Grand News Asia Close

(Cambodia PR Team) ទាក់ទងនឹងជំហររបស់កម្ពុជា ចំពោះការសម្រេចរបស់ថៃ ក្នុងការដកខ្លួនចេញពី MOU ឆ្នាំ២០០១ ថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦ ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1012
(Cambodia PR Team) ទាក់ទងនឹងជំហររបស់កម្ពុជា ចំពោះការសម្រេចរបស់ថៃ ក្នុងការដកខ្លួនចេញពី MOU ឆ្នាំ២០០១ ថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០២៦ (Cambodia PR Team) ទាក់ទងនឹងជំហររបស់កម្ពុជា ចំពោះការសម្រេចរបស់ថៃ ក្នុងការដកខ្លួនចេញពី MOU ឆ្នាំ២០០១ ថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងជំហររបស់កម្ពុជា ចំពោះការសម្រេចរបស់ថៃ ក្នុងការដកខ្លួនចេញពី MOU ឆ្នាំ២០០១
ថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០២៦


សំណួរទី ១៖ តើកម្ពុជាយល់យ៉ាងដូចម្តេច ចំពោះការសម្រេចរបស់ថៃក្នុងការដកខ្លួនចេញពី MOU ឆ្នាំ២០០១?

ចម្លើយ៖ កម្ពុជាសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការសម្រេចរបស់គណៈរដ្ឋមន្ត្រីថៃក្នុងការបញ្ចប់អនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០១ ដោយឯកតោភាគី ព្រោះអនុស្សរណៈនេះគឺជាក្របខណ្ឌទ្វេភាគីតែមួយគត់ដែល ប្រទេសទាំងពីរបានប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហាស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគ្នា (OCA) និងការកំណត់ព្រំដែន សមុទ្រដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។ ការសម្រេចនេះត្រូវបានមើលឃើញថា ជាការដើរចេញពីឆន្ទៈនយោបាយ រួមដែលភាគីទាំងពីរធ្លាប់បានឯកភាពគ្នាក្នុងការដោះស្រាយវិវាទតាមរយៈការចរចា និងកិច្ចសហប្រតិបត្តិការ។

សំណួរទី ២៖ តើការដកខ្លួនរបស់ថៃចេញពី MOU ឆ្នាំ២០០១ មានន័យថាកម្ពុជាបាត់បង់សិទ្ធិស្របច្បាប់លើ ដែនសមុទ្ររបស់ខ្លួនឬយ៉ាងណា?

ចម្លើយ៖ ការដកខ្លួនរបស់ថៃចេញពី MOU ឆ្នាំ២០០១ មិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់កម្ពុជាលើដែនសមុទ្ររបស់ ខ្លួនឡើយ។ សិទ្ធិរបស់កម្ពុជានៅតែស្ថិតក្រោមការការពារដោយច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS)។ ដូច្នេះ ទោះបីជាក្របខណ្ឌទ្វេភាគីត្រូវបានបញ្ចប់ក៏ដោយ ក៏កម្ពុជានៅតែមានមូលដ្ឋាន ច្បាប់រឹងមាំក្នុងការការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។

សំណួរទី ៣៖ តើកម្ពុជានឹងចាត់វិធានការបែបណា បន្ទាប់ពីថៃសម្រេចដកខ្លួនចេញពី MOU ឆ្នាំ២០០១?

ចម្លើយ៖ ជាការឆ្លើយតបទៅនឹងការសម្រេចរបស់ថៃក្នុងការដកខ្លួនចេញពី MOU ឆ្នាំ២០០១នេះ កម្ពុជានឹងផ្តើមជំរុញ យន្តការនៃការផ្សះផ្សាដោយចាប់បង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (Compulsory Conciliation under the UNCLOS) ដែលបានសម្រេចនៅឆ្នាំ ១៩៨២។ នេះជាយន្តការអន្តរជាតិដែលមានគោលបំណងក្នុងការជួយ រដ្ឋភាគីដោះស្រាយវិវាទដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។ ការជ្រើសរើសយន្តការនេះបង្ហាញថា កម្ពុជានៅតែ ប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយដោយសន្តិវិធី មិនជ្រើសរើសការប្រឈមមុខដាក់គ្នា ប៉ុន្តែផ្តល់អាទិភាពលើផ្លូវច្បាប់ ដើម្បីការពារសិទ្ធិរបស់ខ្លួន៕

អត្ថបទទាក់ទង