ទីភ្នាក់ងារ CISA ព្រមានពីចន្លោះប្រហោង 0-Day លើ Cisco Secure Firewall Management Center ដែលត្រូវបានវាយប្រហារនៅក្នុងយុទ្ធនាការមេរោគជម្រិតទារប្រាក់ (Ransomware)
ប្រភព |
ការព្រមានជាបន្ទាន់មួយបានបង្ហាញពីចន្លោះប្រហោង zero-day ដ៏ធ្ងន់ធ្ងរនៅក្នុងផលិតផលរបស់ Cisco ដែលពេលនេះត្រូវបានបញ្ចូលទៅក្នុងកាតាឡុក Known Exploited Vulnerabilities (ចន្លោះប្រហោងដែលត្រូវបានគេដឹងថាមានការវាយប្រហារ) របស់ CISA បន្ទាប់ពីមានការវាយប្រហារយ៉ាងសកម្មនៅក្នុងយុទ្ធនាការមេរោគជម្រិតទារប្រាក់។
អ្នកការពារបណ្តាញ និងអ្នកគ្រប់គ្រងសន្តិសុខ ត្រូវបានជំរុញឱ្យចាត់វិធានការជាបន្ទាន់។
ការកេងប្រវ័ញ្ច/វាយប្រហារយ៉ាងឆាប់រហ័សតាមរយៈចន្លោះប្រហោងនេះ ដោយអ្នកវាយប្រហារ (Threat Actors) ដែលមានបំណងផ្នែកហិរញ្ញវត្ថុ បានបង្ហាញពីហានិភ័យដ៏ធ្ងន់ធ្ងរដែលវាបង្កដល់បណ្តាញសហគ្រាសនៅទូទាំងពិភពលោក។
ចន្លោះប្រហោងសន្តិសុខដែលត្រូវបានកត់ត្រាជាលេខកូដ CVE-2026-20131 នេះ បានប៉ះពាល់ដល់ទាំងកម្មវិធី Cisco Secure Firewall Management Center (FMC) និង Cisco Security Cloud Control (SCC) Firewall Management។
@OUPNarith






