Grand News Asia Close

ទាក់ទងនឹងការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា អង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៦ ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1023
ទាក់ទងនឹងការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា អង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ទាក់ទងនឹងការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា អង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា អង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)
ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦


សំណួរទី ១៖ ហេតុអ្វីបានជាកម្ពុជាងាកមកប្រើយន្តការផ្សះផ្សាដោយបង្ខំក្រោម UNCLOS ដើម្បីដោះស្រាយទំនាស់លើដែនសមុទ្រជាមួយថៃ?

ចម្លើយ៖ កម្ពុជាបានងាកមករកយន្តការនេះ បន្ទាប់ពីប្រទេសថៃបានបញ្ចប់ជាឯកតោភាគីនូវក្របខ័ណ្ឌកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់ ដែលប្រទេសទាំងពីរបានប្រើជាមូលដ្ឋានសម្រាប់ការចរចាលើការទាមទារតំបន់សមុទ្រត្រួតគ្នាអស់រយៈពេលជាងពីរទសវត្សរ៍។ ដូច្នេះ កម្ពុជាបានជ្រើសរើសយន្តការដែលមានចែងក្នុង UNCLOS ដើម្បីបន្តស្វែងរកដំណោះស្រាយតាមមធ្យោបាយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។

សំណួរទី ២៖ តើការផ្សះផ្សាដោយបង្ខំក្រោមឧបសម្ព័ន្ធទី៥ នៃ UNCLOS មានគោលបំណង និងលក្ខណៈយ៉ាងដូចម្តេច?

ចម្លើយ៖ ការផ្សះផ្សាដោយបង្ខំក្រោមឧបសម្ព័ន្ធទី៥ នៃ UNCLOS មិនមែនជាដំណើរការវិនិច្ឆ័យទេ។ វាជាយន្តការដែលមានគណៈកម្មការអព្យាក្រឹត ជួយសម្របសម្រួលដល់កម្ពុជា និងថៃ ក្នុងការស្វែងរកដំណោះស្រាយចំពោះទំនាស់លើដែនសមុទ្រតាមសន្តិវិធី។ ដំណើរការនេះមានគោលបំណងជួយឱ្យភាគីទាំងពីរឈានទៅរកដំណោះស្រាយដែលអាចទទួលយកបានដោយសន្តិវិធី។

សំណួរទី ៣៖ តើកម្ពុជារំពឹងថា ដំណើរការផ្សះផ្សានេះនឹងផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់កម្ពុជា និងថៃ?

ចម្លើយ៖ កម្ពុជាសង្ឃឹមថា ដំណើរការនេះនឹងជួយឱ្យប្រទេសទាំងពីរឈានដល់ដំណោះស្រាយដ៏យុត្តិធម៌ និងយូរអង្វែងចំពោះទំនាស់លើដែនសមុទ្រ។ ជាមួយគ្នានេះ វាអាចបើកឱកាសសម្រាប់ការរុករកធនធានប្រេង និងឧស្ម័ននៅក្នុងតំបន់ទាមទារត្រួតគ្នា ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិសុខថាមពលក្នុងតំបន់៕

អត្ថបទទាក់ទង