Grand News Asia Close

ទាក់ទងនឹងការយកចិត្តទុកដាក់ចំពោះការខូចខាតប្រាសាទព្រះវិហារ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ ប្រកាសព័ត៌មាន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1023
ទាក់ទងនឹងការយកចិត្តទុកដាក់ចំពោះការខូចខាតប្រាសាទព្រះវិហារ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ទាក់ទងនឹងការយកចិត្តទុកដាក់ចំពោះការខូចខាតប្រាសាទព្រះវិហារ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងការយកចិត្តទុកដាក់ចំពោះការខូចខាតប្រាសាទព្រះវិហារ
ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦


សំណួរទី១៖ តើការទទូចស្នើសុំឱ្យតំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា ធ្វើរបាយការណ៍ទៅអង្គការ

យូណេស្កូ(UNESCO) អំពីការខូចខាតប្រាសាទព្រះវិហារ មានសារៈសំខាន់យ៉ាងដូចម្តេចចំពោះកម្ពុជា?
ចម្លើយ៖ ការស្នើសុំនេះមានសារៈសំខាន់ក្នុងការធានាថា ការខូចខាតប្រាសាទព្រះវិហារក្នុងអំឡុងពេលកើតមានការប្រយុទ្ធ ត្រូវបានកត់ត្រា និងរាយការណ៍ទៅកាន់អង្គការយូណេស្កូ ដែលជាស្ថាប័នអន្តរជាតិទទួលបន្ទុកការពារបេតិកភណ្ឌពិភពលោក។ វាក៏អាចជួយឱ្យសហគមន៍អន្តរជាតិបានដឹងពីស្ថានភាពនៃការខូចខាត សារៈសំខាន់នៃការការពារប្រាសាទព្រះវិហារ ព្រមទាំងដើម្បីឱ្យពិភពលោក បានឃើញពីការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជាផងដែរ។ ជាពិសេសរបាយការណ៍ និងការវាយតម្លៃរបស់អ្នកជំនាញ អាចក្លាយជាមូលដ្ឋានសម្រាប់ការរៀបចំផែនការការពារ និងស្តារប្រាសាទឡើងវិញ។

សំណួរទី ២៖ តើការចុះពិនិត្យប្រាសាទព្រះវិហារដោយអង្គការយូណេស្កូ មានអត្ថប្រយោជន៍អ្វីខ្លះ ចំពោះ
កម្ពុជា?

ចម្លើយ៖ ការចុះពិនិត្យរបស់អង្គការយូណេស្កូ មានសារៈសំខាន់ ព្រោះអ្នកជំនាញអាចពិនិត្យ និងវាយតម្លៃផលប៉ះពាល់ដែលកើតឡើងចំពោះតួប្រាសាទដោយផ្ទាល់។ តាមការបញ្ជាក់របស់លោក Flavio Bonetti ក្រុមការងារអង្គការយូណេស្កូ បានចុះទៅប្រាសាទព្រះវិហារ និងកំពុងសិក្សាគម្រោងជួសជុលឡើងវិញ ដើម្បីស្វែងរកការគាំទ្រសម្រាប់ការស្តារប្រាសាទ។ នេះបង្ហាញថាអង្គការយូណេស្កូ មិនត្រឹមតែចុះពិនិត្យ និងវាយតម្លៃការខូចខាតប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងចូលរួមគាំទ្រដល់ការអភិរក្ស និងស្តារបេតិកភណ្ឌរបស់កម្ពុជាផងដែរ។

សំណួរទី ៣៖ តើការបំផ្លិចបំផ្លាញប្រាសាទព្រះវិហារដោយយោធាថៃ បង្កផលប៉ះពាល់ដូចម្តេចខ្លះ ដល់
បេតិកភណ្ឌដ៏សំខាន់មួយនេះរបស់ពិភពលោក?
ចម្លើយ៖ ការខូចខាតប្រាសាទព្រះវិហារ គឺជាការប៉ះពាល់ដល់បេតិកភណ្ឌដែលមានតម្លៃសម្រាប់មនុស្សជាតិទាំងមូលព្រោះប្រាសាទនេះមិនមែនត្រឹមតែជាសម្បត្តិរបស់កម្ពុជាតែមួយនោះទេ ប៉ុន្តែក៏ជាបេតិកភណ្ឌពិភពលោកផងដែរ។ ការខូចខាតអាចប៉ះពាល់ដល់តួប្រាសាទ និងតម្លៃស្ថាបត្យកម្ម ប្រវត្តិសាស្ត្រ និងវប្បធម៌របស់ប្រាសាទ។ ដូច្នេះ ការការពារ ការវាយតម្លៃការខូចខាត និងការស្តារប្រាសាទឡើងវិញ គឺមានសារៈសំខាន់ ដើម្បីរក្សាបេតិកភណ្ឌនេះឱ្យនៅគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ៕

អត្ថបទទាក់ទង