Grand News Asia Close

ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះចេតនាអាក្រក់របស់ថៃនៅលើឆាកអន្តរជាតិ និងសារៈសំខាន់របស់ MOU ឆ្នាំ២០០១ ក្នុងការដោះស្រាយបញ្ហាព្រំដែន ថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦ ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1009
ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះចេតនាអាក្រក់របស់ថៃនៅលើឆាកអន្តរជាតិ និងសារៈសំខាន់របស់ MOU ឆ្នាំ២០០១ ក្នុងការដោះស្រាយបញ្ហាព្រំដែន ថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៦ ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះចេតនាអាក្រក់របស់ថៃនៅលើឆាកអន្តរជាតិ និងសារៈសំខាន់របស់ MOU ឆ្នាំ២០០១ ក្នុងការដោះស្រាយបញ្ហាព្រំដែន ថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះចេតនាអាក្រក់របស់ថៃនៅលើឆាកអន្តរជាតិ និងសារៈសំខាន់របស់ MOU ឆ្នាំ២០០១ ក្នុងការដោះស្រាយបញ្ហាព្រំដែន
ថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៦


សំណួរទី ១៖ តើកម្ពុជាយល់ដូចម្តេច ចំពោះការចោទប្រកាន់របស់ថៃនៅវេទិកាអង្គការសហប្រជាជាតិ អំពីបញ្ហាការឆបោកតាមអនឡាញ និងជម្លោះព្រំដែន?
ចម្លើយ៖ កម្ពុជាបដិសេធយ៉ាងដាច់ខាតចំពោះការចោទប្រកាន់របស់ថៃ ដោយចាត់ទុកជាការបង្កាច់បង្ខូចខុសពីការពិត និងបំផ្លើសស្ថានការណ៍ ដើម្បីបំភាន់សហគមន៍អន្តរជាតិ។ កម្ពុជាបញ្ជាក់ថា បញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាបញ្ហាអន្តរជាតិដ៏ស្មុគស្មាញ ដែលប៉ះពាល់ដល់ប្រទេសជាច្រើន មិនមែនមានតែកម្ពុជាមួយនោះទេ។ លើសពីនេះ កម្ពុជាមើលឃើញថាការលើកឡើងអំពីការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត គឺត្រូវបានថៃប្រើជាឧបាយកលនយោបាយ ដើម្បីបង្វែរចំណាប់អារម្មណ៍អន្តរជាតិចេញពីសកម្មភាពពិតនៅលើដី ដូចជាការឈ្លានពាន និងសកម្មភាពយោធារបស់ថៃនៅក្នុងដែនអធិបតេយ្យភាពកម្ពុជាជាដើម។

កម្ពុជាសូមបញ្ជាក់ថា ការប៉ះទង្គិចដែលកើតឡើងកន្លងមក គឺជាលទ្ធផលនៃការឈ្លានពានពីភាគីថៃ ហើយកម្ពុជាបានអនុវត្តសិទ្ធិការពារខ្លួន ដើម្បីរក្សាបូរណភាពទឹកដី។ ដូច្នេះ កម្ពុជាចាត់ទុកការប្រើប្រាស់វេទិកាអន្តរជាតិ ដើម្បីលើកបំភាន់ការពិត និងបំលែងបញ្ហាបច្ចេកទេសទៅជាឧបាយកលនយោបាយ ជារឿងដែលមិនអាចទទួលយកបានឡើយ ហើយមិនអាចជាមូលដ្ឋានសម្រាប់សន្តិភាព និងស្ថិរភាពបានទេ។

សំណួរទី ២៖ តើកម្ពុជាបានបញ្ជាក់អ្វីខ្លះអំពីផលប៉ះពាល់នៃជម្លោះព្រំដែនកម្ពុជា–ថៃ នៅវេទិកាអង្គការសហប្រជាជាតិ?
ចម្លើយ៖ កម្ពុជាបានថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការឈ្លានពាន និងជម្លោះប្រដាប់អាវុធពីសំណាក់ភាគីថៃ ដោយបញ្ជាក់ថា វាបានបង្កការខាតបង់យ៉ាងធ្ងន់ធ្ងរទាំងផ្នែកមនុស្សធម៌ និងសេដ្ឋកិច្ច។ ជាក់ស្តែង ការឈ្លានពានរបស់ថៃបណ្តាលឱ្យកម្ពុជាមានអ្នកស្លាប់ជាង ១០០នាក់ និងប្រជាពលរដ្ឋជាង ៦៤០,០០០នាក់ត្រូវបានបង្ខំឱ្យផ្លាស់ទីលំនៅខណៈសាលារៀន និងមណ្ឌលសុខាភិបាលជាច្រើនត្រូវបិទ។ ជម្លោះនេះក៏បានបង្កការរំខានដល់ពាណិជ្ជកម្ម និងទេសចរណ៍ផងដែរ ដែលបណ្ដាលឱ្យសេដ្ឋកិច្ចយឺតយ៉ាវ និងបង្ខំឱ្យរដ្ឋាភិបាលបង្វែរធនធានទៅដោះស្រាយបញ្ហាបន្ទាន់ជំនួសឱ្យការចំណាយលើការអភិវឌ្ឍ។ ទោះជាយ៉ាងណា កម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងអំពាវនាវឱ្យសហគមន៍អន្តរជាតិចូលរួមគាំទ្រដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែង។

សំណួរទី ៣៖ តើ MOU ឆ្នាំ២០០១ ដែលថៃប្រកាសថានឹងលុបចោលនោះមានគោលបំណងសំខាន់អ្វីខ្លះ?
ចម្លើយ៖ MOU ឆ្នាំ២០០១ មានគោលបំណងសំខាន់ក្នុងការឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយពិតប្រាកដ និងបំណងរួមរបស់ប្រទេសកម្ពុជា និងថៃក្នុងការរៀបចំដោយស្មោះត្រង់នូវក្របខ័ណ្ឌមួយដែលភាគីទាំងពីរអាចទទួលយកបាន ដើម្បីជាមូលដ្ឋានសម្រាប់ការទាញយកផលប្រយោជន៍រួមពីធនធាននៅក្នុងតំបន់ដែនសមុទ្រត្រួតគ្នា (OCA) ហើយក្នុងពេលដំណាលគ្នានោះ ក៏ជំរុញការកំណត់ព្រំដែនសមុទ្រស្របតាមច្បាប់អន្តរជាតិផងដែរ។ អនុស្សរណៈឆ្នាំ២០០១ ក៏បង្ហាញពីសុច្ឆន្ទៈរបស់ប្រជាជាតិទាំងពីរ ក្នុងកិច្ចខិតខំប្រឹងប្រែងកំណត់ព្រំដែនសមុទ្រមួយប្រកបដោយមិត្តភាព កិច្ចសហប្រតិបត្តិការនិងវិបុលភាពរួមគ្នាសម្រាប់ ប្រជាជននៃប្រទេសទាំងពីរ។ តាមសេចក្តីចែងនៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ឯកសារនេះនៅតែមានសុពលភាពរហូតដល់គោលបំណងរបស់អនុស្សរណៈនេះត្រូវបានសម្រេចពេញលេញ៕

អត្ថបទទាក់ទង