Grand News Asia Close

ទាក់ទងនឹងដំណើរទស្សនកិច្ចរបស់អង្គទូត តំណាងអង្គការអន្តរជាតិ និង ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅតំបន់ព្រំដែន កម្ពុជា-ថៃ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២៦ ប្រកាសព័ត៌មាន ព័ត៌មានជាតិ ស្រាវជ្រាវ 1005
ទាក់ទងនឹងដំណើរទស្សនកិច្ចរបស់អង្គទូត តំណាងអង្គការអន្តរជាតិ និង ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅតំបន់ព្រំដែន កម្ពុជា-ថៃ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ទាក់ទងនឹងដំណើរទស្សនកិច្ចរបស់អង្គទូត តំណាងអង្គការអន្តរជាតិ និង ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅតំបន់ព្រំដែន កម្ពុជា-ថៃ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងដំណើរទស្សនកិច្ចរបស់អង្គទូត តំណាងអង្គការអន្តរជាតិ និង ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅតំបន់ព្រំដែន កម្ពុជា-ថៃ

ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦
———-

– សំណួរទី ១៖ តើថ្មីៗនេះកម្ពុជាបានដឹកនាំអង្គទូត និងតំណាងអង្គការអន្តរជាតិចុះទៅទស្សនកិច្ចនៅតំបន់ណាខ្លះ?
– ចម្លើយ៖ កម្ពុជាបានដឹកនាំអង្គទូត និងតំណាងអង្គការអន្តរជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា ទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ ដែលស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ តាមរយៈដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានឃើញដោយផ្ទាល់ភ្នែកនូវការវិវត្តថ្មីៗនៅតាមបណ្តោយព្រំដែនដែលបង្កឡើងដោយកងកម្លាំងថៃ និងបានឃើញស្ថានភាពរបស់ពលរដ្ឋភៀសសឹកកម្ពុជាដែលកំពុងរស់នៅក្នុងជំរំបណ្តោះអាសន្ន និងមិនទាន់អាចត្រឡប់ទៅលំនៅដ្ឋានវិញបាន ដោយសារតំបន់របស់ពួកគេត្រូវបានកាន់កាប់ដោយខុសច្បាប់ដោយកងកម្លាំងថៃ។ ជាមួយគ្នានេះ ការចុះពិនិត្យនៅតំបន់ច្រកទ្វារព្រំដែនថ្មដា ក៏បានបង្ហាញឱ្យឃើញផងដែរពីសកម្មភាពដាក់បន្លាលួស និងទូកុងតឺន័រដោយកងកម្លាំងថៃ ដែលបិទផ្លូវជាតិលេខ៥៥ និងរារាំងពលរដ្ឋមិនឱ្យចូលទៅកាន់ផ្ទះសម្បែង និងដីធ្លីរបស់ខ្លួន។

– សំណួរទី ២៖ តើការនាំអង្គទូត តំណាងអង្គការអន្តរជាតិ និង ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះទៅទស្សនកិច្ចនៅតំបន់ព្រំដែន ផ្តល់ជាផលចំណេញអ្វីខ្លះចំពោះកម្ពុជា?
– ចម្លើយ៖ ការចុះទស្សនកិច្ចរបស់អង្គទូត តំណាងអង្គការអន្តរជាតិ និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ផ្តល់ជាផលប្រយោជន៍ជាច្រើនចំពោះកម្ពុជា ទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។ វាគឺជាមធ្យោបាយដ៏សំខាន់មួយក្នុងការធ្វើឱ្យសហគមន៍អន្តរជាតិបានឃើញដោយផ្ទាល់ភ្នែកនូវស្ថានភាពជាក់ស្តែងនៅតាមព្រំដែន ដោយកាត់បន្ថយការយល់ច្រឡំ តាមរយៈព័ត៌មានភូតកុហក ឬព័ត៌មានមិនពិត ព្រមទាំងបង្កើនការយល់ដឹងពីជំហរពិតប្រាកដរបស់កម្ពុជា។
លើសពីនេះ ការចូលរួមរបស់ភាគីអព្យាក្រឹត្យ ដូចជា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងតំណាងអង្គការអន្តរជាតិក៏មានតួនាទីសំខាន់ផងដែរក្នុងការផ្ទៀងផ្ទាត់ តាមដានការអនុវត្តបទឈប់បាញ់ និងកិច្ចព្រមព្រៀងពាក់ព័ន្ធឱ្យមានប្រសិទ្ធភាព ជួយលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងភាគីពាក់ព័ន្ធ ដែលជាគន្លឹះសម្រាប់ការរក្សាស្ថិរភាពយូរអង្វែង។ ម្យ៉ាងវិញទៀត ការចុះទស្សនកិច្ចបែបនេះបង្កើតជាសម្ពាធទៅលើភាគីថៃឱ្យគោរពកាតព្វកិច្ច និងជៀសវាងសកម្មភាពដែលអាចបង្កភាពតានតឹងបន្ថែមទៀត ព្រោះសកម្មភាពទាំងនោះស្ថិតក្រោមការតាមដានរបស់សហគមន៍អន្តរជាតិ។ ដូច្នេះ ក្នុងនាមប្រជាជាតិមួយ ថៃមិនអាចបណ្តោយឱ្យប្រទេសរបស់ខ្លួនមានកេរ្តិ៍ឈ្មោះមិនល្អក្នុងក្រសែភ្នែកសហគមន៍តំបន់ និងអន្តរជាតិឡើយ។ ជាមួយគ្នានេះ វាក៏ជួយពង្រឹងតួនាទីរបស់អាស៊ាន ក្នុងការសម្របសម្រួល និងធានាសន្តិភាពតំបន់ដោយបង្កើនការជឿជាក់លើយន្តការអន្តរជាតិ។

ជាចុងក្រោយ ការនាំអង្គទូត និង ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះទៅតំបន់ព្រំដែន មិនត្រឹមតែជាការបង្ហាញការពិតប៉ុណ្ណោះទេ ប៉ុន្តែជាយន្តការការទូតដ៏មានប្រសិទ្ធភាព ដែលជួយពង្រឹងជំហររបស់កម្ពុជានៅលើឆាកអន្តរជាតិក្នុងនាមជាប្រទេសដែលគោរពច្បាប់អន្តរជាតិ សន្តិភាព និងអាចការពារបានទាំងអធិបតេយ្យភាព និងអត្ថប្រយោជន៍ជាតិ៕

អត្ថបទទាក់ទង