Grand News Asia Close

ជនដៃដល់ជំរិតផ្លូវភេទកំពុងបង្កើតមាតិកាអាសអាភាសពីរូបភាពប្រព័ន្ធផ្សព្វផ្សាយសង្គមដោយប្រើ AI

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី៧ ខែមិថុនា ឆ្នាំ២០២៣ បច្ចេកវិទ្យា 328
ជនដៃដល់ជំរិតផ្លូវភេទកំពុងបង្កើតមាតិកាអាសអាភាសពីរូបភាពប្រព័ន្ធផ្សព្វផ្សាយសង្គមដោយប្រើ AI ជនដៃដល់ជំរិតផ្លូវភេទកំពុងបង្កើតមាតិកាអាសអាភាសពីរូបភាពប្រព័ន្ធផ្សព្វផ្សាយសង្គមដោយប្រើ AI

ភ្នាក់ងារស៊ើបអង្កេតសហព័ន្ធសហរដ្ឋអាមេរិក (Federal Bureau of Investigations, FBI) បានព្រមានថា អ្នកជំរិតផ្លូវភេទ (sextortionists) ឥឡូវនេះកំពុងប្រមូលយករូបភាពនិងវីដេអូធម្មតាៗដែលត្រូវបានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមជាសាធារណៈរបស់គោលដៅដែលគេគ្រោងនឹងជំរិត។ បន្ទាប់មក រូបភាពនិងវីដេអូទាំងនេះត្រូវបានបញ្ចូលទៅក្នុងឧបករណ៍បង្កើតមាតិកាក្លែងក្លាយ deepfake ដែលផលិតជាមាតិកាអាសអាភាសដើម្បីយកទៅគម្រាមជនរងគ្រោះ។ សេចក្ដីព្រមានរបស់ FBI នៅលើ IC3 Portal មានខ្លឹមសារថា « គិតត្រឹមខែមេសា ឆ្នាំ២០២៣ FBI បានសង្កេតឃើញមានការកើនឡើងនៃករណីជំរិតផ្លូវភេទដោយប្រើ មាតិកាអាសអាភាសក្លែងក្លាយ deepfake បង្កើតដោយប្រើរូបភាពឬវីដេអូរបស់ជនរងគ្រោះដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមឬគេហទំព័ររបស់គេ ឬដែលត្រូវបានផ្តល់ឱ្យជនដៃដល់តាមបន្លំសុំ ឬត្រូវជនដៃដល់ថតបានក្នុងអំឡុងពេលប្រើប្រាស់ video chat » ។ លើសពីនេះ សកម្មភាពជំរិតនេះក៏ប៉ះពាល់ដល់អនីតិជនផងដែរ។

Source: Sextortionists are making AI nudes from your social media images

អត្ថបទទាក់ទង