Grand News Asia Close

ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិភាគទី៥ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី១ ភាគីថៃ ចាប់ផ្តើមកិច្ចប្រជុំនៅច្រកអន្តរជាតិប៉ោយប៉ែត

ដោយ៖ Morm Sokun ​​ | 4 ម៉ោងមុន English ប្រកាសព័ត៌មាន ព័ត៌មានជាតិ 1012
ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិភាគទី៥ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី១ ភាគីថៃ ចាប់ផ្តើមកិច្ចប្រជុំនៅច្រកអន្តរជាតិប៉ោយប៉ែត ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិភាគទី៥ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី១ ភាគីថៃ ចាប់ផ្តើមកិច្ចប្រជុំនៅច្រកអន្តរជាតិប៉ោយប៉ែត

សេចក្តីប្រកាសព័ត៌មាន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិឱ្យបានជ្រាបថា៖

នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិភាគទី៥ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី១ ភាគីថៃ បានចាប់ផ្តើមកិច្ចប្រជុំរបស់ខ្លួនហើយ នាវេលាម៉ោង ១៤:០០នាទី នៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់នឹងខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។ គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ ប្រធានក្រុមលេខាធិការ (RBC) កម្ពុជា និងគណៈប្រតិភូក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ភិថាយ៉ាគូល ពោធិ៍សុវណ្ណ ប្រធានក្រុមលេខាធិការ (RBC ) ថៃ។ នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរនឹងធ្វើការពិភាក្សាលើខ្លឹមសារ ព្រមទាំងធ្វើការផ្លាស់ប្តូរឯកសារគ្នាទៅវិញទៅមក ដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ។

គួររំលឹកផងដែរថា កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នេះធ្វើឡើងផ្អែកតាមស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីជំរុញការអនុវត្តសេចក្តីប្រកាសរួមខាងលើឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងកសាងទំនុកចិត្តគ្នាទៅវិញទៅមក សំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។

សូមគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមលេខាធិការនៃ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃផងដែរ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕

ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ – ខេត្តបន្ទាយមានជ័យ, ព្រះរាជាណាចក្រកម្ពុជា


Press Release
Unofficial Translation

H.E. Lieutenant General Maly Socheata, the Spokeswoman of the Ministry of National Defence of the Kingdom of Cambodia wishes to inform the public, both domestic and international media outlets, of the following:

On the afternoon of January 27, the Secretariat of the Cambodia-Thailand Regional Border Committee (RBC) convened at the Poipet International Border Checkpoint, between Cambodia’s 5th Military Region and Thailand’s 1st Army Area. The Cambodian delegation was led by Major General Sar Kimpak, Chief of the RBC Secretariat (Cambodia), while the Thai delegation led by Major General Phittayakool Pothisuwan, Chairman of the RBC Secretariat (Thailand). During the session, both sides discussed key agendas and exchanged documentation in preparation for the upcoming Special Meeting of the Cambodia-Thailand RBC, scheduled for January 29, 2026.

This meeting was conducted in accordance with the spirit of the Joint Statement of the 3rd Special Meeting of the General Border Committee (GBC) held on December 27, 2025. The primary objective is to ensure the full and effective implementation of the Joint Statement, foster mutual trust, and maintain peace and stability along the border to facilitate a return to normalcy.

It is also worth noting that the RBC Secretariat meeting is scheduled from January 27 to 28, 2026, under the observership of the ASEAN Observer Team (AOT) of Cambodia and Thailand.

January 27, 2026, Banteay Meanchey, Cambodia.


#CambodiaWantsPeace
#JusticeForCambodia

អត្ថបទទាក់ទង