Grand News Asia Close

ទាក់ទងនឹងការបន្តរំលោភបំពានពីសំណាក់ភាគីថៃ មកលើអធិបតេយ្យភាពទឹកដីកម្ពុជា ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1009
ទាក់ទងនឹងការបន្តរំលោភបំពានពីសំណាក់ភាគីថៃ មកលើអធិបតេយ្យភាពទឹកដីកម្ពុជា ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ទាក់ទងនឹងការបន្តរំលោភបំពានពីសំណាក់ភាគីថៃ មកលើអធិបតេយ្យភាពទឹកដីកម្ពុជា ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងការបន្តរំលោភបំពានពីសំណាក់ភាគីថៃ មកលើអធិបតេយ្យភាពទឹកដីកម្ពុជា
ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦


សំណួរទី១៖ តើកម្ពុជាមានប្រតិកម្មយ៉ាងដូចម្តេច ចំពោះសកម្មភាពរបស់ថៃនៅតំបន់ភ្នំបេង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦?

ចម្លើយ៖ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាជាផ្លូវការយ៉ាងខ្លាំងចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលបានឈូសឆាយដី និងដំឡើងរូបចម្លាក់ព្រះពុទ្ធនៅតំបន់ភ្នំបេង ចន្លោះបង្គោលព្រំដែនលេខ២ និងលេខ៣។ កម្ពុជាចាត់ទុកសកម្មភាពនេះជាការបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា និងជាករណីមួយទៀតនៃសកម្មភាពឯកតោភាគីនៅតាមបណ្តោយព្រំដែន។ កម្ពុជាក៏បានបញ្ជាក់ថា ការប្រើប្រាស់សំណង់ ឬនិមិត្តរូបសាសនា ដើម្បីបង្កើតវត្តមាននៅក្នុងតំបន់ដែលជាទឹកដីរបស់ខ្លួន មិនអាចធ្វើឱ្យប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់កម្ពុជាចំពោះព្រំដែនអន្តរជាតិបានឡើយ។
 
សំណួរទី២៖ តើកម្ពុជាយោងលើមូលដ្ឋានអ្វីខ្លះក្នុងការតវ៉ាចំពោះសកម្មភាពនេះ?

ចម្លើយ៖ កម្ពុជាយោងលើផែនទីខ្នាត ១:២០០.០០០ ដែលផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម អនុលោមតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ ម្យ៉ាងទៀត សកម្មភាពនេះក៏រំលោភលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ដែលបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ និងចំណុចទី១ ស្តីពីវិធានការកាត់បន្ថយភាពតានតឹង នៃសេចក្តីប្រកាសរួមរបស់ GBC ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ដូច្នេះ កម្ពុជាមិនទទួលស្គាល់ការផ្លាស់ប្តូរខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីឡើយ។

សំណួរទី៣៖ តើកម្ពុជាទាមទារភាគីថៃឱ្យអនុវត្តវិធានការអ្វីខ្លះ?

ចម្លើយ៖ កម្ពុជាទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ និងសកម្មភាពឯកតោភាគីតាមបណ្តោយព្រំដែនទាំងអស់។ កម្ពុជាក៏ទាមទារឱ្យភាគីថៃចូលរួមបន្ធូរបន្ថយភាពតានតឹង និងលើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមក ដើម្បីជៀសវាងសកម្មភាពដែលអាចធ្វើឱ្យស្ថានការណ៍នៅតាមព្រំដែនកាន់តែតានតឹង។ ជាមួយគ្នានេះ កម្ពុជាបន្តអំពាវនាវឱ្យថៃរក្សាសន្តិភាព និងភាពជាអ្នកជិតខាងល្អ។ កម្ពុជានៅតែប្តេជ្ញាដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់៕

អត្ថបទទាក់ទង