Grand News Asia Close

ទាក់ទងនឹងការបន្តរំលោភបំពានពីសំណាក់ភាគីថៃ មកលើអធិបតេយ្យភាពទឹកដីកម្ពុជា ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1018
ទាក់ទងនឹងការបន្តរំលោភបំពានពីសំណាក់ភាគីថៃ មកលើអធិបតេយ្យភាពទឹកដីកម្ពុជា ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ទាក់ទងនឹងការបន្តរំលោភបំពានពីសំណាក់ភាគីថៃ មកលើអធិបតេយ្យភាពទឹកដីកម្ពុជា ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងការបន្តរំលោភបំពានពីសំណាក់ភាគីថៃ មកលើអធិបតេយ្យភាពទឹកដីកម្ពុជា
ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦


សំណួរទី ១៖ តើកម្ពុជាមានជំហរយ៉ាងដូចម្តេច ចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលបានបន្តកើតមាននៅតំបន់ព្រំដែនមួយចំនួន ក្នុងខេត្តឧត្តរមានជ័យ និងបន្ទាយមានជ័យ កាលពីពេលថ្មីៗនេះ?

ចម្លើយ៖ កម្ពុជាចាត់ទុកសកម្មភាពទាំងនេះថា ជាការបន្តរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ ក្នុងនោះ រួមមានការវាយកម្ទេចផ្ទះប្រជាពលរដ្ឋ ការបំផ្លាញសំណង់ស៊ីវិល ការប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ ការសាងសង់លេណដ្ឋាន និងការត្រៀមសាងសង់សំណង់យោធារឹងមាំអចិន្ត្រៃយ៍ នៅតំបន់ដែលកម្ពុជាចាត់ទុកថាកងកម្លាំងថៃកំពុងកាន់កាប់ដោយខុសច្បាប់។ ជាមួយគ្នានេះ កម្ពុជាទាមទារឱ្យថៃបញ្ឈប់រាល់សកម្មភាពខុសច្បាប់ទាំងអស់ និងគោរពការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្ធូរបន្ថយស្ថានការណ៍ លើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមក និងសម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី។

សំណួរទី ២៖ តើការចូលមកពិនិត្យ ឬអនុវត្តសកម្មភាពផ្សេងៗរបស់ភាគីថៃ នៅក្នុងទឹកដីកម្ពុជា ដោយគ្មានការអនុញ្ញាត គឺជារឿងត្រឹមត្រូវដែរឬទេ?

ចម្លើយ៖ ការដែលលោក Prapas Sornchaidee បានដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសថៃ (AOT-TH) ចូលមកពិនិត្យអគារមួយចំនួននៅទិសអាគ្នេយ៍នៃសណ្ឋាគារ រ៉ូយ៉ាល់ អូរស្មាច់ និងរីសត ក្នុងសង្កាត់អូរស្មាច់ ខេត្តឧត្តរមានជ័យ ដោយគ្មានការអនុញ្ញាតពីកម្ពុជា ត្រូវបានចាត់ទុក ស្មើនឹងការអនុវត្តអំណាចរដ្ឋបាលរបស់ថៃមកលើដែនដីកម្ពុជា ដែលជាសកម្មភាពខុសច្បាប់។ កម្ពុជាបដិសេធយ៉ាងដាច់ខាតចំពោះការយកលេសបង្ក្រាបបទល្មើស ដើម្បីរំលោភបំពានលើដែនដីរបស់កម្ពុជា។

សំណួរទី ៣៖ តើសកម្មភាពរបស់ភាគីថៃដែលបានរៀបរាប់ខាងលើ បំពានលើកិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃដែរឬទេ?

ចម្លើយ៖ សកម្មភាពទាំងនេះបំពានលើអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ព្រមទាំងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់ GBC ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានឯកភាពប្រគល់ការងារវាស់វែង និងបោះបង្គោលព្រំដែនឱ្យ JBC បន្តអនុវត្ត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។ ដូច្នេះ ភាគីថៃមិនត្រូវបន្តបំពានលើកិច្ចព្រមព្រៀងដែលខ្លួនបានចុះហត្ថលេខាឡើយ៕

អត្ថបទទាក់ទង