Grand News Asia Close

សហភាពអឺរ៉ុប អាចនឹងផ្តល់ជូននូវរូបភាពពីផ្កាយរណប សម្រាប់ការឃ្លាំមើលបទឈប់បាញ់នៅព្រំដែនកម្ពុជា-ថៃ

ដោយ៖ Morm Sokun ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២៥ ព័ត៌មានជាតិ 1026
សហភាពអឺរ៉ុប អាចនឹងផ្តល់ជូននូវរូបភាពពីផ្កាយរណប សម្រាប់ការឃ្លាំមើលបទឈប់បាញ់នៅព្រំដែនកម្ពុជា-ថៃ សហភាពអឺរ៉ុប អាចនឹងផ្តល់ជូននូវរូបភាពពីផ្កាយរណប សម្រាប់ការឃ្លាំមើលបទឈប់បាញ់នៅព្រំដែនកម្ពុជា-ថៃ

 

លោកជំទាវ Kaja Kallas តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប៖ «ជម្លោះរវាងប្រទេសកម្ពុជា និងថៃ មិនត្រូវបណ្តោយឱ្យរាលដាលកាន់តែធ្ងន់ធ្ងរជាងនេះឡើយ។ ហេតុដូច្នេះហើយ បទឈប់បាញ់ ចាំបាច់ត្រូវតែស្តារឡើងវិញជាបន្ទាន់។

ខ្ញុំនឹងបន្តធ្វើលើកិច្ចការនេះ ដើម្បីជួយបញ្ឈប់ការកើនឡើងនៃជម្លោះ។ សហភាពអឺរ៉ុបអាចនឹងផ្តល់ជូននូវរូបភាពពីផ្កាយរណប សម្រាប់ការឃ្លាំមើលបទឈប់បាញ់។

នេះគឺជាសារដែលខ្ញុំបានជម្រាបជូនរដ្ឋមន្ត្រីការបរទេសថៃ និងរដ្ឋមន្ត្រីការបរទេសកម្ពុជា នៅក្នុងកិច្ចពិភាក្សានាព្រឹកថ្ងៃទី១៧ ខែធ្នូ នេះ»។
——————
#TruthFromCambodia
#CambodiaNeedsPeace
#JusticeForCambodia
#ThailandFireFirst
#AgainstThaiInvasion

អត្ថបទទាក់ទង