Grand News Asia Close

Cambodia PR Team ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញការប្រើប្រាស់ យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦

Cambodia PR Team ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញការប្រើប្រាស់ យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ Cambodia PR Team ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញការប្រើប្រាស់ យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញការប្រើប្រាស់
យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)
ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦


សំណួរទី ១៖ តើការប្រកាសប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោម UNCLOS របស់រាជរដ្ឋាភិបាលកម្ពុជា គឺជាការសម្តែង ឬគ្រាន់តែជាការបោកប្រាស់ប្រជាពលរដ្ឋ ដូចការចោទប្រកាន់របស់ក្រុមប្រឆាំងដែរឬទេ?

ចម្លើយ៖ ការប្រកាសប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោម UNCLOS របស់រាជរដ្ឋាភិបាលកម្ពុជា មិនមែនជា ការសម្តែង ឬគ្រាន់តែជាការបោកប្រាស់ប្រជាពលរដ្ឋ ដូចការចោទប្រកាន់របស់ក្រុមប្រឆាំងនោះទេ។ ការចោទប្រកាន់ បែបនេះ គឺជាការព្យាយាមបង្កើតការសង្ស័យ និងធ្វើឱ្យសាធារណជនបាត់បង់ទំនុកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងផ្នែក ច្បាប់ និងការទូតរបស់រាជរដ្ឋាភិបាលក្នុងការការពារផលប្រយោជន៍ជាតិ។ ជាក់ស្តែង ការប្រើប្រាស់យន្តការផ្សះផ្សាដោយ បង្ខំក្រោម UNCLOS មិនមែនជាសកម្មភាពនយោបាយ ឬការប្រកាសឱ្យរួចតែពីមាត់នោះទេ ប៉ុន្តែ វាជានីតិវិធីស្របតាមច្បាប់អន្តរជាតិដែលមានចែងយ៉ាងច្បាស់នៅក្នុងអនុសញ្ញា UNCLOS ហើយដែលរាជរដ្ឋាភិបាលកម្ពុជាត្រូវប្រើយន្តការ នេះជាចាំបាច់ពីព្រោះវាជាយន្តការសន្តិវិធី ដោយមានភាគីអន្តរជាតិជាអ្នកសម្របសម្រួល និងជាសាក្សី។

សំណួរទី ២៖ តើកម្ពុជាបានចាត់វិធានការជាក់ស្តែងអ្វីខ្លះ ដើម្បីចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយ បង្ខំក្រោម UNCLOS?

ចម្លើយ៖ រាជរដ្ឋាភិបាលកម្ពុជាបានផ្ញើលិខិតជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃនិងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិ សមុទ្រ (UNCLOS) រួចហើយ។ នេះគឺជានីតិវិធីផ្លូវការដែលមានចែងក្នុងអនុសញ្ញា UNCLOS និងជាការអនុវត្តសិទ្ធិ ស្របច្បាប់របស់កម្ពុជា ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញានេះ។ លើសពីនេះ កម្ពុជាក៏បានជម្រាបជូនសហគមន៍អន្តរជាតិ និងអង្គទូតបរទេសនានាប្រចាំនៅកម្ពុជាអំពីការសម្រេចចិត្តនេះរួចហើយដែរ ដើម្បីបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការ ដោះស្រាយវិវាទដែនសមុទ្រដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក្រោយពេលដែលភាគីថៃសម្រេចលុបចោល MOU 2001។

សំណួរទី ៣៖ ហេតុអ្វីបានជាកម្ពុជាសម្រេចប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោម UNCLOS ជំនួសការបន្តចរចាទ្វេភាគីជាមួយថៃ?

ចម្លើយ៖ កម្ពុជាមិនបានបោះបង់ការចរចាទ្វេភាគីនោះទេ។ ផ្ទុយទៅវិញ កម្ពុជាបានខិតខំប្រើប្រាស់ក្របខណ្ឌចរចា ទ្វេភាគីអស់រយៈពេលជាង ២៥ ឆ្នាំ ក្រោមអនុស្សរណៈនៃការយោគយល់គ្នា(MOU)ឆ្នាំ២០០១ ដើម្បីស្វែងរកដំណោះស្រាយ លើតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយថៃ។ កម្ពុជាបានខិតខំថែរក្សា MOU នេះយ៉ាងខ្លាំងពីព្រោះវាជាយន្តការ ទ្វេភាគីតែមួយគត់ដែលត្រូវប្រើដើម្បីដោះស្រាយបញ្ហាដែនសមុទ្រ។

ទោះជាយ៉ាងណា ក្រោយពីភាគីថៃបានសម្រេចដកខ្លួនជាឯកតោភាគីចេញពី MOU ឆ្នាំ២០០១ ដែលជាក្របខណ្ឌទ្វេភាគី សម្រាប់ដោះស្រាយបញ្ហា កម្ពុជាបានវាយតម្លៃថា យន្តការចរចាទ្វេភាគីដែលមានស្រាប់មិនអាចបន្តដំណើរការបានទៀតទេ។ ដូច្នេះ ការងាកទៅចរចាទ្វេភាគីវិញប្រៀបដូចជាការចាប់ផ្តើមឡើងវិញពីចំណុចសូន្យ និងមិនត្រូវបានភាគីថៃផ្តល់តម្លៃឡើយ។

ក្នុងស្ថានភាពនេះ កម្ពុជាបានជ្រើសរើសយន្តការផ្សះផ្សាដោយបង្ខំក្រោម UNCLOS ដែលជាយន្តការផ្លូវច្បាប់ និងសន្តិវិធី ដែលទទួលស្គាល់ដោយអន្តរជាតិ ដើម្បីបន្តស្វែងរកដំណោះស្រាយប្រកបដោយយុត្តិធម៌ និងស្របតាមច្បាប់អន្តរជាតិ៕

អត្ថបទទាក់ទង