់ (ហើយការ)មក(ប្រទេសក្រៅនេះ)គេ(នឹង)មិនទទួល ស្អីៗ អញ្ចឹងទៅ។ បងប្អូនអាចមានឆ្ងល់។ ខ្ញុំសូមបើករង្វង់ក្រចកតូចមួយដើម្បីពន្យល់។ នេះជាសិទ្ធិរបស់ប្រជាពលរដ្ឋ(ដែល)ត្រូវដឹងដែរថា តើអ្វីដែលយើងធ្វើនេះរំលោភច្បាប់ឬទេ? បើសិនជារដ្ឋាភិបាលមួយ ការដឹកនាំមួយដែល(បាន)រំលោភច្បាប់ (ហើយបើ)យើងរំលោភរដ្ឋធម្មនុញ្ញនោះ តើយើងមានមូលដ្ឋានអ្វីមកធ្វើការផ្អែកលើច្បាប់? នយោបាយការទូតរបស់យើងគឺនយោបាយផ្អែកលើគោលការណ៍ឯករាជ្យភាពផ្អែកលើច្បាប់។ បើសិនជាខ្លួនយើងមិនមានភាពស្របច្បាប់ផង (តើ)យើងធ្វើអី(បានទៅ)?
ខ្ញុំសូមលើក(មតិ)បន្តិចក្នុងកិច្ចការងារនេះ។ អំពីករណីថា ម្សិលមិញមានបងប្អូនប្រជាពលរដ្ឋខ្លះ ហើយក៏មានអ្នកនយោបាយខ្លះ បានមកស្រែក(សំដែងមតិអី)អញ្ចឹងទៅ។ សំណួរសួរថា តើអ្វីដែលគាត់ស្រែកនេះ វាត្រឹមត្រូវឬទេ? តើប្រជាពលរដ្ឋយើងយល់យ៉ាងណា … (ដែល)ទី១ (ពួកគាត់)ថា(សូម)កុំឲ្យអង្គការសហប្រជាជាតិទទួលស្គាល់។ រឿងហ្នឹង យើងបានដឹង(ទាំងអស់គ្នា)ហើយថា ខ្ញុំបានឡើងថ្លែង(សុន្ទរលថា)ម្សិលមិញហើយ។ បើមិនទទួលស្គាល់(ថារដ្ឋាភិបាលស្របច្បាប់) គេមិនឲ្យខ្ញុំចូលទេ។ ហើយ UN ក៏គេឧទ្ទេសនាមខ្ញុំជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅលើវេទិកានោះថែមទៀតផង។ អញ្ចឹង លោកអ៊ំ ពូមីង បងប្អូន អាចដឹងហើយថារដ្ឋាភិបាលនៅកម្ពុជាគឺជារដ្ឋាភិបាលដែលស្របច្បាប់ ហើយដែលអន្តរជាតិទទួលស្គាល់។ អញ្ចឹងលោកអ៊ំ ពូ មីង កុំព្រួយបារម្ភថា ក្រែងលោប្រទេសរបស់ខ្លួនត្រូវបានដឹកនាំដោយក្រុមខុសច្បាប់ …។
(១១) ប្រធានាធិបតី នាយករដ្ឋមន្ត្រី ៤៩ ប្រទេស ផ្ញើសារអបអរប្រមុខរដ្ឋាភិបាលថ្មី
ទី២ ក៏មានការលើកដែរ ថារដ្ឋាភិបាលនេះមកគ្មានអ្នកណាគេអបអរសាទរទេ។ រដ្ឋាភិបាលនេះគ្មានអ្នកណាទទួលស្គាល់សោះ។ រឿងអបអរសាទរ ខ្ញុំមិននិយាយទេ។ ម្សិលមិញ ពុកគាត់ថា កូនឯងបានលិខិតអបអរសាទរច្រើនជាងឯងទៀតណា។ មកដល់ថ្ងៃ២១ កញ្ញានេះ បើរាប់ទៅមាន ៥៩ ថ្នាក់ដឹកនាំគេហៅថាថ្នាក់ប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាល ៥២ ដែលមកពី ៤៩ ប្រទេស ប្រទេសខ្លះគឺគាត់ទាំងប្រធានាធិបតី ទាំងនាយករដ្ឋមន្រ្តី ផ្ញើសារមកអបអរសាទរ។ អ្នកខ្លះថា មកតែពីប្រទេសកុំម្មុយនីស្តហ្នឹងឯង។ ប្រទេសណាក៏មកដែរ ព្រោះយើងអត់មានចូលបក្សសម្ព័ន្ធជាមួយអ្នកណាទេ។ ប្រទេសសេរី ប្រទេសខាងលិច ប្រទេសកាន់លទ្ធិស្អីៗ រឿងរបស់គេ។ ជាការទូត យើងទំនាក់ទំនងទាំងអស់។ ចុងក្រោយគេនេះ គឺប្រធានាធិបតី Macron ផ្ញើមកម្សិលម្ង៉ៃ។ ក្រៅពីនោះមានពីអាលឺ្លម៉ង់។
ប្រធានាធិបតីនិងនាយករដ្ឋមន្រ្តីរបស់រុស្ស៊ី ហើយអ៊ុយក្រែនឈ្លោះគ្នា (តែផ្ញើ)មកទាំងពីរ។ រុស្ស៊ីក៏អបអរសាទរខ្ញុំ អ៊ុយក្រែនក៏អបអរសាទរខ្ញុំ បើអ៊ុយក្រែនមកទាំងនាយករដ្ឋមន្រ្តី មកទាំងប្រធានាធិបតី។ បើកូរ៉េមកទាំងពីរ កូរ៉េខាងជើងនាយករដ្ឋមន្រ្តីក៏អបអរសាទរខ្ញុំ ប្រធានាធិបតីកូរ៉េខាងត្បូងក៏អបអរសាទរខ្ញុំ។ ឥឡូវធ្វើម៉េច? ខ្ញុំសួរអ្នកនៅក្នុងស្រុក ខ្ញុំជឿថា អ៊ំ ពូមីង នៅក្រៅស្រុកក៏ដូចគ្នា ឲ្យតែខ្មែរយើងមានមិត្តកាន់តែច្រើនជាការល្អសម្រាប់ខ្មែរយើងហើយមែនទេ? រឿងគេជារឿងរបស់គេតើ។ ឲ្យតែយើងមានមិត្តច្រើន។ កម្ពុជាយើងមានមិត្តច្រើនហើយ មិនមែនមិត្តតែ ហ៊ុន ម៉ាណែត ជាមួយប្រធានាធិបតី និងនាយករដ្ឋមន្រ្តីគេទេ។ បានន័យថាយើងបើកទំនាក់ទំនងការទូត ប្រជាជននិងប្រជាជនរាប់អានគ្នា។ ខ្មែរយើងមានមិត្តកាន់តែច្រើនកាន់តែល្អ …។
(១២) Victoria Nuland រកវិធីពង្រីកទំនាក់ទំនងអាមេរិកនិងកម្ពុជា
ម្សិលមិញហ្នឹង ខ្ញុំជួបជាមួយលោកជំទាវ Victoria Nuland អនុរដ្ឋមន្រ្តីស្តីទីក្រសួងការបរទេស(នៃសហរដ្ឋអាមេរិក)។ មានវិទ្យុមួយចំនួនថា អាមេរិកហៅ ហ៊ុន ម៉ាណែត មកសួរចម្លើយ។ ខ្ញុំមកប្រជុំ UN។ មានអ្នកណាគេមកហៅនាយករដ្ឋមន្រ្តីនៃប្រទេសអធិបតេយ្យមួយសួរចម្លើយនោះ? អ្នកស្រី(អនុរដ្ឋមន្រ្តីស្តីទីនៃក្រសួងការបរទេសសហរដ្ឋអាមេរិក)ធ្វើដំណើរមកជួបខ្ញុំ … ជួបនិយាយពីអី? មានកិច្ចការច្រើនដែលយើងពិភាក្សា តែក្នុងនោះគោលគំនិតធំគឺចង់រកវិធីពង្រីកទំនាក់ទំនងរវាងអាមេរិកនិងកម្ពុជា … ក្រោយបោះឆ្នោត មានអ្នកថាសហរដ្ឋអាមេរិកថាការបោះឆ្នោតហ្នឹងមានបញ្ហា (ដែលធ្វើអោយសហរដ្ឋអាមេរិក)កាត់(ជំនួយ) ១៨លានដុល្លារ។ ម្សិលមិញ គាត់(លោកជំទាវ Victoria Nuland)ថាអញ្ចេះ “ឥឡូវមិនបាច់កម្ពុជាសុំ គឺអាមេរិកឲ្យវិញនូវជំនួយនេះ”។ យើងសួរថា តើនេះជាសារនយោបាយយ៉ាងដូចម៉េច? ហ្នឹងសូមអ្នកដែលរិះគន់រៀបរាប់ទៅ កាត់យល់ទៅ។ បើអាមេរិកផ្តល់ជំនួយត្រឡប់មកវិញ នៅពេលដែលដំបូងគេផ្អាកដោយសារគេថាបោះឆ្នោតនេះមានបញ្ហាខ្លះ។ ឥឡូវគេផ្តល់ឲ្យមកវិញដើម្បីធ្វើកិច្ចការបន្ត ពង្រឹងទំនាក់ទំនងបន្ត … បងប្អូននៅទីនេះ គួរកាត់យល់ថាតើទំនាក់ទំនងកម្ពុជាអាមេរិកយ៉ាងម៉េច?
(១៣) កម្ពុជានៅតែគោរពរដ្ឋធម្មនុញ្ញ ដែលមិនឲ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដី
ម្សិលមិញ គេ(ភាគីអាមេរិកបាន)លើកបញ្ហារាមបញ្ហាអី។ ខ្ញុំឃើញបងប្អូនមកបាតុកម្មម្សិលមិញ ក៏លើករឿងរាមហ្នឹងដែរ។ ខ្ញុំបានបញ្ជាក់ជូននៅក្នុង(ជំនួបនោះ)ថា “គ្មានអីលាក់បាំងពីបញ្ហារាមទេ។ កម្ពុជានៅតែគោរពរដ្ឋធម្មនុញ្ញមិនឲ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីកម្ពុជា”។ ខ្ញុំបានបញ្ជាក់ជម្រាបជូនអ្នកស្រី Nuland។ ក្រោយពីជួបអ្នកស្រី Nuland ខ្ញុំបានទៅ UN ដើម្បីថ្លែងសុន្ទរកថា។ ខ្ញុំប្រាប់អ្នកស្រី Nuland (ថាឱ្យ)ចាំស្តាប់ ត្បិតបន្តិចទៀត នៅអង្គការសហប្រជាជាតិ ខ្ញុំនឹងលើកជំហរនេះឲ្យបានឃើញច្បាស់ (និងកុំអោយមានការគិតថា)មិនប្រាកដប្រជា។ ខ្ញុំបានលើក(ពីជំហរនេះដោយ)ផ្អែកទៅលើភាសា(ដែលមានចែង)នៅក្នុងរដ្ឋធម្មនុញ្ញថាកម្ពុជានឹងមិនអនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ពរបស់បរទេសនៅលើទឹកដីខ្លួន។ ខ្ញុំបញ្ជាក់ហើយថា បើមានបំណងឲ្យមូលដ្ឋាន(យោធា)បរទេសមក(តាំងនៅកម្ពុជាបាន ទាល់តែ)យើងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ តែយើងមិនធ្វើ(វិសោធនកម្មទេ) ដោយសារយើងមិនមានចេតនា។
… បងប្អូនខ្លះមិនបានមក ក៏អាចបានមើលតាម live ក៏ដឹងដែរ។ ជំហរយើងគឺផលប្រយោជន៍ជាតិជាធំ … (ជា)រដ្ឋាភិបាលណាក៏ដោយ … ផលប្រយោជន៍ជាតិគឺផលប្រយោជន៍ទឹកដីនិងប្រជាជនរបស់យើង ទាំងសេដ្ឋកិច្ច ទាំងអធិបតេយ្យភាព ទាំងសន្តិភាព ទាំងស្ថេរភាព … នេះជាកាតព្វកិច្ចរបស់អ្នកដឹកនាំប្រទេស។ ខ្ញុំសូមជម្រាបជូន អ៊ំ ពូ មីង បង ប្អូន ទាំំងនេះជាកិច្ចការដែលខ្ញុំធ្វើ … កាលពីខ្ញុំមកអម(ដំណើរ)ពុក ខ្ញុំដើរ(លេង)បាន ឥឡូវអត់បានទេ។ លមិញហ្នឹង ដោយសារថាបើសិនជាជិះឡានចេញទៅវាយូរ ព្រោះ one way ចេញពីកន្លែង hotel ហ្នឹងដើរទៅប្រហែលជាប៉ុន្មានរយម៉ែត្រ។ អញ្ចឹងថ្មើរជើងទៅ។ ម្សិលមិញក៏ល្អដែរ អាកាសធាតុល្អផង។ អញ្ចឹងបានជាដើរទៅ ហើយនឹកអនុស្សាវរីយ៍កាលនៅរៀននៅទីហ្នឹងផង។ ជួបគ្នាម្សិលមិញ អ្នកស្រី Nuland ថា «Welcome! but I should not say welcome, I should say welcome back» …។
(១៤) តើការបោះឆ្នោតនៅកម្ពុជាខុសច្បាប់ណាមួយ?
ខ្ញុំសូមនិយាយបន្ថែមបន្តិចទៀតពាក់ព័ន្ធនឹងការងារបោះឆ្នោតនៅកម្ពុជា។ លទ្ធផលនៃការបោះឆ្នោត អ៊ំ ពូ មីង បងប្អូន បានដឹងហើយ។ ការបោះឆ្នោតយើងប្រព្រឹត្តទៅដោយរលូនគ្មានអំពើហឹង្សា ដោយសេរី ហើយយើងមានអ្នកសង្កេតការណ៍រាប់ពាន់អ្នក (ក្នុងនោះ)មកពី ៦៥ ប្រទេស ស្មើនឹងអ្នកសង្កេតការណ៍អន្តរជាតិ ៣៣៣ នាក់។ អ្នកសង្កេតការណ៍ហ្នឹង មិនមែនយើងចេះតែរើសទេ។ សុទ្ធតែអតីតប្រធានាធិបតី សុទ្ធតែអតីតនាយករដ្ឋមន្រ្តី អតីតប្រធានសភានៃបណ្តាប្រទេសជាច្រើន។ គេមកវាយតម្លៃ។ អ្នកខ្លះគាត់ថាការបោះឆ្នោតខុសច្បាប់ រដ្ឋាភិបាលខុសច្បាប់។ ខ្ញុំសុំបញ្ជាក់ថា អ្វីដែលយើងធ្វើគឺស្របទៅតាមរដ្ឋធម្មនុញ្ញនិងច្បាប់បោះឆ្នោត។ ដែលគេថាខុសច្បាប់ហ្នឹង តើខុសច្បាប់ណា? រដ្ឋធម្មនុញ្ញជាច្បាប់ខ្ពស់ជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា។ យើងអនុលោមតាមច្បាប់រដ្ឋធម្មនុញ្ញ។ ទី២ ច្បាប់សំរាប់ការបោះឆ្នោតគឺអនុវត្តតាមច្បាប់ជ្រើសតាំងតំណាងរាស្រ្ត។ ច្បាប់ជ្រើសតាំងតំណាងរាស្រ្តនិងរដ្ឋធម្មនុញ្ញ មិនមែនឡើងតែដោយបក្សប្រជាជនទេ គឺបង្កើតតាំងពីមុនជាមួយបក្សផ្សេងៗ។ សូម្បីច្បាប់បោះឆ្នោតនេះក៏យើងធ្វើតាំងពីដូចជាឆ្នាំ ២០១៥។ ហ្នឹងច្បាប់គណបក្សនយោបាយ ដែលយើងចងក្រងហើយកែសម្រួលបន្ត …។
(១៥) ប្រជាពលរដ្ឋជាអ្នកផ្តល់ភាពស្របច្បាប់ … ៨លាន២សែននាក់/៩លាននាក់ ទៅបោះឆ្នោត
ទី២ សំខាន់បំផុតពាក្យអង់គ្លេសថា legitimacy។ តើ legitimacy របស់រាជរដ្ឋាភិបាលមួយ អ្នកណាអ្នកឲ្យ? គឺប្រជាពលរដ្ឋខ្លួនឯងជាអ្នកឲ្យ។ តើរដ្ឋាភិបាលដែលកើតពីការបោះឆ្នោតឆ្នាំ ២០២៣ នេះមាន legitimacy ពីប្រជាពលរដ្ឋឬទេ? អត្រានៃអ្នកបោះឆ្នោត ៨ លាន ២ សែននាក់ ឬ ៨៤,៥៩ ភាគរយនៃអ្នកចុះឈ្មោះបោះឆ្នោត ៩ លាននាក់។ ៨ លាន ២ សែននាក់បានទៅបោះឆ្នោត … បានន័យថាទៅអនុវត្តសិទ្ធិជាប្រជាពលរដ្ឋរបស់គាត់។ ឥឡូវបើឆន្ទៈ ៨ លាន ២ សែននាក់ មិនមែនជាឆន្ទៈពិតប្រាកដ តើស្អីទៅដែលជាឆន្ទៈ? ៨ លាន ២ សែននាក់នៃអ្នកបោះឆ្នោតដែលអ្នកចុះឈ្មោះជាង ៩ លាននាក់។ ទី២ នៅក្នុងនោះ ៨២,៣០ ភាគរយ បានបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជនកម្ពុជា។ អញ្ចឹង legitimacy គឺប្រជាពលរដ្ឋ ហើយបើ ៨២ ភាគរយ ឬក៏ ៨ លាន ២ សែននាក់នៃប្រជាពលរដ្ឋខ្មែរនៃអ្នកទៅបោះឆ្នោត មិនតំណាងឲ្យប្រជាពលរដ្ឋខ្មែរទៀត ខ្ញុំមិនដឹងថាប៉ុន្មានដែលត្រូវតំណាង? នៅអាមេរិក បោះឆ្នោតម្តងៗ ពេលខ្លះមិនដល់ ៥០ ភាគរយទេ ទៅបោះឆ្នោត តែគេក៏យកដោយសារផ្អែកទៅលើច្បាប់នៃការបោះឆ្នោត។ ប៉ុន្មានភាគរយទៅបោះឆ្នោត គេយកប៉ុណ្ណឹងជាតំណាង។ នៅកម្ពុជាយើងមាន ៨ លាន ២ សែននាក់ ៨៤,៥៩ ភាគរយ ច្រើនណាស់ ហើយខ្ពស់ៗជាងបោះឆ្នោត ២០២២ ទៀត។ នេះហើយជា legitimacy។ នេះហើយជាភាពស្របច្បាប់គឺស្របច្បាប់នៅក្នុងក្រសែភ្នែករបស់ប្រជាជនដែលបានទៅបោះឆ្នោត។
(១៦) ជ្រើសរើសថ្នាក់ដឹកនាំតាមប្រព័ន្ធប្រជាធិបតេយ្យ ទើបធានាសុខសន្តិភាព និងស្ថេរភាពបាន
ខ្ញុំសូមអរគុណដល់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសផងដែរ ជាពិសេសនៅអាមេរិកនិងកាណាដា ដែលបានគាំទ្របង្ហាញសុឆន្ទៈ។ បងប្អូនខ្លះក៏បានទៅចូលរួមបោះឆ្នោត បងប្អូនខ្លះក៏បានជួយបញ្ជូនសារឲ្យបងប្អូននៅក្នុងប្រទេស។ មានតែការរើសថ្នាក់ដឹកនាំតាមប្រព័ន្ធនេះទេ ទើបអាចធានានូវសុខសន្តិភាព។ ប្រទេសយើងធ្លាប់ប្តូររដ្ឋាភិបាលតាមរបៀបច្រើនហើយ ឆ្នាំ១៩៧០ តាមរដ្ឋប្រហារ ឆ្នាំ១៩៧៥ តាមកម្លាំងប្រដាប់អាវុធដែលខ្មែរក្រហមវាយ លន់ នល់។ ឆ្នាំ ១៩៧៩ យើងយកកងកម្លាំងប្រដាប់អាវុធវាយខ្មែរក្រហមចេញ ហើយនៅបន្តច្បាំងគ្នារហូត។ តើយើងចង់បានរបៀបហ្នឹងទៀតទេ? ឥឡូវមានអ្នកខ្លះ មួយថ្ងៃៗ គាត់អំពាវនាវឲ្យប្រជាពលរដ្ឋងើបឡើងបះបោរ កងកម្លាំងប្រដាប់អាវុធងើបឡើងបះបោរ។ តើនេះឬជាការស្រលាញ់ប្រទេសជាតិ? បើចង់ចង់ឲ្យមានការផ្លាស់ប្តូរដោយសន្តិវិធីនិងតាមនិរន្តរភាព ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ។ យើងបោះឆ្នោត ៥ ឆ្នាំម្តង ប្រកួតប្រជែងគ្នាទៅ។ នេះគឺជាអ្វីដែលយើងធ្វើ ហើយការដែលយើងធានាបានការបោះឆ្នោតលើកនេះ តើលោកអ៊ំ ពូមីង បងប្អូន យល់ថាមានន័យយ៉ាងម៉េច? មានន័យថា ប្រជាពលរដ្ឋយើង(ដែលមានសិទ្ធបោះឆ្នោត)លើសលប់ ឬជាង ៨ លាន ២ សែននាក់ បានទទួលស្គាល់និងទទួលឯកភាពថា មានតែតាមរយៈការបោះឆ្នោតទេ ទើបយើងអាចធានានូវសុខសន្តិភាព ស្ថេរភាព និងជីវភាពរស់នៅរបស់យើងបានតទៅទៀតដោយរលូន។
(១៧) ប្រកួតគ្នាតាមការបោះឆ្នោត ៥ ឆ្នាំម្តង ហើយចន្លោះការបោះឆ្នោតប្រកួតគ្នាបម្រើប្រជាពលរដ្ឋ
យើង(ធ្លាប់)ត្រូវបែកបាក់គ្នា។ អ៊ំ ពូ មីង បងប្អូនចំនួនច្រើនត្រូវចេញមកក្រៅប្រទេសនេះ មិនមែនដោយជម្រើសទេ គឺដោយប្រទេសយើងបែកបាក់។ ពីទសវត្សរ៍ទី៧០-៨០ យើងគ្មានជម្រើស។ ឥឡូវ ខ្មែរយើងចេញមកក្រៅ ប្រទេស។ យើងអាចចេញមកលេងបងប្អូន មករៀន សុំសិទ្ធិមកនៅអីផ្សេងៗ។ ពេលមុនអត់ជម្រើសទេ។ អ្នកដែលមកនេះប្រហែលជាអ្នកហេងហើយ ព្រោះខ្ញុំសួរអ្នកខ្លះ ដូចជាបងជីដូនមួយខ្ញុំទៅព្រំដែន គាត់រត់ទៅតាមព្រំដែនថៃ ទៅនៅជុំរុំ ហើយគេរុញទៅបារាំង។ អ្នកដែលរត់មួយជំនាន់គាត់ហ្នឹង រស់បានតែប៉ុន្មាននាក់ទេ។ ខ្លះជាន់មីនស្លាប់នៅព្រំដែន ខ្លះទៅដល់ត្រូវគេរុញមកវិញ … គាត់ទៅបានប៉ុន្មាននាក់។ វេទនាណាស់។ អ៊ំ ពូមីង បងប្អូនដឹង តាមខ្ញុំចាំកាលពីឆ្នាំ ១៩៨០ ជាង (ចូល)ទៅស្រុកមិនបានទេ ព្រោះប្រទេសយើងបែកបាក់គ្នា។ យើងនៅកាលហ្នឹងសង្រ្គាមត្រជាក់។ អ្នកខ្លះទៅបានត្រឹមតែថៃហ្នឹង។ អើតមើលព្រោះចូលអត់ចុះ អត់មានយន្តហោះរត់ត្រង់ដូចរាល់ថ្ងៃនេះទេ។ យើងកុំឲ្យប្រទេសយើងថយក្រោយ។ កែសម្រួលការប្រកួតប្រជែងគ្នាដើម្បីបំរើប្រជាជន ៥ ឆ្នាំម្តង។ ឲ្យប្រជាជនវាយតម្លៃថាតើអ្នកណាគួរតែផ្តល់ទុនឲ្យដឹកនាំតទៀត។ ហ្នឹងជាវិធីសាស្រ្តដែលគួរប្រើ។ អត់ខុសពីអាមេរិក អត់ខុសពីគ្រប់ប្រទេសប្រជាធិបតេយ្យ គឺ៥ឆ្នាំ យើងបោះឆ្នោតប្រកួតគ្នាម្តង។ ចន្លោះហ្នឹងប្រកួតគ្នាបម្រើប្រជាពលរដ្ឋ។ មិនមែន(អោយតែថា)ប្រកួតគ្នាឡើង ឲ្យគេមកអុកឡុកប្រទេសដើម្បីកុំឲ្យរដ្ឋាភិបាលដឹកនាំមិនកើត ហើយបន្ទោស។ (ធ្វើដូចនេះ)មិនកើតទេ។ ហ្នឹងគឺខ្ទេចទាំងអស់គ្នាហើយ …។
(១៨) ៦លាន៤សែននាក់ បោះឆ្នោតពេញចិត្តចំពោះការដឹកនាំនិងការបំរើរបស់រាជរដ្ឋាភិបាលសម្តេចតេជោ
ទីពីរ ដែល ៦ លាន ៤ សែននាក់ បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា បានន័យថាគាត់ពេញចិត្តជាមួយការដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោតែម្តង ក្នុងការបំរើ(ប្រជាពលរដ្ឋ)របស់គាត់នាអាណត្តិ(កន្លង)ទៅនេះ។ អត់មានអីលំបាកទេ អ៊ំ ពូ មីង។ មួយអាណត្តិៗ គេវាយតម្លៃម្តង ដូចជារៀន(នៅ)ថ្នាក់ចឹង។ ថ្នាក់ទី៩ ប្រឡងបញ្ចប់ម្តង ដល់ឡើងថ្នាក់ទី ១០ ប្រឡងបញ្ចប់ម្តងទៀត។ មួយថ្នាក់ៗ គ្រូអត់យក point ផ្អែកទៅលើថ្នាក់ទី៩ គេមើលថ្នាក់ទី១០។ បោះឆ្នោតដូចគ្នា។ បោះឆ្នោត ២០២២-២០២៣ គឺអាស្រ័យទៅលើលទ្ធផលដែលធ្វើពីអាណត្តិ ២០១៧-២០១៨។ អ៊ំ ពូ មីង ដឹងហើយ អាណត្តិនេះយើងយ៉ាងម៉េច? សេដ្ឋកិច្ចយើងពីដើមទីមុនកូវីដ-១៩ លូតខ្ពស់ ប៉ុន្តែមិនខុសពីនៅអាមេរិកទេ មិនខុសពីនៅកាណាដាទេ កូវីដ-១៩បានផ្អាក ដំណើរសេដ្ឋកិច្ចរបស់យើង ផ្អាកទាំងជីវិតប្រចាំថ្ងៃរបស់យើង ជាពិសេសអ្នកនៅក្រុងភ្នំពេញ និងនៅតំបន់មួយចំនួន។ សៀមរាបយើងកំពុងតែលូត ក្រោយកូវីដ-១៩ យើងបិទ។ ឥឡូវយើងកើនវិញហើយ។ ថ្ងៃមុនអ្នកណាទៅថតថា អត់មនុស្ស។ មិនដឹងថាគេទៅថតម៉ោងប៉ុន្មានទេ។ ទៅមើលឥឡូវ មិនមែនអត់សោះទេ។ យើងកើនឡើងវិញ … ប្រហែលជាអាចខែ១១ ឬខែ១២ យើងត្រូវសម្ពោធព្រលានយន្តហោះថ្មីនៅសៀមរាប ដែលធំជាងព្រលានយន្តហោះចាស់ ២-៣ ដង។ ខ្នាតអន្តរជាតិ។ បើយើងគ្មានទេសចរណ៍ យើងមិនបាច់ទៅសម្ពោធព្រលានយន្តហោះហ្នឹងធ្វើអីទេ (តែ)យើងរំពឹងពីការកើនឡើង។ ខ្ញុំដើរទាក់ម៉ូយ … រឿងទេសចរណ៍ហ្នឹងឯង។ ឲ្យគេហោះទៅឲ្យច្រើន។ មិនចាំបាច់ហោះនៅភ្នំពេញទេ ហោះទៅសៀមរាប ហោះទៅកំពង់សោម/ព្រះសីហនុក៏បានឲ្យតែទៅស្រុកខ្មែរ។ ដើមឆ្នាំក្រោយ ខ្ញុំនឹងសម្ពោធព្រលានយន្តហោះកម្រិតអន្តរជាតិមួយទៀតនៅភ្នំពេញ ជាអ្វីដែលសម្តេចតេជោ និងរាជរដ្ឋាភិបាលអាណត្តិមុនបានខិតខំ ទាំងការជំរុញកំណើនសេដ្ឋកិច្ចទាំងការកសាង។ ទោះបីក្នុងដំណាក់កាលកូវីដ-១៩ ជាពិសេសនៅក្នុងដំណាក់កាលដែលលំបាកបំផុត រាជរដ្ឋាភិបាល សម្តេចតេជោបានបង្ហាញឲ្យប្រជាជនឃើញនិងជឿថា សម្តេចមិនរត់ចោលប្រជាពលរដ្ឋទេ។ ផ្ទុយទៅវិញ សម្តេចតេជោចំណាយកម្លាំងកាយ កម្លាំងចិត្ត ដឹកនាំបញ្ជាផ្ទាល់ ដោះស្រាយការពារជីវិតប្រជាជន និងធ្វើម៉េចឲ្យជីវភាពរស់នៅរបស់ប្រជាជនបានល្អ។ ហ្នឹងហើយ លទ្ធផល ២០២៣ បានបញ្ជាក់។
(១៩) មុនការបោះឆ្នោតឆ្នាំ ២០២៣ គ្មានការដកលុយពីធនាគារ បញ្ជាក់ពីទំនុកចិត្តប្រជាជន
ឆ្នាំ២០២៣ នេះ បោះឆ្នោតហើយ … ធនាគារជាតិរាយការណ៍ថា ឆ្នាំនេះខុសពីឆ្នាំមុនៗ។ (ក្នុងរាល់ការ)បោះឆ្នោតមុនៗ នៅមុនបោះឆ្នោតឬជិតបោះឆ្នោត មានមនុស្សទៅដកលុយពីធនាគារយកមកទុកនៅផ្ទះសិន។ ឆ្នាំនេះ អត់មានអ្នកណាទៅដកទេ។ គេទុកនៅក្នុងធនាគារ ដោយសារគេរំពឹង(ថាស្រុកទេសមាន)លំនឹង។ រាល់ដង អាណត្តិមុនៗ ឲ្យតែជិតដល់បោះឆ្នោត នៅផ្ទះហើយចាំមើលៗ កើតអីទៀត ក្រែងលោមានបាតុកម្ម មានអី។ លើកនេះ បោះឆ្នោតហើយភ្លាម កំពង់សោមឡើងស្ទះ។ ម្នាក់ៗ ហ៊ានដើរចោលផ្ទះ ព្រោះគាត់ដឹងថាគ្មានអ្វីកើតឡើង។ គាត់នាំគ្នាដើរលេងនៅកំពង់សោម។ ភាពជឿជាក់របស់ប្រជាជនបែបនេះ បើថាការបោះឆ្នោតនេះក្លែងក្លាយ ការបោះឆ្នោតនេះគ្មានផ្តល់សេចក្តីសុខ ការទុកចិត្តសម្រាប់ប្រជាពលរដ្ឋទេ ខ្ញុំសូមឲ្យមើលភស្ដុតាងជាក់ស្តែងនៅលើដី ៨លាន ២សែននាក់ ដែលទៅបោះឆ្នោត។ បោះឆ្នោតហើយដោយសប្បាយរីករាយ។ ចេញមកវិញមិនមានភាពភ័យខ្លាច។ នេះហើយជាឆន្ទៈនិងភាពកក់ក្តៅពិតប្រាកដរបស់ប្រជាពលរដ្ឋក្នុងប្រទេស។
(២០) ភាគច្រើនដឹកនាំ ឬ Majority rules … ៨២,៣០% គឺភាគច្រើន
យើងមានការប្រកួតប្រជែងប្រជាធិបតេយ្យ។ ខ្ញុំមិនគិតថាគ្រប់គ្នាត្រូវតែគាំទ្រខ្ញុំ ឬគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោនោះទេ។ តែ Majority rules បានន័យថា បោះប្រកួតប្រជែង(រកអ្នកមានការគាំទ្រច្រើន)។ ឥឡូវ ៨ លាន ២ សែននាក់ បានទៅបោះឆ្នោត (ហើយ) ៦ លាន ៤ សែន(នាក់បានបោះឆ្នោតអោយគណបក្សប្រជាជន)។ សល់ ១ លានជាងទៀត ដែលគាត់បោះឆ្នោតឲ្យបក្សផ្សេង។ គាត់អត់បោះឲ្យគណបក្សណាជាសិទ្ធរបស់គាត់ ប៉ុន្តែគណបក្សប្រជាជនបានទទួលសម្លេងច្រើនជាងគេ។ នៅអាមេរិកក៏ដូចគ្នាដែរ។ អ្នកណាលើសតែមួយ electoral college ហ្នឹងក៏រាងគ្រាន់បើដែរ បានទៅ nominate ធ្វើប្រធានាធិបតីទៀត។ ហ្នឹង(វាអាស្រ័យទៅតាម)ប្រព័ន្ធបោះឆ្នោត។ យើង(អនុវត្ត)ប្រព័ន្ធបោះឆ្នោតសមាមាត្រ។ នៅអាមេរិក(គេអនុវត្តប្រព័ន្ធ) winner takes all។ វានៅតែជារឿងឆន្ទៈប្រជាជន … យើងអត់ ១០០% ទេ។ យើងយក majority។ ហើយ majority បើ ៨២,៣០% ហើយមិនមែនជា majority ទៀត ខ្ញុំមិនដឹងថាប៉ុន្មានជា majority ទេ។ បើអង់គ្លេសគេថា “the will of the people, the people have expressed”។ គាត់មានភាពកក់ក្តៅនិងចង់ឲ្យគណបក្សប្រជាជនបន្តដឹកនាំតទៅទៀត។
(២១) ប្រជាពលរដ្ឋជឿជាក់លើផែនការបន្តវេន ឲ្យក្រុមថ្មីរួមជាមួយក្រុមអាណត្តិទី៦ បន្តរួមគ្នាដឹកនាំប្រទេស
ទី២ គេថា ជាការបោកប្រាសប្រជាពលរដ្ឋ។ (មុនបោះឆ្នោត)ថាសម្តេចតេជោឈរឈ្មោះ។ (បោះឆ្នោតហើយ) ឲ្យ ហ៊ុន ម៉ាណែត (បន្តដឹកនាំ)។ សូមបញ្ចាក់អញ្ចេះ។ ការរៀបចំបេក្ខភាពមានតាំងពីដើមទី។ តាំងពីមួយឆ្នាំមុន គឺបានដឹងរួចទៅហើយថា សម្តេចតេជោ(ជាបេក្ខជនទី១) បន្ទាប់មក ហ៊ុន ម៉ាណែត។ ការបោះឆ្នោតនេះគឺ(សំរាប់បេក្ខភាព)ទាំងពីរតែម្តង។ ពេលឃោសនា មិនមែនថា បោះជូនសម្តេចតេជោ ហើយមិននិយាយរឿង ហ៊ុន ម៉ាណែត ទេ។ និយាយទាំងពីរ។ សម្លេងឆ្នោត ៨២,៣០% បានបញ្ជាក់ថាម៉េច? សម្តេចតេជោ និងគណបក្សប្រជាជន មានសេណារីយោថា បើសិនជាសម្លេងឆ្នោតគណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០២៣ នេះតិចជាង ៧៤,៣២% គឺសម្តេចតេជោនិងក្រុមថ្នាក់ដឹកនាំពីអាណត្តិទី៦ នឹងបន្តដឹកនាំបន្តទៅទៀតមួយរយៈ។ ស្អីទៅ ៧៤,៣២%? ៧៤,៣២% នោះ គឺលទ្ធផលនៃការបោះឆ្នោតឆ្នាំ ២០២២។ នៅឆ្នាំ២០២២ គឺមួយឆ្នាំមុននោះ អ្នកទៅបោះឆ្នោតមាន ៨០,៣២% ហើយគណបក្សប្រជាជនបាន ៧៤,៣២%។
អញ្ចឹងបើសិនជាការបោះឆ្នោត ២០២៣ សម្លេងដែលធ្លាប់បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាមានមិនគ្រប់ ថយចុះ បានន័យថាមានមួយចំនួនមិនទាន់ទុកចិត្តលើក្រុមថ្មីនេះទេ។ ផ្ទុយទៅវិញ លទ្ធផលដែលចេញមក ឆ្នាំ២០២២ បានតែ ៧៤,៣២% ទេ អ្នកបោះឆ្នោតមានតែ ៥លាន ៤សែនទេ ដែលបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា។ ពេលដែលមានបេក្ខជន ២នាក់ លទ្ធផលឆ្នោតបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឡើងដល់ ៨២,៣០% និងចំនួនអ្នកបោះឆ្នោតកើនពី ៥ លាន ៤ សែន ទៅ ៦ លាន ៤ សែននាក់។ ឡើង ១ លានសម្លេង។ បានន័យថា ទន្ទឹមនឹងប្រជាពលរដ្ឋសប្បាយរីករាយនិងជឿទុកចិត្តទៅលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោជាប្រមុខ ប្រជាពលរដ្ឋក៏មានភាពជឿជាក់លើផែនការរបស់គណបក្សក្នុងការបន្តវេន ដើម្បីឲ្យក្រុមថ្មីបានរួមជាមួយនឹងក្រុមអាណត្តិទី៦ បន្តរួមគ្នាដឹកនាំប្រទេសតទៅទៀត។ ហេតុនេះហើយបានជាយើងមានការផ្ទេរអំណាចពីដើមអាណត្តិតែម្តង។ អត់មានបោកអ្នកណាទេ គឺអ្នកណាក៏ដឹងដែរ។ គេជេរ(សុទ្ធតែ)ឡើងតាមជើងខោ … តពូជ។
ថ្ងៃមុន ខ្ញុំទៅប្រជុំនៅអាស៊ាន ថត ៣ នាក់ នាយករដ្ឋមន្ត្រី លី ស៊ានឡុង របស់សាំងហ្គាពួរ ឈរនៅខាងស្តាំដៃខ្ញុំ ប្រធានាធិបតី ម៉ាកូស របស់ហ្វីលីពីន ឈរនៅឆ្វេងដៃខ្ញុំ។ វាចៃដន្យដែលគេថតមួយប៉ុស្តិហ្នឹង។ បើអ្នកណាថាដឹកនាំប្រទេសតត្រកូល មើលទាំង ៣ហ្នឹងដូចតែគ្នាទេ។ ៣ ហ្នឹងសុទ្ធតែមានឪពុកធ្លាប់ធ្វើប្រធានាធិបតី ធ្វើនាយករដ្ឋមន្ត្រី។ ប៉ុន្តែ ៣នេះ ត្រូវបានឡើងកាន់អំណាចតាមរយៈការបោះឆ្នោត។ ប្រជាពលរដ្ឋបោះឆ្នោតឲ្យតាមច្បាប់។ សុទ្ធតែមានការគាំទ្រផ្ទៃក្នុងរបស់គណបក្សដើម្បីឲ្យឈរឈ្មោះ ហើយប្រជាពលរដ្ឋបានបោះឆ្នោតឲ្យ។ អញ្ចឹងគឺតាមលទ្ធិប្រជាធិបតេយ្យ។ មានអ្នកនយោបាយអាយុច្រើនមួយនោះ គាត់ថាខ្ញុំក្មេងមិនទាន់ជ្រុះពន្លៃពីក្បាល។ ស្កូវអស់ហើយ។ សំខាន់គាត់ហ្នឹងមានសញ្ជាតិខ្មែរផង និងសញ្ជាតិបារាំងមួយទៀត។ ខ្ញុំចេះតែព្រលយទៅ។ បើថាខ្ញុំមិនទាន់ជ្រុះពន្លៃពីក្បាល ប្រធានាធិបតីបារាំងប្អូនខ្ញុំ ២ខែ ព្រោះគាត់កើតខែ១២ ឆ្នាំ១៩៧៧។ ខ្ញុំកើតខែ១០។ មិនថាប្រធានាធិបតីបារាំងខ្លួនឯងមិនទាន់ជ្រុះពន្លៃផង …។
(២២) រាជរដ្ឋាភិបាលថ្មីប្តេជ្ញាសងគុណម្ចាស់ឆ្នោតនិងប្រជាពលរដ្ឋ ថែរក្សាសុខសន្ដិភាព និងអភិវឌ្ឍជាតិ
អាយុជារឿងមួយ ប៉ុន្តែរឿងការទទួលខុសត្រូវ រឿងការទទួលនូវតួនាទីទៅតាមច្បាប់ ទទួលតួនាទីនៅក្នុងក្របខណ្ឌបទដ្ឋានត្រឹមត្រូវនៅក្នុងផ្ទៃក្នុងបក្ស បានការគាំទ្រនិងការបោះឆ្នោតរបស់ប្រជាពលរដ្ឋ (ហ្នឹងវាជា)រឿងមួយទៀត។ អ្វីដែលសំខាន់នៅក្នុង បរិយាកាសក្នុងការបោះឆ្នោតមិនមានហឹង្សា មិនមានបញ្ហា។ (បើមានប្រទេសដែល)ថាការបោះឆ្នោត ឬរដ្ឋាភិបាល(ដែលចេញពីការបោះឆ្នោតនោះ)គេមិនទទួល(ស្គាល់) មកដល់ម៉ោងនេះ ប្រហែលគេដកទូតអស់ហើយ។ អត់មានអ្នកណាដកទូតទេ។ ខ្ញុំទៅកន្លែងណា ក៏ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលពេញសិទ្ធិ។ ទទួលលិខិតអបអរសាទរច្រើន។ ម្សិលមិញជួបជាមួយខាងអាមេរិកាំងទៅ UN។ រឿងអន្តរជាតិមួយ ប៉ុន្តែអ្វីដែលសំខាន់រឿងនៅក្នុងប្រទេស។ ប្រជាពលរដ្ឋមានភាពកក់ក្តៅក្នុងចិត្ត។ ឈរលើមូលដ្ឋាននេះហើយ ដែលរាជរដ្ឋាភិបាលថ្មី មានការប្តេជ្ញាចិត្តខ្ពស់ដើម្បីតបស្នងសងគុណទៅដល់អ្នកបោះឆ្នោត ប្រជាពលរដ្ឋយើង។ យើងប្ដេជ្ញាចិត្តឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន និងបន្ដថែរក្សាសុខសន្ដិភាព និងបន្ដជំរុញការអភិវឌ្ឍប្រទេសជាតិឲ្យបានច្រើន។ ហ្នឹងហើយដែលខ្ញុំនិយាយលេងថា ទៅក្រៅប្រទេសដើម្បីធ្វើការងារ ៣ ការងារការទូត នយោបាយ និងការដើរទាក់ម៉ូយ …។
(២៣) គោលនយោបាយបញ្ចកោណ បន្ថែមបច្ចេកវិទ្យា/ឌីជីថល ជាមុំ/ជ្រុងទី៥
ជាគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្ដិថ្មីនេះ ដើម្បីសម្រេចនូវភារកិច្ចចំបង យើងបានដាក់ចេញនូវយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ ព្រមទាំងដាក់ចេញនូវគោលនយោបាយអាទិភាព ៦ចំណុច និងវិធានគន្លឹះ ៥ចំណុច។ ខ្ញុំសូមជំរាបជូនអ៊ំ ពូ មីង ថាអ្វីទៅ (វិធានគន្លឹះ)៥ និង(នយោបាយអាទិភាព)៦ហ្នឹង? (យុទ្ធសាស្ត្រ)បញ្ចកោណហ្នឹងជាអ្វី? បញ្ចកោណមានជ្រុង៥។ ពីមុនយើងមានយុទ្ធសាស្ដ្រចតុកោណ។ យើងធ្វើអ្វីត្រូវមានគោលនយោបាយរយៈពេលវែង មិនអាចថ្ងៃនេះមានអារម្មណ៍និយាយអញ្ចេះ ស្អែក(និយាយផ្សេងបានទេ)។ ដឹកនាំប្រទេសឲ្យមានស្ថិរភាព។ (យុទ្ធសាស្ត្រ)ចតុកោណគឺផ្អែកទៅលើជ្រុង៤ និង(បានដាក់អោយអនុវត្តរយៈពេល) ៤ អាណត្ដិ ឬ ២០ ឆ្នំា(រួចហើយ)។ ពីមុន(នោះទៀត)យើងមាន(យុទ្ធសាស្ត្រ)ត្រីកោណ ដែលជាផែនការសកម្មភាព១៥ ឆ្នាំ។ បន្ទាប់មក យើងបង្កើនជ្រុងមួយទៀត។ ឥឡូវ(នេះ យើងប្រើយុទ្ធសាស្ត្រ)បញ្ចកោណឬផែនការសម្រាប់ ២៥ ឆ្នាំ។
ហេតុអ្វីបានជា(កំណត់រយៈពេល) ២៥ឆ្នាំ? គឺដើម្បីធានានូវគោលដៅធ្វើអោយកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ អញ្ចឹង ពី ២០២៣ ដល់ ២០៥០ គឺ ២៥ឆ្នាំ គឺដល់ ២០៤៨ គឺស្រដៀង (កៀក២០៥០) ទៅដល់គោលដៅ។ មិនមែនថាចង់ឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ គ្រាន់តែនិយាយចោលទេ។ មានផែនការសកម្មភាពច្បាស់លាស់។ (យើងរៀបចំយុទ្ធសាស្ត្រ)បញ្ចកោណនេះ (ដោយ)យើងថែមជ្រុងទី៥ គឺឌីជីថល។ គ្រប់ប្រទេសគេបោះជំហានទៅបច្ចេកវិទ្យាហើយ។ បើយើងមិនដើរអោយទាន់ពេលទេ យើងមិនអាចប្រកួតប្រជែងបាន។ អញ្ចឹងបានជាយើងដាក់ចេញនូវមុំទី៥ នេះ គឺការយកចិត្តទុកដាក់ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បណ្ដុះបណ្ដាលមនុស្ស និងត្រៀមដើម្បីជំរុញសេដ្ឋកិច្ចខាងឌីជីថលនេះ ឲ្យកាន់តែរីកចម្រើន ជួយសេដ្ឋកិច្ចយើងឲ្យអាចប្រកួតប្រជែងដោយជោគជ័យ។
(២៤) ខ្មែរពឹងខ្មែរ ខ្មែរជួយខ្មែរ ខ្មែរជឿទុកចិត្តខ្មែរ ទើបខ្មែរខ្លាំង
(ជា)សេដ្ឋកិច្ច យើងមិនអាចទៅអង្គុយសុំគេទេ។ ប្រទេសមួយៗ ត្រូវរស់ខ្លួនឯង។ យើងមិនអាចអង្គុយឲ្យគេដាក់ទានឲ្យទេ … យើងត្រូវរស់ខ្លួនឯង។ ត្រូវទាក់ម៉ូយ។ ទាក់ម៉ូយឈ្នះគេ ទាល់តែប្រាប់គេថា ខ្ញុំមានធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ លក្ខណៈសម្បត្ដិគ្រប់គ្រាន់។ ខ្ញុំមានគោលនយោបាយលើកទឹកចិត្តដើម្បីឲ្យអ្នកឯងមក នោះបានអ្នកវិនិយោគមក។ បើមិនអញ្ចឹងគាត់ទៅប្រទេសផ្សេងហើយ។ ហ្នឹងទាមទារនូវការដាក់ចេញនូវគោលនយោបាយច្បាស់លាស់។ គោលនយោបាយមិនមែនធ្វើឆក់កណ្ដៀត ធ្វើ៥ឆ្នាំហើយដូរចោលទាំងអស់អត់ទេ។ គឺយើងធ្វើរយៈពេលវែង។ យើងមានផែនការវែង មធ្យម ខ្លី។ គោលនយោបាយដែលយើងចាប់ផ្ដើមនោះ ដូចខ្ញុំបាននិយាយអញ្ចឹង យើងមិនចាំ ១០០ ថ្ងៃទេ។ ថ្ងៃទី១ ចេញដំណើរតែម្ដង … មិនបាច់មានhoneymoon តែទុកឲ្យប្រជាពលរដ្ឋមាន honeymoon កុំឲ្យគាត់ភ័យ។ តែរដ្ឋមិនធ្វើការ ប្រជាពលរដ្ឋភ័យ។
អញ្ចឹង រដ្ឋធ្វើការ។ សុខចិត្តឲ្យប្រជាពលរដ្ឋសប្បាយចិត្តចុះ។ នេះជាកិច្ចការសំខាន់ ព្រោះគាត់ជាអ្នកផ្ដល់ឱកាសឲ្យយើងដើម្បីបម្រើគាត់។ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន ៤៤ ឆ្នាំនេះ ផ្អែកលើគោលការណ៍ ហើយនឹងបន្ដយកផលប្រយោជន៍ជាតិជាធំ។ ជាតិជាអ្វី? ទឹកដី និងប្រជាជន។ បើប្រជាជនមិនខ្លាំង មិនរឹងមាំ យើងក៏ពិបាកការពារនូវសេដ្ឋកិច្ច អធិបតេយ្យ និងឯករាជ្យភាពរបស់យើងដែរ។ យើងមិនអាចពឹងដង្ហើមអ្នកណាគេរស់ទេ យើងត្រូវពឹងដង្ហើមខ្លួនឯងរស់។ ខ្មែរត្រូវពឹងលើខ្មែរ ខ្មែរត្រូវជួយខ្មែរ ជឿទុកចិត្តលើខ្មែរ ទើបខ្មែរខ្លាំង។ មិត្តភក្ដិយើងមានកាតព្វកិច្ចសំរាប់ជនជាតិគេ ទឹកដីគេ យើងក៏ដូចគ្នា។
(២៥) កម្ពុជាកំណត់គោលដៅសំរេចកំណើនសេដ្ឋកិច្ច ៧% ប្រចាំឆ្នាំ តាមយុទ្ធសាស្ត្របញ្ចកោណ
គោលនយោបាយ(យុទ្ធសាស្ត្របញ្ចកោណ)ដំណាក់កាលទី១ នេះ យើងមានបាវចនា ៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ យុទ្ធសាស្ដ្រ ៥ ដែលយើងដាក់ ទី១ កំណើនសេដ្ឋកិច្ច។ គោលដៅយើង(គឺសំរេចអោយ)បាន(កំណើន) ៧% ប្រចាំឆ្នាំ។ កាលពីទសវត្សរ៍មុនកូវីដ-១៩មកដល់ (សេដ្ឋកិច្ច)យើងកើន ៧% ក្នុង ២០ឆ្នាំ … អ៊ំ ពូ មីង ធ្លាប់ទៅស្រុកខ្មែរដឹងហើយ។ បើធ្លាប់ទៅកាលពីទសវត្សរ៍ទី ៩០ … មិនសូវឃើញអីទេ។ អូតែល ៧ជាន់ហ្នឹងខ្ពស់ជាងហើយ។ ឥឡូវយើងគិតថាប្រទេសយើងមិនចាញ់ហុងកុង បាងកកទេ។ ពីមុនយើងទៅដល់សៀមរាប អត់កន្លែង(ស្នាក់)។ ឥឡូវយើងទៅដល់មានអូតែលផ្កាយ៥ ផ្កាយ៦។ ថ្ងៃមុនបងម្នាក់បានទៅ។ ខ្ញុំមិនដឹងគាត់មកឬអត់ទេ? … ដូច(ជាមក)ពី Minnesota ឬឯណាទេ ? គាត់ទៅលេងស្រុកខ្មែរ។ គាត់ដាក់ទឹកសុទ្ធទៅ ព្រោះគាត់ខានទៅស្រុកខ្មែរយូរ។ គេប្រាប់គាត់ថា ទៅស្រុកខ្មែរអត់មានអីទេ។ ដាក់ទឹកសុទ្ធទៅ។ គាត់ដាក់ឥវ៉ាន់ ខោអាវតិច។ មួយវ៉ាលីសសុទ្ធតែទឹកសុទ្ធ ឱ្យគ្រប់ប៉ុន្មានថ្ងៃដែលគាត់នៅ។ ទៅដល់ គាត់បានប្រាប់ខ្ញុំ “ប្អូន! បងចេញពីប្រទេសទៅតាំងពីឆ្នាំ ១៩៨០ជាង។ បងអត់ដែលមកទេ។ បងគិតថាស្រុកយើងសង្គ្រាមប្រហែលជាមិនទាន់ចប់ ព្រោះ Memory របស់គាត់នៅជាប់កាលពីមុនចេញ”។ ដល់គាត់ចុះទៅឃើញ Burger King ឃើញ Starbucks (ដែលវាខុសពី)គេប្រាប់ថា “នៅស្រុកខ្មែរអត់មានទឹកលាងចាន។ បើទៅហូបមួយតុ ១០នាក់ គឺចានតែមួយទេ។ ហូបហើយអ្នកបន្ទាប់ចាំ គេយកអីមកជូតរួចហូបបន្ត”។
(២៦) បើក្លាយជាប្រទេសមនុស្សចាស់ គប្បីណែនាំប្រជាពលរដ្ឋមានកូនច្រើនពីឥឡូវ
ឥឡូវ មិនមែនតែនៅភ្នំពេញទេ បើអ៊ំ ពូ មីង បងប្អូនចង់មើលព្រំដែន ចង់មើលគ្រប់ខេត្ត អ៊ំ ពូ មីង បងប្អូនអាចទៅភ្ជាប់(គ្នាបាន)។ ឥឡូវតស្ពាន តអីគ្រប់កន្លែងទាំងអស់។ បន្តិចទៀត ភ្នំពេញនឹងរៀបចំស្ពានបន្ថែមទៀត។ យើងកំពុងសិក្សាប្រព័ន្ធរថភ្លើងលើអាកាស និងប្រព័ន្ធក្រោមដីនៅក្នុងទីក្រុងភ្នំពេញ។ ធ្វើលើដីទៅលែងរួចហើយ។ ផ្ទះពេញហើយ មនុស្សចេះតែកើន។ យើងហាមប្រជាជនមិនឱ្យកើតកូនមិនកើត។ តាមពិតខ្មែរយើងគួរតែកើតឱ្យច្រើន។ ឥឡូវយើងមានតែ ១៧លាននាក់។ តិចណាស់។ ថ្ងៃមុន គេធ្វើការគិតគូរថា ដល់ឆ្នាំ២០៥០ ប្រ ប្រទេសយើងអាចក្លាយជាប្រទេសមនុស្សចាស់។ បានន័យថា មនុស្សចាស់ច្រើនជាងអ្នកកើតថ្មី។ ខ្ញុំថាសិក្សាឱ្យស្រួលបួល។ បើសិនជាមែន គឺត្រូវណែនាំឱ្យប្រជាពលរដ្ឋមានកូនច្រើនពីឥឡូវទៅ ព្រោះបើចាំឆ្នាំ២០៥០ គាត់លែងចង់មានកូនហើយ។ ពេលនោះ cost of living standard វានឹងខ្ពស់។
ដូចសាំងហ្គាពួរ ដូចអី គាត់ដាក់ផែនការកុំឱ្យមានកូនច្រើនពីដើមទី ដោយសារខ្លាចកំណើនសេដ្ឋកិច្ចអត់ទាន់។ ដល់រយៈពេលវែង អស់មនុស្សក្មេង។ អញ្ចឹងមនុស្សចាស់ត្រូវធ្វើការ។ ប្រទេសខ្លះដំឡើងអាយុចូលនិវត្តន៍ដូចនៅបារាំងអី … ព្រោះអស់មនុស្ស។ អញ្ចឹងខ្ញុំថាបើសិនជាអញ្ចឹងមែន ២០២៥-២០៥០ ខ្លីណាស់ គួរលើកទឹកចិត្តឱ្យប្រជាជនមានកូន។ ប៉ុន្តែយើងក៏មិន(ជំរុញអោយមានច្រើន)ហួស(រហូតដល់)ថាសេដ្ឋកិច្ចយើងធានាអត់បានដែរ។ បើថាឱ្យគាត់មានកូនគឺមានពីឥឡូវ ទាន់រដ្ឋយើងអាចជួយចិញ្ចឹម។ cost of raising a child មិនទាន់ខ្ពស់។ តែដល់ឆ្នាំ២០៥០ គាត់លែងហើយ … អ្នកនៅក្រុងឥឡូវក៏លែងចង់បានកូនច្រើនដែរ ព្រោះ Lifestyle គាត់មិនខុសពីយុវជននៅអាមេរិក ដែលទាំងប្តីទាំងប្រពន្ធធ្វើការទាំងអស់គ្នា … មិនបាច់យកកូនក៏បាន …។
(២៧) ក. បង្កើត/បង្កើនការងារ និង ខ. ការកាត់បន្ថយភាពក្រីក្រ ជាចំណុច២ ពាក់ព័ន្ធប្រជាពលរដ្ឋផ្ទាល់
យើងត្រឡប់មកគោលដៅយុទ្ធសាស្ត្រ របស់យើង ក្នុងនោះកំណើនសេដ្ឋកិច្ច ៧% (ជាគោលដៅទី១) បង្កើនការងារទាំងបរិមាណនិងគុណភាព … គោលដៅទី២, កាត់បន្ថយភាពក្រីក្រ ជាគោលដៅទី៣ ពង្រឹងប្រសិទ្ធភាពការងារជាគោលដៅទី៤ និងទី៥ ការធានាចីរភាព ការកសាងនិងអភិវឌ្ឍសង្គមជាតិ។ ការអភិវឌ្ឍដោយចីរភាពសំខាន់ សូម្បីតែ UN ឥឡូវហ្នឹង ក៏គាត់មានគោលដៅ SDG ( Sustainable Development Goals ) បានន័យថា ការអភិវឌ្ឍទៅក្នុងគន្លងមួយដែលមិនបំផ្លាញបរិសា្ថន មិនបំផ្លាញអី គឺការអភិវឌ្ឍដែលមានចីរភាពរយៈពេលវែង មិនធ្វើដូចភ្លើងចំបើង មិនអាចធ្វើហើយរលាយអស់។ ឥឡូវគេនិយាយពី Global Warming Climate ដោយមិនអាចឱ្យរុញតែឧស្សាហកម្ម ធ្វើឱ្យផ្សែងចូលទៅក្នុងបរិស្ថាន … គេរុញឧស្សាហកម្មបៃតង។ ឥឡូវដូចគ្នា ទន្ទឹមនឹងការអភិវឌ្ឍទៅលើអគ្គិសនីកាន់តែខ្លាំង កម្ពុជាបានដាក់ទិសដៅយកថាមពលពីប្រភពកកើតឡើងវិញ ហៅថា Green energy ឬ Renewable មិនឱ្យតិចជាង ៥០% នៅក្នុងប្រភពថាមពលសរុបនៅក្នុងប្រទេស។ អញ្ចឹងបានយើងជំរុញវិនិយោគវារីអគ្គិសនី (hydro-power plant) យើងរុញទៅ Solar panel យើងរុញទៅលើកិច្ចការជាច្រើន … បានន័យថាយើងកំពុងអភិវឌ្ឍប្រទេស តែយើងក៏គិតពីបរិស្ថានរយៈពេលវែង …។
ដោយសារពេលវេលា … ព្រោះនៅថតរូប(ជាមួយគ្នា) … ប្រហែល ៣ម៉ោង … ជួបហើយ ខ្ញុំប្រញាប់ឡើងយន្តហោះយប់ហ្នឹងដែរ … យ៉ាងហោចណាស់ ខ្ញុំសូមលើកពីកិច្ចការសំខាន់និងការយកចិត្តទុកដាក់។ មានចំណុច ២ ដែលសំខាន់គឺការបង្កើនការងារ និងការកាត់បន្ថយភាពក្រីក្រ។ រឿងកំណើនសេដ្ឋកិច្ច រឿងពង្រឹងកំណែទម្រង់ផ្ទៃក្នុង រឿងការអភិវឌ្ឍ ជារឿងដែលយើងធ្វើគោលនយោបាយ ប៉ុន្តែអ្វីដែលពាក់ព័ន្ធប្រជាពលរដ្ឋផ្ទាល់គឺ២នេះ។ ការបង្កើនការងារទាំងបរិមាណគុណភាព និងការកាត់បន្ថយភាពក្រីក្រ ប៉ះពាល់ប្រជាជនផ្ទាល់ … តើរដ្ឋាភិបាលថ្មីធ្វើអីខ្លះពាក់ព័ន្ធនឹងកិច្ចការ ២ហ្នឹង? ទី១ គោលដៅធំគឺការបង្កើតការងារ។ ពាក្យខ្មែរយើងថា “កុំឱ្យត្រីប្រជាពលរដ្ឋ។ ត្រូវឱ្យសន្ទូចគាត់ ហើយបង្រៀនគាត់ឱ្យចេះស្ទូចត្រី ទើបមានចីរភាព”។ ប៉ុន្តែ យើងក៏ត្រូវដឹងថា ពេលដែលប្រជាពលរដ្ឋដែលកំពុងតែឈឺ យើងមិនអាចឱ្យសន្ទូចគាត់ទេ។ អ្នកដែលមានសុខភាពល្អ យើងបង្រៀនគាត់ឱ្យជោគជ័យ អ្នកដែលឈឺយើងត្រូវយកត្រីយកអីឱ្យគាត់ជាសិន ចាំបង្រៀនគាត់ឱ្យទៅស្ទូច។ បើឱ្យសន្ទូចពេលគាត់ឈឺ គាត់ទៅដើរស្ទូចម៉េចកើត? ដូចគ្នា ការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ យើងបែងចែកជាគោលនយោបាយផ្សេងគ្នា។
ចេញពីឆ្នាំ១៩៧៩ ដូចគ្នា ប្រជាពលរដ្ឋយើងអត់មានអីទាំងអស់។ មកដល់ម៉ោងនេះ មានអ្នកមានជីវភាពធូរធារ មានអ្នកមានជីវភាពមធ្យម គេហៅ Middle class និងមានអ្នកដែលជីវភាពនៅលំបាក។ ដូចតែអ្នកនៅអាមេរិកដែរ មានអ្នក Top class មានអ្នក Middle class ហើយមានអ្នកដែលមានការលំបាក។ អញ្ចឹងគោលនយោបាយយើង ផ្តោតទៅលើការបើក(ឱកាស)សម្រាប់ទាំងអស់គ្នា។ ទី១ ការបង្កើនការងារនេះយើងត្រូវគិតពីបរិមាណនិងគុណភាព។ ស្អីទៅបរិមាណ? បរិមាណ គឺយើងត្រូវធ្វើយ៉ាងណាជំរុញបង្កើតការងារឱ្យបានគ្រប់វិស័យគ្រប់ទីកន្លែងជូនដល់ប្រជាពលរដ្ឋរបស់យើងឱ្យបានច្រើន។ មិនបង្កើតតែនៅភ្នំពេញទេ ត្រូវរុញទៅដល់ខេត្ត។ អញ្ចឹងហើយបានឥឡូវ អ៊ំ ពូ មីង ទៅមានរោងចក្រ មានធនាគារ មានអីនៅតាមខេត្ត។ យើងធ្វើផ្លូវភ្ជាប់យើងរុញភ្លើងទៅដើម្បីឱ្យគេទៅវិនិយោគបង្កើតការងារឱ្យកូនចៅប្រជាពលរដ្ឋ។ គ្រប់វិស័យមិនមែនតែឧស្សាហកម្មកាត់ដេរ ឬទេសចរណ៍នៅអូតែលទេ ទាំងកសិកម្ម គ្រប់វិស័យទាំងអស់យើងត្រូវជួយ។
(២៨) រដ្ឋជួយអប់រំបណ្ដុះបណ្ដាល ថែទាំសុខុមាលភាព ផ្ដល់អាហារូបត្ថម្ភ ឧបត្ថម្ភសាច់ប្រាក់ស្រ្តីមានផ្ទៃពោះ
យើងជួយមុនគេ គឺការអប់រំបណ្តុះបណ្តាល និងសុខភាពប្រជាពលរដ្ឋ … អ៊ំ ពូ មីង មើលក្មេងៗឥឡូវខ្ពស់ជាងយើងច្រើន។ ក្មួយៗខ្ញុំសុទ្ធតែ ១ម៉ែត្រ៩០ ឯនោះ។ អ៊ំ ពូ មីង បងប្អូន លោកតា លោកយាយ ដែលចេញពីជំនាន់ ប៉ុល ពត យើងបាក់កម្លាំង ខ្ញុំកើតជំនាន់ ប៉ុល ពត គេថាដឹងតែល្ហើយ អត់ដឹងខ្យល់ ប៉ុន្តែក៏វាជាប់មកឆ្នាំ ១៩៨០ ក៏អត់សូវមានអាហារូបត្ថម្ភដែរ។ ឥឡូវកូនខ្មែរយើងមានអាហារូបត្ថម្ភច្រើន។ យើងខំប្រឹង។ ឥឡូវខ្ញុំចេញគោលការណ៍សិក្សា ដើម្បីរុញអាហារូបត្ថម្ភជួយទៅដល់មតេ្តយ្យ។ យើងរុញរៀបចំមតេ្តយ្យសាលា សំរាប់(កូនចៅ)កម្មករ/ការិនីរោងចក្រ ហើយថែមអាហារូបត្ថម្ភឱ្យគាត់។ គិតគូរពីសុខភាពតាំងពីមិនទាន់កើតនោះ។ មន្ត្រីរាជការ កម្មករ/ការិនី គ្រាន់តែមានផ្ទៃពោះភ្លាមរដ្ឋាភិបាលចេញគោលនយោបាយមានប្រាក់ឧបត្ថម្ភរួចទៅហើយសម្រាប់គិតដល់កូន។ កើតកូនបានមួយ ៨០ម៉ឺនរៀល កូនពីរ ១លាន២សែន កូនបីរដ្ឋជួយ ១លាន៦សែន កូនបីបាន ៥លានរៀលថែម ហើយត្រូវបានជាកូនធម៌របស់សម្តេចងតេជោ … តាំងពីចាប់កំណើតមានផ្ទៃពោះរហូតដល់កូន២ឆ្នាំ រដ្ឋត្រូវផ្តល់ថវិកាគិតសរុបជិត ២លានរៀល មិនច្រើនប៉ុន្តែសម្រាប់ប្រទេសយើងជាការយកចិត្តទុកដាក់។ ខ្ញុំជឿថាមិនមានប្រទេសច្រើនទេដែលរដ្ឋាភិបាលចេញប្រាក់ឧបត្ថម្ភបន្ថែមនេះឱ្យនោះ។
យើងគិតពីកូនកើតមកត្រូវមានរៀនតាំងពីមតេ្តយ្យ បឋម មធ្យម។ កូនខ្លះរៀនទៅដល់ឧត្តមសិក្សា។ ក្រៅពី ហ្នឹង ក៏រៀនបណ្តុះបណ្តាលវិជ្ជាជីវៈ។ អ្នកខ្លះគាត់អត់ទៅរៀនបាក់ឌូបិ៍្ល តែគាត់ទៅរៀនជំនាញផ្សេងៗ។ ឧទាហរណ៍ ជាជាងភ្លើង ជាមេកានិច ជាអីដើម្បីទៅធ្វើការ។ យើងរៀបជូនគាត់។ ហេតុនេះហើយបានយើងទាញអ្នកវិនិយោគមក … ឥឡូវយើងមិនមែនមានតែវិស័យកាត់ដេរទេ … ពីឆ្នាំ១៩៩០ ជាង (អ្នកវិនិយោគ)អត់អាចដាក់ធ្វើអីបាន ដោយសារធនធានមនុស្សចំណេះដឹងរបស់យើងនៅទាប។ អញ្ចឹងគេយកវិស័យកាត់ដេរមក។ ឥឡូវសូម្បីតែកាត់ដេរ គេប្រើគ្រឿងសម្ភារប្រណីត។ កាលមុនគេកាត់តែអាវ GAP កាត់អីទេ។ ឥឡូវកាត់ដល់ Gucci គេធ្វើគ្រឿងអលង្ការ Tiffany ស្អីៗហ្នឹង ទៅដេរនៅស្រុកយើង ទៅធ្វើនៅស្រុកយើង។ ដោយសារទឹកដៃកូនចៅរបស់យើង ប្រជាពលរដ្ឋយើងល្អ។ បានន័យថាសមត្ថភាពយើងក្នុងវិស័យហ្នឹងបានល្អ … ឥឡូវគេយករោងចក្ររថយន្តទៅដំឡើងនៅស្រុកខ្មែរ … ឥឡូវរោងចក្រ Ford ទៅដំឡើង។ ខ្ញុំទៅសម្ពោធរោងចក្រ Hyundai របស់កូរ៉េ រោងចក្រ Toyota របស់ជប៉ុន រោងចក្រ មីនីបៀ ផលិតគ្រឿងបង្គុំអគ្គិសនី … ថ្ងៃមុននៅរោងចក្រដែលមកវិនិយោគពីខាងចិន ផលិតគ្រឿងសូឡា អំពូលភ្លើង LED យកមកទីផ្សារនៅកាណាដា ហើយទីផ្សារនៅអាមេរិក។ អ៊ំ ពូ មីង កាលខ្ញុំរៀននៅទីនេះ ចូលទៅផ្សារម្តងៗ បើកមើលសុទ្ធតែ Product of Thailand, of Vietnam … ឥឡូវមាន Product of Cambodia ក៏មានដែរ …។
វាប្រទាក់ក្រឡាគ្នាអញ្ចឹង។ យើងរុញការវិនិយោគបង្កើតការងារនៅទីនោះ គុណភាព(ការងារនៃ)កូនចៅខ្មែរយើងបានកើន។ គុណភាពកើនវាស្របជាមួយនឹងបៀវត្សរ៍ក៏កើន បានន័យថាពេលផលិតភាព Productivity យើងខ្ពស់ បៀវត្សរ៍ក៏កើន។ នេះហើយជីវភាពរស់នៅរបស់កូនចៅយើង។ ថ្ងៃមុននៅបាវិត ខ្ញុំភ្ញាក់ផ្អើលដោយ បានឃើញសាឡុងរបស់អ៊ីតាលី ដែលល្អលើពិភពលោក។ ខ្ញុំមិនដឹងថានៅបាវិតយើងមានក្រុមហ៊ុនប្រណីតមួយរបស់អ៊ីតាលី ដាក់រោងចក្រធ្វើនៅកម្ពុចាឯណា … កាលខ្ញុំនៅជាទាហាន អ្នកនៅក្នុងគណៈប្រតិភូទៅទិញខោត្រឹមជង្គង់នៅផ្សារ ស្អាតណាស់មួយដូច ៦០ដុល្លារ។ គាត់យកមកអួត ស្រាប់តែបើកមើល Made in Cambodia … អ្វីដែលខ្ញុំចង់បញ្ជាក់ បើសិនជាយើងគ្មានសមត្ថភាព ប្រជាជនខ្មែរយើងគ្មានជំនាញមិនអាចធ្វើបានទេ។ គេមិនដាក់វិនិយោគ គេមិនឱ្យផលិតផលចេញពីនោះមកទេ … កាលពីខ្ញុំនៅក្មេងស្អីមួយកំប៉ុង ទឹកក្រូចមួយកំប៉ុងបើកទៅក៏នាំចូលពីថៃដែរ …។
ខ្ញុំចេញទៅក្រៅ(ប្រទេស)នេះ គឺជំរុញផលិតផលសម្រេចខាងកសិកម្មយើងចេញទៅ។ ថ្ងៃមុនគេយកបង្កងប៉ាក យើងហៅបង្កងកណ្ដូបនោះទៅចិន ៤៥គីឡូដើម្បីធ្វើតេស្ត។ ស្រាប់តែមានអ្នកបកស្រាយ ខ្មែរនាំតែ ៤៥គីឡូក៏អួតដែរ។ យកទៅធ្វើតេស្តសិន(ទេតើ)។ យកទៅជា Sample ព្រោះបង្កងហ្នឹងនៅប្រទេសយើង។ គេនាំយកទៅធ្វើតេស្តទាំងការដឹកជញ្ជូនអីហ្នឹង។ ពេលដែល(ដំណើរការស្រួលហើយ) គេនឹងយកច្រើនជាងហ្នឹង … មុននឹង(នាំ)យកមក(ទៅចិនជាទំហំធំ)ហ្នឹង គេត្រូវសិក្សា ហើយបានគេសម្រេចពីចារណាពីលទ្ធភាពបង្កើន។ ទៅចិនថ្ងៃមុន ខ្ញុំជួបជាមួយប្រធានាធិបតី Xi Jingping។ គាត់ឱ្យបង្កើនកូតាអង្ករយើងរាប់សែនតោនទៀត។ ឥណ្ឌូនេស៊ីយករាប់សែនតោនហើយ។ សាំងហ្កាពួរ ចង់បានផលិតផលកសិកម្ម … ទី២ (ទាក់ទង)ការបង្កើតការងារនេះ កាលពីឆ្នាំ១៩៩៧ យើងមានតែ ៦៤ រោងចក្រទេនៅភ្នំពេញ កម្មករមានតែ ៨២ ០០០នាក់។ ឆ្នាំ ២០២៣ យើងមាន ១៧ ២៥១ រោងចក្រ/សហគ្រាស ក្នុងនោះប្រជាពលរដ្ឋមានការងារ ១ ៥០០ ០០០នាក់។ យើងគិតរោងចក្រ/សហគ្រាសទាំងអស់ រួមទាំងវិស័យកាត់ដេរ … យើងមានរោងចក្រ/សហគ្រាសច្រើន។ វិស័យកាត់ដេរមាន ១ ៣៣២ រោងចក្រ មាន ៨៣០ ០០០ កម្មករ ហើយកំពុងតែពង្រីកបន្ថែម …។
(២៩) ពង្រីកបរិមាណការងារក្នុងប្រទេស តែមិនបិទច្រកការងារទៅក្រៅប្រទេស
នេះគឺជាគោលដៅ។ យើងត្រូវខំប្រឹងបន្ថែមរុញ(ពលករ)ទៅក្រៅប្រទេស។ អ្នកខ្លះថាគោលនយោបាយរដ្ឋាភិបាលខ្មែររុញតែប្រជាពលរដ្ឋទៅធ្វើខ្ញុំគេ។ មិនដូចនោះទេ។ រឿងពលករចេញទៅក្រៅប្រទេស ប្រទេសណាក៏មានដែរ។ តាមពិតពិភពលោកខិតទៅរកនិន្នាការនោះឯង។ គេខំចរចា Free Trade Agreement ដើម្បីឱ្យចលនានៃទំនិញនិងមនុស្សបានចល័ត។ អាមេរិកខំទៅចរចា NAFTA ជាមួយ ម៉ិចស៊ីកូ ដើម្បីកុំឱ្យមាន tariff មានដាក់ពន្ធ ដាក់អីវាពិបាក … នាំផលិតផលមកដាក់ពន្ធយកដល់អ្នកទិញថ្លៃ។ កន្លែងដែលអាមេរិកខ្វះការងារធ្វើ អ្នកមកពីម៉ិចស៊ីកូធ្វើឱ្យបាន។ គោលដៅធំយើងពង្រីកការងារនៅក្នុងប្រទេស ប៉ុន្តែយើងក៏មិនបិទច្រកបងប្អូន។ ថ្ងៃមុនខ្ញុំជួបប្រធានាធិបតីកូរ៉េ។ ខ្ញុំគិតថាបើសិនជាគាត់អាចបង្កើនកូតា(ទទួលពលករ)ជាការល្អ។ គាត់បានសរសើរបងប្អូនយើងទៅធ្វើការនៅទីនោះ។ នៅជប៉ុនក៏មាន។ ម្សិលមិញខ្ញុំជួបរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីក៏សូមអោយពិចារណា។ សួរថាឥឡូវខ្មែរយើងទៅធ្វើការនៅឯណាខ្លះ? ខ្ញុំយក៣ប្រទេសធំៗ កូរ៉េ ជប៉ុន និងថៃ។
នៅកូរ៉េយើងបញ្ជូន ៥ម៉ឺននាក់ទៅ នៅជប៉ុនយើងបញ្ជូន ២ម៉ឺននាក់ នៅថៃកៀកភាគច្រើន យើងមានប្រជាពលរដ្ឋចេញចូលទៅមកវិលល្ងាចក៏យើងរាប់ដែរខ្ទង់១លានជាង។ សួរថា(ពលករ)ប្រទេស(អស់ទាំង)ហ្នឹងគេទៅណា? សួរថាប្រទេសកូរ៉េគាត់ទៅណា? យើងបញ្ជូន៥ម៉ឺននាក់ទៅកូរ៉េ សួរថាកូរ៉េទៅណា? ពលករកូរ៉េមកធ្វើការនៅអាមេរិក ១លាននាក់ជាង។ ពលករកូរ៉េទៅធ្វើការនៅអង់គ្លេស ១២ ០០០នាក់។ ចុះយើងបញ្ជូន២ម៉ឺននាក់ទៅជប៉ុន ចុះជប៉ុនអត់បញ្ជូនមនុស្សចេញទេឬ? ពលករជប៉ុនអត់ទៅធ្វើការខាងក្រៅទេឬ? ពលករជប៉ុនមកធ្វើការគ្រប់វិស័យទាំងអស់ ៤២ម៉ឺននាក់ ជនជាតិជប៉ុនមករកការងារនៅអាមេរិក។ ហើយ ៦៥ ០០០នាក់ ធ្វើការនៅអង់គ្លេស។ យើងទៅធ្វើការនៅប្រទេសថៃច្រើន។ ថៃទៅណា? ជនជាតិថៃទៅធ្វើការងារនៅជប៉ុនជិត៨ម៉ឺននាក់, ថៃទៅធ្វើពលករនៅកូរ៉េ ២៤ម៉ឺននាក់ … នៅអង់គ្លេស គេមកធ្វើការនៅថៃ។ កាណាដាមកធ្វើការនៅអាមេរិកជិត ៥ម៉ឺននាក់ក្នុងមួយឆ្នាំ។ អាមេរិកជាង១ម៉ឺននាក់ទៅធ្វើការនៅកាណាដាគឺចល័តមនុស្ស។
ការបង្កើតការងារនេះ យើងបង្កើតគ្រប់កន្លែងទាំងអស់។ ពិតណាស់ យើងខិតខំដើម្បីបង្កើតការងារឱ្យបានកាន់តែច្រើននៅក្នុងប្រទេស រុញការងារឱ្យដល់មូលដ្ឋាន។ យើងខំបង្កើនវិស័យកសិកម្មទៅជាកសិ–ឧស្សាហកម្ម បង្កើតសហគមន៍កសិករ ធ្វើយ៉ាងណាឱ្យការងារនៅក្នុងស្រុកឱ្យច្រើន តែយើងក៏មិនបិទសិទ្ធិប្រជាពលរដ្ឋយើងទៅក្រៅប្រទេសដែរ … ព្រោះប្រជាពលរដ្ឋយើងនៅក្រៅប្រទេស ជួនកាលគាត់ទៅកូរ៉េ គាត់ទៅធ្វើការគាត់បានសន្សំលុយមកផង គាត់បានជំនាញមកវិញធ្វើការនៅក្នុងឧស្សាហកម្មស្រុកយើង។ កន្លែងខ្លះគាត់ទៅធ្វើការនៅក្រៅប្រទេស គាត់ធ្វើការនៅរោងចក្រអគ្គិសនី។ ដល់ពេលឥឡូវ យើងហៅរោងចក្រពីក្រៅប្រទេសមកបើកអគ្គិសនី គាត់មកស្រុកខ្មែរគាត់មកធ្វើការនៅហ្នឹង។ ចំណេញខ្មែរយើង។ មានទៅខាតស្អី។ គ្រប់ប្រទេសគេធ្វើ … អ្វីដែលសំខាន់ យើងមិនឱ្យប្រជាពលរដ្ឋទៅដោយមិនបានគិតគូរនោះទេ។ យើងត្រូវការពារប្រជាពលរដ្ឋយើងគ្រប់កន្លែងទាំងអស់។ សូម្បីតែនៅកូរ៉េ បារាំង អាមេរិកនេះ យើងមានទូតដែលនៅទទួលខុសត្រូវ នៅកាណាដាយើងមានទូត UN ដែលនៅទទួលខុសត្រូវនៅទីនោះ ដើម្បីជួយបន្តដល់បងប្អូនរបស់យើង។ មានការងារអីយើងគិតពីច្បាប់ ជួយគាត់ … នេះជាកាតព្វកិច្ច។
(៣០) គិតពីគុណភាពការងារ បង្កើនបៀវត្ស៍ និងផ្តល់អត្ថប្រយោជន៍ តាមច្បាប់ការងារ
ការងារ យើងនិយាយពីគុណភាព។ យើងមិនមែនទៅបង្កើតឱ្យច្រើនទេ យើងត្រូវគិតពីគុណភាពផង។ គុណភាពនៃការងារដែលឱ្យបងប្អូនទី១ ត្រូវឱ្យបងប្អូនមានបៀវត្សរ៍សមរម្យ។ យើងចរចាបៀវត្សរ៍បង្កើនរហូតអប្បបរមារបស់យើង។ បៀវត្សរ៍អប្បបរមានៅក្នុងវិស័យកាត់ដេររបស់យើង ២០០ដុល្លារ។ យើងខ្ពស់ជាងវៀតណាម។ វៀតណាមពី១៣៧ទៅ១៩២។ នៅបង់ក្លាដេសទើបតែ៦០ដុល្លារជាងទេ ខ្ញុំចាំ។ នៅប្រទេសណាក៏មានទាបជាងដែរ។ សូម្បីនៅតែជំនាន់កូវីដ-១៩ ប្រទេសច្រើនណាស់អត់ដំឡើង។ យើងដំឡើងជូនបងប្អូនតិចឬច្រើន។ ឥឡូវនេះ កំពុងតែចរចា។ ខ្ញុំឱ្យក្រសួងការងារត្រូវចរចាធ្វើម៉េចឱ្យការឡើងបៀវត្សរ៍សម្រាប់បងប្អូនយើងអប្បបរមានៅឆ្នាំ២០២៤ ឱ្យចប់មុនភ្ជុំ។ ឥឡូវជិតចេញហើយ ដើម្បីបានដំណឹងល្អប្រាប់បងប្អូននៅផ្ទះថា ឆ្នាំក្រោយបានឡើង។ ទី២ ការងារដែលមានគុណភាព គឺការងារដែលមានផ្ដល់អត្ថប្រយោជន៍ផ្សេងៗឱ្យប្រជាពលរដ្ឋរបស់យើង មិនមែនតែបៀវត្សរ៍សុទ្ធទេ។ ត្រូវគិតអំពីអត្ថប្រយោជន៍ដូចថា គិតតាំងពីរឿងការធ្វើដំណើរ បរិស្ថាន ហូបចុកស្រួល ច្បាប់ការងារត្រូវតែអនុវត្ត ត្រូវគិតអំពីសុខភាពឱ្យគាត់។
ឥឡូវយើងមានបេឡាជាតិសន្តិសុខសង្គម គេហៅ Social Security Program ជា Insurance សម្រាប់គាត់នៅកន្លែងហ្នឹង។ កាលមុន អ្នកធ្វើការនៅក្នុងវិស័យ ត្រូវគាត់ចេញបដិភាគ។ ឥឡូវរដ្ឋថាមិនបាច់ចេញទេ គាត់ធ្វើការគឺរដ្ឋចេញមួយចំនួនបូកជាមួយនឹងការចេញមួយចំនួនដោយនិយោជក ថៅកែក្រុមហ៊ុន ប្រជាពលរដ្ឋបានបេឡាជាតិសន្តិសុខសង្គម insurance នេះ ដោយមិនចាំបង់បដិភាគ។ នៅអាមេរិកត្រូវបង់មែនទេ? យើងធ្វើការត្រូវកាត់ប្រាក់ខែយើងមួយចំនួនចូលទៅ Insurance។ អ្នកធ្វើការនៅស្រុកខ្មែរអត់ទេ។ Insurance សម្រាប់អ្នកធ្វើការគឺក្រុមហ៊ុននិងរដ្ឋជួយចេញឱ្យ។
យើងគិតមិនត្រឹមតែគាត់ទេ។ កាលពីមុនត្រឹមតែគាត់ ឥឡូវយើងគិតគ្រួសារគាត់ កូនគាត់ទៀត។ ប៉ុន្តែគ្រួសារគាត់គឺត្រូវផ្អែកទៅលើការស្ម័គ្រចិត្ត។ ស្ម័គ្រចិត្តយ៉ាងម៉េច? ឧទាហរណ៍ មិនអាចបុគ្គលិកម្នាក់ត្រូវទៅជួយចេញ Insurance ឱ្យ១០នាក់អត់បានទេ។ បើគាត់មានកូន៥ គាត់ត្រូវស្ម័គ្រចិត្តបង់ក្នុងម្នាក់មួយខែបង់ ១៥ ៦០០រៀល ឬជិត៤ដុល្លារ។ តែ៤ដុល្លារគាត់អាចទៅទទួលសេវាសុខាភិបាលដោយឥតគិតថ្លៃ ឈឺប៉ុន្មានដងក៏បាន នៅកម្ពុជា។ រដ្ឋាភិបាលយើងចេញគោលការណ៍អោយ។ គ្រោះថ្នាក់ការងារក៏យើងជួយ មន្ត្រីរាជការស៊ីវិលក៏យើងជួយ។ យើងគិតសុខភាពទាំងស្ត្រីមានផ្ទៃពោះទាំងទារក … បរិស្ថានក្នុងអាហារដ្ឋានធ្វើយ៉ាងម៉េចឱ្យត្រូវស្ដង់ដារសុខភាពរបស់គាត់។ យើងគិតទាំងប្រាក់សោធនទៀត ពីមុនយើងអត់មានប្រាក់សោធនទេ។ គាត់ចប់គឺចប់ … ពេលដែលគាត់ធ្វើការ យើងគិតអតីតភាពឱ្យគាត់ ដើម្បីគាត់មានប្រាក់សោធន។
លោកអ៊ំ ពូមីង សួរថា ម៉េចក៏ស្រុកខ្មែរអត់មាន នៅអាមេរិកគេ(មានមក)រាប់សិបឆ្នាំ។ បាទ! តែអាមេរិកក៏អត់មានសង្គ្រាមទើបហ្នឹងចប់ប៉ុន្មានឆ្នាំមុននេះដែរទេ។ យើងកសាងពីអត់មានអីសោះ។ យើងមានបន្តិចម្ដងៗ យើងរៀបចំបន្ថែមទៀតដើម្បីនៅពេលណាមួយ យើងនឹងមានគ្រប់ជ្រុងជ្រោយដូចគេ។ តែយើងគិតបណ្ដើរៗតាមលទ្ធភាព។ អ្វីៗទាំងអស់ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋរបស់យើង។ អ្នកទាំងអស់នេះជាអ្នកណាគឺប្រជាពលរដ្ឋខ្មែររបស់យើង ជាពិសេសអ្នកដែលមានជីវភាពមធ្យម និងអ្នកដែលមានជីវភាពកម្រិតទាប គឺយើងត្រូវជួយឱ្យច្រើន …។
អ្នកដែលមានជីវភាពធូរធារមានលទ្ធភាព យើងជួយបង្កបរិស្ថានឱ្យគាត់មានជោគជ័យនៅក្នុងវិស័យផ្សេងៗបង្កើតឱ្យបានច្រើន … ការគោរពសិទ្ធិ មានសហជីព ការដោះស្រាយវិវាទឱ្យបានឆាប់។ ធម្មតាទេ នៅប្រទេសណាក៏តែងតែមានវិវាទការងារ។ នៅអាមេរិក ពេលខ្លះគាំងយន្តហោះដោយសារ Union គាត់ strike កន្លែងខ្លះបិទ។ ហ្នឹងជាសិទ្ធរបស់ Labor។ យើងក៏ដូចគ្នា យើងអនុញ្ញាតអោយមាន Union សហជីព … ប៉ុន្តែ សហជីពយើងមានរាប់ពាន់ធ្វើការបំរើប្រជាពលរដ្ឋ តំណាងឱ្យកម្មករ និយោជិតរបស់យើងគ្រប់កន្លែងទាំងអស់ … សូម្បីតែចរចាបៀវត្សរ៍ក៏តំណាងសហជីពមកចរចាដែរដើម្បីបានអត្ថប្រយោជន៍។ អញ្ចឹងសិទ្ធិសេរីភាពត្រូវបានធានា និងត្រូវបានយើងលើកកំពស់។ មានបញ្ហាអី យើងរួមគ្នាដោះស្រាយកុំឱ្យវាទៅជាភ្លើង។ យើងដោះស្រាយបញ្ហា ដើម្បីឱ្យមានត្រជាក់ត្រជុំសុខដុមរមនាដើម្បីឱ្យវិស័យការងារអាចទាក់ទាញអ្នកវិនិយោគមកទៀត ដើម្បីខ្ញុំទៅទាក់ម៉ូយមក កុំឱ្យគេមកមិនទាន់បានអីឃើញតែឈ្លោះគ្នា … នេះហើយគឺការធានានូវអត្ថប្រយោជន៍ផ្សេងៗ គឺគុណភាពនៃការងារ។
(៣១) ភាពក្រីក្រថយពី ៥៤/១០០នាក់ នៅឆ្នាំ ១៩៩៧ មក ១៧/១០០ នាក់បច្ចុប្បន្ន
ខ្ញុំនិយាយពីការងារហើយ។ ចំណុចទី២ ដែលខ្ញុំនិយាយគឺពាក់ព័ន្ធទៅនឹងការកាត់បន្ថយភាពក្រីក្រ។ លោកអ៊ំ ពូមីង បងប្អូន (និយាយពីការ)កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ជាមោទនភាពណាស់ដែលយើងបានបញ្ចប់សង្គ្រាមនៅឆ្នាំ១៩៩៨ (ដែល)អត្រានៃភាពក្រីក្ររបស់យើងពេលនោះប្រហែលជា៥៤%។ ក្នុង១០០នាក់ មាន៥៤នាក់រស់នៅក្រោមបន្ទាត់ក្រីក្រ ពីឆ្នាំ១៩៩៨។ រហូតមកដល់ឆ្នាំ២០១៧ អត្រានៃភាពក្រីក្របានថយចុះមកនៅត្រឹម ៩,៤% គឺចុះពី ៥៤% មកត្រឹម ៩,៤% នៅឆ្នាំ២០១៧។ បន្ទាប់មកបានកើនឡើងបន្តិចរហូតមកដល់១៧% ដោយសារកូវីដ–១៩។ មុនកូវីដ–១៩ បងប្អូនខ្លះបានឡើង(ផុតពីបន្ទាត់ភាពក្រីក្រ) ព្រោះ គិតក្នុងមួយថ្ងៃចំណូលប៉ុន្មាន ក្រោមពីហ្នឹងគិតក្រោមបន្ទាត់ក្រីក្រ។ ដោយសារកូវីដ–១៩ យើងទទួលស្គាល់ថាមានការប៉ះពាល់ខ្លះ។ បើប្រៀបធៀបពីឆ្នាំ១៩៩៧ ក្នុង ២០ឆ្នាំ ពេលដែលយើងចប់សង្គ្រាម កាលនោះក្នុង១០០នាក់ មាន ៥៤នាក់នៅក្រោមបន្ទាត់ក្រីក្រ។ ឥឡូវយើងនៅសល់ ១៧នាក់ (ក្នុង ១០០ នាក់)នៅក្រោមបន្ទាត់ក្រីក្រ។ ក្រៅពីនេះគាត់ឡើងជីវភាពធូរធារនិងមធ្យម …។
ជីវភាពគាត់បានប្រែប្រួលពីក្រីក្រនៅឆ្នាំ ១៩៩៧ មកជីវភាពមធ្យមនិងជីវភាពធូរធារដោយកំណើនសេដ្ឋកិច្ចយើងបានរីកចម្រើន។ លោកអ៊ំ ពូមីង បងប្អូន ធ្លាប់ទៅភ្នំពេញទេ? ពីឆ្នាំ៩០ជាង មានបុរីប៉ុន្មាន? អត់មានទេ។ ដោយសារប្រជាពលរដ្ឋអត់ទាន់មានលទ្ធភាពច្រើន។ ឥឡូវយើងមានបុរីច្រើនណាស់ ហើយមិនមែនតែបុរីអត់មានមនុស្សនៅទេ។ ចូលក្នុងបុរីនីមួយៗ ឃើញឡានគេដាក់តម្រៀបគ្នា ព្រោះផ្ទះខ្លះមានឡាន២ … អ្នកទាំងអស់គ្នាសុទ្ធតែអ្នក Middle Class អ្នកដែលបានក្លាយពីជីវភាពទាបទៅជាមធ្យមក្នុងរយៈពេល២០ឆ្នាំនេះ … នេះជាការវិវត្តពិតប្រាកដ។ ខ្ញុំមិនថាកម្ពុជាគ្មានអ្នកដែលនៅជីវភាពក្រីក្រទេ តែយ៉ាងហោចណាស់អ្នកដែល ២០ឆ្នាំមុន ក្នុង១០០នាក់ ៥៤នាក់ នៅជីវភាពក្រីក្រ បានក្លាយទៅជាអ្នក Middle Class។ អ្នកដែលនៅទាបសល់តែ ១៧% ទេ។ យើងនឹងខិតខំទម្លាក់បន្ថែមទៀត …
អញ្ចឹងការរីកចម្រើននិងកំណើន និងការបន្ថយភាពក្រីក្រនេះ ជួយអោយបងប្អូនភាគច្រើនមានការងារ មានលំនឹងចំណូលបានគ្រាន់បើ អាចបង់រំលស់ផ្ទះបាន … បើក្មេងៗ បង់រំលស់ទូរស័ព្ទ។ ខ្ញុំប្រើទូរស័ព្ទដូរអត់ទាន់ក្មេងៗ ផង។ ការបង់រំលស់នេះ វាអត់ជាការអីចំឡែកទេនៅប្រទេសអភិវឌ្ឍ។ កម្រណាស់ដែលគេយកលុយដុលទៅទិញផ្ទះ។ ទោះបីជាគេមានលុយក៏ដោយ ក៏គេមិនយកទៅទិញដែរ ព្រោះលុយដែលរកបានគឺគេត្រូវទុកជា Saving មួយផ្នែក យកចំណាយចរន្តបង់ Insurance បង់អី … នៅអាមេរិកក៏អញ្ចឹង នៅកាណាដាក៏អញ្ចឹង នៅប្រទេសណាក៏អញ្ចឹងដែរ។ តិចណាស់ដែលគាត់យកលុយដុលទិញ ព្រោះវាអត់ចំណេញ។ មួយឆ្នាំរកបាន ១០០ យក ១០០ ទៅទិញផ្ទះអស់ហើយ បានអីទុកសន្សំសម្រាប់ក្រែងលោឈឺ ឬមួយទុកកូនរៀន? គេយកមួយផ្នែក។ តែគាត់ហ៊ានយកលុយដើម្បីទៅបង់ផ្ទះ ទាល់តែគាត់មានលំនឹងចំណូលគាត់និងប្រពន្ធគាត់អាចបង់បានដែរ។ បានន័យថាគាត់ហ៊ានទៅខ្ចីបង់ បានន័យថាគាត់អាចមានចំណូល។
ទទួលស្គាល់ថាឥឡូវយើងមានបញ្ហាសេដ្ឋកិច្ចពិភពលោកថយ ល្បឿននៃការកើនក៏ថយខ្លះ កន្លែងខ្លះមានបញ្ហា សេដ្ឋកិច្ចឡើងចុះ។ នៅអាមេរិកអត់មានសេដ្ឋកិច្ចឡើងរហូតទេ មែនទេ? ឡើងចុះដូចគ្នា។ Property Market ពេលខ្លះឡើង ពេលខ្លះវាចុះ។ ធម្មតាទីផ្សារសេរីអញ្ចឹងហើយ។ តែអ្វីដែលសំខាន់យើងត្រូវមើលព្រៃទាំងមូល កុំមើលដើមឈើមួយដើម។ ដើមឈើកុំមើលតែពេលហ្នឹង មើល ២០ ឆ្នាំនេះ យើងបានកើនប៉ុននេះហើយជាមោទនភាព។ អ្វីដែលការលំបាក យើងរួមគ្នាទប់ទល់ដោះស្រាយដើម្បីជីវភាពប្រជាជនកាន់តែកើនតទៅទៀត … ការកាត់បន្ថយភាពក្រីក្រគឺធ្វើយ៉ាងណាឱ្យ Middle Class របស់យើងអ្នកជីវភាពមធ្យមឱ្យកាន់តែរីកធំធាត់ហើយរឹងមាំ នេះគឺជាកិច្ចការសំខាន់ … យើងនៅមានកិច្ចការងារច្រើនដែលត្រូវធ្វើតទៅទៀត។ ធ្វើមិនអស់ទេ។ នៅពេលណាដែលរដ្ឋាភិបាលថាការងារធ្វើអស់ហើយ គឺលែងវិវត្តហើយ។ ប្រជាពលរដ្ឋចាំតែលំបាកទៅ។ សម្រាប់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា យើងទទួលស្គាល់ថា ទោះបីជាយើងកសាងប្រទេសចេញពីបាតដៃទទេ មកដល់ប្រទេសមានចំណូលមធ្យមកម្រិតទាប យើងនៅតែដាក់ទិសដៅឲ្យប្រទេសយើងក្លាយទៅជាប្រទេសអ្នកមាននៅឆ្នាំ២០៥០។ បានន័យថាម៉េច? ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជា average income ប្រាក់ខែមធ្យមរបស់ប្រជាពលរដ្ឋយើងនឹងបន្តកើនរហូតទៅ … នេះជាគោលដៅធំរបស់យើង …។
ឥឡូវសួរថា និយាយតែរឿងអ្នកមាន ចុះប្រជាពលរដ្ឋដែលក្រីក្រទៅណា ធ្វើអី? … ការប្រកួតប្រជែងសេរីតែងតែមានអ្នកជោគជ័យនិងបរាជ័យ សូម្បីថៅកែ restaurant ក៏មានអ្នកលក់ដាច់ អ្នកលក់មិនដាច់ … មិនមែន lawyer ឲ្យតែរៀនចប់នៅអាមេរិក មានការងារធ្វើទេ។ ពេលដែលសេដ្ឋកិច្ច down ក៏គាត់ unemployed ដែរ ពេលខ្លះ។ វាមាន down វាមាន up។ ប្រជាពលរដ្ឋទាំងអស់ក៏មិនមានលទ្ធភាពទៅរៀនជា lawyer ទាំងអស់ដែរ។ អ្នកខ្លះក៏គាត់អាច។ អញ្ចឹងយើងត្រូវជួយប្រជាពលរដ្ឋយើងយ៉ាងម៉េច។ នេះហើយវិធានការរបស់រដ្ឋាភិបាលកន្លងទៅ គឺយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រលំបាក។ កន្លងទៅ យើងមានការជួយ យើងហៅថា បណ្ណសមធម៌ឬបណ្ណក្រីក្រ … ក្រសួងផែនការវាយតម្លៃថាអ្នកណានៅក្នុងភូមិមួយហ្នឹងមានការលំបាកជាងគេ (ត្រូវ)មានបណ្ណហ្នឹង។ បើមានបណ្ណហ្នឹងហើយ អ្នកកាន់បណ្ណទៅព្យាបាលជំងឺមិនមានបង់ប្រាក់ទេ។ រដ្ឋនឹងចេញឲ្យ។ គាត់បានអត្ថប្រយោជន៍មួយចំនួនដែលយើងបានផ្ដល់ឲ្យ។ មានបញ្ហាលំបាក កាកបាទក្រហម រដ្ឋាភិបាលត្រូវចេញជួយ។
(៣២) ចំណូលពន្ធលើប្រាក់ចំណូលតិច និងបន្តមិនយកពន្ធដីស្រែចំការ
បើប្រទេសប្រកាន់លទ្ធិសង្គមនិយមដូចពីមុន ហ្នឹងរដ្ឋត្រូវចេញទាំងអស់។ តែប្រជាពលរដ្ឋគ្មានរបស់ឯកជនទេ របស់រដ្ឋទាំងអស់ បានផលដាក់រួមចាំរដ្ឋចែកវិញ។ យើងទីផ្សារសេរី ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពជាឯកជន មានសិទ្ធិប្រកួតប្រជែង។ ផលចំណេញគាត់ទុក ការលំបាកយើងជួយដោះស្រាយ។ ពិតណាស់ ជាប់ពន្ធអីមួយចំនួនហ្នឹងរឿងធម្មតា។ រដ្ឋយកបង្វិល។ ពន្ធរដ្ឋបង្វិលដើម្បីយកទៅចាយ។ នៅនេះដូចគ្នា Tax អ្នកដែលមានជីវភាពខ្ពស់ ដើម្បីចេញទៅ Social Security ចេញទៅ Medical Care, Social Program អីៗជាដើម …យើងអ្វីដែលសំខាន់ ពន្ធពី income ពីបៀវត្សប្រជាពលរដ្ឋយើងនៅតិចណាស់។ ចំណូលពី income ពីប្រជាពលរដ្ឋនៅស្រុកខ្មែរសឹងតែគ្មានព្រោះយើងលើករហូត។ ឧទាហរណ៍ កម្មករ/ការិនី បៀវត្សអប្បបរមា ១៥០ដុល្លារ យើងលើកកម្រិតជាប់ពន្ធឡើងលើកុំឲ្យគាត់ជាប់។ នៅអាមេរិកនេះ income tax ច្រើនណាស់ កាន់តែខ្ពស់កាន់តែច្រើន ដើម្បីរដ្ឋយកទៅ(បង្វិល)។ តែនៅស្រុកខ្មែរមិនទាន់ទេ។ អញ្ចឹងពន្ធផ្សេងៗ យើងនៅចំណូលមួយចំនួន តែយើងទុក យើងធ្វើជំហានៗតាមស្ថានភាព …។
ការគិតគូរពន្ធរបស់យើងមិនទាន់ច្រើនទេ ដោយសារស្ថានភាពយើងទុកជួយប្រជាពលរដ្ឋ។ ពន្ធដីស្រែ យើងអត់យកទេ ហើយសម្ដេចតេជោបានប្រកាសហើយ ក្នុងនាមជាប្រធានគណបក្សលោកប្រកាស នៅពេលដែលគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេស ពន្ធស្រែចម្ការប្រជាពលរដ្ឋមិនយកជាដាច់ខាត។ ពន្ធដីស្រែ យើងមិនយកទេ ទុកចំណូលហ្នឹងឲ្យគាត់។ នៅអាមេរិក ពន្ធកសិកម្មក៏យកដែរ។ ប្រទេសមួយៗ មានគោលនយោបាយរបស់គេ។ រឿងរបស់គេ យើងគិតពី(ស្រុកយើង)។ ពន្ធលើបៀវត្សមន្រ្តីរាជការមួយចំនួន ទាល់តែកម្រិតខ្ពស់បានយើងយក ហើយយកហ្នឹងក៏យកតិចណាស់។ ហ្នឹងជាការជួយដល់ប្រជាពលរដ្ឋ។
(៣៣) កម្មវិធី ៦ ចំណុចរបស់រាជរដ្ឋាភិបាលថ្មី
សម្រាប់ប្រជាពលរដ្ឋក្រីក្រ គោលនយោបាយសមធម៌ពាក់ព័ន្ធទៅនឹងគោលនយោបាយ ៦ចំណុចរបស់រដ្ឋាភិបាលថ្មី … ក្នុងវិធានការអាទិភាព ៦ចំណុចរបស់រាជរដ្ឋាភិបាលនៅក្នុងអាណត្តិថ្មីនេះ ដែលត្រូវអនុវត្តនៅក្នុង២០២៣ នេះ ដោយមិនរង់ចាំដល់ឆ្នាំ២០២៤ ហើយកាលពីថ្ងៃ២០ កញ្ញា ខ្ញុំបានប្រជុំដើម្បីស្ដាប់ផែនការជាក់ស្ដែងក្នុងការអនុវត្តនោះ។
(កម្មវិធី)ទីមួយ គឺការផ្ដល់ការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របដណ្ដប់ជាសកល។ ក្នុងនោះមាន២គោលដៅ (គោលដៅ)ទី១ គឺការផ្ដល់សេវាថែទាំសុខភាពជូនគ្រួសារងាយហានិភ័យជាង ៤០ ម៉ឺនគ្រួសារ ស្មើនឹងសមាជិកសរុបប្រហែល ១លាន ៥សែននាក់ ដែលយើងប្រើប្រាស់មូលនិធិសមធម៌ បានន័យថា ប្រជាពលរដ្ឋដែលក្រីក្រ មានការលំបាក ១លាន ៥សែននាក់ ពេលឈឺ គឺរដ្ឋចេញលុយជួយគាត់។ ទី២ គឺយើងបង្កើនពង្រីកបន្ថែមតាមការស្ម័គ្រចិត្ត។ពីមុនបើគាត់ទៅព្យាបាលម្ដង គាត់អស់យ៉ាងហោចណាស់ ៥ម៉ឺន ទៅ៦ម៉ឺនរៀល អាហ្នឹងនិយាយឈឺតិច។ អញ្ចឹងអ្នកខ្លះគាត់មិនហ៊ានទៅព្យាបាលច្រើនទេ (សុខចិត្ត)នៅផ្ទះ។ បើគាត់ជាមន្រ្តីរាជការ ឬកម្មករ ដែលមានបណ្ណ ប.ស.ស គាត់ទៅប៉ុន្មានក៏បានដែរ។ ឥឡូវយើងគិតពីគ្រួសាររបស់គាត់។ ដោយសារទំហំថវិការដ្ឋយើងមិនច្រើន យើងឲ្យគាត់ចូល(រួម)។ អញ្ចឹងគាត់បង់តែ ១៥ ៦០០រៀល ខ្ទង់ ៤ដុល្លារជាងក្នុង១ខែ គាត់ទៅព្យាបាលប៉ុន្មានដង ក៏គាត់មិនចំណាយលុយទៀតដែរ។ យើងជួយ។ ហ្នឹងដូច Health Insurance អញ្ចឹង … (គោលដៅ)ទី២ (នេះ)ពង្រីកគោលការណ៍ស្ម័គ្រចិត្តឲ្យរីក ៣លាននាក់។ អញ្ចឹងក្នុងកម្មវិធីទីមួយនេះ ក្នុងការអនុវត្តទៅ អ្នកដែលទទួលផល ប្រជាពលរដ្ឋដែលមានហានិភ័យ ៧លាន ៤សែននាក់ នឹងទទួលបានផលពីកម្មវិធីនេះ។ បានន័យថា សម្រាប់អ្នកធ្វើការ និងមន្រ្តីរាជការក៏បាន Free Health Insurance។ គាត់អត់បង់ភាគទានទេ។ ក្រុមហ៊ុននិងរដ្ឋចេញឲ្យ។ សម្រាប់គ្រួសារម្នាក់បង់ ៤ដុល្លារ គាត់នឹងបាន។ បើគិតនៅអាមេរិក ៤ដុល្លារសឹងតែ free ទៅហើយ …។
កម្មវិធីទីពីរ គឺបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស។ មានន័យថា កូនចៅប្រជាពលរដ្ឋដែលក្រីក្រ ជីវភាពលំបាក ពេលខ្លះគ្មានលទ្ធភាពទៅរៀនបន្ថែម យើងគ្រោងផ្ដល់អាហារូបករណ៍នេះដល់ ១លាន ៥សែននាក់ … ១លាន ៥សែននាក់នេះ មិនត្រឹមតែទៅរៀនបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីចេញទៅធ្វើការងារទេ រដ្ឋបង់លុយឲ្យ ៧០ដុល្លារ ស្មើនឹង ២៨ម៉ឺនរៀលថែមទៀត។ គិតថាជួនកាលពេលគាត់ទៅរៀន គាត់(ក៏)ត្រូវជួយឪពុកម្ដាយ បើគាត់ទៅរៀន មានអ្នកណាទៅរកជួយឪពុកម្ដាយ? … អញ្ចឹងរដ្ឋជួយ ៧០ដុល្លារនេះ ប៉ះប៉ូវខ្លះដើម្បីជីវភាពគ្រួសារផង … នេះការគិតគូរ ដែលរាជរដ្ឋាភិបាលថ្មីចេញជាគោលនយោបាយ សម្រាប់ប្រជាពលរដ្ឋក្រីក្រ កូនចៅ យុវជនយើង ដែលគាត់ជាធនធានជាតិ …។
កម្មវិធីទីបី ធ្វើស្ថាប័នូបនីយកម្មកម្មវិធីជាតិ។ ហ្នឹងការងារបច្ចេកទេស ធ្វើម៉េចឲ្យប្រព័ន្ធកម្មវិធីនេះកាន់តែមានប្រសិទ្ធភាពនិងចីរភាព។ កម្មវិធីទីបួន គឺការដាក់ចេញនិងជំរុញអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឲ្យមានលទ្ធភាពចូលរួមក្នុងវិស័យក្នុងប្រព័ន្ធ និងទទួលបានផលប្រយោជន៍គាំពារសង្គម។ អ្នកក្រៅប្រព័ន្ធ ឧទាហរណ៍ អ្នករត់ម៉ូតូឌុប អ្នកលក់ទឹកអំពៅ អ្នកលក់រុញតាមរទេះ នោះហើយក្រៅប្រព័ន្ធ គាត់ធ្វើ(របររកស៊ី)ខ្លួនឯង ឬមួយមានហាងគុយទាវមួយ មានបុគ្គលិក ៤ទៅ៥នាក់ យើងត្រូវជួយគាត់ដែរ។ យើងអត់ជួយតែអ្នកដែលធ្វើការនៅក្រុមហ៊ុនធំៗ បុគ្គលិករាប់រយរាប់ពាន់ទេ។ អ្នកតូចៗហ្នឹងគឺយើងជួយ។ អញ្ចឹងហើយបានយើងដាក់ចេញនូវគោលនយោបាយនេះ … ឲ្យគាត់ចុះឈ្មោះដើម្បីយើងជួយ។ ថ្ងៃមុនខ្ញុំបានចេញគោលការណ៍ … រៀបចំគោលនយោបាយឲ្យគាត់ចូលមកចុះឈ្មោះ ទទួលបានផលប្រយោជន៍ កាត់បន្ថយការចំណាយ … ព្រោះបើអត់ដឹងថាគាត់នៅឯណា យើងជួយអត់កើត។ យើងអត់មានការបង្ខិតបង្ខំ (តែតម្រូវ)ឲ្យមានការស្ម័គ្រចិត្ត ដើម្បីឲ្យគាត់មក register ដើម្បីបានទទួលផលពីយើងដែរ។
នៅប្រទេសគេ ក្រៅប្រព័ន្ធអញ្ចេះភាគច្រើនខុសច្បាប់។ គេចាប់។ តែយើងចង់ឲ្យបងប្អូនចូល។ យើងមិនធ្វើបាបគាត់ទេ។ ទោះបីយ៉ាងម៉េច គាត់ថាខ្លាចចូលមកគេដាក់ពិន័យគាត់។ យើងឲ្យរួចពន្ធនិងស្អីៗផ្សេងៗ ឲ្យគិតគូររឿងហ្នឹង។ គាត់ចូលមកដើម្បីបានអត្ថប្រយោជន៍។ ឧទាហរណ៍ ឥឡូវកំពុងសាកជាមួយបងប្អូនម៉ូតូឌុបនៅភ្នំពេញ រត់កង់បី ឲ្យគាត់សាកជាមួយ insurance scheme របស់យើង។ គាត់បង់មួយខែ ១ម៉ឺន ៥ពាន់ តែគាត់បានផលដល់ការព្យាបាលសុខភាពមិនបាច់ព្រួយ។ កុំឲ្យទៅម្ដងអស់ ៥ទៅ៦ម៉ឺនរៀលៗ ឈឺតែ ១ខែ ៣ដង (មានការលំបាកថវិកា) … គោលនយោបាយការបណ្ដុះបណ្ដាលផ្សេងៗ គាត់ចុះឈ្មោះ យើងអាចជួយគាត់ក្នុងការលក់របស់គាត់។ ឧទាហរណ៍ គាត់រុញរទេះលក់អីផ្សេងៗ ដោយគាត់មិនមានជំនាញផ្សេង … យើងអាចផ្ដល់ការបណ្ដុះបណ្ដាលជូនគាត់ Free។ គាត់អាចចូលមកយកផលនៅក្នុងគោលនយោបាយអាហារូបករណ៍ ១លាន ៥សែននាក់ …។
កម្មវិធីទីប្រាំ ដាក់ចេញសម្រាប់អោយមានយន្តការសម្របសម្រួលកម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយកសិផល រកទីផ្សារ រកលំនឹងផលកសិកម្មនៅកម្រិតសមរម្យ។ ខ្ញុំនិយាយពីដើរទាក់ម៉ូយ។ ភាគច្រើនគឺសំរាប់ផលិតផលកសិកម្មរបស់យើង។ ក្នុងនោះយើងបានត្រៀមកញ្ចប់ថវិកា ១០០លានដុល្លារ និងអាចមានវិភាជន៍ថវិកាបន្ថែមបើសិនមានតម្រូវការ ដើម្បីអន្តរាគមន៍ឲ្យទាន់ពេលវេលាក្នុងការធានានូវតម្លៃកសិផល អន្តរាគមន៍កម្រិតណាមួយដែលអាចធ្វើទៅបាន នេះជាការជួយដល់គាត់។ ទីផ្សារតែអញ្ចឹង តែកន្លែងណាដែលយើងអាចអន្តរាគមន៍បាន យើងជួយហើយយើងបានធ្វើនេះយូរហើយ។
(កម្មវិធី ទី៦) ការងារមួយទៀតទាក់ទងកសិកម្មនេះ គឺយើងពង្រាយមន្រ្តីបច្ចេកទេសកសិកម្មឲ្យគ្រប់ឃុំសង្កាត់ ដែលមានតម្រូវការកសិកម្ម ព្រោះបញ្ហាកសិកររបស់យើងក្នុងទំនើបកម្ម ត្រូវមានអ្នកបច្ចេកទេសជួយ។ កន្លងទៅ រដ្ឋមានអ្នកបច្ចេកទេស តែមិនគ្រប់។ សម្ដេចតេជោបានអនុម័តតាំងពីអាណត្តិមុន។ យើងនឹងចាប់ផ្ដើមឥឡូវនេះពីនេះដល់ចុងឆ្នាំ ត្រូវរើស ២៥០នាក់ ហើយឆ្នាំ២០២៤ រើសបន្ថែមទៀត រុញទៅមូលដ្ឋាន។ រកអ្នកមន្រ្តីកសិកម្មដើម្បីនៅជាមួយប្រជាពលរដ្ឋក្នុងឃុំនោះតែម្ដង ដើម្បីជួយផ្ដល់ជំនាញជួយដល់ប្រជាកសិករដាំដុះ និងចិញ្ចឹងសត្វ។ មិនត្រឹមតែរកទីផ្សារឲ្យទេ ត្រៀមហិរញ្ញវត្ថុមួយចំនួនដើម្បីដោះស្រាយ។ ហិរញ្ញវត្ថុតិចឬច្រើន យើងខិតខំ ១០០លានដុល្លារ យើងគិតថាច្រើន តែក៏មិនច្រើនប៉ុន្មាន។ ទៅថ្ងៃក្រោយយើងមានទំហំថវិកាធំ យើងនឹងបង្កើនទៀត តែយ៉ាងហោចណាស់វាបង្ហាញថាយើងបានខិតខំយកចិត្តទុកដាក់ និងចង្អុលចំគោលដៅដែលប្រជាពលរដ្ឋចង់បាន។ មន្រ្តីកសិកម្មនេះ គឺយើងបានជំរុញនូវវិធាន ៦ ចំណុចដែលយើងដាក់ចេញ និងចាប់ផ្ដើមអនុវត្ត។
(៣៤) វិធានអាទិភាព ៥
ឥឡូវវិធានអាទិភាព ៥ ដែលត្រូវបន្ថែមអាទិភាព។ ខ្ញុំយកគោលដៅ ៥ … ភ្ជាប់ទៅនឹង(យុទ្ធសាស្ត្រ)បញ្ចកោណ … ទី១ គឺកំណែទម្រង់រដ្ឋបាលសាធារណៈ។ (ក្នុងវិធានទី១នេះ មួយ)ធ្វើយ៉ាងណាឲ្យការរើសមន្រ្តីរបស់យើងប្រកបដោយតម្លាភាព យុត្តិធម៌ គុណាធិបតេយ្យ merit-based ឲ្យបានអ្នកចេះជាប់ … (និង)ទីពីរ ប្រើប្រាស់មន្រ្តីដែលមានស្រាប់នៅស្ថាប័នឲ្យកាន់តែមានប្រសិទ្ធភាពនិងប្រសិទ្ធផល។ ការងារលម្អិត ខ្ញុំនឹងមិនយកពេលនេះ(និយាយទេ) ព្រោះជាការងារបច្ចេកទេស ទី៣ គឺការពង្រឹងប្រព័ន្ធលើកទឹកចិត្តមន្រ្តីដើម្បីធ្វើការបម្រើប្រជាជនឲ្យបាន។ យើងធ្វើបានច្រើន។ សមត្ថភាពមន្រ្តីរបស់យើង ២០-៣០ឆ្នាំនេះ បានរីកចំរើនច្រើន …យើងខិតខំពង្រឹង។
(វិធានអាទិភាព)ទី២ គឺការយកចិត្តទុកដាក់ទៅលើការពង្រឹងការអប់រំ។ អប់រំ គោលការណ៍កំណែទម្រង់រាប់ឆ្នាំ យើងមានផែនការវែង។ តែក្នុងមួយអាណត្តិនេះ យើងផ្ដោតទៅលើការពង្រឹងថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី១២ ធ្វើយ៉ាងណាឲ្យការអប់រំ មិនត្រឹមតែបង្រៀនមនុស្សឲ្យចេះអក្សរ មានសមត្ថភាព តែត្រូវគួបផ្សំជាមួយគុណធម៌ សីលធម៌ ឥរិយាបថល្អ ជាធនធានរបស់យើង។ ត្រូវមានទាំង knowledge and character ហើយ character សំខាន់ណាស់សម្រាប់ធនធានមនុស្សរបស់យើង។ គុណធម៌ សីលធម៌ ផ្នត់គំនិតរបស់យុវជន ត្រូវរៀបចំតាំងពីក្មេងមក។ អញ្ចឹងបានជាខ្ញុំឲ្យក្រសួងអប់រំរៀបចំបញ្ចូលកម្មវិធីមួយចំនួនដើម្បីបំផុសការស្ម័គ្រចិត្តជួយសហគមន៍ Volunteer ឲ្យក្មេង តាំងពីការចេះជួយអាសារគ្នា។ សមត្ថភាព ចំណេះដឹង យើងត្រូវគិតហើយ ប៉ុន្តែបើមានតែសមត្ថភាព ខ្វះ character ខ្វះគុណធម៌ ក៏មិនកើត យើងត្រូវតែពង្រឹង។
ពង្រឹងតាំងពីក្មេងតែម្ដង។ ថ្នាក់មត្តេយ្យដល់ថ្នាក់ទី១២។ នេះជាគោលដៅអាទិភាពសំខាន់។ កុំឲ្យថា ក្មេងៗឥឡូវជ្រែតែម៉ូតូ។ ឪពុកម្ដាយគាត់លំបាក។ ឥឡូវវាអញ្ចេះ អ៊ំ ពូ មីង! ការអប់រំមនុស្សមានតែ ៣កន្លែងទេ។ នៅផ្ទះគឺឪពុកម្ដាយ នៅសាលាគឺគ្រូ និងបរិស្ថានជុំវិញ។ នៅពេលដែលប្រជាពលរដ្ឋយើងកាន់តែរវល់ លែងសូវមានពេលអប់រំកូនចៅនៅផ្ទះហើយ។ ពីក្មេង បើខ្ញុំហ៊ានតែទៅផ្ទះទូលពិតឪពុកថាគ្រូវាយ គាត់នឹងដាក់ថែម។ គាត់ថាកូនឯងខុសហើយបានគ្រូវាយ។ ខ្ញុំនិយាយឧទាហរណ៍ ព្រោះធ្លាប់ត្រូវរំពាត់។
ឥឡូវប្រជាពលរដ្ឋយើង ជាពិសេសគ្រួសារនៅទីក្រុង មិនខុសពីនៅអាមេរិកទេ តែពេលព្រឹកចេញពីផ្ទះបាត់ ទៅធ្វើការរៀងៗខ្លួន។ តើកូននៅជាមួយអ្នកណា? មិនសូវមាន(អ្នកនៅជាមួយទេ)។ យប់មកដល់ផ្ទះ ទៅសាលា នៅតែសាលា បើអត់សាលាមួយទៀត បើប៉ះគាត់មានលទ្ធភាពច្រើនផង បរិស្ថានខាងក្រៅ(នឹងគ្របដណ្តប់ខ្លាំង)។ កាលពីខ្ញុំរៀន មិនងាយមាននរណាមាន(អ្វីពិសេសទេ)។ មានកង់មួយដូចមាន Lexus 570 អញ្ចឹង។ សម័យឥឡូវ ក្មេងៗនៅនោះមានសុទ្ធតែម៉ូតូ … គាត់មានលទ្ធភាពច្រើន។ គាត់មានទូរស័ព្ទដៃ គាត់មើលហ្វេសប៊ុក គាត់ចំណាយពេលឥតមាន(ប្រយោជន៍ច្រើន)។ អញ្ចឹងបរិស្ថាននេះ បើសិនជាអត់គាត់ជាប់រវល់នៅក្នុងសាលាទេ យើងត្រូវពង្រឹង(កន្លែង)ហ្នឹង។ ទីពីរ យើងត្រូវមើលពេលវេលាជាជាងពេលដែលនៅសល់ច្រើន កុំឲ្យគាត់ដើរលេងអីផ្សេងៗ ទាញគាត់មកដាក់ក្នុងកម្មវិធីឲ្យមានផលប្រយោជន៍សម្រាប់អប់រំគាត់ គុណធម៌ សីលធម៌ ចរិយាធម៌ ដើម្បីឲ្យធ្វើការសម្រាប់ផលប្រយោជន៍សង្គម និងការអប់រំ …។
ទី៣ គឺសុខាភិបាល។ ខ្ញុំសម្រួចទៅមណ្ឌលសុខភាពនៅតាមឃុំ ពេទ្យបង្អែកស្រុក។ នៅថ្នាក់ជាតិ មានគោលយោបាយពង្រឹងហើយ។ ប៉ុន្តែវិធានគន្លឹះពិសេសនេះ អប់រំ មុខងារសាធារណៈនិងសុខាភិបាល គឺបង្កើតគណៈកម្មការមួយដែលនាយករដ្ឋមន្រ្តីដឹកនាំផ្ទាល់ ដើម្បីបញ្ជាក់ពីទម្ងន់និងសារសំខាន់នៃការជំរុញឲ្យដើរ។ បីនេះដើរ ជាកិច្ចការសំខាន់។ ការងារសុខាភិបាលនេះ មណ្ឌលសុខភាពនៅតាមឃុំប៉ះផ្ទាល់ជាមួយប្រជាពលរដ្ឋ។ ត្រូវពង្រឹងគុណភាព។ មន្រ្តីរបស់យើងធ្វើបានច្រើនហើយ ប៉ុន្តែយើងត្រូវពិនិត្យឡើងវិញ ដើម្បីពង្រឹងថែមទៀត រុញឲ្យដល់ប្រជាពលរដ្ឋ …។
វិធានទី៤ យកចិត្តទុកដាក់ទៅលើការពង្រឹងភូមិឃុំមានសុវត្ថិភាព ពិសេសការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងប្រទេសកម្ពុជា។ កាលខ្ញុំនៅជើងគោក ខ្ញុំអនុវត្តគោលការណ៍នេះខ្លាំង។ សាលាទាហានដែលមានទាំងគ្រូ ទាំងអី ដែលមានបញ្ហាយើងឲ្យដកចេញ។ ខ្ញុំទើបនឹងជំរុញកែសម្រួលការរៀបចំបង្កើត អាជ្ញាធរជាតិគ្រឿងញៀន។ ពីអាណត្តិមុនយើងមាន។ អាណត្តិនេះយើងផ្គូផ្គងដំបូងកម្រិតស្រាល។ ខ្ញុំបានរៀបចំឡើងវិញ ប្រគល់ឧបនាយករដ្ឋមន្រ្តីមួយដើម្បីដឹកនាំ។ នៅក្នុងយន្តការនេះមានឧបនាយករដ្ឋមន្រ្តី៤នាក់។ ឧបនាយករដ្ឋមន្រ្តីមួយដឹកនាំរួម មានឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ៤នាក់ (ថែមទាំង)មានអគ្គបញ្ជាការ អគ្គស្នងការអីទាំងអស់ រដ្ឋមន្រ្តីក្រសួងសុខាភិបាល សង្គមកិច្ច កិច្ចការនារី ដើម្បីផ្ដល់តម្លៃនិងទម្ងន់ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននេះ។ វាត្រូវការពេលវេលា វាស្មុគស្មាញ តែវាជាការប្ដេជ្ញាចិត្តដែលត្រូវដោះស្រាយជូនប្រជាពលរដ្ឋ។
វិធានអាទិភាពទី៥ ពាក់ព័ន្ធនឹងប្រព័ន្ធច្បាប់ ប្រព័ន្ធតុលាការ។ យន្តការនេះបានរៀបចំដើម្បីឲ្យឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ដឹកនាំក្នុងការកែទម្រង់ប្រព័ន្ធនេះ ដើម្បីឲ្យប្រព័ន្ធយុត្តិធម៌កាន់តែមានប្រសិទ្ធភាព បម្រើជូនប្រជាពលរដ្ឋ។ នេះជាអាទិភាពគន្លឹះ៥ បន្ថែមទៅលើគោលនយោបាយ ៦ចំណុច ដែលខ្ញុំបានជំរាបជូនស្តីពីការផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ … សួរថាម៉េចបានជាមិនមានវិស័យទេសចរណ៍? (រាជរដ្ឋាភិបាល)មានផែនការរួចហើយ តែវិធានអាទិភាព៥ នេះ យើងដឹកនាំសម្រួច …។
(៣៥) រាជរដ្ឋាភិបាលអាណត្តិថ្មីប្តេជ្ញា ក) ធានាសុខសន្តិភាព ស្ថិរភាព កុំឲ្យកើតមានសង្រ្គាម និងការបែកបាក់ឡើងវិញ និង ខ) ពង្រីកសមិទ្ធផល ផ្តល់និងការពារសិទ្ធសេរីភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ
បានជួបជាមួយលោកអ៊ំ ពូ មីង បងប្អូន ខ្ញុំបានបញ្ជាក់ពី ការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី (ទី១) ធានាឲ្យបាននូវសុខសន្តិភាព ស្ថិរភាព មិនឲ្យបាត់ទៅវិញទេ ជាពិសេស កុំឲ្យសង្រ្គាមឡើងវិញ កុំឲ្យបែកបាក់ប្រទេសជាតិឡើងវិញ … ជួបជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌា គាត់និយាយច្រើនពីរឿងភូមា។ គាត់ថាឥឡូវ ភូមាវាយគ្នា អ្នកភៀសខ្លួនទៅប្រទេសគាត់រាប់ម៉ឺនរាប់សែននាក់។ គាត់ធ្វើម៉េច? ដូចខ្មែរយើង កាលពីវាយគ្នា រត់ទៅវៀតណាមផង រត់ទៅថៃផង ដើម្បីគេចពីសង្គ្រាម។ កុំឲ្យវាបែកបាក់តទៅទៀត។ ៥០០ឆ្នាំនៃការបែកបាក់គ្នា ត្រូវបានបញ្ចប់ដោយនយោបាយឈ្នះឈ្នះ។ ត្រូវតែថែរក្សាឲ្យបាន។ នេះហើយជាកិច្ចការជាក់ស្ដែងរបស់យើង ហើយជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់រូប មិនថាខ្ញុំជាប្រមុខរាជរដ្ឋាភិបាល។
ទី២ ពង្រីកសមិទ្ធផលបន្ថែមជូនប្រជាពលរដ្ឋ ជាពិសេស គឺជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋយើង ត្រូវផ្ដល់ឲ្យបាននិងការពារឲ្យបាន នេះជាកិច្ចការសំខាន់។ នេះហើយហៅថា ស្មារតីជាតិនិយម។ ជាតិនិយមគឺមិនមែនទាល់តែថាយើងត្រូវទៅលើកទង់ជ័យស្រែកឬដុតអីនោះទេ។ ជាតិនិយម គឺរួមគ្នាក្នុងស្មារតីខ្មែរតែមួយ ស្រឡាញ់គ្នា និងគាំទ្រប្រទេសយើង ឲ្យជាតិយើងកាន់តែខ្លាំង … យើងគ្រប់គ្នាត្រូវថែរក្សា។ ខ្ញុំគិតថា បងប្អូន អ៊ំ ពូ មីង ធ្វើដំណើររាប់ពាន់គីឡូ មិនទាន់បានសម្រាន្តផង នេះជាការបង្ហាញនូវទឹកចិត្តសាមគ្គីភាពជាធ្លុងមួយ ក្នុងសា្មរតីជាតិនិយម ខ្មែរស្រឡាញ់ខ្មែរ រួមគ្នាដើម្បី(ប្រទេសជាតិយើង)។ ក្នុងនាមខ្ញុំជាកូនខ្មែរ ខ្ញុំមានមោទនភាពដែលបានទទួលនូវកិច្ចការងារសំខាន់ទៀត ដើម្បីបម្រើប្រជាពលរដ្ឋយើងទាំងក្នុងនិងក្រៅប្រទេស។ គ្មានអីក្រៅពីការអរគុណ និងការប្ដេជ្ញាចិត្តខ្ពស់ ដែលខិតខំធ្វើយ៉ាងណាឲ្យលទ្ធផលទៅដល់ដៃប្រជាពលរដ្ឋឲ្យកាន់តែច្រើន។
ខ្ញុំធ្លាប់និយាយហើយ ចង់បានបេះដូងប្រជាពលរដ្ឋ … តើ(ត្រូវធ្វើ)អ្វីខ្លះជាក់ស្ដែង(ឱ្យ)បានដល់ប្រជាពលរដ្ឋ ទើបគាត់ជឿ ហើយជំនឿទុកចិត្ត បេះដូងគឺផ្អែកលើចក្ខុនិងត្រចៀក។ គាត់ស្ដាប់លឺ គាត់មើលឃើញ គាត់ផ្គុំគ្នាធ្វើការវិនិច្ឆ័យ តើគួរផ្ដល់ការទុកចិត្តឬទេ? ៨២,៣% (ស្មើនឹង) ៦លាន ៤សែននាក់ បានទៅបង្ហាញថាបេះដូងគាត់ ៥ ឆ្នាំនេះ បានមើលឃើញ និងស្ដាប់លឺនូវអំពើល្អ ដែលរាជរដ្ឋាភិបាល(ក៏ដូចជា)សម្ដេចតេជោ បានខំប្រឹងឲ្យ បានជាបោះឆ្នោតឲ្យគណបក្សប្រជាជននៅថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៣នេះ។ ដើម្បីបន្តនូវភាពជោគជ័យ និងបន្តនូវការផ្ដល់ឱកាស(ពីប្រជាជន) និងបានឱកាសបម្រើប្រជាពលរដ្ឋតទៅទៀត យើងត្រូវតែបម្រើប្រជាជនឲ្យបានលទ្ធផលជាក់ស្ដែង មិនមែនគោលនយោបាយប្រជាភិថុតិនោះទេ។ ដាច់ខាតមិនភូតប្រជាពលរដ្ឋ យើងធ្វើបានប៉ុន្មាន យើងបង្ហាញគាត់ប៉ុណ្ណឹង នេះជាការពិត។ នោះទើបប្រជាពលរដ្ឋផ្ដល់តម្លៃ។ គេថា ប្រជាពលរដ្ឋសុខចិត្តបានចាបមួយក្នុងដៃ ជាជាងរង់ចាំចាប ២០នៅក្នុងព្រៃ។ សង្ឃឹមបានចាប ២០ តែយ៉ាងហោចណាស់ពេលដែលត្រូវសម្រេចចិត្តយកមួយណា ងប្អូន អ៊ំ ពូមីង ប្រាកដជាយករបស់នៅក្នុងដៃ ព្រោះអានៅក្នុងដៃធ្លាប់ឃើញ …។
ដើម្បីឲ្យប្រជាជននៅបន្ត(គាំទ្រ) ត្រូវធ្វើឲ្យចេញលទ្ធផលជាក់ស្ដែងឲ្យគាត់បានឃើញ។ នេះជាការប្ដេជ្ញាចិត្តរបស់ខ្ញុំ។ ទីមួយ ការប្ដេជ្ញាចិត្តចំពោះថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលផ្ដល់ឱកាសថានឹងបន្តនូវសមិទ្ធផលដែលគាត់ខំកសាងបានមក មិនបំផ្លាញចោលអ្វីដែលគាត់លះបង់៤០ឆ្នាំនេះទេ មិនឲ្យបាត់សន្តិភាព មិនឲ្យប្រទេសយើងធ្លាក់ក្នុងភ្លើងសង្រ្គាមទេ មិនឲ្យប្រទេសយើងដើរថយក្រោយនោះទេ ត្រូវថែរក្សាឲ្យបាន និងខិតខំពង្រឹងបន្ថែមទៀតនូវសមិទ្ធផលជូនជាតិ និងប្រជាជនឲ្យបានច្រើន តាមរយៈគោលនយោបាយជាក់ស្ដែង …។
ប៉ុន្មានម៉ោងហើយ? ២ ម៉ោង មានអារម្មណ៍ថាដូចទើបកន្លះម៉ោងសោះ។ បើថែមទៀត … យន្តហោះចេញចោលហើយ។ សូមប៉ុណ្ណឹងចុះ។ សំខាន់បំផុត ថ្ងៃនេះ អ៊ំ ពូមីង បងប្អូន បានស្ដាប់នូវអ្វីដែលយើងនឹងធ្វើ ហើយអ៊ំ ពូមីង ចាំមើលជាក់ស្ដែង អ្វីដែលខ្ញុំនិយាយប៉ុន្មានចំណុចនេះ ជាផ្នែកមួយនៃជ្រុងគោលនយោបាយច្រើនដែលយើងប្ដេជ្ញាចិត្តធ្វើ។ អ៊ំ ពូមីងជឿចុះ រាជរដ្ឋាភិបាលថ្មី ដឹកនាំដោយក្រុមថ្មីនេះ ឃើញខ្ញុំនិងថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី ដែលមានរដ្ឋមន្រ្តីថ្មីជាច្រើន មានឆន្ទៈតែមួយនិងការប្ដេជ្ញាចិត្តតែមួយ។ គោលនយោបាយដែលខ្ញុំជម្រាបអ៊ំ ពូមីង បងប្អូន គឺគោលនយោបាយសម្រាប់ប្រជាពលរដ្ឋទាំងអស់ ហើយជាពិសេសផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋដែលមានជីវភាពក្រលំបាកជាទិសដៅសំខាន់សម្រាប់យើងជួយ។ រដ្ឋាភិបាលនេះ ក៏ដូចជារដ្ឋាភិបាលអាណត្តិមុនៗ មិនធ្វើបាបប្រជាពលរដ្ឋ ឬបំផ្លាញប្រជាពលរដ្ឋ ឬប្រទេសជាតិនោះទេ។ យើងមិនថាយើងមិនមានចំណុចខ្សោយ យើងមិនអួតថាយើងល្អឥតខ្ចោះនោះទេ ប៉ុន្តែយើងបានបញ្ជាក់ថា យើងមានចេតនានិងឆន្ទៈធ្វើឲ្យខ្លួនយើងល្អឥតខ្ចោះ បានន័យថា រាល់ចំណុចខុសឆ្គង ចំណុចខ្វះខាត យើងនឹងខិតខំកែលម្អ។ នេះគឺជាអ្វីដែលរាជរដ្ឋាភិបាល(ដឹកនាំដោយ)គណបក្សប្រជាជន ៤៤ឆ្នាំនេះ ហើយនឹងត្រូវបន្តតទៅទៀត នៅពេលដែលប្រជាពលរដ្ឋបានផ្ដល់ឱកាសឲ្យ ខ្ញុំសូមអរគុណណាស់។ ថ្ងៃនេះ ខ្ញុំសូមអរគុណ អ៊ំ ពូមីង ជូនពរធ្វើដំណើរត្រឡប់ទៅវិញឲ្យបានសុខសប្បាយ ហើយទទួលបាននូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត។ សូមអរគុណ! ហើយមានបងប្អូនសាសនិកឥស្លាម សូមឲ្យព្រះអាឡោះប្រទានពរឲ្យបានជោគជ័យទាំងអស់គ្នា។ ខ្មែរតែមួយ ខ្មែររួមគ្នា ខ្មែរខ្លាំង៕
***********
Selected Comments Samdech Moha Bovor Thipadei Hun Manet, meeting with the Cambodian Communities in the United States of America and Canada
[Unofficial Translation]
(1) A show of Cambodian national unity and a report on changes in the country
[…] Samdech Techo sent his greeting to granduncles, grandaunts, uncles, aunts, and brothers and sisters, who have come from Canada and the United States. Samdech may have been watching our live broadcast as well […] the participation of this large crowd confirms the spirit of our Cambodian unity everywhere. We are here together to first celebrate in the spirit of Cambodian national unity and second to get information on the evolving situation in our country […] (however, I) can inform you of the activities in the last 30 days. Today is day 31. Some say (the newly formed Royal Government is) to wait (until) 100 days (to make a statement, but) the new government does not have to wait (to) 100 days. From the first day, we set out a policy to work both inside and outside the country for the national interest […]
(2) In one month, two different speeches delivered in two different places but in the same goal
Coincidentally, (it has been exactly one month from) when the National Assembly approved (the formation of the Royal Government) on 22 August and the time (that I delivered the speech at) the United Nations on 22 September, (I delivered) two different speeches … from two different sides of the earth, but with one goal. On August 22, in Phnom Penh, at the National Assembly, I presented the political platform (of the Royal Government of the seventh legislature) to the National Assembly and the people of the country. Yesterday I delivered the speech to present the policies and activities of the Royal Government of Cambodia, as well as contributions to the United Nations Master Plan for Sustainable Development and other security-related works […]
(3) Three tasks carried out by the RGC at the same time – diplomacy, politics and economy
The three jobs that every head of Government, whether it is Samdech Techo or me, or any other person or country would do at the same time are diplomacy, politics and economy. Firstly, diplomatic work is for us to connect to the outside world and show that Cambodia is a sovereign country. Despite the change of government, Cambodia is still a sovereign state with equal rights and footing with all countries, including the great powers […] in Indonesia, in China and this morning meeting with the UN Secretary-General, none of them considered us illegal government. Cambodia is the sovereign state member of United Nations […] with whoever and whatever country it may be, we sit in the meeting with equal right and footing […]
Secondly, as for political work, we have stated/expressed position to every country that although we are a small country in Asia, we are a full-right member of the United Nations. We have a political position regarding the sovereignty and the national interest of Cambodia, especially our concern on a number of issues related to global security, climate change, war and what are happening in Burma and Ukraine that is affecting the world economy and us […]
Thirdly, economics wise, we are marketing Cambodia. (We) go everywhere to market Cambodia. We have met with the Prime Ministers of China, Japan, the President of the Republic of Korea, and other leaders of ASEAN countries, for the sake of increasing trade relations, and especially exporting our agricultural products. In Indonesia the other day (we have secured the market for) 250,000 tons of rice. Some countries have promised hundreds of thousands more tons. In China the day before, we have brought samples of the products (with us). To say it in general, we are seeking to open market. I am not a rice producer. Our local farmers are. We are finding a market for them […]
(4) Making the economy works for the benefit of the nation and the people
We have negotiated with neighboring countries (such as) with the Philippines to reopen more flights […] this morning, meeting with the Indian Foreign Minister … (we have been discussing on) how to make economic relations work. If more tourists come (to visit Cambodia), who will benefit? It is our people in the tourism industry, tour guides, shop or restaurants owners, hotel owners, big and small, who will get jobs from that. This marketing effort is not for me but for the people. This is the duty of the Royal Government, which Samdech Techo had always done the same. We are doing the same job.
It takes 20 hours by plane to get here and we are doing everything we can in the benefit of the nation and the people […] I have met with some American companies to brief them so that they will decide to take their investments to Cambodia. To enhance political and diplomatic relations, one important point is to connect (relation between) people and people […] (which includes) all sectors, such culture and education, […] and the private sector itself. We have attracted a number of investments from the United States. Previously there are Coca Cola, Tiffany & Co. The Ford Company and a few others have just opened in for business Cambodia. We are working to attract more companies […]
(5) The new government needs concrete results to meet the expectations of the people
Before I left the country for (the United Nations/United States, I chaired) the Cabinet meeting on how to (take) measures (and) set out a mechanism to effectively implement them. We do not do well only on paper. We have to give (obvious) results to the people. We must mete out results as fast as we can. People are waiting. They need us to take care of their life on a regular basis. It is not possible to excuse yourself for being just elected (and asking for) time – three months, for instance […] we need to pay attention to all areas, especially the economy as it is about the people’s livelihood […]
(6) The Royal Government of Cambodia is legitimate and internationally recognized
There have been some reports that accused/questioned this government’s legitimacy (and even predicted that no country would welcome us) coming to (this or that country). You may be wondering as what would be the truth. Let me open a small bracket to explain this issue. People also have right to know whether what we are doing do indeed violate the law? If a government or a leadership that (has) violated the law (and if the law that) we violated (was) the Constitution, what basis do we have to work based on the law? Our diplomacy bases on the principle of independence and on the rule of law. If we ourselves are not legitimate, what thing could we do? […]
(On the) protest that demands the UN to grant no recognition (to the Royal Government). We all are fully aware that I delivered my (speech) yesterday. If the UN did not recognize (the government as legitimate,) they would not let me in. The UNGA convenor even introduced me as the Prime Minister of the Kingdom of Cambodia on that forum. In light of all this, you can see that the government in Cambodia is legitimate and internationally recognized. Therefore, you all may not have to worry about your country being led by illegal groups […]
(7) Victoria Nuland seeks ways to expand US-Cambodian relations
The more friends we Cambodian have, the merrier it is, right? Their (beliefs and ways of life) is their own. As long as we have many friends […] it means that we open diplomatic relations, people-to-people contact and they know each other. The more friends the Cambodians are making, the better […] I met with Victoria Nuland, Acting Deputy Secretary of State (of the United States of America) and some radio stations broadcast their reports that “the United States called Hun Manet for questioning.” I came to the UNGA. Who would summon the Prime Minister of a sovereign country for questioning? Mrs. Madame (the Acting Deputy Secretary of State of the United States) has come indeed to see me […]
What was the meeting about? We have a lot to discuss, but all in all the main idea is to find a way to expand relations between the United States and Cambodia […] after the election, some people preached that the United States would categorize the election as problematical (which makes the United States) cut (their) 18 million dollars (aid to Cambodia). In the yesterday meeting, she (Mrs. Victoria Nuland) said, “Now there is no need for Cambodia to ask. The United States will return this aid.” We may ask here what kind of political message could this be. Well, those who criticized (and made the above description) could as well understand it […]
(8) Cambodia upholds respect of the Constitution, which prohibits foreign military base on its territory
[…] (The US side) raised the issue of Ream (naval base) […], and those came for the demonstration yesterday also raised the issue of Ream (naval base). I confirmed in (the meeting) – “there is nothing about Ream to hide from anyone. Cambodia still upholds respect of the Constitution, which is to have no foreign military base on Cambodian territory.” I told (the acting US Deputy Secretary of State Victoria) Nuland that […] at the UNGA, I will reaffirm clearly this position (so that there would be no more thoughts of) uncertainty. I will have stated (this position) based on the language (stipulated) in the Constitution that Cambodia allows no foreign military bases on its territory […] I have affirmed already that should there be a desire for foreign (military) bases (in Cambodia), we would have to amend the Constitution. We do not, however, (amend the Constitution) because we do not have the intention to […]
(9) Which law that the Cambodian election is illegal to?
Some say since the elections were illegal, so was the governments. I would emphasize that what we do is in accordance with the Constitution and the election law. That they say the Cambodian election is illegal, (could they specify) it is illegal to what law? The Constitution is the highest law in the Kingdom of Cambodia. We abide by the Constitution. Secondly, there is this election law to vote for members of the National Assembly. The law on the election of members of the National Assembly and the Constitution were not created by the CPP alone, but by many other parties. The election law was made since 2015 […]
Secondly, the most important point is legitimacy. Who gives legitimacy to a government? They are the people who give it. Would the government that was born out of the 2023 election have the legitimacy from the people? The turnout of 8.2 million voters or 84.59% of the 9 million registered voters went to the polls […] it means people exercised their rights as citizens. If the will of 8.2 million people is not the real will, what will then? […] among them, 82.30 percent voted for the CPP. Therefore, the legitimacy is coming from the 82% of the Cambodian registered voters who went to the polls […]
(10) Electing leaders in a democratic system to ensure peace and stability
The selection of leaders in this (democratic) system is the only way that can ensure peace. Our country has changed its government in many ways – from the 1970 coup d’état to the 1975 Khmer Rouge toppling down the Lon Nol regime. In 1979, we formed the army to chase the Khmer Rouge out and the fight went on. Would we want any more of that again? Some have called on the people to rise up, and the armed forces to rise up. Is this patriotism? If there is to be a peaceful and sustainable change, we must allow for the implementation according to the Constitution. Let us compete and vote every 5 years […]
We must not let our country go backwards. We have to adjust the way we compete to serve the people every 5 years. Let the people evaluate who should lead. That method should be the one to use. That would not be different from what they do in the United States, or in any other democratic countries. Every five years, we compete in the election. In the meantime, we compete to serve the people. By competing does not mean to cause trouble so that the government could not lead, and (the opposition give the government the) blame. Doing this would not be good for the country […]
(11) No bank withdrawals before the 2023 election confirms people’s confidence
The fact that 6.4 million people voted for the Cambodian People’s Party means that they are satisfied with the leadership of the Royal Government, especially Samdech Techo, in serving his (people) in the (past) term. Even during the Covid-19, especially in the most difficult period, the Royal Government of Samdech Techo won the people’s belief that Samdech Techo did not run away from the people. Samdech Techo spent his physical and mental strength to lead and direct orders to solve and protect the lives of the people and to make the people’s lives better. The election result of 2023 clearly confirmed that […]
After the 2023 election, […] the National Bank reported that the election of that year was different from those previous elections. (In all cases of) previous elections, before or near to the election, people withdrew money from the bank and took it home. This year, no one withdrew it. They keep it in the bank because they expect (the country to be in) stability. Every previous mandate, people waited to see what would happen after they cast their votes, lest there be a demonstration. This time, right after the election, people immediately went off to Kampong Som making the road congested. Everyone dares to leave home because s/he knows that nothing bad would happen […]
(12) People believe in the succession plan that new team together together with the 6th term team continue to lead the country
[…] When two candidates were in nomination, the election result for the CPP increased to 82.30% and the number of voters increased from 5.4 million to 6.4 million. Up to 1 million votes. This means that while the people are having trust in the leadership of the Cambodian People’s Party and Samdech Techo as its leader, the people also have confidence in the party’s succession plan […] so that the new group can join the 6th legislative term Royal Government to lead the country together. That is why we have the transfer of power from the beginning of the term […]
At the ASEAN Summit, there was a chance for us three – Singapore Prime Minister Lee Hsien Loong, stood to my right, and President Marcos of the Philippines stood to my left – to take a snapshot together. It is a coincidence that someone got us the shot. Should anyone talk about dynasty leader in a country, the three of us are same. All three have fathers who used to be president and prime ministers, but these three came to power through elections. People vote according to the law. All have internal support of the party to stand and the people have voted. So, (we three are elected) in a democratic way […]
(13) Pentagonal strategy adds technology/digital as its angle
(The previous) rectangular (strategy) based on four corners and (set to be implemented) in 4 terms or 20 years (already). Before that, we had a triangular (strategy), which is a 15-year action plan. Then we add another corner/angle to the rectangular strategy, which we now call it – Pentagonal Strategy or the 25 years plan […] why 25 years? It is to ensure the goal of making Cambodia a high-income country by 2050. From 2023 to 2048 is 25 years, or near to 2050 to reach the goal. It is not that we are making empty speech about making Cambodia high-income country by 2050 but we have a clear action plan […]
(We strategize) this pentagonal plan (by) adding the fifth corner to deal with digital era and development. Every country has taken steps towards technology. If we do not walk on time, we cannot compete. That is why we set this fifth angle, focusing on developing human training infrastructure and preparing to drive the digital economy, helping our economy to compete successfully […]
The Royal Government led by the CPP for 44 years based on principles of considering the national interest first. We will go on with that. What is a nation? It is the territory and people. If the people are not strong, it will be difficult for us to defend our economy, sovereignty and independence. We cannot depend on anyone to live. We must rely on ourselves to live. Khmer must depend on Khmer, Khmer must help Khmer, Khmer trusts Khmer, and then Khmer will be strong. Our friends have obligations for their people, their land, and we do to ours as well […]
The (pentagonal strategy) – phase i has five mottos – employment growth, equity, efficiency and sustainability\ […] our goal (is to achieve) 7% annual growth. A decade ago, before Covid-19 broke out, our economy grew by 7% per annum […] and we now have only 17 million people. Very small in number. The day before, there was a calculation that by 2050, our country could become an aging population country. That means there will be more old-age population than younger ones. I have requested a review. If it is the case, we may have to recommend our people to have more children from now, because by 2050, they would no longer want to have children. The cost-of-living standard will be high […]
(14) Create/increase jobs and poverty reduction directly related to the people
We return to our strategic goals, which firstly to realize economic growth of 7%; secondly to increase employment in both quantity and quality […], thirdly, to reduce poverty; fourthly, to strengthen work efficiency; and fifthly, to ensure sustainability, through building and developing the national society […]
Important tasks and attention that we must focus are two main points – increasing employment and reducing poverty. The issue of economic growth, of strengthening internal reform, of development is all about making policy. Increasing the work in terms of quantity and quality, and poverty reduction affects the people directly […] what does the new government do related to the two points?
Firstly, about the main point of job creation. To create/increase jobs, we need to think about quantity and quality. What about quantity? We need to promote job creation in all sectors and everywhere for our people. We will do that not only in Phnom Penh, but also in the provinces […] we build roads and wire electricity so that we can attract investors to create jobs for the people […] not just the garment industry or tourism but all sectors […]
I have issued a principle so that nutrition will reach the kindergarten. We speed setting up kindergartens for (children) of factory workers and provide them with nutritional food. We have taken consideration on their health from birth. Female civil servants and workers, once get pregnant, the government issues them allowances for children […]
The (work) quality of the Cambodian workers has improved. The quality increases. It means that when the productivity is high, the salary also increases […] (related to the issue of) job creation, in 1997, we had only 64 factories in Phnom Penh, and only 82,000 workers. In 2023, we have 17,251 factories/enterprises, in which there are 1,500,000 jobs. We have counted in all factories/enterprises including the garment sector […] the garment sector has 1,332 factories, and 830,000 workers. They are in is expanding […]
(15) Expand jobs availability in the country but do not close chance for works abroad
We need to make more efforts to provide (our workers more jobs) abroad. Some say that the policy of the Cambodian government pushes only the people to work as servants in other countries. The issue of workers going abroad happens in every country. In fact, the world is approaching that trend. They try to negotiate a Free Trade Agreement so that there will be free movement of goods and people […] we are creating jobs everywhere. Of course, we strive to create more jobs in the country, and make jobs available further to the grassroots. We try to move the agricultural sector into gro-industry, create farmers’ communities, […] but we do not block the rights of our people to go abroad (for works) […]
(16) Quality of work, increase salaries and provide benefits under the labor law
As far as job is concerned, we are talking about quality. We are not going to increase the number of jobs without taking into consideration the quality. Regarding the quality of job, firstly, we must make sure they have a decent salary. We have negotiated for an increase of the minimum wage. The minimum wage in our garment sector is US$ 200 […] and secondly, we must ensure provision of benefits to our people, not just a net salary. We are making sure they get benefits such as travel, environment, food, in accordance with the labor laws […]
We now have the National Social Security Fund (NSSF), or we can call it an insurance policy for workers working in any particular place. In the past, workers had to make their counterpart contributions. Now the state has taken care of it for them, plus the parts covered by employers, company owners, […]
Previously, the state only over for the worker as an individual. Now, we think of his family and his children. For family members, they must be volunteering. How to volunteer? For example, it is not possible for an employee to issue insurance for 10 people. If s/he has five children, s/he has to volunteer to pay 15,600 riel or nearly US$ 4 per person per month. For only US$ 4, s/he can go for free health care any number of times […]
We think about the health of both pregnant women and babies […] the environment in the canteen how to meet her health standards. We also take care of pensions. Before, we did not have a pension. When they finished the job, it is over […] when s/he works we keep tracking her/his seniority so that after leaving the jobs, s/he has a pension […]
We allow workers to have their unions […] we have thousands of unions serving the people, representing our workers everywhere […] even salary negotiations, union representatives come to negotiate for benefits. Thus, the rights and freedoms are guaranteed and promoted […] should there be a problem, let us solve it together. Do not let it catch fire. We solve problems so that our labor sector is cool and harmonious, and attracting more investors […]
(17) Poverty decreased from 54/100 in 1997 to 17/100 today
The second point I am making is related to poverty reduction […] it is with great pride that we ended the war in 1998 (when) […] out of 100 people, 54 lived below the poverty line. By 2017, the poverty rate decreased from 54% to 9.4%. Due to Covid-19, it has picked up slightly to 17% […] before Covid-19, some people got up (above of the poverty line) […] because of Covid-19, we recognized that there have been some impacts […] we now have 17 (out of 100) below the poverty line. Apart from this, they have either prosperous or average life […]
We admitted that the world economy has slowed down, and in some places, there have been up and down. In America, there is no permanent economic growth too, right? They have up and down too. Property market sometimes goes up sometimes goes down. That is normal. It is the free market. However, the most important thing is to look at the whole forest, not a single tree […] reducing poverty is how to make sure our middle class grow bigger and stronger […] we still have a lot of work to do […]
(18) Poor ID card for the most vulnerable and poor to receive assistances
(I have) talked about the rich, the average, what about the poor? […] in a free (market economy) competition there is going to be winners and losers. Even restaurant owners – there are those who do business profitably and those who failed […] not every lawyer graduated in the United States has a job […] the Ministry of Planning assesses people, who is a particular village, are the poorest (and have) to have a poor ID card. If you have a card, you do not have to pay for medical treatment. The state will cover it for you. Along with that, s/he also has access to some benefits that we provided. When there is a problem, the Red Cross and the government step in and help […]
(19) Low income tax revenue and continue to tax no farmland
If the country adheres to socialism as before, the state must cover everything. However, the people would not have any private. Everything belongs to the state. The state will distribute the benefits. We are a free market economy. People have the right and freedom, the private sector has the right to compete […] income tax from the salaries of our people is still very small […] almost non-existent because we always raise the tax ceiling. For example, a worker who earns a minimum wage of US$ 150, the state raised the taxing ceiling higher so that s/he does not have to pay (tax on her/his incomes) […]
(20) The six programs of the new government
For the poor, we have six equity policies of the new government […] to be implementing in 2023, without waiting until 2024. On September 20, I have led the Cabinet meeting to listen to a practical plan to bring it into action […]
Program1 is the provision of health care towards a global coverage program. There are two goals. The first goal is to provide health care services to more than 400,000 vulnerable families, equivalent to 1.5 million people. We use the equity fund. It means that 1.5 million poor and vulnerable people can have treatments at the state’s expenses […] the second goal is to increase further voluntarily […] we are thinking of her/his family. Due to the small size of our state budget, we anticipate her/his contribution. S/he pays 15,600 riel or USD 4 per month, her/his family members can have treatment free of charge – no matter how many times they needed to. It is a health insurance […] and (this coverage) extends the voluntary policy to three million people […]
Program2 is vocational and technical training for young people from poor and vulnerable families across the country. Children of poor people, poor living conditions, who sometimes are unable or unaffordable to go to school, we plan to provide this scholarship to 1.5 million people […] not only for vocational training so that they can find job later but the state also pays them each US$ 70, equal to 280 thousand Riel (as their living expenses) […]
Program3 is to institutionalize the national program […] making this program and system more efficient and sustainable. Program4 is to develop and promote the implementation of informal economic sector development strategy so that they participate in the system and benefit from the social protection benefits. Those who are employing in the informal sector or self-employed, for example, a motodup driver, a cane juice seller, a cart driver, those who run own business or a noodle shop with four or five employees. We have to help them. We do not only help those who work in big companies with hundreds or thousands of employees […]
Program5 facilitates financing schemes aimed at promoting agricultural products, finding markets, and balancing agricultural yields at a reasonable level. I am talking about marketing, mostly for our agricultural products. We have prepared a budget of US$ 100 million, with additional fund allowance if needed, to intervene in time to ensure, at a level or any given time, intervention to help with the price of agricultural produces/products […]
Program6 is another work related to agriculture that we deploy agricultural technical officials to all communes with needs of agricultural expertise, to offer technical help for farming modernization. In the past, the state done some of that job but there had not been sufficient number of technicians. Samdech Techo approved this effort since the previous term. We will start from now until the end of the year recruiting 250 people, and in 2024, we will recruit more and send them to the grassroots […] to help provide skills to farmers to grow crops and to raise animals […]
(21) Five priority measures
The five priority measures […] linked to the pentagonal strategy are […] measure 1 is about public administration reform. (In this measure, firstly, we) make sure that the selection of our officials is transparent, fair, and merit-based […] (and) secondly, make effective and efficient use of the existing officials in the institution […] and thirdly, strengthen the system of motivating officials to serve the people. We have done a lot so far. The capacity of our officials has increased a lot in the last 20-30 years […] we strive to strengthen further […]
Measure 2 is to focus on strengthening education. Principles of education reform is a long-term plan. In this term, we focus on strengthening kindergarten through to 12th grade, making education not only about teaching people to be literate, but combined with virtue, morality and good behavior as they are our resource […]
Measure 3 is about health. I am pointing to sharpening capability of health centers in the communes and referral hospitals in district level. At the national level, we have introduced policy to strengthen already. The special key concerning our measures dealing with education, public functions and health is to set up a committee headed by the Prime Minister […] each health center in commune is directly in contact with the people. We need to strengthen their quality […]
Measure 4 is to pay attention to strengthening safe villages, communes, especially the fight against drugs in Cambodia […] I have just reorganized the preparation for the establishment of National Drug Combatting Authority […]. I have handed the job over to a Deputy Prime Minister to lead in the mechanism, where there are four Deputy Prime Ministers […] signifying value and weight in the fight against drugs. It is complicated. It takes time. It is a commitment that we will address […]
Measure 5 relates to the legal system or the judiciary. This mechanism is designed for the Deputy Prime Minister and Minister of Justice to lead the judicial reform so that the justice system can be more efficient to serve the people […]
(22) RGC to ensure peace, stability, war and division prevention, and to expand achievements, and protect the rights and freedoms of the people
[…] As I am meeting with granduncles, uncles, aunts, brothers and sisters today, I wish to reaffirm the commitment of the new Royal Government (firstly) to ensure that peace and stability will not disappear, especially the country is not going to war or division again […] 500 years of division ended by a win-win policy. We must maintain (peace and stability) […] and (secondly) to expand more achievements for the people, especially to provide and protect their lives, rights, freedoms and dignity […] that is the spirit of nationalism […]
To continue to be successful and to provide opportunities (from the people) and to continue to serve the people, we must come up with tangible results, not populist policies. Absolutely we do not lie to our people about how much we can do […] this makes people trust us and are willing to have one bird in hand instead of waiting for 20 birds in the forest […]
My commitments are firstly to continue the achievements the Cambodian People’s Party has scored so far, to destroy nothing that the CPP leaders have sacrificed for 40 years to achieve, to lose no peace, to let the country to no war or to go backwards. We are maintaining and striving to further achievements of the nation and its people […] The Royal Government led by this new team […] has only one will and the same commitment. The policy that I am talking about is for all people, especially for the poor people is the main goal. This government, like the previous (CPP) governments, does not harm the people or destroy the people or the nation. We do not brag that we have no weaknesses or we are perfect, but we have proved that we have the intention and will to make ourselves perfect, which means that we will strive to correct every mistake and shortcomings […]./.