Grand News Asia Close

សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តដំណាក់កាលទី៤៖ គណនេយ្យភាពសមិទ្ធកម្ម» នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣ សម្រង់ប្រសាសន៍ 961
សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តដំណាក់កាលទី៤៖ គណនេយ្យភាពសមិទ្ធកម្ម» នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តដំណាក់កាលទី៤៖ គណនេយ្យភាពសមិទ្ធកម្ម» នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

CNV:

សម្ដេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃរាជរដ្ឋាភិបាល
ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកឧត្តមអគ្គរដ្ឋទូត និងតំណាងដៃគូអភិវឌ្ឍន៍
ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងស្ថាប័នជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីសោមនស្សក្រៃលែងដោយបានមកចូលរួមជាអធិបតីក្នុង«ពិធីប្រកាសដាក់ឱ្យអនុវត្តដំណា​ក់កាលទី៤៖ គណនេយ្យភាពសមិទ្ធកម្ម នៃកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ​ដែលជាទិវាប្រវត្តិសាស្ត្រមួយទៀត នៅក្នុងដំណើរការនៃការកែទម្រង់អភិបាលកិច្ចនៅកម្ពុជា។

ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា បាន និងកំពុងបន្តឈានឡើងជាលំដាប់ឥតឈប់ឈរនៅលើមាគ៌ាដ៏ត្រឹមត្រូ​វ និ​​ងប្រកបដោយក្ដីសង្ឃឹម។ ផ្លែផ្កាជាសមិទ្ធផលទទួលបាននាបច្ចុប្បន្ន ដុះចេញពីឫសគល់ដែលជាមូលដ្ឋានគ្រឹះពីអតីតកាល នោះគឺការបញ្ចប់ជាស្ថាពរនូវសង្គ្រាម និងការធានាបាននូវសុខសន្ដិភាពបរិបូរណ៍ពេញផ្ទៃប្រទេស។ សន្ដិភាព គឺជាបុរេលក្ខ​ខ​ណ្ឌជាសកល និងជាបរិយាកាសចម្បងមិនអាចខ្វះបានសម្រាប់ធានាដល់ដំណើរជីវិតជាប្រក្រតី និងការរីកចម្រើនជឿនលឿនរបស់ប្រទេសជាតិក្នុងគ្រប់ផ្នែក គ្រប់វិស័យ រួមបញ្ចូលទាំងការផ្ដល់ឱកាសដល់ការកែលម្អ ឬកែទម្រង់រចនាសម្ព័ន្ធ និងអភិបាលកិច្ចឱ្យកាន់តែប្រសើរឡើងថែមទៀតផងដែរ ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

ច្បាស់ណាស់ថា កន្លងមកយើងមិនបានរង់ចាំទាល់តែ ទទួលបានសុខសន្ដិភាពបរិបូរណ៍ពេញផ្ទៃប្រទេស ទើបចាប់ផ្ដើមកិច្ចការកែទ​​ម្រង់នោះទេ។ ផ្ទុយទៅវិញ ដោយតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ យើងបានចា​ប់ផ្ដើមធ្វើការកែទម្រង់លើគោ​លនយោបាយរបស់យើងជាបន្តបន្ទាប់ ដោយផ្ដោតលើអាទិភាពបន្ទាន់ទាំងឡាយស្របតាមបរិការណ៍ និងកាលៈទេសៈនៃសម័យកាលនីមួយៗ ចាប់តាំងពីក្រោយការ ដួលរលំនៃរបបប្រល័យពូជសាសន៍មកម្ល៉េះ។ យ៉ាងណាមិញ សុខសន្ដិភាព ស្ថិរភាពនយោបាយ និងឯកភា​ព​ជា​តិពេញផ្ទៃប្រទេស ដែលយើងសម្រេចបានមកដោយលំបាកបំផុត បានផ្ដល់ឱកាសឱ្យយើងអាចកែលម្អ និង​ស្ថាបនាបន្ថែ​មទៀ​ត លើប្រព័ន្ធអភិបាលកិច្ចរបស់យើង តាមរយៈការរៀបចំការ​ងារកែទម្រង់ជាប្រព័ន្ធ និងក្នុងលក្ខណៈជាកម្មវិធីរយៈពេលវែង ដែលមានការកំណត់ចក្ខុវិ​ស័​​យវែងឆ្ងាយ មានការបែងចែកជាដំ​ណា​ក់កា​លប្រកបដោយភាពជាក់ស្ដែងនិយម ជាមួយនឹងគោលដៅជាក់លាក់ ព្រមទាំងមា​​នរចនាសម្ព័ន្ធដឹកនាំ និងមានយន្តការអនុវត្តច្បាស់​លាស់។ យុទ្ធ​សាស្ត្រនេះបានបង្ហា​ញអំពីសេចក្ដីក្លាហាន មហិច្ឆតា និងឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាលើការកែទ​ម្រ​​​ង់ដោយតម្រូវទៅតាមបរិបទកម្ពុជា និងឆ្លើយតបបានតាមសេចក្ដីត្រូវការរបស់កម្ពុជា ប្រ​ក​ប​​ដោយមោទនភាព​ ប្រសិទ្ធភា​ព និង​ស័ក្ដិសិទ្ធភាព​។

{ចាប់ផ្ដើមសេចក្ដីអធិប្បាយ}

(១) សារបាននៃការធ្វើកំណែទម្រង់ក្រោយរបប ប៉ុល ពត

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!
ពិតមែនថាសុន្ទរកថានៅវែងឆ្ងាយ ក៏ប៉ុន្ដែខ្ញុំមិនគួររំលងទៅលើបញ្ហារំលឹកឡើងវិញនូវចំណុចខ្លះ ដែលគួរតែត្រូវបានចែករំលែកនៅក្នុងឱកាសនេះ ដែល​មានទាំងមន្ដ្រីរបស់កម្ពុជា និងដៃគូអភិវឌ្ឍន៍ ក៏ដូចជាប្រជាពលរដ្ឋដែល​កំពុងតាមដានការផ្សាយចេញពីទីនេះ។

ខ្ញុំសូមអរគុណលោកជំទាវអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុប ដែលតំណាង​ឲ្យដៃគូបានលើកពីការវាយតម្លៃខ្ពស់សម្រាប់យើង ប៉ុន្ដែ​ដូច​ដែលខ្ញុំបានបញ្ជាក់ថា យើងមិនរង់ចាំទាល់តែមានសន្ដិភាពពេញ​លេញ ទើបយើងធ្វើការកែទម្រង់នោះទេ។ ខ្ញុំអាចនិយាយបានថា​ ការ​រស់រានរបស់យើងខ្ញុំមកដល់ពេលនេះ​ គឺបានកើតចេញពីការកែទម្រង់នោះឯង។ ខ្ញុំអាចនិយាយបានថា ក្នុងជីវិតរបស់ខ្ញុំនេះ គឺជីវិត​ប្រឈមជាមួយគ្រោះថ្នាក់គ្រប់ពេល មិនមែនគ្រាន់តែជាបញ្ហា ដែល​យកក្បាលខ្ញុំទៅដោះដូរជាមួយនឹងការរស់រាន់មានជីវិត ចេញពីរបបខ្មែរក្រហមឡើយ​។ ហើយក៏មិនមែនការយកក្បាលរបស់ខ្ញុំទៅដោះដូរ​ជាមួយសន្ដិភាព ដែលអ៊ុនតាក់មិនអាចសម្រេចបាននោះដែរ។​ ប៉ុន្ដែ ក្បាលរបស់ខ្ញុំគឺបានដោះដូរជាមួយនឹងកំណែទម្រង់ដែលត្រូវធ្វើនៅពេលដែលខ្ញុំចាប់ផ្ដើមជាផ្លូវការជានាយករដ្ឋមន្ដ្រី។ ពេលនោះជីវិតរបស់ខ្ញុំពិតជាគ្រោះថ្នាក់ និងផុយស្រួយ នៅត្រង់ថា នៅពេល​ចូលគ្រប់គ្រងតំណែងជានាយករដ្ឋមន្ដ្រី ខ្ញុំដាក់ចេញនូវកញ្ចប់កែទំរង់ពីរ ដើរទន្ទឹមជាមួយគ្នា។ ទី១ កំណែទម្រង់ខាងនយោបាយ គឺត្រូវ​ដោះស្រាយជម្លោះកម្ពុជាតាមរយៈនៃការចរចា។ ចំណុចនេះក៏ជាចំណុចគ្រោះថ្នាក់នៃជីវិតរបស់ខ្ញុំ។ ទី២ គឺកំណែទម្រង់ខាងសេដ្ឋកិច្ច​នោះឯង។

(២) កំណែទម្រង់នយោបាយចាប់ផ្ដើមពីការចរចាសន្តិភាព

ដំបូង ខ្ញុំចង់និយាយអំពីកំណែទម្រង់ខាងនយោបាយកម្ពុជាដឹងតែ​ពីវាយគ្នាទេ ក៏ប៉ុន្ដែ គេមិនបានដឹងថាតើដំណោះស្រាយនយោបាយរ​បៀបណា? ខ្ញុំអរគុណ​ចំពោះបារាំង ដែលបានផ្ដល់ទីកន្លែងឲ្យខ្ញុំបានធ្វើការចរចាជាមួយសម្ដេច ព្រះនរោត្ដម សីហនុ នាពេលនោះតាមរយៈ​ជំនួបលើកទី១ និងទី២ ដែលខ្ញុំបានបង្ហោះកាលពីប៉ុន្មានថ្ងៃមុន​នេះនៅ Fère-en-Tardenois និង Saint-Germain-en-Laye គឺបានបង្កើតនូវឱកាស​នៃការសន្ទនាខាងនយោ​បាយ​ រហូតដល់មានកិច្ចព្រមព្រៀង​ទីក្រុងប៉ារីស និងប្រតិបត្ដិការសម្រាប់ការដោះស្រាយបញ្ហាកម្ពុជា​តាមផ្លូវនយោបាយ។​

(៣) កំណែទម្រង់សេដ្ឋកិច្ច គឺច្បាប់ផ្ដើមពីកំណែទម្រង់ដីធ្លី

កំណែទម្រង់សេដ្ឋកិច្ច​ គឺចាប់ផ្ដើមពីកំណែទម្រង់ដីធ្លី វាមិនមែនជា​បញ្ហាងាយស្រួលទេ។ សូមបញ្ជាក់ថានៅក្នុងរបប ប៉ុល ពល​ ដីធ្លី​ទាំងអស់ត្រូវបានរឹបអូសទៅជាសម្បត្ដិរដ្ឋ។ ក្រោយរបបប្រល័យ​ពូជ​សាសន៍ដួលរលំ យើងខ្ញុំគ្មានជម្រើសអ្វីក្រៅតែពីអនុវត្ដនូវកិច្ចការទាំង​ឡាយ ដើម្បីសង្គ្រោះជីវិតប្រជាជនសិន។ ពេលនោះ ២០ គ្រួសារមាន​គោមួយនឹម។ តើយើងខ្ញុំត្រូវធ្វើរបៀបម៉េចដើម្បីរស់? អ្នកទាំងអស់គ្នា​បានឃើញភ្នំពេញសព្វថ្ងៃនេះ គឺស្ទះទៅដោយឡាន ក៏ប៉ុន្ដែ ទីក្រុង​ភ្នំពេញកាលពី ៤៤ ឆ្នាំមុន នៅទីនេះគឺគ្មានមនុស្សនៅទេ។ អញ្ចឹង​អ្វីដែលជាកិច្ចការរបស់យើង គឺត្រូវធ្វើឯកជនភាវូបនីយកម្ម ជម្រុញការងារនេះ។ តើមនុស្សប៉ុន្មាននាក់ទៅ ដែលយល់ពីបញ្ហាសេដ្ឋកិច្ច? បើនៅទីនោះ មនុស្សមួយចំនួនដែលធ្លាប់ទៅរៀននៅភាគខាង​ជើងវៀតណាម ក្រោយសន្និសីទហ្សឺណែវ ឆ្នាំ១៩៥៤ ពួកគាត់ត្រឡប់​មកវិញដោយនាំមកនូវគំនិតទាក់ទិនធ្វើសហករណ៍ ធ្វើរួម និងចែកផល។

(៤) កំលាំងសង្កត់ ៣ មកលើជីវិតផ្ដើមជានាយករដ្ឋមន្រ្តី

អញ្ចឹង​ទេ ខ្ញុំអាចនិយាយបានថាមានកំលាំងសង្កត់បីមកលើជីវិតរបស់​ខ្ញុំ​នៅពេលនោះ​។ ទី១ តើជាអ្វី ដែលធ្វើឲ្យខ្ញុំលំបាក? គឺផ្ទៃក្នុងខ្លួនឯង​មិនយល់ថា អ្វីទៅជាកំណែទម្រង់នយោបាយ? អ្វីទៅជាការចរចា? អ្វីទៅជាសេដ្ឋកិច្ចឯកជន? បើនៅក្នុងមនុស្សរបស់យើង គឺនិយាយ​តែពីរឿងច្បាំង ហ្នឹងជាផ្នែកនយោបាយ។ ឯនិយាយពីសេដ្ឋកិច្ច ពួកគេ​ស្អប់នូវសេដ្ឋកិច្ចឯកជន។ ចំណុចនេះជាចំណុចដែលខ្ញុំត្រូវប្រឹងធ្វើ​ពីមូលដ្ឋានដើម្បីដោះស្រាយបញ្ហា។ ផ្នែកកសិកម្ម ដែលថ្ងៃនេះ​ឯកឧត្តម​ ប៉ុល សារឿន ដែលពីមុននេះគាត់ជាអភិបាលខេត្តតាកែវ គាត់គឺជាអ្នកដឹកនាំកែទម្រង់ដីធ្លី គាត់តែងភូតថ្នាក់លើជានិច្ចថា គាត់បាន​ធ្វើជាក្រុមសាមគ្គីបង្កបង្កើនផល ប៉ុន្ដែការពិតគាត់បានចែកដីឲ្យប្រជាជន។ ខ្ញុំឧស្សាហ៍ទៅខេត្តតាកែវដើម្បីសិក្សាអំពីរបៀបនៃការដោះស្រាយដីធ្លី​ជូនប្រជាជន ព្រោះពេលនោះដីជាដីរបស់រដ្ឋទាំងអស់​អត់មានចែកឲ្យនរណាទេ។ អញ្ចឹងប្រជាជនគ្មានការនឹងនរចិត្តទេ។ អញ្ចឹងខ្ញុំត្រូវយករឿងពីមូលដ្ឋានមក ដើម្បីជំរុញថា្នក់លើដោះស្រាយវិញ។ ឯរឿងនយោបាយ ខ្ញុំសូមជម្រាប ខ្ញុំត្រូវដូររដ្ឋមន្ដ្រីការពារជាតិ និងដូររដ្ឋមន្ដ្រីការបរទេស ព្រោះរដ្ឋមន្ដ្រីការពារជាតិ និងរដ្ឋមន្ដ្រីបរទេស ប្រឆាំង​នឹងការចរចា តើនាយករដ្ឋមន្ដ្រីត្រូវធ្វើយ៉ាងម៉េច? ដូច្នេះ ខ្ញុំសុខចិត្ត​ត្រឡប់ទៅធ្វើរដ្ឋមន្រ្តីការបរទេសវិញ ទន្ទឹមនឹងការដូរយកសម្ដេចពិជ័យ​សេនា ទៀ បាញ់ ពីក្រសួងសាធារណការ មកក្រសួងការពារ​ជាតិវិញ ដើម្បីបម្រើឲ្យការចរចា។ ដូច្នេះផ្ទៃក្នុងមិនយល់គឺជាគ្រោះថ្នាក់​ធំណាស់រឿងនេះ មិនមែនជារឿងតូចតាចទេ នេះជាកំលាំងសង្កត់​ទី ១ សម្រាប់ជីវិត នយោបាយរបស់ខ្ញុំ។

ឯចំណុចទី២ គឺកងទ័ព​វៀត​ណាមនៅកម្ពុជាពេលនោះ មិនតិចជាង ១០ ម៉ឺននាក់ទេ នៅពេល​ដែលខ្ញុំចាប់ផ្ដើមធ្វើកំណែទម្រង់។ ក្នុងពេលដែលវៀតណាមអត់ទាន់​ធ្វើកំណែទម្រង់អ្វីទាំងអស់ នៅក្នុងប្រទេសវៀតណាមគឺធ្វើសហករណ៍ ចែកចាយផល។ ប៉ុន្ដែ ជាភ័ព្វសំណាងរបស់ខ្ញុំ នៅត្រង់ថា​ វៀតណាម​មកកម្ពុជាត្រឹមតែជួយផ្ដួលរំលំរបប ប៉ុល ពត និងទប់ស្កាត់ការវិល​ត្រឡប់មកវិញនៃរបប ប៉ុល ពត ប៉ុន្ដែ វៀតណាមបានផ្ដល់លទ្ធភាពឲ្យយើងខ្ញុំ ដើម្បីសម្រេចនូវកិច្ចការទាក់ទងនឹងនយោបាយ សេដ្ឋកិច្ច-សង្គម។ ដូច្នេះ បានជាក្នុងមួយពេលដែលខ្ញុំប្រជុំជាមួយនឹងដៃគូអភិវឌ្ឍន៍ ខ្ញុំបាននិយាយប្រាប់ថា អស់លោកកាលមុននេះ អស់លោកតែងនិយាយថា ខ្ញុំជាអាយ៉ងវៀតណាម ក៏ប៉ុន្តែ ខ្ញុំមានសិទ្ធិសម្រេចច្រើនជាងអ្វីដែលខ្ញុំសម្រេចនៅពេលនេះ នៅត្រង់ថា នៅពេលនេះ បើខ្ញុំមិនធ្វើតាមអស់លោក អស់លោកនឹងកាត់ជំនួយរបស់ខ្ញុំ។ ប៉ុន្តែកាលពីពេលនោះវៀតណាមនៅជួយយើងខ្ញុំ ប៉ុន្តែ វៀតណាមផ្តល់សិទ្ធិឲ្យយើងខ្ញុំសម្រេចកិច្ចការរបស់ខ្លួន ទាំងនយោបាយ ទាំងសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងពេលវៀតណាមនៅធ្វើសហករណ៍ កម្ពុជាគឺចាប់ផ្តើមអនុវត្តនូវការធ្វើឯកជនរួចស្រេចទៅហើយ។ ដូច្នេះបានជាវៀតណាមចូលអង្គការពាណិជ្ជកម្មពិភពលោកក្រោយកម្ពុជា។

ឥឡូវចំណុចទី ៣ គឺជាអ្វី? ចំណុចទី ៣ គឺពេលនោះ យើងខ្ញុំទទួលទណ្ឌកម្មពីប្រទេសនានា មានតែសូវៀត និងក្រុមប្រទេសសង្គមនិយមនៅអឺរ៉ុបខាងកើតដែលហៅថា Comecon តែប៉ុណ្ណោះ ដែលផ្តល់ជំនួយឲ្យយើងខ្ញុំ ជាមួយសាធារណរដ្ឋឥណ្ឌា និងចំណែកណាមួយ ដែលបានផ្តល់ជំនួយដល់កម្ពុជា។ អញ្ចឹងពេលនោះមិនទាន់មាន Perestroika និង Glasnost របស់ Gorbachev នៅមូស្គូ ឬអតីតសហភាពសូវៀតនោះទេ។ អញ្ចឹងទេ វាជាការងាយណាស់ នៅពេលដែលសូវៀតគ្រាន់តែនិយាយថា បើទុក ហ៊ុន សែន ធ្វើនាយករដ្ឋមន្រ្តី សូវៀតនឹងកាត់ជំនួយ ប៉ុន្តែ សូវៀតមិនបានធ្វើនូវកិច្ចការងារនេះទេ។ ដូច្នេះហើយបានជាបើកឱកាសឲ្យខ្ញុំធ្វើការកែទម្រង់ ទាំងខាងនយោបាយ និងខាងសេដ្ឋកិច្ចរហូតមកដល់ពេលនេះ។

(៥) កម្ពុជាចាប់ផ្ដើមកែទម្រង់តាំងពីពេលនៅជាប់ទណ្ឌកម្មមកម្ល៉េះ

អញ្ចឹងទេ ចំណុចដែលយើងកែទម្រង់ទាក់ទងនឹងការគ្រប់គ្រងសាធារណៈ វាមិនលំបាកជាងការកែទម្រង់ដែលខ្ញុំត្រូវលះបង់ក្បាលរបស់ខ្ញុំ ដើម្បីកំណែទម្រង់ខាងនយោបាយ និងសេដ្ឋកិច្ចនៅកម្ពុជាទេ រាប់ទាំងកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ គឺជាកំណែទម្រង់ដែលគ្មានអ្វីត្រូវព្រួយបារម្ភ និងគ្រោះថ្នាក់នោះទេ ព្រោះអារឿងគ្រោះថ្នាក់នៃកំណែទម្រង់ដែលខ្ញុំបាននិយាយអម្បាញ់មិញ កម្លាំងសង្កត់ ៣ យ៉ាង គឺសង្កត់មកលើក្បាលរបស់ខ្ញុំតែម្តង។ ក៏ប៉ុន្តែ ទីចុងបំផុត ខ្ញុំបាននាំប្រទេសពីស្ថានភាពដ៏យ៉ាប់យ៉ឺននៃសេដ្ឋកិច្ចផែនការ ឆ្លងកាត់ការកែទម្រង់អន្តរកាល រវាងផែនការនិងទីផ្សារ មកកាន់សេដ្ឋកិច្ចទីផ្សារ ដែលមកដល់ពេលនេះ យើងមានប្រព័ន្ធហិរញ្ញវត្ថុ ដែលចូលដល់ដំណាក់កាលទី៤ ដែលឥឡូវនេះ យើងនៅបន្តអនុវត្តនូវថវិកាផ្សារភ្ជាប់គោលនយោបាយដែលចាប់ពីថ្ងៃនេះទៅ យើងនឹងមានការផ្លាស់ប្តូរទៅកាន់ដំណាក់កាលទី៤។ អញ្ចឹង ខ្ញុំគួរតែយកឱកាសនេះបញ្ជាក់ថា មិនមែនជាបញ្ហាលេងសើចនោះទេ ហើយក៏មិនមែនគ្រាន់តែជាការឃោសនាខាងនយោបាយលើក្រដាស និងដេញថ្លៃក្នុងរយៈពេលនៃការបោះឆ្នោតនោះដែរ។ ប៉ុន្តែ យើងបានឆ្លងកាត់នៃការធ្វើរឿងនេះតាំងពីចាប់ផ្តើម តាំងពីការលំបាកបំផុត យើងអត់រង់ចាំដល់ទៅមានជំនួយសហភាពអឺរ៉ុប យើងអត់រង់ចាំដល់មានធនាគារពិភពលោក ឬ IMF ឬធនាគារអភិវឌ្ឍន៍អាស៊ីទេ។ យើងកែតម្រង់តាំងពីយើងនៅជាប់ទណ្ឌកម្មពីបណ្តាប្រទេសនានាមួយចំនួន ដែលគាំទ្ររដ្ឋប្រហារយោធា និងគាំទ្ររបបប្រល័យពូជសាសន៍នៅឯអង្គការសហប្រជាជាតិ។ ខ្ញុំគ្រាន់តែជាការរំលឹកដើម្បីឲ្យមន្រ្តីរបស់យើងយល់អំពីបញ្ហានេះ បូកបន្ថែមនូវការបង្ហាញនូវការដែលអ្នកទាំងឡាយមិនអាចដឹងអំពីប្រវត្តិរបស់កម្ពុជា។

{បញ្ចប់សេចក្ដីអធិប្បាយ}

ផ្អែកលើសាវតារ និងទស្សនៈវិស័យនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញជាបន្តបន្ទាប់ នូវកម្មវិធីកែ​ទម្រង់ក្នុងលក្ខណៈជាប្រ​ព័ន្ធ ឬការកែ​ទម្រង់រចនាសម្ព័​ន្ធរយៈពេលវែង លើវិស័យសំខាន់ៗ សំដៅលើកកម្ពស់​គុ​ណ​ភាពនៃប្រព័ន្ធអភិបាលកិច្ចដែ​លរួមមានចំនួន៤ គឺ៖ កម្មវិធីកែទម្រង់ការ គ្រប់គ្រងហិរ​ញ្ញ​វត្ថុសាធារណៈ កម្មវិ​ធីជាតិសម្រាប់ការអភិ​វ​ឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោ​ម​ជាតិ កម្មវិធីជាតិកែទ​ម្រ​ង់រដ្ឋបាលសាធារណៈ និង​កម្មវិធីកែទម្រ​ង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌។ ជាមួយនឹងរចនាសម្ព័​ន្ធ​ដឹកនាំ យន្តការអនុវត្ត និងផែនការសកម្មភាពលម្អិតច្បាស់លាស់ កម្មវិធីកែទម្រង់នីមួយៗទទួ​លបាននូវការសាទរ និងការគាំទ្រយ៉ាងសកម្មពីសំណាក់ដៃគូអភិវឌ្ឍន៍ ពាក់ព័ន្ធនានា រួមបញ្ចូលនូវការផ្ដល់ជំនួយបច្ចេកទេស ​និងហិរញ្ញវត្ថុជាបន្តបន្ទាប់ ក្នុ​ង​ភាពជាដៃគូកិច្ចសហប្រតិបត្តិការ និងការគោរពភាពជាម្ចាស់របស់រាជរដ្ឋាភិបាលកម្ពុជា។

សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី !
ឥឡូវនេះ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានឈានមកដល់ដំណាក់កាលទី៤ ដែលជាដំណាក់កាលចុងក្រោយរបស់ខ្លួនបន្ទាប់ពីត្រូវបានអនុវត្តអស់រយៈពេលជិត ២០ ឆ្នាំ។ ខ្ញុំចាំបានថា ខ្ញុំផ្ទាល់បានធ្វើជាអធិបតីក្នុងពិធីប្រកាសដាក់ចេញនូវដំណាក់កាលទី១ នៃកម្មវិធីកែទម្រង់នេះ នៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០០៤។ ជាមួយនឹងឆន្ទៈមុតស្រួចឥតរាថយ និងឥតងាករេ រាជរដ្ឋាភិបាលកម្ពុជាបានជំរុញអនុវត្តកម្មវិធីកែទម្រង់ដ៏មានសារៈសំខាន់បំផុតមួយនេះ ឆ្លងកាត់ដំណាក់កាលធំៗចំនួន ៣ រួមមាន៖

ដំណាក់កាលទី ១ ត្រូវបានអនុវត្ត ពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០០៨ ដែលមានគោលដៅគន្លឹះ សំដៅលើ ការបង្កើនភាពជឿទុកចិត្តនៃ​ថវិកា
ដំណាក់កាលទី ២ ត្រូវបានអនុវត្តពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៥ ដែលមានគោលដៅគន្លឹះ សំដៅលើ ការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ​ និងឮ
ដំណាក់កាលទី ៣ ត្រូវបានអនុវត្តពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២២ ដែលមានគោលដៅគន្លឹះ សំដៅលើ ការបង្កើនការផ្សារភ្ជាប់ថវិកាទៅនឹងគោល- នយោបាយ។
ដំណាក់កាលទី ៤ ដែលយើងកំពុងប្រកាសដាក់ឱ្យ ចាប់ផ្តើមអនុវត្តនាពេលនេះ ត្រូវបានគ្រោងចាប់អនុវត្តពីឆ្នាំ ២០២៣ នេះរហូតដល់ឆ្នាំ ២០២៧ ដែលមានគោលដៅគន្លឹះ សំដៅលើការបង្កើនគណនេយ្យភាពសមិទ្ធកម្ម។
ជារួមការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងរយៈពេលប្រមាណ ២០​ ឆ្នាំ​កន្លងទៅនេះ បានបង្កើតសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើននៅកម្ពុជា ទាំងសមិទ្ធផលក្នុងការកែលម្អអភិបាលកិច្ច​នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងទាំង​សមិទ្ធផលក្នុងទិដ្ឋភាពនៃការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ ជាការពិត ការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គម មានទំនាក់ទំនងយ៉ាងស្អិតល្មួតជា​មួយនឹងសមិទ្ធកម្ម នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឬថវិកាជាតិ។ នៅឆ្នាំ ២០០៣ មុនការចាប់ផ្ដើមអនុវត្តកម្មវិធីកែទម្រង់នេះ ចំណូល ថវិកាជា​តិសរុប មានប្រមាណតែ ១ ៨២១ ប៊ីលាន រៀលប៉ុណ្ណោះ រីឯចំណាយថវិកាជាតិមានប្រមាណ ២ ៩៩៤ ប៊ីលានរៀល។ រយៈពេល ២០ ឆ្នាំក្រោយ ចំណូលថវិកាជាតិ ក្នុងឆ្នាំ ២០២៣ ត្រូវបានប៉ាន់ស្មានថា នឹងមានរហូតដល់ ៣២ ៩៣៦ ប៊ី​លានរៀល ឯណោះ រីឯចំណាយថវិកាជាតិសរុបមានប្រមាណ ៤១ ៥៣៧ ប៊ីលានរៀល។ សូចនាករសមិទ្ធកម្មដ៏ល្អប្រ​​សើរនេះ គឺជាឃ្នាស់សេដ្ឋកិច្ចដ៏សំខាន់បំផុតមួយ ដែលធ្វើឱ្យ​កម្ពុជាទទួលបានកំណើន និងបន្តស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ រហូតដល់សម្រេចបាននូវចំណាត់ថ្នាក់ជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ ២០១៥ និងកំពុងបោះជំហានប្រក​បដោយភាពជឿជាក់ ទៅកាន់ឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង​ជាប្រទេសមា​នចំណូល កម្រិតខ្ពស់នៅឆ្នាំ ២០៥០។

សមិទ្ធកម្មដ៏ប្រសើរនេះ ក៏បានផ្ដល់លទ្ធភាពកាន់តែខ្ពស់ ជូនរាជរដ្ឋាភិបាលក្នុងការលើ​កកម្ពស់កម្រិតជីវ​ភា​ព​រស់នៅ​​របស់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាលើកកម្ពស់ជីវភាព និងគុណភាពរបស់មន្ត្រីរាជការ ពង្រឹងប្រសិទ្ធភាពស្ថាប័នសាធារណៈ និងបម្រើសេវាសាធា​រណៈជូនប្រជាពលរដ្ឋបានកាន់តែល្អឡើង តាមរយៈអាទិភាពចំនួន ៤ នៅក្នុងយុទ្ធសាស្ត្រចតុកោណ គឺ៖ មនុស្ស ផ្លូវ ទឹក និងភ្លើង ដែលសំដៅដល់ការកសាង និងការអភិវឌ្ឍឥតឈប់ឈរនូវហេដ្ឋារចនាសម្ព័ន្ធ ទាំងរូបវន្ត និងមិនមែនរូបវន្តលើគ្រប់វិស័យ។ រឹតតែសំខាន់ជាងនេះ សមិទ្ធផលទាំងអស់នេះ គឺជាកត្តារួមចំណែកដ៏ធំធេងក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជាដែលមានការធ្លាក់ចុះជាលំដាប់។

លើសពីនេះ សុខភាពដ៏ល្អប្រសើរនៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ក៏បានធ្វើឱ្យរាជរដ្ឋាភិបាលមានថវិកាស​ន្សំគ្រប់គ្រា​ន់​​ ដើម្បីដោះស្រាយបញ្ហាជាយថាហេតុទាំងឡាយនាគ្រាកន្លងទៅជាអាទិ៍៖ ការឆ្លើយតបនឹងស្ថានភាពមិនអំណោយផល បង្កឡើងដោយវិបត្តិសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុសកលលោកក៏ដូចជាការឆ្លើយតបនឹងគ្រោះមហន្តរាយ និង គ្រោះធម្មជាតិផ្សេងៗដែលមិ​ន​អាចស្មានទុ​ក​ជា​មុនបាន។ ជាក់ស្ដែងរាជរដ្ឋាភិបាលកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ខាងផ្នែកហិរញ្ញវត្ថុ ក្នុងការគ្រ​ប់គ្រងប្រក​បដោយប្រសិទ្ធភាពខ្ពស់ នូវវិបត្តិសុខុមាលភាពសង្គម និងសេដ្ឋកិច្ច ដែលបណ្ដាលមកពីការរីករាលដាលជា​​សកលនៃជំងឺកូវីដ-១៩ រហូតកម្ពុជា ត្រូវបានទទួលស្គាល់នៅក្នុងកម្រិតសកលលោកថា ជាប្រទេស គ្រប់គ្រងជំងឺកូវីដ-១៩ បា​ន​យ៉ាងល្អ​ និងជាប្រទេសស្ទុះងើបឡើងវិញពីវិបត្តិនៃជំងឺកូវីដ-១៩ បានយ៉ាងរហ័ស។​​​

រឹតតែសំខាន់ថែមទៀត ក្នុងបុព្វហេតុឯករាជ្យ និងអធិបតេយ្យជាតិ សមិទ្ធកម្មដ៏ល្អនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានពង្រឹងឱ្យកាន់តែមាំមួនឡើង នូវភា​ព​ជាម្ចាស់ និងតួនាទីរបស់រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការទទួលខុសត្រូវលើជោគវាសនារបស់ប្រទេសជាតិដោ​​យ​​បានកាត់បន្ថយការពឹងពា​ក់លើការខ្ចីពីក្រៅប្រទេស ដែលបច្ចុប្បន្ន ការខ្ចីពីក្រៅប្រទេសប្រចាំឆ្នាំមានទំហំមិនស្មើនឹង ២០ ភាគរយ នៃថវិ​កាជាតិសរុបនោះទេ។ ផ្ទុយទៅវិ​ញ នៅក្នុងអតីតកាល ៣០ ឆ្នាំមុន ចំណូលក្នុងស្រុកដែលយើងរកបានដោយខ្លួនឯង មានត្រឹមប្រមាណមួយភាគបីនៃថវិកាជាតិសរុបតែប៉ុណ្ណោះ បានន័យថា តមូ្រវការប្រមាណពីរភាគបីនៃថវិកាជាតិត្រូវបានដោះស្រាយដោយប្រភពធនធានជាជំនួយហិរញ្ញវត្ថុពីក្រៅប្រទេស។ នេះ​គឺជាលទ្ធផលជាក់ស្ដែងដែលយើងសម្រេចបាន​ ស្របតាមគោលជំហរដឹកនាំ ដែ​ល​ខ្ញុំបានប្រកាសជាសាធារណៈ នាពេលកន្ល​ងទៅ គឺ៖ «កែទម្រង់-រស់ មិនកែទម្រង់-ស្លាប់»។ទស្សនៈដឹកនាំនេះ រួមជាមួយនឹងសមិទ្ធផលជាក់ស្តែង​ នៃកិច្ចការកែទម្រង់បានធ្វើឱ្យក្ដីរំពឹងទុកលើការកសាងប្រជាជាតិរបស់យើង ដែលត្រូវបានចារឹកទុកក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ ក្លាយទៅជាការពិតនោះគឺ៖ ​​ «ទទួលខុសត្រូវខ្ពស់ចំពោះវាសនាអនាគតជាតិឱ្យបានឈានឡើង រីកចម្រើនលូតលាស់ សម្បូររុងរឿងជានិច្ចនិរន្តរ៍» និងប្រែក្លាយកម្ពុជាឱ្យទៅជាកោះសន្ដិភាព»យ៉ាងពិតប្រាកដ។

សន្ដិភាព និងវិបុលភាពសង្គម ដែលកំពុងតែផ្តល់មនុញ្ញផល ដល់យើងទាំងអស់គ្នានាបច្ចុប្បន្ននេះ បានធ្វើឱ្យយើងមានមោទ​ន​ភាពជាតិយ៉ាងក្រៃលែង និងមានការជឿជាក់កាន់តែ រឹងមាំថា «ខ្មែរពិតជាអាចធ្វើបាន»។ ប៉ុន្តែច្បាស់ណាស់ថា យើងក៏មិនត្រូវស្កប់ស្កល់ ឬល​ង់លក់នៅក្នុងជោគជ័យបច្ចុ​ប្បន្នដែរ។ ផ្ទុយទៅវិញ យើងត្រូវប្រឹងប្រែងរៀនសូត្រ និងដកស្រង់ពិសោធន៍ពីការអនុវ​ត្តន៍ និងបណ្តាបញ្ហាប្រឈមនាពេលកន្ល​ងទៅ ដើ​ម្បី​បោះជំហានទៅដំណាក់កាលថ្មីជាបន្តទៀត ជាមួយនឹងមហិច្ឆតាបែបប្រាកដនិ​យ​​ម និងមិនបង្អ​ង់រង់ចាំ។ ប្រការនេះមានន័យថា យើងត្រូវវាយតម្លៃឱ្យចំសកម្មភាពជាអាទិភាពដែលយើងត្រូវធ្វើជាបន្ទាន់ និងអា​ចធ្វើ​ទៅបាន ដើ​ម្បី​​ឆ្លើ​យតបឱ្យចំសេចក្ដីត្រូវការចាំបាច់រ​បស់ប្រជាពលរដ្ឋ និងឱ្យសម្រេចបានលទ្ធផលកាន់តែប្រសើរ និងប្រកបដោយប្រសិទ្ធភាពខ្ពស់តាមការរំពឹងទុក ស្របពេលដែលយើងត្រូវមានការប្រុងប្រយ័​ត្ន​ខ្ពស់លើក​ត្តាបរិបទ និងកត្តាបរិស្ថានគ្របដណ្ដប់ជារួមផងដែរ ដើម្បីធានានូវការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានឱ្យបានក្នុងកម្រិតជាអតិបរមា។

សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី !
នៅក្នុងគោលដៅនៃ «ការពង្រឹងគណនេយ្យភាពសមិទ្ធកម្ម» នេះ ដែលសំដៅទៅដល់ការទទួលខុសត្រូ​វផ្អែកលើលទ្ធផល ការកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជាបានឈានចូលមកដល់ដំណាក់កាលយុទ្ធសាស្ត្រកម្រិតខ្ពស់ ដែលជាគោលដៅដ៏ចម្បងរបស់យើង នោះគឺការប្រែប្រួ​​លជាសារវ័ន្តផ្នែកគោលនយោបាយ និងយុទ្ធសាស្ត្រអាទិភាព ដែលសំដៅដល់ការពង្រឹងប្រសិទ្ធភាព គុណភាព និងការ​ទទួលខុសត្រូវលើលទ្ធផលនៃការអនុវត្តរបស់ស្ថាប័នសាធារណៈ និងមន្ត្រីរាជការក្នុងក្របខណ្ឌរាជរដ្ឋាភិបាលទាំងមូល។ ក្នុងន័យនេះ សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាមួយនឹងការទទួលបាននូវការផ្ទេរសិទ្ធិអំណាច ក្នុងការគ្រប់គ្រងធនធានហិរញ្ញវត្ថុរបស់ខ្លួន ក្រសួង-ស្ថាប័ននីមួយៗនឹងត្រូវមានការទទួលខុសត្រូវខ្ព​ស់លើការប្រើប្រាស់ថវិកាឱ្យបានប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធិភាព ព្រមទាំងចំគោលដៅកំណត់ ពោលគឺម្ខាងត្រូវទទួលខុសត្រូ​វ​លើការសម្រេចឱ្យបាននូវគោលបំណងគោលនយោបាយបេសកកម្ម និងសូចនាករលទ្ធផលរំពឹងទុករបស់ខ្លួនអនុលោមតាមគោលការណ៍នៃ «ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ» និងម្ខាងទៀតត្រូវទទួលខុសត្រូវយ៉ា​ងម៉ឺងម៉ាត់ លើការប្រើប្រាស់ថវិកាដែលត្រូវបានអនុម័តផ្ដល់ជូន ឱ្យបានប្រកបដោយប្រ​សិ​​ទ្ធភាព តម្លាភាព និងគណនេយ្យភាព ព្រមទាំងធានាបាននូវ «តម្លៃនៃលុយ» ស្របតាមបទប្បញ្ញត្តិ នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាធរមាន។

ក្នុងស្មារតីបន្តជំរុញអនុវត្តដំណាក់កាលចុងក្រោយនៃកម្មវិធីកែទម្រង់នេះ ឱ្យសម្រេចបានជោគជ័យតាមការគ្រោងទុក ខ្ញុំសូមផ្តល់អនុសាសន៍គន្លឹះមួយចំនួនសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃគ្រប់ក្រសួង-ស្ថាប័ន ដែលជាតួអង្គនិម្មាបនករ និងប្រតិបត្តិករនៃកម្មវិធីកែទ​ម្រ​ង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដូចខាងក្រោម៖

ទី១. ត្រូវបង្កើនភាពជាម្ចាស់ក្នុងការកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈនៅតាមក្រសួង-ស្ថាប័ន ដោយរដ្ឋមន្ត្រី និងប្រធានស្ថាប័ន ត្រូវជំរុញអនុវត្តប្រកបដោយភាពជាម្ចាស់នូវកិច្ចការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទៅតាមគោលការណ៍រួមរបស់រាជរដ្ឋាភិបាល។ ការគ្រប់គ្រងហិរញ្ញវត្ថុ ត្រូវមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការសម្រេចបាននូវគោលបំណង និងបេសកកម្មរបស់ក្រសួង-ស្ថាប័ន ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន។ ឤស្រ័យនេះ គ្រប់ក្រសួង-ស្ថាប័នទាំងអស់ ត្រូវចាត់ទុកការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាការងារដែលត្រូវតាមដានការអនុវត្តជាប្រចាំ។ ការកែទម្រង់ ត្រូវផ្តើមចេញជាសំខាន់ ពីការពង្រឹងភាពជាអ្នកដឹកនាំ និងការពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រង ដោយផ្តោតទៅលើការសម្រេចនូវលទ្ធផល ស្របគ្នានឹងការពង្រឹងសមត្ថភាពធនធានមន្ត្រីរាជការនៅក្រោមឱវាទ។

ទី២. ត្រូវផ្តល់ការយកចិត្តទុកដាក់ខ្ពស់ដល់ការត្រៀម រៀបចំគ្រប់ជ្រុងជ្រោយ ដើម្បីធានាឱ្យបាននូវការអនុវត្តជាមូលដ្ឋាន» នូវថវិកាព័ត៌មានសមិទ្ធិកម្ម យ៉ាងយូរនៅឆ្នាំ ២០២៦ ខាងមុខ ស្របតាមគោលដៅកំណត់នៃ«យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាជាតិ» របស់រាជរដ្ឋាភិបាល។ ច្បាស់ណាស់ថាការកែទម្រង់ប្រព័ន្ធថវិកាជាតិ គឺជាស្នូលនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយសារថវិកា គឺជាឧបករណ៍គន្លឹះ សម្រាប់រដ្ឋាភិបាលនៃប្រទេសនីមួយៗប្រើបា្រស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍប្រទេសជាតិ តាមរយៈការប្រមែប្រមូលធនធានរបស់ជាតិ ប្រកបដោយចីរភាព និងការវិភាជធនធាន ទាំងនោះបម្រើឱ្យការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព។

ទី៣. ត្រូវបន្តពង្រឹងយន្តការសម្របសម្រួលសង្គតិ្តភាព និងភាពប្រទាក់ក្រឡាគ្នា រវាងកម្មវិធីកែទម្រង់សំខាន់ៗទាំងឡាយរបស់រាជរដ្ឋាភិបាល ពិសេស គឺកម្មវិធីកែទម្រង់ ៣ បូក ១ ស្របតាមឯកសារ «ចក្ខុវិស័យ និងយុទ្ធសាស្រ្តស្តីពីសុខដុមនីយកម្ម ការកែទម្រង់ ៣ បូក ១ នៃរាជរដ្ឋាភិបាល» ដែលខ្ញុំបានសម្រេចដាក់ឱ្យអនុវត្តនាពេលថ្មីៗកន្លងទៅ។ អភិបាលកិច្ចល្អ ត្រូវការសមាសធាតុសំខាន់ទាំងបួន ដែលជាកម្មវត្ថុនៃកិច្ចការកែទម្រង់ ៣ បូក ១ នេះ ពោលគឺ ៖ (១). ការគ្រប់គ្រងធនធានហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធភាព (២). ធនធានមនុស្ស និងស្ថាប័នសាធារណៈ ប្រកបដោយគុណភាព ភាពស្អាតស្អំ និងសមត្ថភាព (៣).ការកំណត់បែងចែកមុខងារច្បាស់លាស់ ការធ្វើប្រតិភូកម្មអំណាចត្រឹមត្រូវ និងការសម្របសម្រួលអនុវត្តមុខងារប្រកបដោយប្រសិទ្ធភាព និង (៤). ប្រព័ន្ធច្បាប់ និងយុត្តិធម៌ ប្រកបដោយប្រសិទ្ធភាព។ ក្នុងន័យនេះយើងពិតជាមានតម្រូវការចាំបាច់ ក្នុងការធានានូវសុខដុមភាព សង្គត្តិភាព ​ភាពប្រទាក់ក្រឡា និងការបំពេញគ្នាទៅវិញទៅមកនៃក្របខ័ណ្ឌកម្មវិធី កែទម្រង់ ៣ បូក ១ នេះ។

ទី៤. ត្រូវបន្តជំរុញឱ្យបានរីកចម្រើននូវវិស័យឌីជីថល ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដោយបន្ស៊ី និងប្រទាក់ក្រឡាគ្នា ជាមួយនឹងកម្មវិធីកែទម្រ​ង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាជាមួយកម្មវិធីកែទម្រង់ផ្សេងទៀតរបស់រាជរដ្ឋាភិបាល។

ទី៥. ត្រូវបន្តប្រកាន់ខ្ជាប់នូវ អភិក្រមការងារ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដែល​ជាអភិក្រមកែទម្រង់របស់មន្ត្រីរាជការ និងថ្នាក់ដឹកនាំនៅតាមក្រសួង-ស្ថាប័ន ក្នុងគ្រប់កម្រិត ទាំងកម្រិតបច្ចេកទេស កម្រិតគ្រប់គ្រ​ង និងកម្រិតដឹក​នាំក្នុងស្មារតីភ្ញាក់រលឹក កែលម្អ និងបង្កើនប្រសិទ្ធភាពការងារ ទាំងក្នុងក្របខណ្ឌនៃការបំពេញការងារជាបុគ្គល ក៏ដូចជាការបំពេ​ញការងារជាក្រុម។

ទី៦. ត្រូវផ្ដល់សារៈសំខាន់លើការពង្រឹង «ភាពជាអ្នកដឹកនាំ» នៅគ្រប់កម្រិត និងជាពិសេស «ក្នុងកម្រិតថ្នាក់ដឹកនាំ»នៅក្នុងស្ថាប័ន និងអង្គភាព ពីព្រោះនេះ គឺជាកត្តាចម្បងដែលកំណត់ នូវភាពជោគជ័យ នៃការងារនៅក្នុងគ្រប់អង្គភា​ព និង​ក្រសួង-ស្ថាប័ន ទាំងសាធារណៈ និងឯកជន។

ទី៧. ត្រូវប្រកាន់យកគោលការណ៍«គុណភាព សមត្ថភាព និងគុណាធិបតេយ្យ» ជាវប្បធម៌ការងារ ពិសេស នៅក្នុងការគ្រប់គ្រងធនធានមនុស្ស។ ប្រការនេះសំដៅដល់ភាពចាំបាច់ក្នុងការផ្ដល់នូវឱកាស និងការលើកទឹកចិត្ត ទាំងផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ប្រកបដោ​យ​សមធម៌ និងយុត្តិធម៌ ជូនដល់មន្ត្រីបុគ្គលិកគ្រប់ជាន់ថ្នាក់ ដោយផ្អែកលើគុណសម្បត្តិ ស្របតាម​គុណវុឌ្ឍិ បទពិសោធន៍ សមត្ថភាព ឆន្ទៈ និងវិន័យ ក្នុងការបំពេញការងារ។ គោលការណ៍នេះត្រូវអនុវត្តមិនត្រឹមតែក្នុងក្រ​បខណ្ឌនៃកម្មវិធីកែទម្រង់ការគ្រ​ប់គ្រ​ង​ហិរញ្ញវត្ថុសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែ​វាត្រូវតែក្លាយទៅជាគោលការណ៍អាទិភាពមួយរបស់រាជរដ្ឋាភិបាលសម្រាប់ពង្រឹងអ​ភិបាលកិច្ច និងសមត្ថភាពស្ថាប័ននៅគ្រប់កម្រិត។​

ទី៨. ត្រូវពង្រឹងយន្តការ «តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ» នៅគ្រប់កម្រិត និងឱ្យបានទូលំទូលាយ ទាំ​ង​នៅ​ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសម្រាប់ជាឧបករ​ណ៍​​ ដើម្បីកំណត់ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និង​កាលានុវត្តភា​​ព​នៃរាល់ការអនុវត្តន៍ផែនការសកម្មភាពការងារ។ ម្យ៉ាងទៀត យន្តការនេះក៏ជាមធ្យោបាយដ៏សំខាន់មួយសម្រាប់ចូលរួមពង្រឹង «គណនេយ្យភាព សមិទ្ធកម្ម» ផងដែរ។

សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី !
ខ្ញុំពិតជាមានមោទនភាពខ្ពស់ ចំពោះការអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅ ដែលតាមរយៈនេះ យើងអាចកសាងមូលដ្ឋានគ្រឹះតាមដំណាក់កាលនីមួយៗ និងអាចឈានមកដល់ដំណាក់កាលចុងក្រោយនេះបានដោយជោគជ័យយ៉ាងប្រចក្ស។

ជាការពិត លទ្ធផល សមិទ្ធផល និងវឌ្ឍនភាព ដែលសម្រេចបានមកដល់ពេលនេះ ពិតជាមិនឤចកាត់ផ្តាច់បានឡើយ ពីការចូលរួមចំណែករបស់គ្រប់ស្ថាប័នទាំងអស់ក្នុងជួររាជរដ្ឋាភិបាល ទោះដោយផ្ទាល់ក្តី ឬ ដោយប្រយោលក្តី។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមយកឱកាសនេះ សម្តែងនូវការវាយតម្លៃខ្ពស់ ជូនដល់គ្រប់ក្រសួង-ស្ថាប័នទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចាប់តាំងពីឆ្នាំ ២០០៤ មក ជាពិសេសថ្នាក់ដឹកនាំ និងមន្ត្រីទាំងឡាយ ដែលជាប់ពាក់ព័ន្ធតាំងពីដំបូង រហូតមកដល់បច្ចុប្បន្ន។

ជាមួយគ្នានេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបានដឹកនាំផ្ទាល់ និងជាប់លាប់តាំងពីដើមទីលើការងារនេះ ប្រ​ក​បដោយភាពជាអ្នកដឹកនាំ និងវិជ្ជាជីវៈខ្ពស់។ ខ្ញុំក៏សូមកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជ​កា​រទាំងអស់នៃ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាគ្រប់ក្រសួង-ស្ថាប័ន ដែលបានចូលរួមអនុវត្តកម្មវិធីកែទម្រង់នេះប្រកបដោយភា​ព​អត់ធ្មត់ និងភាពជាម្ចាស់។ បន្ថែមលើនេះ ខ្ញុំក៏សូមថ្លែងអំណរគុ​ណយ៉ាងជ្រាលជ្រៅដល់ បណ្ដាដៃគូអភិវឌ្ឍន៍ទាំងឡាយ ដែ​លតែងតែបានគាំទ្រ ទាំងជាជំនួយបច្ចេកទេស និងទាំងជាជំនួយហិរញ្ញវត្ថុជាបន្តបន្ទា​ប់ តាំងពីដំណាក់កាលទី ១ រហូតមកដល់ដំណាក់កាលទី ៤ ដែលជាដំណាក់កាលចុងក្រោយនេះ។

ជាទីបញ្ចប់ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមផ្ដាំផ្ញើ និងជំរុញជាថ្មីម្តងទៀត ឱ្យ​គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ បន្តសកម្មចូលរួមអនុវត្តតាមបេសកកម្ម មុខងារ កម្មវិធីការងារ និងគណនេយ្យភាពរបស់ខ្លួនប្រកបដោយភាពជាម្ចាស់ និងឆន្ទៈកែទម្រង់មោះមុត នៅក្នុងកម្មវិធីកែទម្រង់នេះ ដូចត្រូវបានកំណត់នៅក្នុងឯកសារ «ចក្ខុវិស័យ និងយុទ្ធសាស្ត្រស្ដីពីកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កា​លទី៤»។ ខ្ញុំសង្ឃឹមថា ដំណាក់កាលទី៤ នឹង​ត្រូវបានអនុវត្ត ប្រកបដោយជោគជ័យ ជាមួយនឹងការដកស្រង់នូវមេរៀន និងពិសោធន៍ល្អៗ ព្រមទាំងការតាមដាន ការត្រួតពិនិត្យ និងការវាយតម្លៃជាបន្តបន្ទាប់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងជម្នះនូវឧបសគ្គផងទាំងពួង ប្រកបដោយស្មារតីសាមគ្គី កិច្ចសហការ និងការសម្របសម្រួលខ្ពស់ក្នុងគោលបំណងសម្រេចឱ្យបាននូវចក្ខុវិស័យ កសាងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យឆ្លើយតបទៅតាមស្ដង់ដា និងឧត្តមានុវត្តន៍អន្តរជាតិ។

ខ្ញុំសូមប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ ដំណាក់កាលទី៤៖ «ការពង្រឹងគណនេយ្យភាពសមិទ្ធកម្ម» នៃកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចាប់ពីពេលនេះតទៅ៕

សូមអរគុណ!

********

Selected Comments Samdech Techo Hun Sen,
at the Ceremony to Launch the Phase 4 of Accountability Achievement of Public Financial Management Reform Program
[Unofficial Translation]


CNV:

(1) Cambodia’s survival is the result of reform efforts

It is true that the speech is long to go, but I should not skip some of the points that I should share with you – both Cambodian officials and development partners, as well as the people who are watching the broadcast – on this occasion, from here. I would like to thank the Ambassador of the European Union who represents the partners for a high evaluation on our efforts. As I said, however, we did not wait until we had complete peace to start reforms, and I can say for sure now that our survival so far is the result of that reform.

(2) Life was in danger and fragile for political and economic reforms

I can say that in my life, I have faced with dangers all the time. It was just a matter of trading my life for the survival from the Khmer Rouge regime, or trading life for the peace that UNTAC could not achieve, but I have challenged my life for the reforms to be carried out while I became officially a Prime Minister. My life at that time was really dangerous and fragile, especially when I laid out two reform packages to go hand in hand. Firstly, it was a political reform to resolve the Cambodian conflict through negotiations, which was a dangerous point of my life. Secondly, it was an economic reform itself.

(3) Thanking France for peace negotiation opportunity with Prince Norodom Sihanouk

To start with, I wanted to talk about political reform. Many Cambodians only knew about fighting and they did not think of how to find a political solution? I thank France for giving me the opportunity to negotiate for the first and second meetings with Prince Norodom Sihanouk at the time, in Fère-en-Tardenois and Saint-Germain- en-Laye, which I posted a few days ago. That created opportunities for political dialogue until the Paris Agreement and operations for a political solution to Cambodia’s problems.

(4) Economic reform started with land reform, how many understood economic problems

Economic reform started from land reform. It was not an easy task. Please note that under the Pol Pol regime, all land was confiscated as state property. After the fall of the genocidal regime, we had no choice but to take action to save people’s lives (from hunger). At that time, 20 families had a cow. What had we to do to survive? As you see, Phnom Penh today is congested with cars, but 44 years ago Phnom Penh was uninhabited. Our job then was to promote privatization (of land and properties). How many people were there to understand about economic problems, since some of the people then graduated from schools in northern Vietnam after the Geneva Conference in 1954. They returned with the idea of setting up cooperatives, where people worked together and shared what they harvested or gained.

(5) No internal unification on political and economic negotiation

Well, I can say that there were at least three pressing forces. First, what made me face with difficulty. It was the internal part (of the us that) did not understand what political reform was? What negotiation was? What was the private economy? Among our people then only talked about making war. That was on the political front. As for the economy, they hated the private economy. This was the point that I had to had to start reform from the ground up. His Excellency Pol Saroeun, former Governor of Takeo Province, was one of the leaders of the land reform. He always lied to the senior level (about what he did then). I often went to Takeo province to learn how to settle land problem for the people.

(6) Ministers of Defense and Foreign Affairs were against peace talks

At that time, all were state land and was not distributed to anyone. It was not stabilized in the people’s mind. I have to take things from the ground up to push the upper level (political mind) to resolve. As for politics, I would inform you that I had to change the Minister of Defense and the Minister of Foreign Affairs, because the Minister of Defense and the Minister of Foreign Affairs were against the (political) negotiations. What should the Prime Minister do? Therefore, I had to pick up the post of Minister of Foreign Affairs, while transferring Samdech Pich Sena Tea Banh from the Ministry of Public Works to the Ministry of National Defense – all in the purpose to serve as a negotiator. The internal misunderstanding was very dangerous. This was not a small thing. This was the first pressing force on my political life.

(7) With less than 100,000 troops in Cambodia and they were in cooperative mode in Vietnam, Cambodia started practicing private economy already

The second point is that, in Cambodia at that time, there were no less than 100,000 Vietnamese troops, and in Vietnam, they had not yet undergone any reforms when I started the reform. Vietnam was in their cooperative mode. It was my good fortune that while in Cambodia, Vietnam not only overthrew the Pol Pot regime and prevented the return of the Pol Pot regime, but also gave us the opportunity to make own political and socio-economic affairs decisions. That is why, during one of my meetings with development partners, I said that “in the past, you used to say that I was a Vietnamese puppet, but I had more decision-making power than I do now. At that point, if I do not follow, you will cut off assistance” […] Vietnam gave us the right to do Cambodia’s own works, both politically and socio-economically. While Vietnam was still in centrally planned economy, Cambodia had already started practicing privatization. That is one of the reasons why Vietnam joined the World Trade Organization after Cambodia.

(8) The Soviets did not take off the lifeline of reform efforts

What is the third point? The third point is at the time of sanction, (Cambodia received assistance) only from the Soviet Union and the socialist countries in Eastern Europe – the so-called CMEA countries and a certain amount of assistance from the Republic of India. At the time, there was not yet Perestroika and Glasnost of (Mikhail) Gorbachev in Moscow or the former Soviet Union. On this note, it would be an easy thing (to take me off) if the Soviets were of their mind that should Cambodia let Hun Sen go on as Prime Minister, they would take off the assistance line (that could have ended everything). The Soviets, however, did not do this. That was (one of the factors) that had given me the opportunity to embark on political and economic reforms from then to now.

(9) Brining Cambodia out of deteriorating state of planning to market economy

Efforts made regarding reforms of public administration is not more difficult than the sort of political and economic reforms – that I have to sacrifice my life for in Cambodia. Decentralization and de-concentration reforms are not the sort of reforms that we should be concerned about or facing dangers as the reforms that I just mentioned, the three pressing forces on me. In the end, I have brought the country from the deteriorating state of the planning economy through the transition between planning and the market economy, and to the market economy, where we now have a financial system that has entered the fourth phase, and which we now continue to implement the policy linkage budget […]

(10) 4th phase financial system is neither a joke, nor a political campaign

I should take this opportunity to emphasize that this is neither a joke nor is it just a political campaign on paper and bidding during the election. We have been going through this from the beginning, from the most difficult stage, and we did not wait for EU assistance. We did not wait for the World Bank or the IMF or the Asian Development Bank (to come first). We have been on the course of reform since when we were under sanctions from some countries that supported military coups, and the genocidal regime at the United Nations. I just bring up some to remind our officials to understand the issue, and plus for those of you who might have not been aware of the history of Cambodia (on this matter)./.

អត្ថបទទាក់ទង