Grand News Asia Close

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ដរាបណាគណបក្សប្រជាជននៅបន្តដឹកនាំប្រទេស នឹងធានាបាននូវលំនឹងឱកាសការងារ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ 248
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ដរាបណាគណបក្សប្រជាជននៅបន្តដឹកនាំប្រទេស នឹងធានាបាននូវលំនឹងឱកាសការងារ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ដរាបណាគណបក្សប្រជាជននៅបន្តដឹកនាំប្រទេស នឹងធានាបាននូវលំនឹងឱកាសការងារ

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងថា ការចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី គឺជារឿងចាំបាច់សម្រាប់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ ក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅព្រឹកនៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ នៅឱកាសអញ្ជើញជាអធិបតីក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី និយោជិតចំនួនជិត ២ម៉ឹននាក់ មកពីតាមបណ្តារោងចក្រ សហគ្រាស នៅក្រុងតាខ្មៅ ខេត្តកណ្តាល។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងបន្តថា ការជួបសំណេះសំណាលនេះ ជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខរបស់បងប្អូនកម្មករ-កម្មការិនីតែម្តង។ ឯកឧត្តមនាយករដ្ឋមន្ត្រី បញ្ជាក់ថា ដរាបណាគណបក្សប្រជាជនកម្ពុជានៅបន្តដឹកនាំប្រទេស នឹងនៅបន្តផ្តល់ឱកាសការងារដល់បងប្អូនកម្មករ-កម្មការិនី តាមរយៈការធានាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ៕

អត្ថបទទាក់ទង