Grand News Asia Close

ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦ ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1021
ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន
ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦


សំណួរទី១៖ តើអ្វីជាចេតនារបស់ក្រុមប្រឆាំងដែលយករឿងសាងសង់របងព្រំដែនរបស់ថៃមកបំភាន់ និងបំផ្លើស?

ចម្លើយ៖ ការដែលក្រុមប្រឆាំងយករឿងសាងសង់របងព្រំដែនរបស់ថៃមកបំផ្លើស គឺគ្មានគោលបំណងអ្វីក្រៅតែពីការបង្កឱ្យមានការយល់ច្រលំក្នុងចំណោមប្រជាពលរដ្ឋ បំផុសអារម្មណ៍ជាតិនិយមដោយគ្មានមូលដ្ឋានច្បាស់លាស់ និងបង្កការសង្ស័យលើការងាររបស់រាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យភាពជាតិ។
ជាក់ស្តែង អាជ្ញាធរជំនាញព្រំដែនកម្ពុជា រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងអាជ្ញាធរដែនដី កំពុងតាមដាន និងពិនិត្យករណីសាងសង់របងនេះយ៉ាងយកចិត្តទុកដាក់ ដើម្បីវាយតម្លៃស្ថានភាព និងការពារផលប្រយោជន៍ស្របច្បាប់របស់កម្ពុជា។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញលោក អ៊ុ សំអាន និងក្រុមជំនាញព្រំដែនរបស់លោក ឱ្យនាំយកឯកសារ និងភស្តុតាងពាក់ព័ន្ធនឹងបង្គោលព្រំដែនលេខ ៥២–៥៩ មកពិភាក្សាដោយផ្ទាល់ជាមួយក្រុមការងារជំនាញរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដើម្បីបញ្ជាក់ការពិតប្រកបដោយតម្លាភាព គណនេយ្យភាព និងការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ។ ដូច្នេះ ប្រសិនបើក្រុមប្រឆាំងមានភស្តុតាងគាំទ្រការចោទប្រកាន់ ពួកគេគួរបង្ហាញឯកសារទាំងនោះ និងចូលរួមពិភាក្សាតាមយន្តការជំនាញ ជាជាងបន្តផ្សព្វផ្សាយការចោទប្រកាន់ដែលអាចធ្វើឱ្យសាធារណជនយល់ច្រឡំ និងប៉ះពាល់ដល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋ។

សំណួរទី ២៖ ហេតុអ្វីបានជាក្រុមប្រឆាំងតែងតែបំផុសព័ត៌មានក្លែងក្លាយ និងនិយាយបំផ្លើសអំពីស្ថានភាព នៅតំបន់ព្រំដែន?

ចម្លើយ៖ ការបន្តបំផុសព័ត៌មានក្លែងក្លាយ ឬព័ត៌មានបំភាន់ពីសំណាក់ក្រុមប្រឆាំងជុំវិញស្ថានភាពនៅតំបន់ព្រំដែន គឺមានគោលបំណងនយោបាយ ទី១ ដើម្បីកេងចំណេញស្វែងរកប្រជាប្រិយភាពសម្រាប់គណនីនិងផេករបស់ខ្លួនពីព្រោះ ពួកគេគិតថាប្រធានបទនេះងាយទាក់ទាញចំណាប់អារម្មណ៍ទោះបីជាពួកគេភូតកុហកក៏ដោយ និងទី២ ដើម្បីបង្ក អរិភាពក្នុងសង្គម បង្កការភ័យខ្លាច និងញុះញង់ឱ្យប្រជាពលរដ្ឋខឹងសម្បារលើរាជរដ្ឋាភិបាលដោយមិនបានគិតផលប៉ះ ពាល់ដល់ប្រយោជន៍ជាតិឡើយ៕

អត្ថបទទាក់ទង