Grand News Asia Close

ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦

ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន
ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦


សំណួរទី១៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថា រាជរដ្ឋាភិបាលបណ្តោយឱ្យថៃរំកិលព្រំដែនតាមចិត្ត គឺជាការពិតដែរឬទេ?

ចម្លើយ៖ មិនពិតទេ។ ជាក់ស្តែង កម្ពុជាបានធ្វើការតវ៉ាជាផ្លូវការជាបន្តបន្ទាប់ចំពោះសកម្មភាពដែលជាការរំលោភបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដី។ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ភាគីកម្ពុជា ក៏បានបញ្ជូនកំណត់ទូតជាច្រើនលើកទៅភាគីថៃ ដើម្បីទាមទារឱ្យបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែននៅលើដីជាក់ស្តែង ស្របតាមកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នា។ លើសពីនេះ កម្ពុជាបានប្រកាសយ៉ាងច្បាស់ថា មិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែបន្ទាត់ព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង ឬការបង្កើតស្ថានភាពថ្មីលើដីជាក់ស្តែង (fait accompli) ដោយឯកតោភាគីនោះទេ។ ប៉ុន្តែ មិនចម្លែកទេ​សម្រាប់ក្រុមប្រឆាំង​ជ្រុលនិយមនៅក្រៅស្រុក ពួកគេមិនដែលបន្ទោសចោរឈ្លានពានទឹកដីទេ តែ​បែរ​ជាមកបន្ទោស​អ្នករងគ្រោះ ដែលកំពុងស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់អន្តរជាតិទៅវិញ។ ប្រជាពលរដ្ឋខ្មែរ​យល់ដឹងបានល្អ​ជាងក្រុមនេះឆ្ងាយណាស់។

សំណួរទី២៖ តើការចោទប្រកាន់ថា ថ្នាក់ដឹកនាំកម្ពុជាឃុបឃិតជាមួយបរទេស និងលក់ដីឱ្យថៃ ដើម្បីរក្សាអំណាច គឺជាការពិតដែរឬទេ?

ចម្លើយ៖ មិនពិតទេ។ ការចោទប្រកាន់បែបនេះគឺជាការអះអាងដែលខុសយ៉ាងធ្ងន់ធ្ងរ។ ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ភាគីកម្ពុជា បានបន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ព្រមទាំងតវ៉ាប្រឆាំងនឹងសកម្មភាពកាន់កាប់ទឹកដីដោយខុសច្បាប់ជាបន្តបន្ទាប់។ ប្រសិនបើមានការឃុបឃិត ឬប្រគល់ទឹកដីដូចការចោទប្រកាន់ពិតមែន កម្ពុជាមិនចាំបាច់បន្តតវ៉ាតាមរយៈមធ្យោបាយការទូត ទាមទារឱ្យមានការវាស់វែងព្រំដែន និងប្រកាសមិនទទួលស្គាល់ការកែប្រែព្រំដែនដោយការប្រើកម្លាំងនោះឡើយ។ ដូច្នេះ ការចោទប្រកាន់នេះគឺជាការបំភាន់សាធារណមតិ និងមិនឆ្លុះបញ្ចាំងពីជំហរជាក់ស្តែងរបស់កម្ពុជានោះទេ។ ផ្ទុយទៅវិញ ក្រុមប្រឆាំងនេះហើយដែលកំពុងបម្រើសង្គ្រាមចិត្តសាស្ត្ររបស់អ្នកឈ្លានពានទឹកដីកម្ពុជា តាមរយៈការខិតខំបំបែកបំបាក់សាមគ្គីជាតិខ្មែរ។ តែសំណាងល្អដែលប្រជាពលរដ្ឋ​ខ្មែរឆ្លាតជាង​ក្រុមប្រឆាំង។

អត្ថបទទាក់ទង