Grand News Asia Close

ទាក់ទងនឹងបំណងរបស់ថៃ ក្នុងការដកខ្លួនចេញពី MOU ឆ្នាំ២០០១ ថ្ងៃទី៣ ខែឧសភា ឆ្នាំ ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃអាទិត្យ ទី៣ ខែឧសភា ឆ្នាំ២០២៦ ប្រកាសព័ត៌មាន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1006
ទាក់ទងនឹងបំណងរបស់ថៃ ក្នុងការដកខ្លួនចេញពី MOU ឆ្នាំ២០០១ ថ្ងៃទី៣ ខែឧសភា ឆ្នាំ ២០២៦ ទាក់ទងនឹងបំណងរបស់ថៃ ក្នុងការដកខ្លួនចេញពី MOU ឆ្នាំ២០០១ ថ្ងៃទី៣ ខែឧសភា ឆ្នាំ ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងបំណងរបស់ថៃ ក្នុងការដកខ្លួនចេញពី MOU ឆ្នាំ២០០១
ថ្ងៃទី៣ ខែឧសភា ឆ្នាំ ២០២៦

សំណួរទី ១៖ ប្រសិនបើថៃដកខ្លួនចេញពី MOU ឆ្នាំ២០០១ តើវាមានន័យថាថៃអាចធ្វើសកម្មភាពឯកតោភាគីនៅតំបន់សមុទ្រត្រួតគ្នា (OCA) មែនដែរឬទេ?
ចម្លើយ៖ មិនអាចនោះទេ។ ការដកខ្លួនចេញពី MOU ឆ្នាំ២០០១ មិនមែនមានន័យថាថៃអាចធ្វើសកម្មភាពរុករក ឬទាញយកធនធានជាឯកតោភាគីនៅតំបន់សមុទ្រត្រួតគ្នា (OCA) បានឡើយ។ តំបន់នេះនៅតែជាតំបន់មានវិវាទដែលស្ថិតក្រោមគោលការណ៍ច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS)។ កម្ពុជាមានសិទ្ធិស្របច្បាប់ពេញលេញក្នុងការជំទាស់ និងប្រើយន្តការអន្តរជាតិដើម្បីការពារផលប្រយោជន៍ជាតិ ប្រសិនបើមានការរំលោភបំពានណាមួយកើតឡើង។

សំណួរទី ២៖ តើការលុប MOU ឆ្នាំ២០០១ ពិតជាអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ថៃនៅលើឆាកអន្តរជាតិមែនដែរឬទេ?
ចម្លើយ៖ ការលុប MOU ឆ្នាំ២០០១ ពិតជាអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ថៃនៅលើឆាកអន្តរជាតិ ព្រោះការដកខ្លួនចេញពីកិច្ចព្រមព្រៀងទ្វេភាគីដែលបានអនុវត្ត និងគោរពជាបន្តបន្ទាប់អស់រយៈពេលជាងពីរទសវត្សរ៍ មិនមែនជារឿងតូចតាចនោះទេ។ វាអាចធ្វើឱ្យសហគមន៍អន្តរជាតិ និងដៃគូវិនិយោគមើលឃើញថា ថៃកំពុងបង្ហាញភាពមិនច្បាស់លាស់ក្នុងការប្រកាន់ខ្ជាប់នូវកាតព្វកិច្ច និងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះកិច្ចព្រមព្រៀងអន្តររដ្ឋ។ វាអាចបង្កើតការសង្ស័យអំពីស្ថិរភាពគោលនយោបាយ និងភាពជឿជាក់របស់ថៃក្នុងការគោរពក្របខណ្ឌសហប្រតិបត្តិការដែលបានឯកភាពគ្នារួចហើយ។ កត្តានេះអាចប៉ះពាល់ដល់ទំនុកចិត្តរបស់វិនិយោគិនបរទេស ជាពិសេសក្នុងវិស័យថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ដែល ត្រូវការភាពច្បាស់លាស់ និងការប្តេជ្ញាចិត្តរយៈពេលវែងពីភាគីពាក់ព័ន្ធ។

សំណួរទី ៣៖ តើកម្ពុជាមានជំហរដូចម្តេច ចំពោះការពិចារណារបស់ថៃក្នុងការដកខ្លួនពី MOU ឆ្នាំ២០០១?
ចម្លើយ៖ កម្ពុជាបង្ហាញការសោកស្តាយយ៉ាងខ្លាំង ប្រសិនបើថៃសម្រេចដកខ្លួនជាឯកតោភាគី ព្រោះវាជាជំហានមួយដែលងាកចេញពីស្មារតីសហប្រតិបត្តិការ និងសុច្ឆន្ទៈដែលបានបង្កើតឡើងតាំងពីឆ្នាំ២០០១។ ការដកខ្លួនបែបនេះអាចប៉ះពាល់ដល់ការជឿទុកចិត្តរវាងភាគីទាំងពីរ និងធ្វើឱ្យដំណើរការសហប្រតិបត្តិការនៅតំបន់ដែនសមុទ្រត្រួតគ្នាមានបញ្ហា។ ទោះជាយ៉ាងណា កម្ពុជានៅតែប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះខ្លឹមសារ និងស្មារតីនៃ MOU ឆ្នាំ២០០១ ដោយបន្តគាំទ្រដំណោះស្រាយដោយសន្តិវិធី និងការអនុវត្តតាមច្បាប់អន្តរជាតិ។ កម្ពុជាក៏បង្ហាញឆន្ទៈក្នុងការបន្តធ្វើការជាមួយភាគីថៃផងដែរក្នុងក្របខ័ណ្ឌសហប្រតិបត្តិការដែលមានស្រាប់ ដើម្បីរក្សាផលប្រយោជន៍រួម និងធានាស្ថិរភាពយូរអង្វែងក្នុងតំបន់។ ក្នុងករណីអស់យន្តការឬក្របខណ្ឌទ្វេភាគីនេះ កម្ពុជានឹងបន្តស្វះស្វែងរកច្រកទាំងឡាយណាដែលអាច ដោះស្រាយបញ្ហាដោយសន្តិវិធី និងផ្អែកលើច្បាប់៕

អត្ថបទទាក់ទង