Grand News Asia Close

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស៖ បេសកកម្មជាប្រវត្តិសាស្ត្រ លើកទី១ របស់នាយករដ្ឋមន្ត្រីវ័យក្មេងកម្ពុជា លើឆាកអន្តរជាតិ បង្ហាញនូវទេពកោសលការទូតដ៏ប៉ិនប្រសប់ និងលេចធ្លោរ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣ ទំព័រវីដេអូ បទយកការណ៍ ព័ត៌មានជាតិ 537
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស៖ បេសកកម្មជាប្រវត្តិសាស្ត្រ លើកទី១ របស់នាយករដ្ឋមន្ត្រីវ័យក្មេងកម្ពុជា លើឆាកអន្តរជាតិ បង្ហាញនូវទេពកោសលការទូតដ៏ប៉ិនប្រសប់ និងលេចធ្លោរ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស៖ បេសកកម្មជាប្រវត្តិសាស្ត្រ លើកទី១ របស់នាយករដ្ឋមន្ត្រីវ័យក្មេងកម្ពុជា លើឆាកអន្តរជាតិ បង្ហាញនូវទេពកោសលការទូតដ៏ប៉ិនប្រសប់ និងលេចធ្លោរ

 

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ចេញផ្សាយនូវវីដេអូស្តីពីដំណើរបំពេញបេសកកម្មលើកដំបូងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅសាធារណរដ្ឋឥណ្ឌូណេស៊ី ថាសម្តេច ហ៊ុន ម៉ាណែត ពោរពេញដោយភាពជឿជាក់ ស្វាហាប់ និងម៉ឺងម៉ាត់ និងចាត់ទុកថាជាព្រឹត្តិការណ៍ក៏សំខាន់ ដែលបាននិងកំពុងទាក់ទាញចំណាប់អារម្មណ៍ អ្នកតាមដានស្ថានការណ៍នយោបាយជាតិ និងអន្តរជាតិ ទាំងក្នុងនិងក្រៅប្រទេស។

វីដេអូដែលមានរយៈពេល ១០នាទី មានចំណងជើងថា «បេសកកម្មជាប្រវត្តិសាស្ត្រ លើកទី១ របស់នាយករដ្ឋមន្ត្រីវ័យក្មេងកម្ពុជា លើឆាកអន្តរជាតិ បង្ហាញនូវទេពកោសលការទូតដ៏ប៉ិនប្រសប់ និងលេចធ្លោរ» គឺវត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបជាមួយឥស្សរជនជាន់ខ្ពស់សំខាន់ៗជាបន្តបន្ទាប់ ទាំងទ្វេភាគី និងពហុភាគី ព្រមទាំងបានចូលរួមថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធសំខាន់ៗ ក្នុងក្របខណ្ឌអាស៊ាន និងពិភពលោក។

ក្នុងនាមពលរដ្ឋកម្ពុជា យើងពិតជាមានមោទនភាពខ្លាំងណាស់ ចំពោះសម្តេចធិបតី និងឥស្សរជនជាន់ខ្ពស់កម្ពុជា ហើយក៏មានមោទនភាពផងដែរ ចំពោះប្រទេសជាតិរបស់យើង ដែលកំពុងតែមានឈ្មោះ បោះសំឡេង និងត្រូវបានលើកកម្ពស់កាន់តែខ្លាំងឡើងៗទាំងកម្រិតតំបន់ និងអន្តរជាតិ។ វត្តមានរបស់ប្រមុខដឹកនាំកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅចូលរួមប្រជុំកំពូលអាស៊ាន គឺមិនបានទៅដោយដៃទទេរនោះឡើយ សម្តេចបានទៅជាមួយនឹងការប្តេជ្ញាចិត្តដ៏ខ្ពស់បំផុត ក្នុងការប្រឹងប្រែងដោយទឹកចិត្តមោះមុត ជឿជាក់ និងឆ្ពោះទៅមុខជានិច្ច ដើម្បីសម្រេចគោលដៅលើកកិត្តិយសជាតិលើឆាកអន្តរជាតិ និងតំបន់ មានន័យថា សម្តេចធិបតី ហ៊ុន ម៉ាណែត ខិតខំបំពេញភារកិច្ចរបស់ខ្លួន ជាប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងជំហានវិជ្ជមាន នៃដំណើរឆ្ពោះទៅរកភាពរីកចម្រើន និងធ្វើឱ្យកាន់តែល្អប្រសើរឡើងនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងភាពស្មើមុខស្មើមាត់ និងស្មើសិទ្ធិជាមួយនឹងបណ្តាប្រទេសនានា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជាប្រមុខដឹកនាំដែលមានវ័យក្មេងជាងគេបង្អស់ក្នុងចំណោម ប្រមុខដឹកនាំដែលចូលរួមប្រជុំកំពូលអាស៊ានលើកទី៤៣ នៅរដ្ឋធានីហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី។ នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏មានជំនួបទ្វេភាគី និងពហុភាគី ជាបន្តបន្ទាប់ជាមួយប្រមុខដឹកនាំប្រទេសសំខាន់ៗជាច្រើនដូចជា ឥណ្ឌូនេស៊ី វៀតណាម ឡាវ ម៉ាឡេស៊ី សឹង្ហបុរី ហ្វីលីពីន ចិន កូរ៉េខាងត្បូង រុស្ស៊ី ឥណ្ឌា សហរដ្ឋអាមេរិក អូស្ត្រាលី នូវែលហ្សេឡង់ ជាដើម។ល។

តាមរយៈវត្តមានចូលរួមកិច្ចប្រជុំកំពូល លើកទី៤៣ ប្រជាពលរដ្ឋកម្ពុជាមានសង្ឃឹមយ៉ាងមុតមាំ និងជឿជាក់ថា សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូកម្ពុជា នឹងនាំមកកាន់មាតុប្រទេសវិញ នូវលទ្ធផលនៃបេសកកម្មជាប្រវត្តិសាស្ត្រនេះ ប្រកបដោយជោគជ័យ និងសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កា ដ៏ច្រើនសម្រាប់បម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។
សូមទស្សនាវីដេអូ៖

 

អត្ថបទទាក់ទង