Grand News Asia Close

តើអ្វីទៅជា Phishing Attack?

ដោយ៖ Morm Sokun ​​ | 8 ម៉ោងមុន បច្ចេកវិទ្យា ព័ត៌មានជាតិ 1023
តើអ្វីទៅជា Phishing Attack? តើអ្វីទៅជា Phishing Attack?

ផ្នែកមួយនៃការបង្ការ #Phishing #Attack គឺការសិក្សារយល់ដឹងពីប្រភេទឬតិចនិចនៃការធ្វើ Phishing Attack :
១. Spear Phishing ខុសពី Phishing ធម្មតាត្រង់ថាការវាយប្រហារសំដៅទៅ បុគ្គលណាម្នាក់ឬគោលដៅណាមួយចំៗ។ ឧក្រិដ្ឋជនសិក្សារលំអឹតទុកជា មុនអំពី គោលដៅរងគ្រោះដើម្បីបង្កើនភាពជោគជ័យនៃការវាយប្រហាររបស់ខ្លួន
២. Email/Spam គឺជាប្រភេទដែលនិយមត្រូវបានប្រើជាងគេ។ ជនដែលមាន បំណងអាក្រក់ធ្វើការផ្ញើរសារអេឡិចត្រូនិច ឧទាហរណ៍ (email )ជាច្រើនសារ ទៅមនុស្សច្រើនផ្សេងៗគ្នា ហើយបន្លំខ្លឹមសារអត្ថន័យឲ្យមានសភាពបន្ទាន់ទាមត្រូវឲ្យជនរងគ្រោះបំពេញឯកសារផ្តល់ឲ្យនូវពត៌មានសំខាន់ផ្សេងៗ
៣. Web Based Delivery ប្រភេទនេះនិយមកើតឡើងជាទម្រង់ (man-in-the-middle) ដែលបានន័យថាជនខិលខូចដើរតួរជាជនកណ្តាលដែលនៅចន្លោះរវាងគេហទំព័រពិត និងអ្នកប្រើប្រាស់គេហទំព័រនោះ ដោយជនខិលខូចនោះអាច លួចទាញយកពត៌មានឬទិន្ន័យសំខាន់ផ្សេងៗដែលអ្នកប្រើប្រាស់ប្រើទាក់ទងទៅវិញទៅមកជាមួយគេហទំព័រពិតដោយមិនឲ្យអ្នកប្រើប្រាស់ដឹងខ្លួន
៤. Vishing (Voice Phishing) ការបោកបញ្ឆោតយកពត៌មានសំខាន់តាម រយ:ការតេតាមទូរសព្ទ័
៥. Smishing (SMS Phishing) ការក្លែងបន្លំសារតាមទូរសព្ទ័ដែលបញ្ឆោត អោយម្ចាស់ទូរសព្ទ័ចុចលើlinkដែលនៅកាន់គេហទំព័រក្លែងបន្លំហើយផ្តល់ពត៌មានសំខាន់ផ្សេងៗ
៦. Link Manipulation ហេគឃ័រផ្ញើរ link ដែលនាំទៅកាន់គេហទំព័រក្លែងក្លាយ (malicious website) ទៅអ្នកប្រើ។ ពេលដែលអ្នកទទួលបាន link បន្លំនេះហើយចុចវានោះវានឹងបង្ហាញគេហទំព័រក្លែងក្លាយដល់ជនរងគ្រោះ
៧. Malvertising គឺជាការប្រើផ្ទាំងផុសផ្សាយពាណិជ្ជកម្ម (malicious advertising pop-up) ដែលនឹងទៅទាញយកកម្មវិធីមេរោគ (malware) នៅពេលត្រូវបានចុច ហើយ អនុញ្ញាតឲ្យឧក្រិដ្ឋជនអាចអនុវត្តវិធីបន្តបន្ទាប់ ដើម្បីលួចយកទិន្ន័យសំងាត់ផ្សេងៗ
៨. Phishing through Search Engines ការធ្វើឲ្យគេហទំព័រក្លែងបន្លំ បង្ហាញជាខ្លួនជាលទ្ធផលនៃការស្វែងរក(search) នៅលើ search engine ដូចជា Google Search Engine ឬ Yahoo Search Engine។ ដែលគេហទំព័រទាំងនេះប្រើការបញ្ចុះតម្លៃផលិតផល ឬការផ្តល់កម្ចីសំរាប់ទិញទំនិញ online ក្នុងការប្រាក់ទាប។ ឧក្រិដ្ឋជននឹងចាប់យកទិន្ន័យ credit card ឬទិន្ន័យផ្សេងៗពេលជនរងគ្រោះចាញ់បោកហើយប្រើប្រាស់សេវាកម្មផ្សព្វផ្សាយទាំងនោះ។

Image Source: Author’s Own
#digitaleconomykh #CambodiaCyberspace #digitaleconomy #CyberYouthCambodia #CambodiaCyber #digitalgovernment #SecuDemy #CyberKH #StaySafeOnlineCambodia

អត្ថបទទាក់ទង