Grand News Asia Close

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម អាប់ឌុល រ៉ាហ៊ីម អាប់ឌុលឡា (Abdul Raheem Abdulla) ប្រធានសភា នៃសាធារណរដ្ឋម៉ាល់ឌីវ

ដោយ៖ Morm Sokun ​​ | ថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦ ព័ត៌មានជាតិ 1002
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម អាប់ឌុល រ៉ាហ៊ីម អាប់ឌុលឡា (Abdul Raheem Abdulla) ប្រធានសភា នៃសាធារណរដ្ឋម៉ាល់ឌីវ សម្ដេចតេជោ ហ៊ុន សែន ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម អាប់ឌុល រ៉ាហ៊ីម អាប់ឌុលឡា (Abdul Raheem Abdulla) ប្រធានសភា នៃសាធារណរដ្ឋម៉ាល់ឌីវ

នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម អាប់ឌុល រ៉ាហ៊ីម អាប់ឌុលឡា Abdul Raheem Abdulla, ប្រធានសភា នៃសាធារណរដ្ឋម៉ាល់ឌីវ ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានថា សម្ដេចតេជោក៏បានអរគុណចំពោះឯកឧត្តមដែលបានអញ្ជើញមកចូលរួមនៅក្នុងសន្និសីទប្រធានសភានៃអន្តរសភាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ។

ឯកឧត្តមប្រធានសភាម៉ាល់ឌីវ ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរៀបចំសន្និសីទដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ។ ឯកឧត្តមក៏បានកោតសរសើរចំពោះកិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ។

នៅក្នុងជំនួបពិភាក្សា រវាងសម្ដេចតេជោ ជាមួយនឹងឯកឧត្តម ប្រធានសភានៃសាធារណរដ្ឋម៉ាល់ឌីវ គឺបានជជែកទៅលើ ការពង្រឹងនៅក្នុងក្របខណ្ឌទ្វេភាគីរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ការពង្រឹងលើវិស័យទេសចរណ៍ វិស័យកសិកម្ម ជាពិសេសការនាំចេញផលិតផលកសិកម្មផងដែរ៕

អត្ថបទទាក់ទង