Grand News Asia Close

Cambodia PR Team ទាក់ទងនឹងវិធានការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1011
Cambodia PR Team ទាក់ទងនឹងវិធានការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២៦ Cambodia PR Team ទាក់ទងនឹងវិធានការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងវិធានការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
ថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២៦


សំណួរទី ១៖ តើជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសថៃ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប នៅប្រទេសព្រុយណេ ទទួលបានលទ្ធផលអ្វីខ្លះ?
ចម្លើយ៖ ជំនួបទ្វេភាគីនេះបានផ្តល់លទ្ធផលវិជ្ជមានសំខាន់ៗក្នុងការរក្សានិងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសនៅពេលមានភាពតានតឹងនៅតាមព្រំដែន។ ភាគីទាំងពីរបានពិភាក្សាត្រង់ទៅត្រង់មកអំពីស្ថានភាពព្រំដែន និង វិធីកាត់បន្ថយភាពតានតឹង ដើម្បីជៀសវាងការប៉ះទង្គិចបន្ថែមទៀត។ ជាពិសេស ភាគីទាំងពីរក៍បានបញ្ជាក់ថា នឹងគោរពបទឈប់បាញ់និងបន្តដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈការចរចា ដោយមិនប្រើប្រាស់កម្លាំងប្រដាប់អាវុធ។

លើសពីនេះ ជំនួបទ្វេភាគីនេះក៏បានពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក ដោយបានពិភាក្សាអំពីវិធានការផ្សេងៗ ដើម្បីកសាងទំនុកចិត្ត និងបង្កើនកិច្ចសហប្រតិបត្តិការ។ ភាគីទាំងពីរក៏បានបញ្ជាក់ថានឹងគោរពច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ ដែលជាគោលការណ៍សំខាន់ក្នុងការដោះស្រាយបញ្ហាឱ្យបានយូរអង្វែង។
ជារួម ជំនួបទ្វេភាគីរវាងកម្ពុជានិងថៃនេះមិនត្រឹមតែជួយកាត់បន្ថយភាពតានតឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកផ្លូវឆ្ពោះទៅរកដំណោះស្រាយដែលនាំឱ្យមានសន្តិភាពយូរអង្វែង និងរួមចំណែករក្សាស្ថិរភាពសម្រាប់តំបន់អាស៊ានទាំងមូលផងដែរ។ ប៉ុន្តែ តើការអនុវត្តជាក់ស្តែងរបស់ភាគីថៃពិតជាដូចសម្តីនិយាយដែរឬទេ? នោះគឺជារឿងដែលត្រូវតាមដានបន្ត។

សំណួរទី ២៖ ហេតុអ្វីបានជារាជរដ្ឋាភិបាលផ្តល់អាទិភាពដល់យន្តការការទូតនិងច្បាប់អន្តរជាតិ ជំនួសឱ្យការប្រើប្រាស់កម្លាំងដើម្បីដោះស្រាយបញ្ហាព្រំដែន?
ចម្លើយ៖ ដំណោះស្រាយពិតប្រាកដគឺជាដំណោះស្រាយយូរអង្វែង មិនមែនជាការប៉ះទង្គិចគ្នាប្រដាប់អាវុធទេ ព្រោះវាមិនមែនជាដំណោះស្រាយឡើយ។ សម្តេចនាយករដ្ឋមន្ត្រី
ហ៊ុន ម៉ាណែត បានយល់យ៉ាងច្បាស់ថា «បើទោះបីជាកងកម្លាំងប្រដាប់អាវុធដ៏ក្លាហានរបស់យើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការការពារមាតុភូមិក៏ដោយ ក៏ការបង្ហូរឈាមមិនមែនជាដំណោះស្រាយនោះដែរ»។ តាមរយៈការប្រើប្រាស់យន្តការច្បាប់និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជាអាចទទួលបានសេចក្តីសម្រេចដែលមានការទទួលស្គាល់ជាសកល និងដែលមានភ្ជាប់កាតព្វកិច្ច។ ខុសពីជម្លោះប្រដាប់អាវុធដែលបង្កការលំបាកដល់ប្រជាពលរដ្ឋនៅតាមព្រំដែននិងបង្កអស្ថិរភាពសេដ្ឋកិច្ច ។ល។ ជោគជ័យដែលបានមកពីការចរចាគ្នាដោយសន្តិវិធីតាមច្បាប់អន្តរជាតិអាចធានាថា «ព្រំដែន
របស់យើងត្រូវបានកំណត់យ៉ាងច្បាស់លាស់ដែលភាគីទាំងពីរអាចទទួលយកបាន ហើយត្រូវបានទទួលស្គាល់ និងគោរពដោយសហគមន៍អន្តរជាតិជារៀងរហូត»។

សំណួរទី ៣៖ តើកម្ពុជាមានជំហរដូចម្តេចចំពោះសន្តិភាព និងអធិបតេយ្យភាព?
ចម្លើយ៖ កម្ពុជាប្រកាន់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍«សន្តិភាពជាអាទិភាព ប៉ុន្តែមិនបោះបង់អធិបតេយ្យភាពនិងប្រជាជន» ឡើយ។ ខណៈពេលកំពុងបន្តគោរពបទឈប់បាញ់ និងដោះស្រាយបញ្ហាដោយសន្តិវិធី កម្ពុជាក៏រក្សាសិទ្ធិពេញលេញក្នុងការការពារខ្សែបន្ទាត់ព្រំដែនអន្តរជាតិជាមួយប្រទេសថៃដោយប្រើប្រាស់គ្រប់មធ្យោបាយដើម្បីការពារខ្លួនស្របតាមច្បាប់អន្តរជាតិ។ កម្ពុជាមិនទទួលស្គាល់ការកែប្រែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងឡើយ ដោយចាត់ទុកវិធានការការទូតនិងច្បាប់អន្តរជាតិជាមធ្យោបាយដ៏សំខាន់ជាងគេដើម្បីធានាសន្តិភាព ស្ថិរភាព និងភាពយុត្តិធម៌សម្រាប់ប្រទេសទាំងពីរ និងសន្តិសុខសម្រាប់តំបន់ទាំងមូល៕

អត្ថបទទាក់ទង